Honda Dio ស៊េរីឆ្នាំ២០២២ ចេញលក់លើទីផ្សារប្រទេសជប៉ុនផ្លូវការ

[ទីផ្សារបរទេស] ម៉ូតូ Honda Dio ស៊េរីឆ្នាំ ២០២២ ត្រូវបានប្រកាសចេញលក់ជាផ្លូវការហើយ នៅក្នុងប្រទេសជប៉ុន ជាមួយនឹងរូបរាងស្អាត ម៉ាស៊ីនថ្មី និងងាយស្រួលជិះធ្វើដំណើរតាមទីជិត និងឆ្ងាយ។

រូបរាងម៉ូតូ Scooter នេះរចនាទ្បើងបែបស្ព័រ ដោយបំពាក់នូវចង្កៀងមុខ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធសោរ Smart-Key ជាដើម។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន និងធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤,៩ លីត្រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូ Scooter នេះបានបំពាក់ម៉ាស៊ីន ePS+ 4 valve SOHC ចំណុះ ១០៩សេសេ, ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ៨,៧សេះ, កម្លាំងរមួល ៩,០ញ៉ូតុនម៉ែត្រ និងប្រើប្រាស់ប្រព័ន្ធប៊ិច FGM-Fi ដើម្បីជួយកាន់បន្ថយការស៊ីសាំង។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២ លីត្រ អាចជិះបានចម្ងាយជិត ១០០ គ.ម ។

សូមបញ្ជាក់ថាម៉ូតូ Honda Dio ស៊េរីឆ្នាំ ២០២២ មិនទាន់បានបញ្ជាក់អំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម