Kia Seltos ជាប់ជាឡានថ្មីលក់ចេញលឿនជាងគេនៅអាមេរិក

រថយន្ត Kia Seltos បានក្លាយជារថយន្តថ្មីដែលលក់ចេញដោយចំណាយពេលតិចជាងគេប្រចាំខែតុលា នៅទីផ្សារសហរដ្ឋអាមេរិក។ នេះបើតាមការបង្ហាញចេញរបស់ក្រុមហ៊ុនស្រាវជ្រាវ iSeeCars។

ទិន្នន័យបានបង្ហាញថា Kia Seltos ចំណាយពេលជាមធ្យមត្រឹម ៧,៧ថ្ងៃក្នុងការលក់ចេញ ស្ថិតនៅចំណាត់ថ្នាក់ទីមួយ ខណៈដែលរថយន្ត Toyota Highlander Hybrid ចំណាយពេលជាមធ្យម ៧,៩ថ្ងៃ ហើយរថយន្ត Honda CR-V ចំណាយពេលជាមធ្យម ៩ថ្ងៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដទៃទៀតដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០មានដូចជា Toyota Sienna, Kia Telluride, Mercedes GLS, Honda CR-V Hybrid, Jeep Wrangler Unlimited, Toyota RAV4 Hybrid និង Subaru Crosstrek។

ការវិភាគលើរថយន្តជាង២៥ម៉ឺនគ្រឿងនៅលើទីផ្សារសហរដ្ឋអាមេរិក ដែលលក់ចេញនៅក្នុងខែតុលា គេឃើញថាជាមធ្យម​រថយន្តថ្មីត្រូវចំណាយពេលប្រមាណ ៣១,៧ថ្ងៃក្នុងការលក់ចេញ ខណៈដែលរថយន្តមួយទឹកចំណាយពេល ៤៤,៧ថ្ងៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម