Lexus នឹងយកម៉ាស៊ីន V8 ថ្មីទៅប្រណាំង

Toyota បាន​ប្រកាស​ពី​ការ​ចូល​រួម​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត​ 24 Hours of Nürburgring Endurance Race នា​ឆ្នាំ​ក្រោយ​នេះ ដោយ​ប្រើ​ប្រាស់​រថយន្ត Lexus LC។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ Lexus LC នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ៨ ស៊ីឡាំង (V8) ថ្មី ដែល​អាច​នឹង​ផលិត​លក់​នៅ​ថ្ងៃ​ខាង​មុខ។

ចំពោះ​ចំណុះ​ម៉ាស៊ីន​ថ្មី​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​មាន​ចំណុះ ៤,០ លីត្រ អាច​ផលិត​កម្លាំង​បាន​ប្រមាណ ៦០០ សេះ។ ក្រៅ​ពី​ប្រើ​ប្រាស់​ម៉ាស៊ីន​ថ្មី រថយន្ត Lexus LC ក៏​នឹង​ត្រូវ​កែ​សម្រួល​បន្ថែម​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ល្អ​ប្រសើរ និង​ត្រូវ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​បូម​ឡើង​វិញ​ផង​ដែរ។

ពាណិជ្ជកម្ម

ការ​ប្រណាំង​រថយន្ត​ខាង​លើ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ​ក្រោយ​នេះ។ អ្នក​ប្រណាំង​ឈ្មោះ​ Hiroaki Ishiura, Masahiro Sasaki, Kazuya Oshima និង​ Naoya Gamo នឹង​ត្រូវ​បើកបរ​រថយន្ត​ Lexus LC អំឡុង​ការ​ប្រណាំង ២៤ ម៉ោង នៅ Nurburgring នេះ៕

Sponsored