Honda ប្រកាសឈប់លក់ឡាន Legend និង Odyssey នៅជប៉ុន

ក្រុមហ៊ុន Honda បានប្រកាសពីការសម្លាប់រថយន្តរបស់ខ្លួនជាច្រើនម៉ូដែលនៅក្នុងប្រទេសជប៉ុន ដោយក្នុងនោះរួមមានទាំង ម៉ូដែល Clarity, Odyssey និង Legend ផងដែរ។

ក្រុមហ៊ុន Honda បានបញ្ជាក់បន្ថែមថា ផលិតកម្មនៃរថយន្ត Legend និង Odyssey នឹងត្រូវបញ្ចប់សម្រាប់ទីផ្សារប្រទេសជប៉ុន នៅចុងឆ្នាំនេះ ប៉ុន្តែវាមិនប៉ះពាល់ដល់ទីផ្សារសហរដ្ឋអាមេរិកឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបញ្ឈប់ការផលិតនៃរថយន្ត Honda Legend នេះ គឺជារឿងដ៏គួរឲ្យសោកស្តាយមួយ ដោយសារតែវាទើបតែត្រូវបានបំពាក់ជាមួយ ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត៣ ដែលអនុញ្ញាតឲ្យអ្នកបើកបរដកដៃពីចង្កុត និងផ្លាស់ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិតែម្តង។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏មានបំពាក់មុខងារ Traffic Jam Pilot ដែលគ្រប់គ្រងការជាន់ហ្គែរ, ហ្វ្រាំង និងដៃចង្កូត នៅពេលកកស្ទះចរាចរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម