Kia Carnival ឆ្នាំ២០២២ បង្ហាញតម្លៃលក់ផ្លូវការ ថោកជាងគូប្រជែង ៣០០០ដុល្លារ

ក្រុមហ៊ុន Kia បានបង្ហាញតម្លៃលក់នៃរថយន្ត Carnival ស៊េរីឆ្នាំ២០២២ ថ្មីសន្លាងរបស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្តប្រភេទ Mmulti-Purpose Vehicle ឬ MPV នេះ ផ្តល់ជម្រើស ៥ម៉ូដែល គឺ LX, LX, EX, SX និង SX Prestige ដែលមានតម្លៃចាប់ពី ៣២ ១០០ដុល្លារ។ បើប្រៀបធៀបនឹងគូប្រជែងដូចជា Chrysler Pacifica ឆ្នាំ២០២១ គឺថោកជាង ២ ៩៤៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសមកស្តង់ដារលើរថយន្ត Kia Carnival ឆ្នាំ២០២២ មានដូចជា កៅអីអង្គុយ៧, ទ្វារបើកចំហៀងអូតូ, Smart Key, អេក្រង់កម្សាន្ត Touchscreen ៨អ៊ីញ, មុខងារ Lane keep assist, blind spot warning, rear cross-traffic collision avoidance, automatic emergency braking និង rear occupant alert with ultrasonic sensors ជាដើម។

រថយន្តនេះនឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ ដែលមានសមត្ថភាពអាចអូសសណ្តោងបានដល់ ១ ៥៨៨គីឡូក្រាម ហើយមានកម្រិតស៊ីប្រេងជាមធ្យម ១០,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម