Mitsubishi ASX ឆ្នាំ២០២០ ចេញលក់នៅអូស្ត្រាលី តម្លៃមិនដល់២ម៉ឺនដុល្លារ

Mitsubishi បានចេញលក់រថយន្ត SUV ខ្នាតតូចម៉ូដែល ASX ស៊េរីឆ្នាំ២០២០ ជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី។

ASX ចែកចេញជា ៣ម៉ូដែល គឺ ASX ES តម្លៃ ១៧ ២៥០ដុល្លារ, ASX LS តម្លៃ ២០ ៨៧០ដុល្លារ និង ASX Exceed តម្លៃ ២៤ ៦៧០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសស្តង់ដារលើរថយន្ត ASX មានដូចជា យ៉ាន់ Alloy ទំហំ ១៨អ៊ីង, ចង្កៀងមុខ-ក្រោយ LED, កាងកន្ទុយត្រីក្រោយ, អេក្រង់ Infotainment System ទំហំ ៨អ៊ីង, មុខងារ Apple CarPlay និង Android Auto ព្រមទាំង Bluetooth ផងដែរ។

រថយន្តជប៉ុនខាងលើមាន ៨ពណ៌ឱ្យជ្រើសរើស ហើយអាចបន្ថែម Option ដ៏ពិសេសមួយហៅថា ADAS Pack ដែលរួមមានមុខងារ Lane Departure Warning, Lane Change Assist, Blind Spot Warning, Rear Cross Traffic Alert, Rear Parking Sensors ជាដើម។

Mitsubishi ASX មានជម្រើសម៉ាស៊ីនចំនួនពីរ គឺ ចំណុះ ២,៤លីត្រ មានកម្លាំង ១៦៥សេះ និង ២,០លីត្រ មានកម្លាំង ១៤៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម