Kia ចេញ SUV ខ្នាតតូចម៉ូដែល Seltos ឆ្នាំ២០២១ តម្លៃតែ២ម៉ឺនដុល្លារ

Kia បានបញ្ចេញរថយន្ត SUV ខ្នាតតូចថ្មីមួយហៅថា Seltos ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលនឹងមានលក់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាអាមេរិកខាងជើងផងដែរ។

រថយន្ត Kia Seltos ស្ថិតនៅចន្លោះរថយន្ត Kia Soul និង Kia Sportage បើនិយាយពីទំហំ រូបរាង និងស្ទីលជាដើម។ វានឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន២ ព្រមទាំងជម្រើសប៉ុងមួយ និងប៉ុង២ ផងដែរ។ ម៉ាស៊ីនទី១ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ ខណៈម៉ាស៊ីនទី២ ចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។

ពាណិជ្ជកម្ម

ជាមួយគ្នានេះ វាក៏ផ្តល់ Option យ៉ាន់ Alloy ទំហំ ១៧ និង ១៨អ៊ីង, អេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីង Touchscreen, ប្រព័ន្ធសំឡេង Bose ៨គ្រាប់ ព្រមទាំងបច្ចេកវិទ្យាសុវត្ថិភាព និងជំនួយការបើកបរជាច្រើនទៀតផង។

សូមបញ្ជាក់ថា រថយន្ត Kia Seltos ថ្មីនេះមានតម្លៃចាប់ពី ២២ ០០០ដុល្លារ ហើយនឹងចេញលក់នៅដើមឆ្នាំ២០២០ ខាងមុខនេះតែម្តង៕

Sponsored