Lamborghini ឲ្យឡានមែនទែន ទៅឪពុកកូនដែលនាំគ្នាព្រីន 3D ឡាន Lamborghini

កាល​ពី​ដើម​ឆ្នាំ​​មាន​ឪពុក​ និង​កូន​ប្រុស​ម្នាក់​រស់​នៅ​ទីក្រុង Erie រដ្ឋ Colorado បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍ ដោយ​សារ​តែ​បាន​ធ្វើ​ព្រីន 3D នូវ​រថយន្ត​ Lamborghini Aventador SV ទំហំ​ប៉ុន​រថយន្ត​ពិត។

ឪពុក​ឈ្មោះ Sterling Backus និង​កូន​ប្រុស​អាយុ ១២ ឆ្នាំ​របស់​ខ្លួន បាន​សំងំ​ផលិត​រថយន្ត Aventador SV នេះ អស់​ជិត​ ២ ឆ្នាំ​មក​ហើយ។ រថយន្ត​ដែល​បង្កើត​មក​មិន​ត្រឹម​តែ​មាន​រូបរាង​ស្រដៀង​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បើក​ទៅ​មុខ​បាន​ទៀត​ផង។ នេះ​ក៏​ដោយ​សារ​មាន​បំពាក់​ម៉ាស៊ីន ៥,៧ លីត្រ GM LS1 ពី​រថយន្ត Chevrolet Corvette ស៊េរី​ឆ្នាំ ២០០៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ប្រឹង​ប្រែង​របស់​អ្នក​ពីរ​មិន​អត់​ប្រយោជន៍​នោះ​ទេ ដោយ​ពេល​នេះ​ក្រុមហ៊ុន​ Lamborghini បាន​សម្រេច​ចិត្ត​ផ្ដល់​រង្វាន់​ដ៏​ធំ។ ក្រុមហ៊ុន​​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​អាយុ ១២ ឆ្នាំ​ភ្ញាក់​ផ្អើល ដោយ​ក្រុម​ការងារ​របស់ Lamborghini បាន​ទៅ​ដល់​ផ្ទះ​របស់​ពួក​គេ​កណ្ដាល​យប់​ និង​បាន​ជំនួស​រថយន្ត Aventador SV ក្លែង​ក្លាយ ជា​មួយ​រថយន្ត​ Aventador S Roadster ពិត។

យ៉ាងណាក្ដី Lamborghini ទុក​រថយន្ត​ Aventador S Roadster ពណ៌​ខ្មៅ​ឲ្យ​ឪពុក​កូន ជិះ​លេង​ក្នុង​ពេល​ត្រឹម​តែ ២ សប្ដាហ៍​ប៉ុណ្ណោះ មិន​មែន​ឲ្យ​តែ​ម្ដង​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម