Kia Seltos ឆ្នាំ២០២២ ចេញម៉ូដែលពិសេស Nightfall Edition តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia បានប្រកាសចេញម៉ូដែលពិសេសថ្មី សម្រាប់ត្រកូលរថយន្ត Seltos ស៊េរីឆ្នាំ២០២២ ហៅថា Nightfall Edition។

រថយន្ត Kia Seltos Nightfall Edition ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៦ ៦៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ វាបានបំពាក់ប៉ាណាមុខថ្មី ខុសពីម៉ូដែល Seltos ធម្មតា ហើយក៏មានរឺហ្គែរលើដំបូល និងយ៉ាន់ Alloy ពណ៌ខ្មៅគ្រើម ទំហំ ១៨អ៊ីញទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏មានបំពាក់មុខងារសុវត្ថិភាពមកស្តង់ដារជាច្រើន រួមទាំង forward collision avoidance assist with pedestrian detection, lane keeping assist, lane departure warning, driver attention warning, lane following assist, rear blind-spot collision avoidance assist និង rear cross traffic alert ផងដែរ។

រថយន្ត Seltos Night Edition ថ្មី បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។

គួរឲ្យដឹងថា ក្រៅពីម៉ូដែល Night Edition រថយន្ត Seltos SX AWD, LX AWD, S FWD, S AWD និង EX AWD មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម