ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើធ្វើដូចម្តេចដើម្បីស្វែងរកស្ថានីយ៍សាកថ្មឡានអគ្គិសនីឲកាន់តែមានភាពងាយស្រួល?

ជាធម្មតា ប្រសិនបើបងប្អូនដែលទើបតែផ្លាស់ប្តូរពីការប្រើប្រាស់នូវរថយន្តប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូត មកអគ្គិសនី ច្បាស់ណាស់ បញ្ហាចម្បងគឺការពិបាកក្នុងការស្វែងរកនូវស្ថានីយ៍សាកថ្មរថយន្តរបស់ខ្លួន ជាពិសេសគឺនៅពេលដែលកំពុងធ្វើដំណើរទៅកាន់ទីរួមខេត្តឆ្ងាយៗ។ ដូចនេះ ដើម្បីដោះស្រាយនូវបញ្ហាមួយនេះ ថ្ងៃនេះ យើងសូមណែនាំនូវកម្មវិធីមួយដែលអាចឲបងប្អូនស្វែងរកនូវស្ថានីយ៍សាកថ្មបានស្រួលតែម្តង ដោយកម្មវិធីនោះ គឺមានឈ្មោះថា PlugShare ។

ជាក់ស្តែង កម្មវិធីនេះ គឺអាចប្រើបានទាំង iOS និង Android ហើយចំណុចពិសេសវិញ គឺអាចបង្ហាញនូវទីទាំងស្ថានីយ៍សាកថ្មពាសពេញផ្ទៃប្រទេសតែម្តង។ ដូចនេះ គឺផ្តល់នូវភាពងាយស្រួលខ្លាំង។ លើសពីនេះ សម្រាប់កម្មវិធីនេះផងដែរ ក៏អាចបង្ហាញនូវឈ្មោះស្ថានីយ៍ រូបថត ទីតាំង លេខទូរស័ព្ទ តម្លៃសាក ម៉ោងបើកដំណើរការ ចំនួនទូរសាក ព្រមទាំងកម្លាំងផងដែរ។

ក្រៅពីកម្មវីធីដែលបានណែនាំខាងលើ បងប្អូនម្ចាស់រថយន្តក៏អាចប្រើប្រាស់ Google Map និង OneGO EV App ក្នុងការស្វែងរកនូវស្ថានីយសាកថ្មទៅតាមគោលដៅដែលបងប្អូនមានបំណងចង់ទៅផងដែរ។ ដោយ OneGO EV App អ្នកបើកបរអាចស្វែងរក កក់ និងទៅកាន់ស្ថានីយ​បញ្ចូលថាមពល​ណាមួយដែលមាន​នៅក្នុងប្រទេស តាមរយៈផែនទី អាចពិនិត្យ​មើលទិន្នន័យបានភ្លាមៗទៅលើប្រភេទឆ្នាំសាក និងគ្រឿងបរិក្ខារផ្សេងៗទៀតជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឬក្លែងក្លាយ នៃបណ្ណបើកបរ កាតគ្រី និងឆៀក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើទំនើបកម្មចាប់តាំងពីឆ្នាំ២០១៧មក លើបណ្ណសម្គាល់យានជំនិះ ឬកាតគ្រី បណ្ណបើកបរ វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀក និងផ្លាកលេខដែលមាន QR Code ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង ផ្ទៀងផ្ទាត់ និងជាពិសេសគឺទប់ស្កាត់ការក្លែងបន្លំ ដែលមានវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដូចខាងក្រោមនេះ៖

១. ពន្លឺ UV

-បណ្ណបើកបរ និងកាតគ្រីពិតប្រាកដមានបង្កប់នូវពន្លឺ UV

-ប្រើពិល UV បញ្ចាំងលើសន្លឹកបណ្ណ នោះនិមិត្តសញ្ញារបស់ក្រសួងនឹងលេចចេញយ៉ាងច្បាស់។

២. QR Code

-សំណុំឯកសារខាងលើត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវតាមរយៈទិន្នន័យបង្ហាញចេញពី QR Code

-QR Code ពិតប្រាកដនឹងបង្ហាញព័ត៌មានក្នុងគេហទំព័រ ts.mpwt.gov.kh តែ១គត់

-រាល់ព័ត៌មាននៅលើបណ្ណ ត្រូវតែដូចគ្នានឹងព័ត៌មានដែលបង្ហាញតាមរយៈការស្កេន QR Code។

៣. លក្ខណៈពិសេសនៃ QR Code លើផ្លាកលេខយានយន្ត

-អត្តសញ្ញាណរបស់យានយន្ត ត្រូវបានបង្ហាញតាមរយៈការស្កេន QR Code លើផ្លាកលេខ

-ប៉ុន្តែព័ត៌មានឯកជនភាពនៃម្ចាស់យានយន្ត នឹងមិនបង្ហាញតាមរយៈ QR Code លើផ្លាកលេខឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃនិងគុណប្រយោជន៏ពិតប្រាកដរវាងរថយន្ត PHEVs និង HEVs

អ្នកប្រើប្រាស់រថយន្តជាច្រើនបានធ្វើការផ្លាស់ប្ដូរពីការប្រើប្រាស់រថយន្ត​អគ្គិសនី ទៅរកជម្រើសថ្មី២ផ្សេងទៀតដែលកំពុងពេញនិយមនោះគឺ រថយន្តប្រភេទ Plug-in Hybrid (PHEVs) និង Hybrid សុទ្ធ (HEVs)។ ជាក់ស្ដែងប្រសិនបើប្រៀបធៀបទៅនឹងរថយន្តប្រើប្រាស់សាំងទូទៅ គឺរថយន្តទាំង២ប្រភេទនេះបានកាត់បន្ថយការបំភាយឧស្ម័នពុលចេញទៅបរិយាកាស និង សន្សំសំចៃលើប្រេងឥន្ទនៈ ក៏ប៉ុន្តែតម្លៃដើមរថយន្តខ្ពស់ខុសគ្នាគួរឱ្យកត់សម្គាល់ដែរ។ ចំណុចសំខាន់ក្នុងការយល់ដឹងពីថ្លៃដើមនិងអត្ថប្រយោជន៏ពិតប្រាកដសម្រាប់ម្ចាស់រថយន្តគឺបានជួយឱ្យអ្នកប្រើប្រាស់បង្កើតនូវការសម្រេចចិត្តបានដ៏ឆ្លាតវៃដោយផ្អែកលើកញ្ចប់ថវិការបស់ខ្លួន ព្រមទាំងការចំណាយលើការប្រើប្រាស់ជាប្រចាំថ្ងៃ និង ការប្រើប្រាស់ក្នុងរយៈពេលវែងផងដែរ។

Plug-in Hybrid Electric Vehicle (PHEV) - Complete Guide

 

  1. តើអ្វីជារថយន្ត PHEVs និង HEVs ?

HEVs (Hybrid Electric Vehicles) ជារថយន្ត​ដែលភ្ជាប់ម៉ាស៊ីនចំហេះខាងក្នុងជាមួយម៉ូទ័រអគ្គិសនី។ ដំណើរការសាកអាគុយរបស់ HEVs ធ្វើការតាមរយៈការជាន់ហ្វ្រាំង និងការប្រើប្រាស់កម្លាំងម៉ាស៊ីន ដោយមិនត្រូវការការសាកថាមពលពីខាងក្រៅឡើយ។ ឧទាហរណ៍រថយន្ត MG HS Hybrid+ ដែលដំណើរការដោយប្រព័ន្ធ HEVs គឺមិនតម្រូវឱ្យមានការសាកថាមពលអគ្គិសនីទេ។

MG HS Plug-in Hybrid | Car Models | MG MOTOR UK

ចំណែក PHEVs (Plug-in Hybrid Electric Vehicles) ជារថយន្តដែលដំណើរការដោយអាគុយទំហំធំនិងម៉ូទ័រអគ្គិសនី លាយជាមួយម៉ាស៊ីនសាំង ហើយវាតម្រូវឱ្យមានការសាកថាមពលពីខាងក្រៅដើម្បីកាត់បន្ថយការស៊ីប្រេងឥន្ធនៈ ដោយយើងអាចសាកនៅតាមផ្ទះ ឬ នៅតាមស្ថានីយ៍ផ្សេងៗក៏បាន។ ដំណើរការនេះអនុញ្ញាតឱ្យរថយន្តបើកបរបានចម្ងាយឆ្ងាយដោយប្រើថាមពលអគ្គិសនីសុទ្ធមុន បន្ទាប់មកទើបម៉ាស៊ីនសាំងដំណើរការពេលអស់ថាមពលអគ្គិសនី។
Phev icon plugin hybrid electric vehicle electric energy and fuel engine vector stock illustration | Premium Vector

 

  1. ការចំណាយលើថ្លៃប្រេងឥន្ទនៈ និង ការសាកថាមពលអគ្គិសនី

សម្រាប់រថយន្តប្រភេទ HEVs គឺមានអត្ថប្រយោជន៏ពិសេសដូចខាងក្រោម៖

  • ទទួលបានអត្ថប្រយោជន៍លើប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ទនៈទាបដោយសារមានជំនួយពីម៉ូទ័រអគ្គិសនីសន្សំសំចៃបានច្រើន (ជាពិសេសការប្រើប្រាស់ក្នុងទីក្រុងពេលចរាចរណ៏ស្ទះ)
  • មិនចំណាយលើថ្លៃសាកអគ្គិសនី ពីព្រោះវាមានប្រព័ន្ធសាកថាមពលដោយខ្លួនឯង (self-charging)

Toyota Was Right To Bet on Hybrids, but No One Is Wrong To Pursue EV Revolution - Part 3 - autoevolutionសម្រាប់រថយន្តប្រភេទ PHEVs ក៏មានគុណសម្បត្តិ និង គុណវិបត្តិដែរ៖

  • វាដំណើរការដោយថាមពលអគ្គិសនីសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ប៉ុន្តែត្រូវកាសាកអគ្គិសនីជាប្រចាំ បើសិនចង់ចំណេញថ្លៃប្រេងឥន្ធនៈ
  • ប្រសិនបើមិនមានការសាកអគ្គិសនីញឹកញាប់ទេឱ្យបានត្រឹមត្រូវទេ រថយន្ត PHEVs នឹងបញ្ចប់ការប្រើអគ្គីសនី ហើយវានឹងបន្តដំណើរការចូលម៉ាស៊ីនសាំងវិញពេលធ្វើដំណើរផ្លូវឆ្ងាយ ដែលធ្វើឱ្យអត្ថប្រយោជន៍នៃការសន្សំសំចៃនឹងធ្លាក់ចុះ
  • ការវិនិយោគលើការដំឡើងឆ្នាំងសាកតាមផ្ទះ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីរថយន្ត PHEVs ម្ចាស់រថយន្តត្រូវការតំឡើងឆ្នាំងសាកតាមផ្ទះដើម្បីងាយស្រួលនិងសន្សំសំចៃ។ ទោះយ៉ាងណាក៏ដោយ ការតម្លើងឆ្នាំងសាកនៅផ្ទះ វាអាចចំណាយថវិកាអស់ចន្លោះពី $600 ទៅ $1,200 (អាស្រ័យទៅលើម៉ាក និង កម្លាំងរបស់ឆ្នាំងសាក) បូកជាមួយនឹងថ្លៃឈ្នួលអ្នកតម្លើងចំណាយចន្លោះពី 100$ ទៅ 300$ (អាស្រ័យលើខ្សែភ្លើង, កុងតាក់, កម្លាំងពលកម្មផ្សេងៗ)។ ការប៉ាន់ស្មានតម្លៃនៃការវិនិយោគលើឆ្នាំងសាកតាមផ្ទះអាចចំណាយចន្លោះពី 750$ ដល់ 1,500$ ប្រសិនបើកន្លែងលក់រថយន្តអោយអ្នកមិនមានការផ្ដល់ឧបករណ៍សាកថ្មតាមផ្ទះអោយ។

Hybrids vs. Plug-In Hybrids: Pros and Cons

  1. ថ្លៃសាកអគ្គិសនីនៅតាមផ្ទះ ឬ តាមស្ថានីយសាកអគ្គិសនីសាធារណះ

ខណៈដែលរថយន្តប្រភេទ HEVs មិនត្រូវការសាកថាមពល ប៉ុន្តែការសន្សំសំចៃរបស់រថយន្ត PHEVs អាស្រ័យលើភាពញឹកញាប់នៃការសាកអគ្គិសនី និង រយៈចម្ងាយនៃការបើកបរជាប្រចាំថ្ងៃរបស់អ្នក។ ដើម្បីបង្កើនការសន្សំសំចៃកាន់តែខ្ពស់ ម្ចាស់រថយន្តត្រូវការសាកអគ្គិសនីរថយន្ត PHEVs ជាប្រចាំដែលអាចំណាយពេលបន្ថែម និង ចំណាយថវិការផងដែរ។

  • ឧទាហរណ៏ ៖ សមត្ថភាពថ្មអាគុយរបស់រថយន្ត PHEVs ជាមធ្យមទំហំ 30kWh ហើយអត្រាតម្លៃអគ្គិសនីនៅតាមផ្ទះគឺប្រហាក់ប្រហែល 700រៀលក្នុង 1kWh។

ដូច្នេះតម្លៃក្នុងការសាកអគ្គិសនីមួយពេញ : 30kWh x 700រៀល = 21,000រៀល ឬ 5.25ដុល្លារ សម្រាប់ការសាកអគ្គិសនីមួយពេញ ជាមួយរយៈចម្ងាយដែលអាចបើកបរបានចន្លោះពី 50Km ទៅ 60Km។

  • ឧទាហរណ៏ ៖ ការសាកអគ្គិសនីតាមស្ថានីយ៍សាធារណះឬឯកជន​ (តម្លៃប្រហែល 1,300រៀល ក្នុង1kWh អាស្រ័យទៅតាមស្ថានីយ៍)

ដូច្នេះតម្លៃក្នុងការសាកអគ្គិសនីតាមស្ថានីយ៍ខាងក្រៅ : 30 kWh x 1,300រៀល = 39,000រៀល ឬ 9.75ដុល្លារ សម្រាប់ការសាកអគ្គិសនីមួយពេញជាមួយរយៈចំងាយបើកបរបានចម្ងាយចន្លោះពី 50Km ទៅ 60Km។

តម្លៃនេះប្រហាក់ប្រហែលទៅនឹងការប្រើប្រាស់រថយន្តសាំងទូទៅដែរ ពីព្រោះរយៈចម្ងាយនៃការបើកបរដែលប្រើប្រាស់អគ្គិសនីរបស់រថយន្ត PHEVs មានភាពខ្លី។ ដូច្នេះ ការធ្វើដំណើរកំសាន្តតាមផ្លូវឆ្ងាយ នោះអ្នកប្រហែលជាចំណាយលើថ្លៃប្រេងឥន្ធនៈច្រើន ប្រសិនបើអ្នកមិនមានពេលវេលាក្នុងការសាកអគ្គិសនីរថយន្ត PHEVs របស់អ្នក។

The problem with plug-in hybrids? Their drivers. | MIT Technology Review

  1. ការចំណាយថ្លៃប្រេងឥន្ទនៈនៅពេលរថយន្ត PHEVs អស់អគ្គិសនី (តម្លៃប្រេងឥន្ទនៈ ប្រហាក់ប្រហែល 1ដុល្លារ/លីត្រ សម្រាប់ហាងឆេងក្នុងប្រទេសកម្ពុជា)

នៅពេលថាមពលថ្មអគ្គិសនីមិនគ្រប់គ្រាន់ នោះរថយន្ត PHEVs នឹងប្ដូរដំណើរការទៅប្រើប្រាស់ប្រេងឥន្ធនៈដោយស្វ័យប្រវត្តិ។ ក្នុងដំណើរការនេះ ការស៊ីប្រេងឥន្ធនៈប្រហែល 5 – 6 លីត្រ/100 គីឡូម៉ែត្រ អាស្រ័យលើទម្ងន់ផ្ទុករថយន្ត ទំហំម៉ាស៊ីន និង លក្ខខណ្ឌផ្លូវថ្នល់ ជាមួយការគណនាតម្លៃប្រេងក្នុងស្រុកប្រហាក់ប្រហែល $1/មួយលីត្រ។

ថ្លៃប្រេង 100 Km ប្រហាក់ប្រហែល $5 – $6 (ក្នុងករណីមិនមានការផ្ទុកទម្ងន់បន្ថែមក្នុងរថយន្ត)

កម្រិតប្រសិទ្ធភាពនេះ ស្រដៀងនឹងរថយន្ត HEVs ដែរ។ ប៉ុន្តែម្ចាស់រថយន្ត PHEVs ត្រូវវិនិយោគបន្ថែមលើឧបករណ៍សាកអគ្គិសនីនៅតាមផ្ទះ (EV Charger) បន្ថែមការបង់ថ្លៃអគ្គិសនីតាមផ្ទះពេលសាក និង ចំណាយលើថ្លៃប្រេងឥន្ធនៈផងដែរ។

5.   សេវាកម្មថែទាំ ៖ តើរថយន្តណាមានការសន្សំសំចៃជាង?
ទាំងរថយន្ត PHEV និង HEV ជាទូទៅមានថ្លៃថែទាំទាបជាងរថយន្តប្រើប្រាស់សាំងសុទ្ធ ព្រោះការបើកបរដោយប្រើថាមពលអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីន។

  • រថយន្តប្រភេទ PHEV គឺមានអត្ថប្រយោជន៍ស្រដៀងគ្នា ប៉ុន្តែដោយសារមានសមាសភាគបន្ថែម (ដូចជា ថ្មអាគុយធំ និងប្រព័ន្ធសាកអគ្គសនី) ដែលអាចបង្កើនការចំណាយថ្លៃថែទាំក្នុងរយៈពេលវែង។ ការផ្លាស់ប្តូរអាគុយក៏អាចមានតម្លៃខ្ពស់ ប្រសិនបើមានការខូចខាតណាមួយ ដែលគ្មានការធានាពីក្រុមហ៊ុន។
  • រថយន្តប្រភេទ HEV ដំណើរការដោយប្រព័ន្ធសាមញ្ញជាង PHEV ហើយមិនត្រូវការឧបករណ៍សាកថាមពលខាងក្រៅទេ។

The 'Dirty Secret' of Plug-in Hybrids: Why Most Aren't Being Charged in Australiaសរុបមក៖ រថយន្ត PHEV ផ្តល់នូវភាពបត់បែន និងការសន្សំសំចៃប្រេងបានល្អ ក៏ប៉ុន្តែអ្នកប្រើប្រាស់គួរយល់ដឹងអំពីចំណាយពិតប្រាកដក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសថ្លៃសាកអគ្គិសនី ថ្លៃថែទាំ និង ចំណាយថ្លៃប្រេងឥន្ធនៈ។ រថយន្តអាចមានតម្លៃទាបពេលទិញដំបូង ប៉ុន្តែលោកអ្នកគួរតែគិតគូរ ឬ សរុបការចំណាយក្នុងអំឡុងប្រើប្រាស់តាមអាយុកាលរថយន្ត ដូចជា របៀបដែលអ្នកបើកបរប្រចាំថ្ងៃ ការសន្សំសំចៃប្រេង ថ្លៃថែទាំ និង តម្លៃលក់ចេញបន្តផងដែរ។ ទោះយ៉ាងណាក៏ដោយ សុខភាពថ្មអាគុយរថយន្ត គឺជាចំណុចគួរឱ្យព្រួយបារម្ភសម្រាប់រថយន្តប្រភេទ PHEV ដែលប្រើប្រាស់រួច ប្រសិនអ្នកចង់លក់ចេញវិញ នោះអ្នកទិញបន្តជាទូទៅគឺផ្តោតការយកចិត្តទុកដាក់លើចម្ងាយបើកបរដោយប្រើអគ្គិសនីដែលនៅសល់ និង គុណភាពកម្រិតថ្មអាគុយរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសិក្សាមួយរកឃើញថា រថយន្ត PHEV ស៊ីសាំងលើសពីការផ្សព្វផ្សាយដល់ទៅ ៣០០% ឯណោះ

ការសិក្សាថ្មីមួយធ្វើឡើងដោយវិទ្យាស្ថាន Fraunhofer នៃប្រទេសអាល្លឺម៉ង់ បានរកឃើញថា រថយន្ត PHEV មានកម្រិតប្រើប្រាស់សាំងលើសពីការធ្វើតេស្ត ឬលើសពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនផលិត ដល់ទៅ ៣០០% ឯណោះ។

ទិន្នន័យពិតជាក់ស្តែងនេះ ត្រូវបានប្រមូលចេញពីរថយន្ត PHEV ជិត ១លានគ្រឿង នៅតំបន់អឺរ៉ុប ដោយបានរកឃើញពីចន្លោះប្រើប្រាស់សាំងជាមធ្យម ៦,១២លីត្រក្នុង១០០គីឡូម៉ែត្រ ពោលគឺលើសពីការផ្សព្វផ្សាយដែលជាមធ្យមថា ស៊ីសាំងត្រឹមតែ ១,៥៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។ រថយន្តដែលត្រូវបានប្រមូលទិន្នន័យនេះ គឺជារថយន្តដែលផលិតនៅចន្លោះឆ្នាំ ២០២១ និង ២០២៣។

គួរដឹងថា រថយន្ត PHEV រត់ទាំងលើអគ្គិសនីសុទ្ធផង និងម៉ាស៊ីនចំហេះក្នុងផង ដែលអាចរត់ឆ្លាស់គ្នាបាន ហើយកន្លងមកក្រុមហ៊ុនតែងតែផ្សព្វផ្សាយអួតអាងថា រថយន្ត PHEV របស់ពួកគេ បើរត់តែលើអគ្គិសនីសុទ្ធគឺមិនស៊ីសាំងនោះទេ ឬស៊ីសាំងតិចតួចបំផុត។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យមានការយល់ច្រឡំចំពោះអ្នកប្រើប្រាស់។ ការពិតជាក់ស្តែង អ្នកវិទ្យាសាស្រ្តរបស់វិទ្យាស្ថាន Fraunhofer បានរកឃើញថា ការរត់តែលើម៉ូដអគ្គិសនីសុទ្ធ មិនមែនន័យថា រថយន្តមិនស៊ីសាំងនោះទេ ពោលគឺបើទោះបីជារថយន្តរត់តែលើអគ្គិសនីសុទ្ធក៏ដោយ ក៏សាំងនៅតែត្រូវបានស៊ីដដែល ព្រោះថា នៅពេលអ្នកបើកបរ ជាន់ហ្គែរបង្កើនល្បឿនម្តងៗ វានឹងរត់ចូលម៉ូដម៉ាស៊ីនសាំងវិញដោយស្វ័យប្រវត្តិ ហើយកម្រិតស៊ីសាំងក៏ទៅតាមនោះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតរថយន្ដត្រកូល RS របស់ Audi មានម៉ូឌែល Plug-In Hybrid កម្លាំងម៉ាសុីនក៏ខ្លាំងហើយសុីសាំងតិចជាមុន ប៉ុន្តែតម្លៃក៏មិនធម្មតា

រថយន្ដ Audi RS 5 ស៊េរីឆ្នាំ ២០២៦ ជារថយន្ដប្រភេទ Plug-in Hybrid ដំបូងគេបង្អស់ក្នុងត្រកូល RS ដំណើរការម៉ាស៊ីនចំណុះ ២.៩ លីត្រ V6 Twin-turbo អាចផលិតកម្លាំង ៣៧៥ គីឡូវ៉ាត់ ដំណើរការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១៣០ គីឡូវ៉ាត់ នៅពេលដំណើរការួមបញ្ចូលគ្នាទាំងម៉ាសុីនសាំងនិងម៉ូទ័រអគ្គិសនីរថយន្ដនេះអាចផលិតបានរហូតដល់ ៦៣៩ សេះនិងកម្លាំងរមួល ៨២៥ Nm។ Audi RS 5 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាបែងចែកកម្លាំងរមួលដោយប្រព័ន្ធអគ្គិសនី (Electromechanical torque vectoring) ដំបូងគេបង្អស់នៅលើពិភពលោក។

Power and torque significantly boosted in new Audi RS5 thanks to PHEV

រថយន្ដ RS 5 ស៊េរីថ្មីនេះផ្ដល់មកជាមួយជម្រើសតួខ្លួនពីរប្រភេទផ្សេងគ្នាមានទាំងរូបរាងជាបែប Sedan និង Avant មានរាងបែប Wagon។ រថយន្ដស៊េរីថ្មីនឹងត្រូវបានដំឡើងនៅរោងចក្រនៅទីក្រុង Neckarsulm ប្រទេសអាល្លឺម៉ង់។ ការបើកទទួលការបញ្ជាទិញសម្រាប់អ្នកទិញនៅអឺរ៉ុបនឹងចាប់ផ្តើមក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ហើយការចែកចាយរំពឹងថានឹងចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២៦។ សម្រាប់តម្លៃវិញ Audi RS 5 Sedan មានតម្លៃ ១១២ ៥០០ ដុល្លារ និង RS 5 Avant មានតម្លៃ ១១៤ ២០០ ដុល្លារ គួរបញ្ជាក់ផងដែរចំពោះតម្លៃនេះគឺជាតតម្លៃនៅទីផ្សារតំបន់អឺរ៉ុប។

Phwoah PHEV! 2026 Audi RS5 sedan and Avant wagon uncovered as plug-in hybrid performance car rivals to BMW M3, Mercedes-Benz C63 | CarsGuideចំណុចពិសេសរបស់ម៉ាស៊ីន V6 បំពាក់លើរថយន្ដ Audi RS 5 ស៊េរីឆ្នាំ ២០២៦ នេះប្រើប្រាស់វដ្តចំហេះ Miller cycle ត្រូវបានកែច្នៃថ្មី ដែលក្នុងនោះវ៉ាល់បឺត (Intake valves) នឹងបិទលឿនជាងមុន ដើម្បីបង្កើនប្រសិទ្ធភាពនៅពេលម៉ាស៊ីនដំណើរការក្នុងបន្ទុកមធ្យម។  សម្រាប់ Turbochargers ប្រភេទ Variable-geometry ចំនួនពីរ ផ្តល់នូវកម្លាំងរុញច្រានតាមរយៈប្រព័ន្ធទុយោ ដែលត្រូវបានរចនាឲ្យមានសម្ពាធខ្ពស់ និងកាត់បន្ថយការបាត់បង់ថាមពលឲ្យនៅកម្រិតទាបបំផុត។ បន្ថែមពីនេះ Audi ក៏បានបង្កើនសម្ពាធនៃការបាញ់ប្រេង  ដើម្បីបង្កើនប្រសិទ្ធភាពចំហេះ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុល។

រថយន្ត RS 5 ស៊េរីថ្មីនេះ ក៏បានប្រើនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន (All-wheel-drive) ថ្មីស្រឡាង ដែលក្រុមហ៊ុន Audi ហៅវាថា “quattro with Dynamic Torque Control” ដែលវាជាការរួមបញ្ចូលគ្នានូវធាតុផ្សំសំខាន់ៗចំនួនបីគឺ៖ ប្រព័ន្ធប្រអប់លេខ ៨ វគ្គ tiptronic បែប Hybrid, ប្រព័ន្ធឌីផេរ៉ង់ស្យែលកណ្តាល ប្រភេទ Preloaded, និងប្រព័ន្ធបែងចែកកម្លាំងរមួលបែបអេឡិច (Electromechanical torque vectoring) នៅប៉ុងខាងក្រោយ។

Power and torque significantly boosted in new Audi RS5 thanks to PHEVបើនិយាយពីប្រព័ន្ធជើងក្រោមរថយន្ត Audi RS 5 បានប្រើប្រាស់ប្រព័ន្ធបូមប្រភេទ Five-link ទាំងផ្នែកខាងមុខ និងខាងក្រោយ។ សម្រាប់ប៉ុងមុខត្រូវបានបំពាក់នូវគ្រឿងតំណភ្ជាប់ (Joints/Links) និងដុំកៅស៊ូ (Bushings) ថ្មី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបញ្ជា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Audi បានអភិវឌ្ឍប៉ុងក្រោយថ្មីទាំងស្រុង ដើម្បីតម្រូវតាមប្រព័ន្ធបែងចែកកម្លាំងរមួលជំនាន់ថ្មី។

The New Audi S5 Isn't as Fun as It Used to Be: First Drive Reviewក្រឡេកមកមើលកាប៊ីនខាងក្នុងផ្ដោតលើការរចនាអេក្រង់ក្នុងនៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កោង Audi MMI Panorama រួមមានអេក្រង់ព័ត៌មានអ្នកបើកបរទំហំ ១១.៩ អ៊ីញ និងអេក្រង់កម្សាន្ដ MMI touch ទំហំ ១៤.៥ អ៊ីញនៅលើផ្ទៃតែមួយ។ ជាមួយនៅផ្នែកជំហៀងខាងមុខក៏មានបំពាក់ជាមួយអេក្រង់សម្រាប់អ្នកដំណើរទំហំ ១០.៩ អ៊ីញផងដែរ។ បន្ដែមប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងបានបំពាក់ជាមួយមុខងារ Audi driving experience អាចកត់ត្រាទិន្នន័យសមត្ថភាពបើកបរលើទីលានប្រណាំង អាចឲ្យពួកគេក៏អាចវិភាគ និងរក្សាទុកទិន្នន័យពេលវេលាតាមផ្នែកនីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិនអាចលក់រថយន្តនៅលើទឹកដីអាមេរិកបាន ប៉ុន្តែអាចស្ថិតនៅក្នុងលក្ខខណ្ឌមួយនេះ

រថយន្តចិន បាននឹងកំពុងវាយលុកស្ទើរគ្រប់តំបន់ក្នុងពិភពលោកទៅហើយ សូម្បីតែកាណាដា ក៏បើកទ្វារទទួលរថយន្តចិនដោយការបន្ថូរបន្ថយពន្ធគយផងដែរ នៅសល់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលរថយន្តចិនមិនទាន់ចូលបានព្រោះតែ រនាំងពន្ធគយខ្ពស់ពេក។

យ៉ាងណាមិញ ថ្មីៗនេះ CEO របស់ Ford លោក Jim Farley ត្រូវបានគេដឹងថា បានផ្តល់យោបល់ឲ្យរដ្ឋបាលដូណាល់ ត្រាំ ពិចារណាអនុញ្ញាតឲ្យក្រុមហ៊ុនចិនចូលទីផ្សារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Bloomberg ដែលដកស្រង់ខ្លឹមសារក្នុងកិច្ចពិភាក្សាមួយរវាងលោក Jim Farley ជាមួយតំណាងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន កាលពីខែមករា ហើយទើបតែផ្សព្វផ្សាយក្នុងខែកុម្ភៈនេះ។

CEO របស់ Ford រូបនេះ បានស្នើឲ្យរដ្ឋបាលដូណាល់ ត្រាំ រៀបចំគ្រោងការណ៍មួយក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនចិន ចូលមកអាមេរិក ប៉ុន្តែក្នុងលក្ខខណ្ឌមួយគឺចូលរួមទុនជាមួយក្រុមហ៊ុនអាមេរិក ដោយឲ្យក្រុមហ៊ុនអាមេរិកជាអ្នកកាន់ភាគហ៊ុនធំ។

បើតាមសារព័ត៌មានដដែលឲ្យដឹងទៀតថា ក្រុមហ៊ុនចិនដែលចែកចាយលក់រថយន្តនៅទីផ្សារអាមេរិកបាន គឺលុះត្រាតែរថយន្តនោះផលិតនៅលើទឹកដីអាមេរិក ហើយរោងចក្រនោះទៀតសោតក៏ត្រូវជួលបុគ្គលិកអាមេរិកមកធ្វើការដែរ។

លក្ខខណ្ឌនេះ នឹងជួយដល់ក្រុមហ៊ុនអាមេរិក និងចិន ផ្ទេរបច្ចេកវិទ្យាគ្នាទៅវិញទៅមក និងបែងចែកប្រាក់ចំណេញជាមួយគ្នាផងដែរ។ តែយ៉ាងណាក៏ដោយ ចំពោះរឿងនេះ មិនទាន់មានការសម្រេចណាមួយ និងព័ត៌មានលម្អិតបន្ថែមនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ទើរមិនគួរឲ្យជឿ! រថយន្តភីកអាប់ Rely R08 របស់ក្រុមហ៊ុន Chery ដាក់លក់ក្នុងប្រទេសអារ៉ាប់រួមជាមួយតម្លៃជាង ១មុឺនដុល្លារ

ក្រុមហ៊ុន Chery Automobile បានដាក់សម្ពោធរថយន្តភីកអាប់ខ្នាតមធ្យមម៉ូឌែល Rely R08 នៅក្នុងប្រទេសអារ៉ាប់រួម ជាមួយនឹងតម្លៃចាប់ផ្ដើមប្រហែល ១៧ ១២៥ ដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងពន្ធលើតម្លៃបន្ថែម (VAT) រួចជាស្រេច រថយន្តភីកអាប់នេះមានលក្ខណៈពិសេសដោយបំពាក់នូវធុងសាំងចំណុះ ៨០ លីត្រ និងមានសមត្ថភាពអាចដឹកទំនិញបានរហូតដល់ ១ ០០០ គីឡូក្រាម។ លើសពីនេះ វាក៏មានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។

Chery launched Rely R08 pickup truck in UAE for 17,125 USDRely គឺជាម៉ាកយីហោរថយន្តពាណិជ្ជកម្មក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Chery ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩។ កាលពីឆ្នាំមុន ម៉ាកយីហោនេះបានចាប់ផ្តើមយុទ្ធនាការវាយលុកទីផ្សារក្រៅប្រទេសយ៉ាងខ្លាំងក្លា ក្រោយដាក់បង្ហាញរថយន្តភីកអាប់ R08 ។ នៅក្នុងទីផ្សារមួយចំនួន រថយន្តនេះត្រូវបានគេស្គាល់ក្រោមឈ្មោះថា Chery Himla។ នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុន Chery បានដាក់សម្ពោធ Rely R08 នៅក្នុងប្រទេសអារ៉ាប់រួម ដោយសហការជាមួយក្រុមហ៊ុន Al Ghurair Mobility។ រថយន្តនេះក័ត្រូវបានដាក់បង្ហាញ និងមានលក់ហើយនៅក្នុង showroom របស់ Rely ក្នុងទីក្រុងឌូបៃ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍ រថយន្តភីកអាប់ Rely R08 ដែលបានដាក់លក់នៅក្នុងប្រទេសអារ៉ាប់រួមនេះ មានការរចនាផ្នែកខាងមុខយ៉ាងប្លែក ដោយបំពាក់ជាមួយចង្កៀងមុខធំៗ បែងចែកពីរជាន់ដែលមានភ្លើង DRL ស្តើងៗ។ លក្ខណៈពិសេសផ្សេងទៀត រួមមានប៉ាណាតូចជាងមុន និងកាងខាងមុខធំជាងមុន។ រថយន្តដែលមានការរចនាម៉ូដបែបនេះ មិនទាន់ត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសចិននៅឡើយទេ។ Rely

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ៣៧០ មម ទទឹង ១ ៩៦០ មម កម្ពស់ ១ ៨៨០ មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ២៣០ មម។ រថយន្តភីកអាប់របស់ចិនមួយនេះ ប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Body-on-frame ដែលស្រដៀងទៅនឹងម៉ូឌែl ZX Terralord ដែលមានលក់នៅក្នុងប្រទេសចិន។ បើនិយាយទំហំទ្រុងខាងក្រោយវិញ មានប្រវែងបណ្តោយ ១ ៥៣០ មម ទទឹង ១ ៦២០ មម កម្ពស់ ៥១៥ មម និងមានសមត្ថភាពអាចដឹកទំនិញបានទម្ងន់រហូតដល់ ១  ០០០ គីឡូក្រាម។


ចំពោះកម្រិតសមត្ថភាព Rely R08 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២.៤ លីត្រ Naturally-aspirated របស់ក្រុមហ៊ុន Mitsubishi អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៣០ញូនតុនម៉ែត្រ ផ្គូងផ្គង់ជាមួយប្រអប់លេខដៃ ៥ វគ្គ។ សម្រាប់ម៉ូឌែលមូលដ្ឋាន រថយន្ដនេះប្រើប្រាស់ប្រើប្រាស់ប្រព័ន្ធបង្វិលកង់ក្រោយ (RWD) ចំណែកឯម៉ូឌែលកម្រិតខ្ពស់ ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរវិលកង់ទាំងបួន (4WD)។

Rely R08 ក៏ផ្ដល់ជាមួយជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២.៣ លីត្រ Turbo របស់ក្រុមហ៊ុន Dongfeng។ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៤២០ Nm។ ម៉ាស៊ីននេះត្រូវបានភ្ជាប់មកជាមួយជម្រើសប្រព័ន្ធលេខដៃ ៦ វគ្គ ឬលេខអូតូ ៨ វគ្គ។ ចំពោះប្រព័ន្ធបើកបរវិញ គឺមានទាំងប្រភេទបង្វិលកង់ក្រោយ (RWD) ឬបង្វិលកង់ទាំងបួន (4WD) ទៅតាមប្រភេទស៊េរីរថយន្ត។

ជាមួយគ្នានេះក្រុមហ៊ុន Chery ក៏ផ្ដល់មានជម្រើសម៉ូឌែលកំពូលផងដែរ ប៉ន្តែក៏មានតម្លៃថ្លៃជាងនេះ ជាមួយតម្លៃ ២៥,៧០០ ដុល្លារអាមេរិក ហើយបានបំពាក់នូវបរិក្ខារទំនើបៗជាច្រើនទៀតផងដែរ។ ជាឧទាហរណ៍ ម៉ូឌែល Rely R08 Limited Edition ម៉ាស៊ីនម៉ាស៊ូត ដោយផ្នែកខាងក្នុងអេក្រង់ប៉ះខ្នាតធំទំហំ ១៥.៦ អុីញ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, ប្រព័ន្ធកាមេរ៉ាមើលជុំវិញរថយន្ត និងមុខងារជំនួយការបើកបរឆ្លាតវៃ (ADAS) មួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែមានគំនិតអវិជ្ជមានចំពោះឡានអគ្គិសនីចិន តែបច្ចុប្បន្ន ប្រជាជនកាណាដាជាង ១៥% ឯណ្ណោះ ដែលចង់ទិញឡានអគ្គិសនីរបស់ប្រទេសមួយនេះ!

ប្រសិនបើបងប្អូនបានតានដានព័ត៌មានរថយន្តក្នុងឆ្នាំ២០២៤ និង ២០២៥ ប្រាកដជាដឹងថា រដ្ឋាភិបាលរបស់ប្រទេសកាណាដា គឺបានដាក់ពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ប្រទេសចិនដល់ទៅ ១០០% ឯណ្ណោះ ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ប៉ុន្តែនៅក្នុងបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ គឺបាន និងកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយក្នុងនោះ រដ្ឋាភិបាលរបស់ប្រទេសកាណាដា គឺបានសម្រេចកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនមកកាន់ប្រទេសខ្លួនមកត្រឹមតែ ៦% ប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឲដឹងថា រដ្ឋាភិបាលរបស់ប្រទេសកាណាដា គឺបានសម្រេចអនុញ្ញាតឲ្យរថយន្តអគ្គិសនីចិនចំនួន ៤៩ ០០០ គ្រឿងក្នុងមួយឆ្នាំ ចូលទីផ្សារកាណាដា ក្នុងអត្រាពន្ធទាបត្រឹមតែ ៦,១% ប៉ុណ្ណោះ។ ហើយគោលនយោបាយថ្មីនេះ គឺត្រូវបានគេរំពឹងថានឹងជួយបន្ថយតម្លៃរថយន្តអគ្គិសនីយ៉ាងខ្លាំង ជាពិសេសគឺដើម្បីបង្កើនការចាប់អារម្មណ៍របស់សាធារណជន។

ងាកទៅមើលការស្ទង់មតិថ្មីមួយរបស់ Nanos Research បានឲដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកាណាដាជាង ១៥% ឯណ្ណោះ គឺបានចាប់អារម្មណ៍ក្នុងការទិញឡានអគ្គិសនីចិន។ ដែលនេះគឺជាការប្រែប្រួលដ៏ធំមួយបើប្រៀបធៀបទៅឆ្នាំ ២០២៤ ដែលមានរហូតទៅដល់ ៦១% មិនចង់ទិញ ហើយមានតែ ៩% ប៉ុណ្ណោះដែលចង់ទិញ។

ជាមួយគ្នានេះ រដ្ឋាភិបាលកាណាដាផ្ទាល់ក៏មានផែនការផ្តល់ជំនួយរហូតដល់ ៥,០០០ ដុល្លារកាណាដា សម្រាប់អ្នកទិញរថយន្ត EV និងជំរុញឲ្យក្រុមហ៊ុនកាណាដា និងក្រុមហ៊ុនចិន សហការគ្នាដើម្បីបើករោងចក្រដំឡើងក្នុងស្រុកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើប្រភេទយានយន្តណាខ្លះ ដែលត្រូវបានអនុញ្ញាតឲ្យបើកបរដោយមិនកំណត់ល្បឿន?

យោងតាមមាត្រា២៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ចែងថា នៅពេលកំពុងបំពេញភារកិច្ច យានមានសិទ្ធិអាទិភាពដូចជា យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺអាចបើកបរបាន​ដោយមិនខុសច្បាប់រួមមានដូចជា៖

១-បញ្ច្រាសទិសនៅលើផ្លូវឯកទិស

២-នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម

៣-ក្នុងល្បឿនមិនកំណត់

៤-មានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ

៥-កាត់ឬជាន់ខ្សែគំនូសបង្ហូតជាប់។

គួរបញ្ជាក់ដែរថា ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត និងត្រូវគោរពសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ ជាដាច់ខាត។

គួរដឹងដែរថា យានដែលមានសិទ្ធិអាទិភាពទាំងនេះ ត្រូវបានបំពាក់ភ្លើងសញ្ញាពិសេស គឺជាភ្លើងបន្ថែមមានជះពន្លឺផ្លេកបន្ទោរភ្លឹបភ្លែតៗវិលជុំវិញ និងមានពណ៌ខៀវ ឬក្រហម ព្រមទាំងបំពាក់សញ្ញាសូរសព្ទពិសេសផងដែរពោលគឺជាសំឡេងស៊ីរ៉ែនរោទិ៍។ ចំណែកយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យ មានបន្ថែមសំឡេងរោទិ៍ពីរដងឡើងចុះៗ។

ដូច្នេះ នៅពេលលោកអ្នកបានជួបយានដែលមានសិទ្ធិអាទិភាពដែលកំពុងបំពេញភារកិច្ចទាំងនេះ គឺត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬឈប់ដើម្បីទុកឲ្យយានទាំងនេះ ជែងជៀស ឬឆ្លងកាត់ដោយងាយស្រួល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញរូបភាពផ្លូវការថយន្តអគ្គិសនីថ្មី រចនាផ្ដោតលើការប្រើប្រាស់បែបអាជីវកម្ម សាកថ្មមួយពេញបើកបានចម្ងាយ ៦០៥ គីឡូម៉ែត្រ

Linghui ដែលជាម៉ាកយីហោរងថ្មីរបស់ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្លូវការនៃរថយន្ដម៉ូឌែលដំបូងរបស់ខ្លួនជាប្រភេទរថយន្ដស៊ែដានអគ្គិសនីមានឈ្មោះថា Linghui e9 មានសមត្ថភាពបើកបរបានចម្ងាយអតិបរមារហូតដល់ ៦០៥ គីឡូម៉ែត្រ។

Linghui គឺជាម៉ាកយីហោរងថ្មីមួយស្ថិតនៅក្រោមក្រុមហ៊ុន BYD ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំនេះ ជាមួយចក្ខុវិស័យក្នុង “ការកំណត់និយមន័យថ្មីនៃការធ្វើដំណើរតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា” ដោយផ្តោតសំខាន់ទៅលើទីផ្សារដឹកជញ្ជូនសាធារណៈ រួមមាន៖ រថយន្តតាក់ស៊ី, សេវាកម្មរថយន្តឈ្នួល សម្រាប់ផ្ដល់ជូនក្រុមហ៊ុនជួលរថយន្ត និងអង្គភាពរដ្ឋាភិបាល។

គិតមកទល់ពេលនេះ ក្រៅពីម៉ូដែល Linghui e9 ក៏មានម៉ូឌែលបីផ្សេងទៀតស្ថិតនៅក្រោមម៉ាក Linghui ត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) រួមមានម៉ូដែល Linghui e5, Linghui e7 និង Linghui M9។ ក្នុងនោះ ស្រឡាយ e-series គឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ចំណែកឯម៉ូឌែល M9 គឺជាប្រភេទរថយន្ត Plug-in hybrid ។

BYD ride-hailing brand Linghui officially revealed in Chinaយោងតាមរូបភាពផ្លូវការ និងរូបភាពដែលបានប្រកាសកន្លងមក Linghui e9 បានយកលំនាំតាមរចនាប័ទ្មរបស់រថយន្ត BYD Han ស៊េរីចាស់ ដោយបានរចនាមកជាមួយប៉ាណាមុខធំ អមដោយការរចនាបែបក្រឡាៗស្រោបដោយក្រូមនិងមានចង្កៀងមុខប្រភេទ Split headlights រាងមុតស្រួចនៅសងខាង។ នៅផ្នែកជំហៀងរថយន្ដនេះបានប្រើប្រាស់ដៃទ្វារប្រភេទធម្មតា និងយ៉ាន់ស្ព័រពណ៌ខ្មៅ។

នៅផ្នែកខាងក្រោយ Linghui e9 ប្រើប្រាស់ការរចនាចង្កៀងឌីស្សាញបែបបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ (Continuous taillight) និងមានចំណាំងផ្លាតពណ៌ក្រហមនៅសងខាងកាងក្រោយ។ ចំពោះវិមាត្ររូបរាងខាងក្រៅ Linghui e9 មានទំហំ បណ្តោយប្រវែង ៤ ៩៩៥ មីលីម៉ែត្រ ទទឹង ១ ៩១០ មីលីម៉ែត្រ កម្ពស់ ១ ៤៩៥ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩២០ មីលីម៉ែត្រ។

Компания BYD представила первую модель своего нового бренда - Linghui e9ចំពោះកម្លាំងរបស់រថយន្ដនេះ បានមកពីម៉ូទ័រអគ្គិសនីបំពាក់នៅផ្នែកខាងមុខ អាចផលិតកម្លាំងអតិបរមាបាន ១៣៥ គីឡូវ៉ាត់ (១៨១ សេះ) ឬ ១៥០ គីឡូវ៉ាត់ (២០១ សេះ) ផ្គូផ្គងជាមួយកញ្ចប់អាគុយប្រភេទ Blade (Lithium Iron Phosphate) របស់ក្រុមហ៊ុន BYD ទំហំ ៦០.៥ គីឡូវ៉ាត់ម៉ោង និង ៦៤.៣១៥ គីឡូវ៉ាត់ម៉ោង គឺឆ្លើយតបទៅនឹងចម្ងាយបើកបរបាន ៥៣៥ គីឡូម៉ែត្រ និង ៦០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+