ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីមានតម្លៃថ្លៃកប់ពពក តើរថយន្ត Rolls-Royce មានចំណុចពិសេសៗអ្វីខ្លះទៅ?

នេះគឺជារឿងរ៉ាវពិសេសៗ ៥ យ៉ាងដែលបងប្អូនគួរតែដឹងអំពីរថយន្ត Rolls-Royce ។

១. រថយន្ត Rolls-Royce ទាំងអស់ រាប់ចាប់តាំងពីគ្រឿងម៉ាស៊ីន រហូតដល់ការរចនា គឺសុទ្ធតែត្រូវបានធ្វើឡើងដោយដៃមនុស្សផ្ទាល់ គឺមិនប្រើមនុស្សយន្តឡើយ ហើយរថយន្ត Rolls-Royce នីមួយៗ គឺចំណាយពេលផលិតចាប់ពី ៤០០ ទៅ ៦០០ ម៉ោងឯណ្ណោះ។

២. បើទោះបីជា Rolls-Royce គឺជារថយន្តដែលមានម៉ាស៊ីនធំរហូតទៅដល់ ១២ស៊ីឡាំងក៏ដោយ ក៏ប៉ុន្តែការឌីហ្សាញវិញ គឺត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ ដោយមិនបង្កសំឡេងរំខានខ្លាំងចូលទៅក្នុងកាប៊ីនឡើយ ហើយដើម្បីកុំឱ្យអ្នកជិះមានអារម្មណ៍ធុនទ្រាន់ពេក ក្រុមហ៊ុន Rolls-Royce ផ្ទាល់ ក៏បានសម្រេចបន្ថែមសំឡេងម៉ាស៊ីនសិប្បនិម្មិតចូលទៅក្នុងរថយន្តមួយចំនួនផងដែរ។

៣. សម្រាប់ឡូហ្គោ Spirit Of Ecstasy របស់រថយន្ត Rolls-Royce គឺត្រូវបាន Inspired ដោយ Eleanor Thornton ដែលជាគូស្នេហ៍របស់ Lord Montagu និងជាអ្នកគាំទ្រដំបូងបំផុតរបស់ Rolls-Royce ហើយបើសិនជាមានអ្នកប៉ះ ឬហ៊ានលួច គឺដឹងតែវាអូតូម៉ាទិកធ្លាក់ចូលក្នុងតែម្ដង។ ចំណែកឆត្រវិញ គឺមានតម្លៃថ្លៃជាង iPhone 17 Pro Max ទៅទៀត។

៤. ដំបូលខាងក្នុងគឺត្រូវរចនាដោយដៃសុទ្ធសាធ និងប្រើប្រាស់សរសៃអុបទិកជាង ១,០០០គ្រាប់ បង្កើតបានជា Starlight យ៉ាងស្រស់ស្អាត។

៥. ឡូហ្គោ Rolls-Royce ដែលនៅលើយ៉ាន់រថយន្ត Rolls-Royce បើទោះរថយន្តរត់លឿនក្នុងល្បឿន ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោងក៏ដោយ ក៏វាមិនបង្វិលនោះដែរ។

គួរបញ្ជាក់ថា កាលពីដើមឡើយ Rolls-Royce មិនមែនជាក្រុមហ៊ុនផលិតរថយន្តនោះឡើយ។ វាគឺជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះប៉ុណ្ណោះ ហើយរថយន្តដំបូងគេរបស់ក្រុមហ៊ុន Rolls-Royce គឺមានឈ្មោះថា Royce 10 គឺមានកម្លាំងត្រឹមតែ ១០សេះប៉ុណ្ណោះ ។ បច្ចុប្បន្ន ក្រុមហ៊ុនរថយន្តប្រណីតនេះ គឺជ្រក់ក្រោមម្លប់របស់ BMW Group ។ ហើយនៅក្នុងឆ្នាំ២០២៦ នេះ រថយន្ត Rolls-Royce មួយចំនួន គឺនៅតែជារថយន្តដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក ហើយផលិតក្នុងចំនួនកំណត់ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយពីមើលឃើញសន្ទុះនៃការគាំទ្រខ្លាំងក្រុមហ៊ុន RMA គ្រោងនឹងពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក

យោងតាមការចុះផ្សាយពីគេហទំព័រ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក រួមជាមួយសហការី បានចូលសម្តែងការគួរសមចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីគម្រោងពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក។

May be an image of television, the Oval Office, newsroom, dais and text
រូបភាព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិ​យោគ​រយៈ​ពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖«យើងត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថានស្តង់ដារ​កម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់​ក្រុមហ៊ុន RMA»។

May be an image of television, dais, newsroom and text
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោក ងន សាំង បានថ្លែងអំណរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់​ស្តង់​ដារ​យាន​យន្តនៅកម្ពុជា។ ចាប់តាំង​ពី​ឆ្នាំ២០២២ មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា។

លោកបានបន្ថែមថា៖«យើងកំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអី​សម្រាប់​រថយន្ត Ford។»

May be an image of one or more people, television, newsroom and text
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។ ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA​ Group  ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មាន ប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនមានវត្តមាននៅកម្ពុជាតាំងពី​ឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍​ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម។

ជំនួបនេះក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពង្រឹងស្តង់ដាសុវត្ថិភាពយានយន្ត ស្របតាមគោលនយោបាយជាតិ។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការគាំទ្រ និងការសហការយ៉ាងជិតស្និទ្ធពីក្រសួង ដែលបានលើកទឹកចិត្តដល់ការវិនិយោគ និងគំនិតផ្តួចផ្តើមថ្មីៗ។ កត្តាទាំងនេះគឺជាចំណុចសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មជាតិ រួមទាំងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់​ពីគម្រោង​របស់​ខ្លួន​ក្នុង​ការ​ពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក។ ការ​ឱ្យ​ដឹង​បែប​នេះ ​តាមរយៈ​ជំនួប​ពិភាក្សាកិច្ចសហការគាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក រវាង លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិភូក្រុមហ៊ុន RMA Cambodia ដឹកនាំដោយលោក ងន សាំង អគ្គនាយកក្រុមហ៊ុន។

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិ​យោគ​រយៈ​ពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយចាប់ផ្ដើមផលិតរថយន្ដអគ្គិសនីតាំងពីឆ្នាំ២០២១ Rivian ទើបតែទទួលបានប្រាក់ចំណេញដុលពេញមួយឆ្នាំជាលើកដំបូង

យោងតតាមការបញ្ជាក់ក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីថ្មីថ្មោងរបស់សហរដ្ឋអាមេរិក បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ៤ និងពេញមួយឆ្នាំ ២០២៥ បានចេញផ្សាយពីកាលពីថ្ងៃទី ១២ ខែកុម្ភៈ។ ពួកគេសម្រេចបានប្រាក់ចំណេញដុលសរុបចំនួន ១៤៤ លានដុល្លារ សម្រាប់ឆ្នាំ២០២៥។

Rivian EV truck production ramping up slowly in Normal after falling short  of last year's target – Chicago Tribuneតួលេខនេះបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំង មានការកើនទឹកប្រាក់ចំនួន ១.៣ ប៊ីលានដុល្លារ បើធៀបនឹងការខាតបង់ដុលចំនួន ១.២ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ការខាតបង់សុទ្ធ ប្រចាំឆ្នាំនៅតែមានចំនួនច្រើនសន្ធឹកសន្ធាប់ គឺរហូតដល់ ៣.៦ ប៊ីលានដុល្លារ។ គួរបញ្ជាក់ផងដែរប្រាក់ចំណេញដុលគឺសំដៅលើប្រាក់ចំណេញដែលនៅសល់បន្ទាប់ពីដកថ្លៃដើមផលិតផល ប៉ុន្តែមិនទាន់ដកការចំណាយផ្សេងៗដូចជា ពន្ធ ការប្រាក់ ការចំណាយលើថ្លៃរដ្ឋបាលនិងនិងការសាងសង់រោងចក្រជាដើម។

ក្រុមហ៊ុន Rivian Automotive ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០០៩ ដោយលោក Robert “RJ” Scaringe ក្នុងទីក្រុង Rockledge រដ្ឋ Florida ដំបូងឡើយក្រោមឈ្មោះថា Mainstream Motors។ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា Rivian Automotive នៅក្នុងឆ្នាំ ២០១១ ដោយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីរថយន្តស្ព័រ មកជារថយន្តអគ្គិសនីសម្រាប់ការផ្សងព្រេងវិញ ហើយទីបំផុតបានបង្កើតទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Irvine រដ្ឋ California។ ក្រុមហ៊ុនអាមេរិកមួយនេះចាប់ផ្តើមផលិតរថយន្តអគ្គិសនីសម្រាប់លក់ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ ២០២១។ រថយន្តដំបូងបង្អស់ដាក់លក់នៅលើទីផ្សារគឺរថយន្តភីកអាប់អគ្គិសនីម៉ូឌែល R1T បានចាកចេញពីខ្សែសង្វាក់ផលិតកម្មក្នុងខែកញ្ញា ឆ្នាំ ២០២១ នៅរោងចក្រក្នុងទីក្រុង Normal រដ្ឋ Illinois។

Rivian founder R.J. Scaringe is worth $2.2 billion after company's IPOក្រឡេកថយក្រោយកាលពីឆ្នាំ២០២៥ ក្រុមហ៊ុន Rivian បានលក់រថយន្តចំនួន ៤២,២៤៧ គ្រឿង និងផលិតបានចំនួន ៤២ ២៨៤ គ្រឿង នៅរោងចក្ររបស់ខ្លួនក្នុងទីក្រុង Normal រដ្ឋ Illinois។ ចំណូលសរុបពេញមួយឆ្នាំបានកើនឡើង ៨% បើធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៥.៣៩ ប៊ីលានដុល្លារ កើនឡើងយ៉ាងគំហុកដល់ទៅ ២២២% នៃចំណូលពីផ្នែកកម្មវិធី (Software) និងសេវាកម្ម។ ជាមួយគ្នានេះការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Volkswagen Group បានរុញច្រានប្រាក់ចំណេញដុលពីផ្នែក Software និងសេវាកម្មឲ្យឡើងដល់ ៥៧៦ លានដុល្លារ ពោលគឺកើនឡើងយ៉ាងខ្លាំងពីចំនួន ៧ លានដុល្លារ កាលពីឆ្នាំ ២០២៤។

What it's like to drive the all-electric Rivian R1T pickup truckសម្រាប់ចំណូលនិងប្រាក់ចំណេញដុលសម្រាប់ត្រីមាសទី ៤ (Q4) ឆ្នាំ ២០២៥ សរុបមាន ១.២៩ ប៊ីលានដុល្លារ ដែលជាការធ្លាក់ចុះពីចំនួន ១.៧៣ ប៊ីលានយ៉ានដុល្លារ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។ ចំណូលពីផ្នែករថយន្តបានធ្លាក់ចុះ ៤៥% បើធៀបនឹងឆ្នាំមុន មកនៅត្រឹម ៨៣៩ លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាបីយ៉ាង៖

  • ការថយចុះចំនួន ២៧០ លានដុល្លារ ពីការលក់ឥណទានកាបូន (Regulatory credit sales)។
  • ការចែកចាយរថយន្តមានកម្រិតទាប ដោយសារការអស់សុពលភាពនៃឥណទានពន្ធ។
  • តម្លៃលក់ជាមធ្យមមានកម្រិតទាប ដោយសារការកើនឡើងនៃសមាមាត្រនៃការចែកចាយរថយន្តដឹកទំនិញអគ្គិសនី។

ចំណូលពីផ្នែក Software និងសេវាកម្ម បានជួយទប់ទល់នឹងការធ្លាក់ចុះនេះមួយផ្នែក ដោយវាបានឈានដល់ ៤៤៧ លានដុល្លារ ក្នុងត្រីមាសទី ៤ ដែលជាការកើនឡើង ១០៩% ធៀបនឹងឆ្នាំមុន។ កំណើនចំណូលក្នុងផ្នែកនេះ បានមកពីសេវាកម្មអភិវឌ្ឍន៍ប្រព័ន្ធបញ្ជាលើរថយន្ដអគ្គិសនី និង Software របស់រថយន្ត តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយ Volkswagen Group។ ការកើនឡើងនៃសេវាកម្មលក់រថយន្តជជុះ និងសេវាកម្មជួសជុល ក៏បានរួមចំណែកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីការប្តូរបណ្ណបើកបរដែលហួសសុពលភាព បាត់ ឬខុសទិន្នន័យពីអត្តសញ្ញាណបណ្ណ

ក្នុងការប្តូរបណ្ណបើកបរយានយន្តគឺត្រូវធ្វើឡើងក្នុងករណីដូចជា អស់សុពលភាព ឬប្តូរប្រភេទបណ្ណ រលុបមើលមិនឃើញ ឬខូច ឬក្នុងរកណីបាត់បណ្ណបើកបរជាដើម។ ជាមួយគ្នានេះ នៅមានករណីមួយទៀត គឺការខុសទិន្នន័យគ្នារវាងបណ្ណបើកបរ និងអត្តសញ្ញាណបណ្ណ។ នេះបើយោងតាម ប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ ចុះកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ដូច្នេះ ប្រសិនបើអ្នកជួបប្រទះនឹងករណីណាមួយនោះ ត្រូវដាក់ពាក្យសុំប្តូរបណ្ណបើកបរ ដោយត្រូវភ្ជាប់សំណុំឯកសារដូចខាងក្រោម៖

១. ករណីអស់សុពលភាព ឬប្តូរប្រភេទបណ្ណបើកបរ ឬមានការរលុបមើលមិនឃើញ ឬខូច ត្រូវភ្ជាប់ឯកសារដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បណ្ណបើកបរដែលត្រូវប្តូរ លិខិតបញ្ជាក់កាយសម្បទា និងរូបថតទំហំ ៤x៦ ផ្ទៃពណ៌ស។

២. ករណីបាត់បណ្ណបើកបរ គឺត្រូវភ្ជាប់ឯកសារដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពាក្យបណ្តឹងមានបញ្ជាក់ពីនគរបាលប៉ុស្តិ៍រដ្ឋបាល លិខិតបញ្ជាក់កាយសម្បទា និងរូបថតទំហំ ៤x៦ ផ្ទៃពណ៌ស។

៣. ករណីទិន្នន័យក្នុងបណ្ណបើកបរ ខុសពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដូចជា នាម គោត្តនាម និងឆ្នាំកំណើត ត្រូវមានលិខិតបញ្ជាក់បន្ថែមពីមេឃុំ ឬចៅសង្កាត់ថា «ពិតជាមនុស្សតែម្នាក់»។ ជាមួយគ្នានេះដែរ បើករណីអាសយដ្ឋានបច្ចុប្បន្នក្នុងបណ្ណបើកបរ ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Supercar ល្មមៗអែបកៀនរបស់រថយន្ដភីកអាប់ GMC Hummer EV Carbon Fiber Edition

រថយន្ដភីកអាប់ GMC Hummer EV Carbon Fiber Edition កំពុងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយយ៉ាងខ្លាំង បន្ទាប់ពីរថយន្ដដ៏មានមាឌធំបែបនេះអាចយកឈ្នះរថយន្ដ Supercar ជាច្រើនក្នុងការធ្វើសាកល្បងសន្ទុះនៃការបើកបរនៅទីលានប្រណាំង Texas Motor Speedway នេះបើយោងតាមការបញ្ជាក់ទីក្រុមហ៊ុន GM។

The 1,144bhp 'Carbon Fibre Edition' Hummer EV will hit 60mph in just 2.8s | Top Gearក្នុងការធ្វើតេស្ដនោះ GMC Hummer EV Carbon Fiber Edition អាចជាន់សន្ទុះល្បឿនពី ០ ទៅ ៦០ ម៉ាយល៍/ម៉ោង ឬស្មើប្រហែល ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២.៨ វិនាទី ប៉ុណ្ណោះ ពោលគឺលឿនជាងរថយន្ដស្ព័រមួយចំនួន បើកបរដោយអ្នកបើកបរអាជីពដែលបានចូលក្នុងការធ្វើតេស្ដនេះ។ សម្រាប់ Hummer EV បានដើរតួជាពីរក្នុងពេលតែមួយ គឺទាំងជារថយន្តប្រកួត និងជារថយន្តសម្រាប់ដាក់កាមេរ៉ាថតសកម្មភាព។

ក្នុងការធ្វើតេស្ដនោះក៏មានវត្ដមានលោក Andrew Comrie-Picard ជាអ្នកសម្របសម្រួលបច្ចេកទេសបើកបរការធ្វើលើកទី១ GMC Hummer EV Carbon Fiber Edition បានយកឈ្នះ បន្ទាប់មកក៏មានធ្វើតេស្ដសាកល្បងមួយទៀត ដោយកំណត់ឲ្យរថយន្ដ Hummer EV ត្រូវចាប់ផ្តើមចេញដំណើរពីក្រោយរថយន្តស្ព័រចម្ងាយ “មួយតួឡានពេញ” ដើម្បីរក្សារថយន្តគូប្រកួតឲ្យស្ថិតនៅក្នុងប្លង់កាមេរ៉ាពេលកំពុងថត។ ជាលទ្ធផល Hummer EV Carbon Fiber នៅតែជាអ្នកនាំមុខគេ។

How the GMC HUMMER EV Pickup Carbon Fiber Editon blew supercars and pro drivers away

មូលហេតុដែលធ្វើឲ្យរថយន្ដនេះអាចជាន់ស្ទុះខ្លាំងបែបនេះ ដោយសារការប្រើមុខងារ Watts to Freedom ជាប្រព័ន្ធជំនួយក្នុងការបើកបរបែប (Performance launch mode) ធ្វើឲ្យវាក្លាយជារថយន្ត Hummer EV មានល្បឿនលឿនបំផុតមិនធ្លាប់មានពីមុនមក។ ក្រៅពីប្រើប្រាស់មុខងារមួយនេញ ក្រុមហ៊ុនក៏ការបង្កើនសមត្ថភាពរថយន្ដនេះ ជាមួយការកែសម្រួលប្រព័ន្ធបញ្ជូនកម្លាំងថ្មី ធ្វើឲ្យវាអាចផលិតកម្លាំងបានរហូតដល់ ១ ១៦០ សេះ សម្រាប់ម៉ូឌែល 3X ។

សម្រាប់កញ្ចប់ Carbon Fiber Edition នេះមានសម្រាប់តែម៉ូឌែលប្រភេទ 3X ទាំងរថយន្ត Hummer EV SUV និង Pickup។ ចំណុចខុសប្លែកគ្នាផ្នែករូបរាងរួមមាន៖ ពណ៌ខាងក្រៅប្រភេទប្រផេះក្រមៅក្រើម, ថាសកង់ធ្វើពីសរសៃកាបូនទំហំ ២២ អុីញ, បន្ទះការពារបាតក្រោមជាប្រភេទសរសៃកាបូន និងផ្នែកខាងក្នុងពណ៌ទឹកក្រូច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចនិកបើករថយន្តឆ្លងកាត់កន្លែងដែលមានការដ្ឋានសាងសង់ផ្លូវ

ការបើកបររថយន្តឆ្លងកាត់ការដ្ឋានសាងសង់ផ្លូវ គឺទាមទារឲ្យមានការយល់ដឹងបន្ថែមទៀតអំពីបច្ចេកទេសនៃការបើកបរ និងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះផ្លាកសញ្ញា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ និងការខូចខាតដល់រថយន្ត។

ដូច្នេះខាងក្រោមនេះ គឺជាចំណេះដឹង និងតិចនិកបើកបរមួយចំនួន នៅពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានសាងសង់នៅផ្លូវខាងមុខ៖

១. ឆែកមើលស្ថានភាពផ្លូវ៖ ប្រសិនបើអ្នកមានគម្រោងទៅកាន់គោលដៅណាមួយ លោកអ្នកអាចឆែកព័ត៌មានជាមុនសិនថា ផ្លូវទៅគោលដៅនោះមានការសាងសង់ ឬជួសជុលឬអត់។ បើមាននោះអ្នកក៏អាចស្វែងរកផ្លូវផ្សេងជំនួសវិញបានផងដែរ។

២. យករថយន្តទៅត្រួតពិនិត្យ៖ ជាទូទៅមុនចេញដំណើរផ្លូវឆ្ងាយ គឺត្រូវឆែកសុខភាពរថយន្តជាមុនសិន។ លើសពីនេះ ប្រសិនបើផ្លូវដែលត្រូវទៅនោះ កំពុងសាងសង់ ឬជួសជុល គឺត្រូវពិនិត្យលម្អិតថែមទៀតចំពោះផ្នែកជើងក្រោមរថយន្ត។

៣. បន្ថយល្បឿន៖ នៅពេលកំពុងបើកបរ ហើយឃើញផ្លាកសញ្ញាណាមួយដែលផ្តល់ដំណឹងពីការដ្ឋាននៅខាងមុខ អ្នកបើកបរត្រូវបន្ថយល្បឿនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។

៤. ត្រូវមានភាពអត់ធ្មត់៖ នៅតាមផ្លូវដែលមានការដ្ឋានសាងសង់ គឺចៀសមិនផុតពីមានការកកស្ទះនៅតាមចំណុចមួយចំនួនទេ ដូច្នេះត្រូវត្រៀមចិត្តឲ្យហើយ និងយោគយល់ខ្ពស់។

៥. ទុកចន្លោះសុវត្ថិភាព៖ បើទោះបីជាល្បឿនរថយន្តយឺតក៏ដោយពេលបើកលើផ្លូវដែលមានការដ្ឋាន ក៏គួរតែទុកគម្លាត ឬចន្លោះសុវត្ថិភាព ឲ្យបានឆ្ងាយបន្តិចពីរថយន្តខាងមុខផងដែរ ព្រោះរថយន្តនោះអាចនឹងជាន់ហ្វ្រាំងឈប់ភ្លាមៗក្នុងពេលប្រទះនឹងឧបសគ្គអ្វីមួយ។

៦. ត្រៀមវ៉ៃស៊ីញូប្តូរគន្លងជាប់ជានិច្ច៖ ក្នុងទីតាំងការដ្ឋានសាងសង់ផ្លូវ ជាទូទៅតែងមានការបិទផ្លូវ បើផ្លូវធំមានគន្លងច្រើន អាចបិទគន្លងផ្លូវខ្លះ ហើយបើផ្លូវតូច អាចនឹងបិទ១ចំហៀងផ្លូវតែម្តង ជួនកាលឆ្វេង ជួនកាលស្តាំ ដែលតម្រូវឲ្យអ្នកបើកបរផ្លាស់ប្តូរគន្លងផ្លូវជាប់ជានិច្ច។

៧. យល់ដឹង និងគោរពតាមផ្លាកសញ្ញាក្នុងតំបន់ការដ្ឋាន៖ រួមមាន ផ្លាកការដ្ឋាន ផ្លូវវាងដែលមានសញ្ញាព្រួញទៅឆ្វេង ឬស្តាំ ថ្មខ្ទាត បង្គោលរាងសាជី សញ្ញាព្រួញបង្វែទិស និងអ្នកដែលលើកទង់ឲ្យឈប់ ឬអនុញ្ញាតឲ្យបន្តដំណើរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Django Classic 150 និង Django Café Racer 150 ឆ្នាំ 2026 ចូលស្តុកវិញហើយជាមួយបច្ចេកវិទ្យាទំនើបជាងមុន

ស៊េរី Django ដ៏ល្បីល្បាញ បានត្រឡប់មកវិញជាផ្លូវការសម្រាប់ឆ្នាំ 2026 ដោយបន្តរួមបញ្ចូលការរចនាបែបបារាំងជាមួយវិស្វកម្មទំនើប។ ម៉ូដែល Django Classic 150 ត្រឡប់មកវិញជាមួយពណ៌ឆើតឆាយ 3 ជម្រើស គឺ Milky White, Icy White និង Mad Black ខណៈដែល Django Café Racer 150 បង្ហាញខ្លួនជាមួយពណ៌ថ្មីគួរឱ្យទាក់ទាញ Lichen Grey។

ដោយបញ្ចូលរចនាបថបុរាណជាមួយសមត្ថភាពទំនើប ម៉ូដែលឆ្នាំ 2026 ទាំងពីរត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មី និងលក្ខណៈបច្ចេកទេសកែលម្អ សមស្របសម្រាប់អ្នកប្រើប្រាស់ក្នុងទីក្រុងសម័យថ្មី។

ម៉ាស៊ីន 150cc ខ្លាំង និងសន្សំសំចៃប្រេង

Django Classic 150 និង Django Café Racer 150 ទាំងពីរត្រូវបានបំពាក់ដោយម៉ាស៊ីន 150cc ស៊ីឡាំងតែមួយ 4 ស្ត្រូក ដែលផ្តល់ការបើកបររលូន និងឆ្លើយតបល្អសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។

លក្ខណៈពិសេសម៉ាស៊ីន៖

  • ប្រព័ន្ធចាក់ប្រេងអេឡិចត្រូនិក (EFI)
  • ស្តង់ដារបំភាយឧស្ម័នស្របតាម Euro (CN4)
  • 4 វ៉ាល់
  • ប្រព័ន្ធត្រជាក់ដោយ Liquid Cooling
  • កម្លាំងអតិបរមា 9.3 kW នៅ 7,500 rpm
  • កម្លាំងបង្វិលអតិបរមា 13.2 Nm នៅ 6,000 rpm
  • Electric Start
  • Automatic centrifugal clutch
  • Belt Transmission)

ប្រព័ន្ធ EFI ទំនើបធានាការសន្សំសំចៃប្រេងបានល្អ ការឆ្លើយតបឧបករណ៍បង្កើនល្បឿនមានភាពរលូន និងកាត់បន្ថយការបំភាយឧស្ម័ន ខណៈប្រព័ន្ធត្រជាក់ដោយ Liquid Cooling ធានាសមត្ថភាពម៉ាស៊ីនមានស្ថេរភាពក្នុងគ្រប់លក្ខខណ្ឌបើកបរ។

ការគ្រប់គ្រងមានទំនុកចិត្ត និងសុវត្ថិភាពកម្រិតខ្ពស់

ដើម្បីផ្តល់ភាពងាយស្រួលប្រើប្រាស់ប្រចាំថ្ងៃ និងទំនុកចិត្តពេលបើកបរ ម៉ូដែលទាំងពីរត្រូវបានបំពាក់ដោយ៖

  • ប្រព័ន្ធហ្វ្រាំង Dual ABS
  • ហ្វ្រាំងឌីសមុខ និងក្រោយ
  • Hydraulic Telescopic front suspension
  • Simple hydraulic rear suspension
  • កង់អាលុយមីញ៉ូមស្រាល
  • ស៊ុម Tubular Frame

ប្រព័ន្ធ Dual ABS ជាមួយហ្វ្រាំងឌីសទាំងមុខ និងក្រោយ ជួយបង្កើនស្ថេរភាពពេលហ្វ្រាំង និងបង្កើនសុវត្ថិភាព ជាពិសេសនៅលើផ្លូវក្នុងទីក្រុង និងផ្លូវសើម។

បច្ចេកវិទ្យាទំនើប បន្សំជាមួយរចនាបថបុរាណ

Django ឆ្នាំ 2026 បំពាក់មុខងារឆ្លាតវៃ ដើម្បីលើកកម្ពស់បទពិសោធន៍បើកបរ៖

  • អេក្រង់បង្ហាញព័ត៌មាន TFT Digital
  • ប្រព័ន្ធ Smart Key
  • មុខងារភ្ជាប់ Connectivity
  • រន្ធសាកថ្ម 12V
  • ប្រអប់ដាក់អីវ៉ាន់ក្រោមកៅអី (អាចដាក់មួកសុវត្ថិភាពប្រភេទ Open-face)
  • ប្រអប់ដាក់អីវ៉ាន់ខាងមុខ (Glove Box)

អេក្រង់ TFT ផ្តល់ការបង្ហាញច្បាស់លាស់ និងទំនើប សម្របសម្រួលជាមួយរចនាបថស្កូទ័របុរាណ ខណៈប្រព័ន្ធ Smart Key បន្ថែមភាពងាយស្រួល និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ទំហំសមស្របសម្រាប់ទីក្រុង

ម៉ូដែលទាំងពីរមានវិមាត្រដូចគ្នា ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ និងផាសុកភាព៖

  • បណ្ដោយ៖ 1,925 មម
  • ទទឹង៖ 710 មម
  • កម្ពស់៖ 1,190 មម
  • ចម្ងាយកង់មុខទៅក្រោយ (Wheelbase)៖ 1,350 មម
  • កម្ពស់កៅអី៖ 780 មម
  • សមត្ថភាពធុងសាំង៖ 8.5 លីត្រ
  • ទំងន់សរុប៖ 135 គីឡូក្រាម
  • កង់មុខ និងក្រោយ៖ 120/70-12

កម្ពស់កៅអីសមស្រប និង wheelbase តូច ធ្វើឱ្យ Django សមស្របទាំងសម្រាប់អ្នកបើកបរថ្មី និងមានបទពិសោធន៍ ក្នុងការធ្វើដំណើរតាមផ្លូវទីក្រុង។

ការត្រឡប់មកវិញរបស់ Django Classic 150 និង Django Café Racer 150 សម្រាប់ឆ្នាំ 2026 បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហ៊ោរ Peugeot ក្នុងការរួមបញ្ចូលរចនាបថបែបបារាំងជាមួយបច្ចេកវិទ្យាទំនើប សុវត្ថិភាពកម្រិតខ្ពស់ និងភាពអនុវត្តបានក្នុងទីក្រុង។ ជាមួយលក្ខណៈបច្ចេកទេសកែលម្អ អេក្រង់ TFT ប្រព័ន្ធ Smart Key និង Dual ABS ម៉ូដែល Django ឆ្នាំ 2026 ត្រៀមខ្លួនរួចរាល់ដើម្បីកំណត់ស្តង់ដារថ្មីសម្រាប់ការធ្វើដំណើរទាន់សម័យក្នុងទីក្រុង។

តម្លៃ
Peugeot Django Classic 150 (2026) – 3,600 ដុល្លារ
Peugeot Django Café Racer 150 (2026) – 3,800 ដុល្លារ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline: 012 366 803
ឬចូលទៅកាន់ Peugeot Motocycles KH (Facebook) https://web.facebook.com/peugeotmotocycleskh

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្ពុជា នៅសល់តែខេត្ត១ប៉ុណ្ណោះ ដែលមិនទាន់មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី

មកដល់ពេលនេះ កម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ទើរគ្រប់រាជធានីខេត្តទៅហើយ ដោយនៅសល់តែខេត្ត១ប៉ុណ្ណោះ គឺខេត្តឧត្តរមានជ័យ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងក្នុងសន្និបាតនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាបណ្ណឲ្យអ្នកវិនិយោគស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី បានចំនួន២០ ដែលមានស្ថានីយសាកចំនួន ៨០ និងមានម៉ាស៊ីនសាកចំនួន ១៤២គ្រឿង គ្របដណ្តប់លើរាជធានីខេត្ត ចំនួន ១៧ ដោយនៅសល់ខេត្តចំនួន៨ មិនទាន់មានអ្នកវិនិយោគដែលមានអាជ្ញាបណ្ណ រួមមានខេត្តក្រចេះ មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ។

យ៉ាងណាមិញ ក្នុងចំណោមខេត្តទាំង៨នេះ មានខេត្តចំនួន៧ ដែលមានស្ថានីយសាករួចហើយ ប៉ុន្តែមិនទាន់បានស្នើសុំអាជ្ញាបណ្ណ ដោយឡែកមានតែខេត្តឧត្តរមានជ័យតែមួយគត់ដែលពុំទាន់មានស្ថានីយសាក។

ជាមួយគ្នានេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្តជំរុញបន្ថែមទៀតឲ្យមានស្ថានីយសាក នៅគ្រប់ខេត្ត ស្រុក ខណ្ឌ និងទីប្រជុំជននានា ព្រមទាំងជំរុញឲ្យស្ថានីយសាកទាំងអស់ ភ្ជាប់ app ជាតិផងដែរ។

សូមជម្រាបថា ស្ថានីយបញ្ចូលថាមពល EV ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីករាយពិធីបុណ្យចូលឆ្នាំចិន 2026! Changan ផ្តល់ជូនអាំងប៉ាវយក្សសម្រាប់​រថយន្ត CS55 Plus និង UNI-T

តើលោកអ្នកកំពុងស្វែងរកទិញរថយន្តទុកធ្វើដំណើរកម្សាន្ត ឬទៅលេងស្រុកកំណើត​ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះមែនទេ?

ត្រូវម៉ាច់តែម្តង! Changan Cambodia កំពុង​មានការផ្តល់ជូនយ៉ាងពិសេសអស្ចារ្យបំផុត លើរថយន្តចំនួន2ម៉ូឌែលរបស់ខ្លួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន2026នេះ គឺជាផ្តល់ជូន​នូវអាំងប៉ាវយក្ស​បញ្ចុះតម្លៃពិសេសភ្លាមៗដែលពុំធ្លាប់​មានសម្រាប់ម៉ូឌែល CS55 Plus និង UNI-T ។

Changan CS55 Plus: រថយន្ត​ SUV ដែលពោរពេញដោយផាសុកភាព និងបច្ចេកវិទ្យាសុវត្ថិភាពឆ្លាតវៃ។ តម្លៃពេញ $𝟯𝟯,𝟵𝟬𝟬 បញ្ចុះនៅសល់ត្រឹមតែ $𝟮𝟵,𝟵𝟬𝟬 (ចំណេញ $4,000)។

-𝗖𝗵𝗮𝗻𝗴𝗮𝗻 𝗨𝗡𝗜-𝗧: រថយន្តដែលមានរូបរាងបែបអនាគត ទាក់ទាញគ្រប់ក្រសែភ្នែក និងកម្លាំងម៉ាស៊ីនខ្លាំង។ តម្លៃពេញ $𝟰𝟬,𝟵𝟬𝟬 បញ្ចុះនៅសល់ត្រឹមតែ $𝟯𝟱,𝟵𝟬𝟬 (ចំណេញ $5,000)។

ការផ្តល់ជូនតម្លៃដ៏ពិសេសបំផុតនេះ គឺមានកំណត់សម្រាប់​រថយន្ត 5 គ្រឿងចុងក្រោយប៉ុណ្ណោះ!

ប្រញាប់ឡើង! មកមុនបានមុន! កុំឱ្យឱកាសនេះកន្លងផុតទៅ! ការផ្តល់ជូននេះមានសុពលភាពត្រឹមតែក្នុងឱកាសបុណ្យចូលឆ្នាំចិននេះតែប៉ុណ្ណោះ។

ការផ្តល់ជូនពិសេសនេះរួមមាន៖

-ការបញ្ចុះតម្លៃសាច់ប្រាក់ភ្លាមៗ

-កញ្ចប់កាដូថែមជូនជាច្រើនសន្ធឹកសន្ធាប់

-លក្ខខណ្ឌបង់រំលស់ងាយស្រួល និងរហ័ស

-ការធានាមានរយៈពេលយូររហូតដល់ 5ឆ្នាំ ឬ 150,000គីឡូម៉ែត្រ

សម្រាប់ព័ត៌មានលម្អិត និងការបើកបរសាកល្បង: 𝟬𝟭𝟭 𝟵𝟵𝟵 𝟯𝟳𝟱

និងចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់​ Changan Cambodia (https://www.facebook.com/ChanganKH)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញពីការអាប់ដេតលើរថយន្ដ Atto 3 Evo ដោយបង្កើនកម្លាំងខ្លាំងជាងមុននិងបំពាក់ជាមួយប្រព័ន្ធសាកថ្ម 800V

រថយន្តអគ្គិសនីប្រភេទ Crossover ម៉ូឌែល BYD Atto 3 Evo ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ ដោយត្រៀមខ្លួនវាយលុកទីផ្សារសកលជាមួយការបំពាក់មកជាមួយប្រព័ន្ធសាកថ្ម 800V, ប្រព័ន្ធបើកបរវិលកង់ទាំងបួន (4WD)។

រថយន្ត Atto 3 បានក្លាយជាយានយន្តថាមពលថ្មី (New Energy Vehicle) ដំបូងគេបង្អស់មួយរបស់ BYD ដែលបានឈានជើងចូលក្នុងទីផ្សារសកលកាលពី ៤ ឆ្នាំមុន។ ម៉ូដែលនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនក្រោមឈ្មោះថា Yuan Plus។ នៅក្នុងខែតុលា ឆ្នាំ ២០២៥ រថយន្ត Atto 3 ជំនាន់ថ្មីត្រូវបានបង្ហាញឲ្យឃើញតាមរយៈដំណើរការចុះបញ្ជីយានយន្ត (Homologation) ដោយភ្នាក់ងារត្រួតពិនិត្យរបស់ចិន។ រថយន្តម៉ូឌែលថ្មី បានបង្ហាញឲ្យឃើញពីការបង្កើននូវកម្លាំងម៉ាស៊ីន និងចម្ងាយបើកបរយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។

ជាថ្មីម្ដងទៀតកាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមហ៊ុន BYD បានបង្ហើបឲ្យដឹងថា រថយន្ត Atto 3 ស៊េរីថ្មី នឹងត្រូវហៅឈ្មោះថា (Atto 3 Evo) សម្រាប់ទីផ្សារក្រៅប្រទេស។ រថយន្ដម៉ូឌែលថ្មីនេះបានប្រើប្រាស់នូវប្រព័ន្ធសាកថ្ម 800V ជំនាន់ថ្មីនិងបំពាក់ជាមួយកញ្ចប់អាគុយធំជាងមុន ដែលមានទំហំរហូតដល់ទៅ 74.88 kWh។ សម្រាប់ការសាកថ្មវិញរថយន្ដនេះអាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ២៥ នាទី ប៉ុណ្ណោះ នៅតាមស្ថានីយសាកថ្មល្បឿនលឿន DC។

BYD Atto 3 Evo revealed with 800V system, 4WD, and faster chargingក្រឡេកមកមើល Atto 3 Evo ប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ (RWD) អាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៥.៥ វិនាទី។ ចំពោះចម្ងាយបើកបរគឺបាន ៦៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ ជាមួយគ្នានេះរថយន្តស៊េរីថ្មីនេះ ក៏ផ្ដល់មកជាមួយជម្រើសប្រើប៉ុងពីរ (AWD) អាចផលិតមានកម្លាំងដល់ទៅ ៣៣០ គីឡូវ៉ាត់ (៤៤៣ សេះ) និងកម្លាំងរមួល ៥៨០ Nm។

បន្ថែមពីនេះចំពោះម៉ូឌែល AWD អាចជាន់សន្ទុះពីកុងទ័រ ០ ទៅ ១០០ ប្រើពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។ BYD Atto 3 Evo ប្រើប៉ុង២នេះ បានបំពាក់ជាមួយកញ្ចប់អាគុយទំហំ ៧៤.៨៨ kWh ផ្តល់ជូនរយៈចម្ងាយបើកបរបានរហូតដល់ ៥១០ គីឡូម៉ែត្រ។ ចំណុចពិសេសមួយទៀតគឺម៉ូដែលថ្មីនេះ គឺការបំពាក់ប្រព័ន្ធបូមក្រោយឯករាជ្យប្រភេទ Five-link (Five-link independent rear suspension) ធ្វើឲ្យការបើកបរកាន់តែមានផាកសុភាព។

ទោះបីជាមានការបំពាក់បច្ចេកវិទ្យាថ្មីៗយ៉ាងច្រើនក៏ដោយ រូបរាងខាងក្រៅរបស់ Atto 3 Evo នៅតែរក្សាទម្រង់ស្ទើរតែទាំងស្រុងដូចមុន ដោយមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ។ ការផ្លាស់ប្ដូរមាដូចជាការប្តូររន្ធសាកថ្មមកដាក់នៅជំហៀងកង់ផ្នែកខាងក្រោយវិញ។ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់របស់រថយន្តនេះត្រូវបានកែលម្អឲ្យកាន់តែប្រសើរ ដោយការបន្ថែមឃ្លុបផ្ទុកឥវ៉ាន់ខាងមុខមានចំណុះ ១០១ លីត្រ។

ផ្នែកខាងក្នុងរបស់ Atto 3 Evo បានប្តូរមកដៃលេខនៅជាប់ចង្កូត, អេក្រង់ Touchscreen ទំហំ ១៥.៦ អុីញ និងកុងទ័រឌីជីថល LCD ទំហំ ៨.៨ អុីញ។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន ថាសសាកថ្មឥតខ្សែ និងឃ្លុបក្រោយដែលត្រូវបានបង្កើនទំហំរហូតដល់ ៤៩០ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+