ដូចជាការរំពឹងទុក ក្រុមហ៊ុនរថយន្ត Fiat Chrysler Automobiles និង PSA Group បានប្រកាសអំពីការយល់ព្រមរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរ ដែលវានឹងបង្កើតបានជាក្រុមហ៊ុនរថយន្តធំជាងគេលំដាប់ទី ៤ នៅក្នុងលោក បើមើលលើចំនួនលក់សរុប។
ក្នុងសេចក្ដីថ្លែងការណ៍រួមបញ្ចូលគ្នា ក្រុមហ៊ុនរថយន្តទាំងពីរពួកគេនឹងរួមបញ្ចូលគ្នា ៥០/៥០ ដោយម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននីមួយៗ នឹងគ្រប់គ្រងហ៊ុន ៥០% នៃក្រុមហ៊ុនដែលរួមបញ្ចូលគ្នារួច។ក្រុមហ៊ុនថ្មីរំពឹងថានឹងមានតម្លៃលើទីផ្សារប្រមាណ ៥០ ពាន់លានដុល្លារ នេះបើផ្អែកតាមតម្លៃភាគហ៊ុនបច្ចុប្បន្ន។
គួរដឹងក្រុមហ៊ុនបានពីការរួមបញ្ចូលគ្នានេះ នឹងមានទីស្នាក់ការកណ្ដាលនៅប្រទេសហុល្លង់ ហើយមានការិយាល័យកណ្ដាលស្ថិតនៅប្រទេសបារាំង អ៊ីតាលី និងសហរដ្ឋអាមេរិកផងដែរ៕