Mercedes-AMG GT 63 E Performance ឆ្នាំ២០២៣ បង្ហាញខ្លួនជាផ្លូវការ ជាមួយកម្លាំង ៨៣១សេះ

រថយន្ត Mercedes-AMG GT 63 E Performance បានបង្ហាញខ្លួនជាផ្លូវការ ក្លាយជារថយន្តមានកម្លាំងខ្លាំងបំផុតរបស់ក្រុមហ៊ុន Mercedes (មិនគិតពីគំរូរថយន្ត Project One ឡើយ)។

រថយន្ត Mercedes-AMG GT 63 E Performance ឆ្នាំ២០២៣ នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ នៅប៉ុងខាងក្រោយ ដែលបង្កើតកម្លាំងបានសរុប ៨៣១សេះ និងកម្លាំងរមួល ១ ៤០០ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mercedes-AMG បានអះអាងថា រថយន្តប្រភេទ Super Sedan នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣១៦គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្រិតស៊ីសាំងជាមធ្យម ៨,៦លីត្រ/១០០គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ វាមានបំពាក់អាគុយអគ្គិសនីទំហំ ៦,១គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនី អនុញ្ញាតឲ្យរថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ១២គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្តនេះមានមុខងារបើកបរ AMG Dynamic Select រហូតដល់ទៅ ៧ មុខ គឺ Electric, Comfort, Sport, Sport+, Race, Slippery និង Individual។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ ក្រុមហ៊ុន Mercedes-AMG មិនទាន់បានប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម