Jeep Gladiator ក្លាយជាជនរងគ្រោះបន្ទាប់ ដោយសារវិបត្តិខ្វះឈីប

រថយន្ត Jeep Gladiator បានក្លាយជាជនរងគ្រោះបន្ទាប់ក្នុងវិបត្តិខ្វះឈីបសកល ដែលវិបត្តិមួយនេះបានប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តជាយូរមកហើយ។

ក្រុមហ៊ុន Stellantis បានបញ្ជាក់កាលពីថ្មីៗនេះថាខ្លួននឹងផ្អាកការផលិតរថយន្ត Gladiator នៅរោងចក្រ Toledo South ដែលស្ថិតនៅ Ohio នាសប្ដាហ៍ក្រោយនេះ។ នេះគឺជាលើកដំបូងហើយដែលរថយន្តភីកអាប់នេះបានរងផលប៉ះពាល់ដោយសារវិបត្តិខ្វះខាតឈីប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី ការផលិតរថយន្ត Jeep Wrangler នឹងនៅតែបន្ត ក៏ដោយសាររថយន្តនេះគឺផលិតនៅរោងចក្រ Toledo North។

គួរដឹងថារថយន្តរបស់ក្រុមហ៊ុន Stellantis ដែលរងផលប៉ះពាល់ដោយសារវិបត្តិខ្វះឈីបមានដូចជារថយន្ត Dodge Challenger, Charger និង Chrysler 300 ដែលនឹងផ្អាកការផលិតចាប់ពីសប្ដាហ៍ក្រោយ។ គួរដឹងថាក្រុមហ៊ុនមិនបាននិយាយថាការផលិតរថយន្តទាំងនេះនឹងចាប់ផ្ដើមវិញនាពេលណានោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន Stellantis បានរំពឹងទុកថាវិបត្តិខ្វះខាតឈីបនឹងត្រូវបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនេះនឹងមានរថយន្តជាច្រើនត្រូវផ្អាកការផលិតជាបណ្ដោះអាសន្នក្នុងរយៈពេលខ្លី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម