Mercedes ផលិតរថយន្តប្រណីត S-Class ជំនាន់បច្ចុប្បន្នបាន ៥០ម៉ឺនគ្រឿង ហើយ១ភាគ៣នាំចេញទៅចិន

សង្វាក់ផលិតកម្ម​ Sindelfingen របស់​ក្រុមហ៊ុន​ Mercedes-Benz ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​ធ្វើ​ការ​ផលិត​រថយន្ត​ S-Class ជំនាន់​បច្ចុប្បន្ន​នេះ​ចំនួន ៥០០ ០០០ គ្រឿង​ហើយ ចាប់​តាំង​ពី​វា​ចាប់​ផ្ដើម​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០១៣ មក។

តួ​លេខ​នេះ​ធ្វើ​ឡើយ​ចំនួន​ផលិត​នៃ​រថយន្ត​ S-Class សរុប​មាន​ប្រមាណ ៤ លាន​គ្រឿង រាប់​ចាប់​តាំង​ពី​ម៉ូដែល 220 ដែល​ចេញ​ឆ្នាំ ១៩៥១។ វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ដោយ​សារ S-Class ជា​រថយន្ត​ប្រណីត​តម្លៃ​ថ្លៃ ដែល​មាន​តម្លៃ​ចាប់​ពី ៩៤ ២៤០ ដុល្លារ សម្រាប់ S 450 ទៅ ១៧៣ ០០០ ដុល្លារ​សម្រាប់ S 560។

ពាណិជ្ជកម្ម

ជោគជ័យ​របស់​វា​ធ្វើ​ឲ្យ​ S-Class ក្លាយ​ជា​រថយន្ត​ Saloon ប្រណីត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​លោក។ គួរ​ចាប់​អារម្មណ៍​នោះ​គឺ​ទីផ្សារ​ធំ​សម្រាប់ S-Class ជំនាន់​បច្ចុប្បន្ន​គឺ​ប្រទេស​ចិន ដែល​មាន​ចំណែក​ទីផ្សារ​ជាង ១ ភាគ ៣ នៃ​ចំនួន​រថយន្ត​ដែល​បាន​ផលិត។ ទីផ្សារ​ធំ​ទី​ពីរ​គឺ​សហរដ្ឋអាមេរិក និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​អាល្លឺម៉ង់៕​​​​

Sponsored