ក្រុមហ៊ុន Lucid ទើបតែបានប្រកាសចេញផែនការផលិតផលរបស់ខ្លួន សម្រាប់ទីផ្សារអឺរ៉ុប ដោយខ្លួននឹងចេញលក់ម៉ូដែល Lucid Air Dream Edition ដំបូងបង្អស់ ទាំងប្រភេទ Range និង Performance។
រថយន្ត Lucid Air Dream Edition ប្រភេទ Euro-spec នឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៧វិនាទីប៉ុណ្ណោះ ហើយមានចម្ងាយបើកបរដល់ទៅ ៩០០គីឡូម៉ែត្រឯណោះ។
គួរឲ្យដឹងដែរថា ចំពោះទីផ្សារអឺរ៉ុប រថយន្ត Lucid Air Dream Edition នេះ នឹងត្រូវដាក់លក់ក្នុងចំនួនមានកំណត់ ជាមួយនឹងតម្លៃ៖
- ចាប់ពីខ្ទង់ ២៣០ ១៣០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់
- ចាប់ពី ២៣៤ ៣៦០ដុល្លារ នៅក្នុងប្រទេសហូឡង់
- ចាប់ពី ២០០ ៦០០ដុល្លារ នៅក្នុងប្រទេសស្វីស
- ចាប់ពី ១៩០ ៧៧០ដុល្លារ នៅក្នុងប្រទេសន័រវែស
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lucid និយាយថា ខ្លួននឹងទទួលយកការកក់ពីអតិថិជននៅក្នុងប្រទេសផ្សេងទៀត ដូចជា អូទ្រីស, ប៊ែលហ្ស៊ិក, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ូណាកូ, អេស្ប៉ាញ, ស៊ុយអែត និង អង់គ្លេស ផងដែរ ដោយអតិថិជនត្រូវចំណាយត្រឹមត្រឹម ៣២០ដុល្លារប៉ុណ្ណោះ សម្រាប់ការកក់៕