Honda បញ្ចេញម៉ូតូ Genio ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ផ្លូវការ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបញ្ចេញនូវម៉ូឌែល Genio ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដែលទទួលបានការឌីហ្សាញបែបស្ព័រ និងទំនើបខ្លាំង សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ម៉ូតូ Honda Genio មានប្រវែង ១ ៨៦៩ មម ទទឹង ៦៩២មម, កម្ពស់ ១ ០៦១មម, និង កម្ពស់កែប ៧៤០មម។ ខណៈដែលម៉ូតូ Honda Genio ទទួលបានរចនាទ្បើងបែបស្ព័រដោយចង្កៀងមុខ LED, កុងទ័រឌីជីថល, រន្ធសាក USB និងទូរស័ព្ទនៅកម្របខាងមុខជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Genio បានបំពាក់ដោយម៉ាស៊ីនសាំង eSP ចំណុះ ១០៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩,៣ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Matic ។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានរហូរដល់ចំណុះ ៤,២ លីត្រ ដោយអាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រក្នុង ១,៥៧ លីត្រ។

សម្រាប់ម៉ូតូ Honda Genio ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែលដូចជា៖ CBS និង CBS-ISS ប៉ុន្តែចំពោះតម្លៃវិញមិនទាន់បានបង្ហាញជាផ្លូវការនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម