Mazda នឹងប្រកាសចេញឡានអគ្គិសនីសុទ្ធ៣ម៉ូដែល ត្រឹមឆ្នាំ២០២៥

Mazda គឺជាក្រុមហ៊ុនចុងក្រោយគេមួយដែលបានប្រកាសអំពីផែនការទាក់ទងនឹងការផលិតរថយន្តអគ្គិសនី និងដំណើរឆ្ពោះទៅក្លាយជាក្រុមហ៊ុនអគ្គិសនីនៅត្រឹមឆ្នាំ ២០៥០។

បើតាមការប្រកាសរបស់ Mazda បានឲ្យដឹងថាក្រុមហ៊ុនរំពឹងថានឹងប្រកាសចេញរថយន្ត Hybrid ថ្មីៗមិនតិចជាង ៥គ្រឿងឡើយនៅចន្លោះឆ្នាំ២០២២ និង ឆ្នាំ២០២៥ ហើយទន្ទឹមនឹងនោះក៏មានវត្តមានរថយន្ត PHEV ចំនួន៥ម៉ូដែល និងរថយន្តអគ្គិសនីសុទ្ធចំនួនបីម៉ូដែលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលិតផលខាងលើនឹងផ្ដោតសំខាន់លើទីផ្សារក្នុងស្រុករបស់ Mazda គឺប្រទេសជប៉ុន រួមទាំងទីផ្សារអឺរ៉ុប, សហរដ្ឋអាមេរិក, ប្រទេសចិន និងតំបន់អាស៊ានផងដែរ។

Mazda បានឲ្យដឹងផងដែរថា SKYACTIV EV Scalable Architecture គឺជាឈ្មោះផ្លូវការនៃគ្រោងឆ្អឹងដំបូងដែល Mazda ផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីផ្ទាល់។ គ្រោងឆ្អឹងនេះនឹងប្រើប្រាស់ជាលើកដំបូងលើរថយន្តចេញនៅឆ្នាំ២០២៥ ហើយវានឹងមូលដ្ឋានគ្រឹះសម្រាប់រថយន្តដទៃទៀតដែលនឹងចេញនៅពេលខាងមុខផងដែរ។

Mazda ក៏កំពុងតែធ្វើការលើប្រព័ន្ធបើកបរស្វ័យប្រវត្តិដ៏ទំនើប ដែលឲ្យឈ្មោះថា “Mazda Co-Pilot Concept” ដោយវានឹងបង្ហាញវត្តមាននៅលើរថយន្តខ្នាតធំជំនាន់ថ្មីនៅឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម