ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចេញសញ្ញាធុងសាំង តើអាចបើកបានប៉ុន្មានគីឡូទៀតទើបអស់សាំងតែម្តង?

នៅពេលបើករថយន្តសុខៗភ្លេចមើលទ្រនិចសាំងដែលចុះដល់កម្រិតទាប ហើយស្រាប់តែចេញសញ្ញាធុងសាំងក្នុងកុងទ័រ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលជាមិនខាន ជាពិសេសនឹងបារម្ភខ្លាំងពេលស្ថិតក្នុងតំបន់ដែលនៅឆ្ងាយពីការ៉ាស់សាំង។

ការពិតទៅ នៅពេលចេញសញ្ញាធុងសាំងនេះ គឺមិនបានបញ្ជាក់ថា រថយន្តអ្នកនឹងត្រូវអស់សាំងភ្លាមៗនោះទេ ប៉ុន្តែវាជាការព្រមានឲ្យយើងដឹងថា កម្រិតសាំងបានចូលក្នុងតំបន់បម្រុងរបស់សាំង។ មានន័យថា កម្រិតសាំងគឺនៅសល់ប្រហែល ១០ ទៅ ១៥% ឬប្រហែល ៥ ទៅ ១០លីត្រទៀត។

បរិមាណសាំងដែលនៅសល់ប៉ុណ្ណេះ គឺគ្រប់គ្រាន់ឲ្យអ្នកអាចស្វែងរកកន្លែងចាក់សាំងបាន ពោលគឺអាចធ្វើដំណើរបានដល់ចម្ងាយប្រហែល ៥០ ទៅ ៨០ គីឡូម៉ែត្រទៀត ផ្អែកទៅលើស្ថានភាពចរាចរណ៍ កម្លាំងម៉ាស៊ីនរថយន្ត និងការជាន់ហ្គែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំឲ្យអ្នកបើកបរឧស្សាហ៍មើលកុងទ័រសាំង ធ្វើយ៉ាងណាកុំឲ្យលោតចេញសញ្ញាធុងសាំងនេះញឺកញាប់ពេក ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធសាំងរថយន្ត ដូចជា បូមសាំង តម្រងសាំង និងប៊ិចសាំងជាដើម។ គួរកត់សម្គាល់ដែរថា បើសញ្ញាធុងសាំងនេះ វាលោតភ្លឹបភ្លេតៗ គឺបញ្ជាក់ថា កម្រិតសាំងកាន់តែអស់ សល់តិចជាង ១០%។

ដូច្នេះ នៅពេលអ្នកប្រទះនឹងបញ្ហាចេញសញ្ញាព្រមានមួយនេះ កុំច្រួលច្របល់អី ហើយបើអាចគួរបិទម៉ាស៊ីនត្រជាក់សិន កុំជាន់ហ្គែខ្លាំងដោយត្រូវព្យាយាមរក្សាល្បឿន និងឆែក Google Map ស្វែងរកការ៉ាស់សាំងដែលនៅជិតបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំថ្មី កំណត់ត្រាថ្មី! BYD ក្លាយជាក្រុមហ៊ុនទី ១ នៅចិន ដែលមានរថយន្តអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១ ពាន់គីឡូម៉ែត្រ

យោងតាមទិន្នន័យដែលចងក្រងដោយ New Energy Experience Expert បានបង្ហាញឲដឹងថា រថយន្តអគ្គិសនី BYD Denza Z9 EV របស់ក្រុមហ៊ុន BYD បានក្លាយរថយន្តអគ្គសនីសុទ្ធដំបូងគេនៅក្នុងប្រទេសចិន ដែលមានចម្ងាយបើកបរលើស ១ ពាន់គីឡូម៉ែត្រ។

ក្នុងនោះ សម្រាប់រថយន្តអគ្គិសនី BYD Denza Z9 EV របស់ក្រុមហ៊ុន BYD នេះ គឺប្រើប្រាស់នូវកញ្ចប់អាគុយទំហំ ១២២,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១,០៦៨គីឡូម៉ែត្រ (CLTC) នៅពេលសាកថ្មពេញម្តង។

ក្រៅពីនេះ រថយន្តអគ្គិសនី BYD Denza Z9 GT EV និង Yangwang U7 EV ក៏បានក្លាយជារថយន្តបន្ទាប់ពីរថយន្ត BYD Denza Z9 EV ដែលមានចម្ងាយបើកបរលើស ១ ពាន់គីឡូម៉ែត្រផងដែរ ពោលគឺមានចម្ងាយបើកបរ ១,០៣៦ និង ១,០០៦គីឡូម៉ែត្រ។

យ៉ាងណាមិញ បើទោះបីជាមានចម្ងាយបើកបរលើស ១ ពាន់គីឡូម៉ែត្រក៏ដោយ ក៏ប៉ុន្តែបើក្រឡេកទៅមើលរថយន្តដែលមានភាពសន្សំសំចៃថាមពលវិញ គឺបានទៅលើរថយន្ត Tesla Model 3 ដោយក្នុងនោះ គឺប្រើថាមពលត្រឹម ៩,៤៥គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីទាំងស្រុង! កាន់តែទំនើបហើយប្រណីតរថយន្ដអគ្គិសនី Toyota Highlander ស៊េរីឆ្នាំ២០២៧

The All-New Toyota Highlander ស៊េរីឆ្នាំ២០២៧ ទទួលការកែប្រែថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅនិងខាងក្នុង ខុសពីរថយន្ដ Toyota Highlander ប្រភេទប្រើម៉ាសុីនចំហេះក្នុង។ សម្រាប់រថយន្ដ Highlander ស៊េរីថ្មីនេះត្រូវបានរចនាឡើងដើម្បីក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា និងរចនាប័ទ្មនៅក្នុងចំណោមរថយន្ដ SUV ខ្នាតមធ្យម។ ជាមួយរូបរាងដ៏ទាន់សម័យ ផ្នែកខាងក្នុងធំទូលាយ និងបច្ចេកវិទ្យាឈានមុខគេ ធ្វើឲ្យរថយន្ដនេះបានក្លាយសមាជិកដ៏សំខាន់ក្នុងខ្សែស្រឡាយរថយន្ត BEV របស់ Toyota នេះបើយោងតាមបញ្ជាក់ពីលោក David Christ អនុប្រធានក្រុមទីផ្សាររបស់ក្រុមហ៊ុន Toyota។

2027 Toyota Highlander Takes the Three-Row SUV into the EV Eraពិតណាស់សម្រាប់រថយន្ដ Toyota Highlander រចនាឡើងដើម្បីលុបបំបាត់ផ្នត់គំនិត ដែលតែងតែគិតរថយន្ដរបស់ Toyota មិនទំនើបនិងប្រណីតជាដើម។ ជាក់ស្ដែងសម្រាប់រូបរាងថ្មីរបស់ Highlander មានលក្ខណៈទំនើបទាន់សម័យ ដោយផ្នែកខាងមុខរចនាបែប «ក្បាលញញួរ» (Hammerhead) ដែលជាអត្តសញ្ញាណរបស់ Toyota រួមបញ្ចូលជាមួយភ្លើងបំភ្លឺពេលថ្ងៃ (DRL) រាងស្លីមជាបន្ទាត់ ដាក់ដាច់ដោយឡែកពីចង្កៀងមុខធំ។ នៅចំហៀងរបស់ Highlander បានបំពាក់ជាមួយដៃទ្វារប្រភេទ Semi-flush ជាមួយបច្ចេកវិទ្យាគន្លឹះអេឡិចត្រូនិកដែលទើបនឹងដាក់ឱ្យប្រើប្រាស់ ចូលមកផ្នែកខាងក្រោយបានបំពាកើជាមួយ (Spoiler) ជួយលើសម្រស់រថយន្ដកាន់ស្រស់ស្អាតទាន់សម័យ។ ចំពោះពណ៍រថយន្ដក៏មានផ្ដល់ជូនជាមួយជម្រើសពណ៌ពីរលាយគ្នា (Two tone) ផងដែរ។

2027 Toyota Highlander EV: What We Know So Farចំពោះផ្នែកខាងក្នុង រថយន្ត Highlander ប្រភេទអគ្គិសនីនេះរចនាមកផ្ដល់ជូននូវកាប៊ីនខាងក្នុងដ៏មានផាសុកភាព រួមបញ្ចូលជាមួយភាពស្រឡះទូលាយ ភាពប្រណីត និងការរចនាបែបបច្ចេកវិទ្យាឈានមុខ។ សម្រាប់ផ្នែកខាងមុខបានរចនាឡើងដោយផ្ដោតលើអ្នកបើកបរជាចម្បង ដោយបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១២.៣អុីញ មានជម្រើសបំពាក់ជាមុខស្លាយកុងទ័រ, អេក្រង់កម្សាន្ដទំហំ ១៤អុីញ គាំទ្រដោយបច្ចេកវិទ្យា Toyota Audio Multimedia បំពាក់នូវការតភ្ជាប់បណ្តាញ 5G របស់ AT&T និងការរចនាបែបឆ្លាតវៃដូចជាស្មាតហ្វូន ដោយផ្តល់នូវមុខងារ Widget អាចកំណត់តាមតម្រូវការនៅលើអេក្រង់ និងមានមុខងារជំនួយការជាសំឡេង (Voice Assistant) អាចឆ្លើយតបបានយ៉ាងរហ័សទៅកាន់ពាក្យបញ្ជា “Hey Toyota” និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជំនាន់ចុងក្រោយបង្អស់។

ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដែលបញ្ជាតាមរយៈប៊ូតុងចុច, ភ្លើងលម្អ (Ambient lighting) មានចំនួន ៦៤ ពណ៌ ដើម្បីបង្កើតបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ការបើកបរពេលយប់ លើសពីនេះ ភ្លើងលម្អនេះក៏ត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធជំនួយការចេញពីឡានដោយសុវត្ថិភាព ដោយភ្លើងនៅលើទ្វារនឹងភ្លឺផ្លេកៗក្នុងករណីមានបញ្ហាណាមួយកើតឡើង។

Toyota Places Big EV Bet On Three-Row 2027 Highlanderសម្រាប់កៅអីអង្គុយត្រូវបានផលិតឡើងពីសម្ភារៈធន់រឹងមាំ និងមានការរចនាបែបទាន់សម័យ ដើម្បីជួយសម្រស់ដល់ផ្នែកខាងក្នុង។ គ្រប់ម៉ូឌែលទាំងអស់ត្រូវបានបំពាក់ជាមួយកៅអីស្បែក SofTex រូបរាងថ្មី ជាមួយមុខងារកម្ដៅកៅអីជួរមុខជាស្តង់ដារ។ អ្វីកាន់តែពិសេសគឺ Toyota Highlander ប្រភេទអគ្គិសនីនេះបានបំពាក់ដំបូលកញ្ចក់ Panoramic  ដែលមានទំហំធំបំផុតមិនធ្លាប់មានក្នុងចំណោមរថយន្ត Toyota ទាំងអស់។

Toyota Goes “Big” With 3-Row, All-Electric Version of Highlander SUV -  Autoblogចំពោះម៉ូឌែល Limited នឹងបន្ថែមនូវលំនាំក្បាច់យ៉ាងពិសេស, មុខងារខ្យល់ត្រជាក់កៅអីមុខ និងកម្ដៅកៅអីជួរទីពីរ។ ចំពោះកៅអីជួរទីពីររចនាបែប Captain’s chairs ជាស្តង់ដារ ប៉ុន្តែក៏មានជម្រើសកៅអីជួរវែង សម្រាប់ស៊េរី XLE AWD ផងដែរ។ ចំណែកកៅអីជួរទីបីផ្តល់នូវកន្លែងធំទូលាយសម្រាប់មនុស្សពេញវ័យពីរនាក់ និងអាចចូលទៅអង្គុយបានយ៉ាងងាយស្រួល តាមរយៈការបញ្ជាប៊ូតុងចុចអគ្គិសនីនៅលើកៅអីជួរទីពីរ។

សម្រាប់រថយន្ត Highlander ឆ្នាំ ២០២៧ ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Toyota Next Generation Architecture-K (TNGA-K) ត្រូវបានកែលម្អ និងអភិវឌ្ឍថ្មី ដើម្បីអាចផ្ទុកអាគុយដែលមានសមត្ថភាពខ្ពស់របស់ Highlander និងបង្កើនទំហំធំទូលាយអតិបរមាសម្រាប់អ្នកដំណើរ។ គ្រោងឆ្អឹងនេះក៏បានប្រើប្រាស់បន្ទះគ្របពីខាងក្រោម (Underfloor covers) ទាំងផ្នែកខាងមុខ និងខាងក្រោយ ដើម្បីសម្រួលដល់លំហូរខ្យល់នៅក្រោមបាតរថយន្ត។

2027 Toyota Highlander First Look: Electric, Bigger, and More Luxurious -  Kelley Blue Bookជាមួយគ្នានេះសម្រាប់រថយន្ដ Toyota Highlander អគ្គិសនីនេះផ្ដល់ជូនជាជម្រើសកញ្ចប់អាគុយ៤ផ្សេងគ្នាដោយក្នុងនោះ៖

ម៉ូឌែល XLE FWD: អាគុយទំហំ 77.0-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ២៨៧ ម៉ាយ (៤៦២ គីឡូម៉ែត្រ)។

ម៉ូឌែល XLE AWD: អាគុយទំហំ 77.0-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ២៧០ ម៉ាយ (៤៣៤ គីឡូម៉ែត្រ)។

ម៉ូឌែល XLE AWD: អាគុយទំហំ 95.8-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ៣២០ ម៉ាយ (៥១៥ គីឡូម៉ែត្រ)។

ម៉ូឌែលLimited AWD: អាគុយទំហំ 95.8-kWh ជាមួយចម្ងាយបើកបរប៉ាន់ស្មានសរុប ៣២០ ម៉ាយ (៥១៥ គីឡូម៉ែត្រ)។

សម្រាប់រថយន្ដ Toyota Highlander ឆ្នាំ ២០២៧ នឹងត្រូវដំឡើងនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ដោយប្រើប្រាស់អាគុយដែលផលិតនៅក្នុងស្រុកពីរោងចក្រថ្មីតម្លៃ ១៣.៩ ពាន់លានដុល្លារនៅរដ្ឋ North Carolina។ ការលក់ដាក់ជាផ្លូវការរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ចំណែកតម្លៃ នឹងត្រូវប្រកាសនៅពេលជិតដាក់លក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ដល់ថ្ងៃផុតកំណត់ទេ តែហេតុអ្វីឆៀក ក៏អាចអស់សុពលភាពដែរ?

សុពលភាពវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀក គឺមានរយៈពេល ៤ឆ្នាំ ២ឆ្នាំ ឬ១ឆ្នាំ ទៅតាមប្រភេទរថយន្តនីមួយៗខុសៗគ្នា។ យ៉ាងណាមិញ ឆៀកក៏នឹងអស់សុពលភាពមុនថ្ងៃផុតកំណត់ផងដែរ ប្រសិនបើមានករណីដូចខាងក្រោមនេះ៖

១. យានទទួលបានវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះថ្មី។

២. មានការជូនដំណឹងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកអំពីការបាត់ ពីម្ចាស់យាន ឬតំណាង។

៣. យានមានគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតមិនធានាសុវត្ថិភាពបច្ចេកទេស

៤. លក្ខណៈបច្ចេកទេសពិសេសរបស់យានជាក់ស្តែង ខុសពីលក្ខណៈបច្ចេកទេសពិសេស នៅក្នុងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

នេះបើយោងតាមប្រកាសលេខ ១៧០ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ ចុះកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរថយន្ត និងឆៀករបស់អ្នក មិនជួបប្រទះដូចក្នុងករណីខាងលើនេះទេ ក៏នៅតែត្រូវយករថយន្តមកឆៀកតាមកាលកំណត់ជាធម្មតា ដើម្បីចៀសវាងការផាកពិន័យ ពោលគឺបើលើស ៣០ថ្ងៃ គឺពិន័យ ៥០០រៀល ក្នុង១ថ្ងៃ សម្រាប់រថយន្តធុនតូច និង ២០០០រៀលក្នុង១ថ្ងៃ សម្រាប់រថយន្តធុនធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG C63 ប្រើម៉ាស៊ីន ទំហំ ៤ស៊ីឡាំង PHEV នឹងត្រូវបញ្ចប់ជីវិត ប៉ុន្ដែត្រូវជំនួសមកដោយម៉ូឌែល C53 ប្រើម៉ាសុីនទំហំ ៦ស៊ីឡាំង Mild-hybrid

ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយរបស់ Mercedes-AMG ដោយសារក្រុមហ៊ុនផលិតរថយន្ដរបស់អាឡឺម៉ង់មួយនេះ បានសម្រេចចិត្តបញ្ឈប់ការផលិតម៉ាស៊ីនចំណុះ ២.០ ទំហំ ៤ស៊ីឡាំង PHEV នៅលើម៉ូឌែល C63 ហើយងាកមកប្រើម៉ាស៊ីនទំហំ ៦ ស៊ីឡាំងវិញ ហើយដាក់ឈ្មោះម៉ូឌែលថ្មីគឺ C53 ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជន ចូលចិត្តម៉ាស៊ីនដែលមានកម្លាំងខ្លាំង ហើយមានសំឡេងពិរោះ និងដើម្បីគោរពបទបញ្ញត្តិបំភាយឧស្ម័នថ្មី Euro 7 របស់អុឺរ៉ុប។

2025 Mercedes AMG C63 S E Performance rearបើយោងតាមការបញ្ជាក់របស់លោក Michael Schiebe នាយកប្រតិបត្តិ Mercedes-AMG បានបញ្ជាក់សារព័ត៌មាន Edmunds៖«រថយន្តម៉ូឌែល C63 ប្រភេទ PHEV ប្រើម៉ាស៊ីនចំណុះ ២.០ ទំហំ ៤ ស៊ីឡាំង នឹងត្រូវប្ដូរមកប្រើម៉ាស៊ីនចំណុះ ៣.០ Turbocharged ទំហំ ៦ស៊ីឡាំង Mild-hybrid យកពីរថយន្ដម៉ូឌែល CLE53។ សម្រាប់ម៉ាស៊ីនចំណុះ ៣.០ លីត្រ Turbocharged Mild-hybrid ទំហំ៦ ស៊ីឡាំង បានបំពាក់ក្នុងរថយន្ត Mercedes-AMG CLE53 បង្កើតកម្លាំងបាន 330kW និងកម្លាំងរមួល 560Nm អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលត្រឹមតែ ៤.០ វិនាទី សម្រាប់ប្រភេទឡាន Coupe ទ្វារពីរ។ 

បើប្រៀបធៀបទៅ រថយន្ត Mercedes-AMG C63 S E-Performance ប្រើប្រាស់ម៉ាស៊ីនចំណុះ ២.០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង រួមផ្សំជាមួយម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយ មានកម្លាំងសរុបរហូតដល់ 500kW និងកម្លាំងរមួល 1020Nm ដោយប្រើពេលស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៣.៤ វិនាទី។

2023 Mercedes AMG C63 S E Performanceទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការផ្លាស់ប្ដូរម៉ាសុីននេះនឹងធ្វើឲ្យរថយន្ដស្រាលជាងមុន អាចផ្តល់នូវបទពិសោធន៍បើកបររស់រវើកជាងមុន ទោះបីកម្លាំងសេះតិចជាងមុនក៏ដោយ ប៉ុន្តែវាអ្វីដែលអតិថិជនចង់បាន ជាពិសេសបានគោរពតាម បទបញ្ញត្តិបំភាយឧស្ម័នថ្មី Euro 7 របស់អុឺរ៉ុប។ សម្រាប់រថយន្តម៉ូឌែលថ្មី C53 ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនជាសកលនៅចន្លោះខែកក្កដា ដល់ខែធ្នូ ឆ្នាំ ២០២៦។

បន្ថែមពីនេះលោក Michael Schiebe នាយកប្រតិបត្តិ Mercedes-AMG បានបន្ថែមថា៖ «ស្ថិតនៅក្រោមបទបញ្ញត្តិបំភាយឧស្ម័ន Euro 7 វាពិតជាពិបាកខ្លាំងណាស់ក្នុងការបន្តប្រើប្រាស់ ម៉ាស៊ីនទំហំ ៤ ស៊ីឡាំងនេះ ទៅថ្ងៃអនាគត។ នោះហើយជាមូលហេតុដែលយើងនឹងបញ្ឈប់ការផ្តល់ជូនម៉ាស៊ីនកូដ M139 ហើយនៅក្នុងផ្នែករថយន្តខ្នាតមធ្យម យើងនឹងជំនួសវាដោយម៉ាស៊ីនទំហំ ៦ ស៊ីឡាំងវិញ»។

How Mercedes-AMG Boss Michael Schiebe Plans to Fight Tesla and Lucidមែនទែនទៅបទបញ្ញត្តិ Euro 7 បានយកលក្ខខណ្ឌនៃការធ្វើតេស្ត និងកម្រិតកំណត់ការបំភាយឧស្ម័នពីបំពង់ស៊ីមាំងពី Euro 6 មកអនុវត្តបន្តដដែល។ ប៉ុន្តែការផ្លាស់ប្តូរសំខាន់ៗ គឺទាក់ទងទៅនឹងការកំណត់កម្រិតបំភាយភាគល្អិតចេញពីហ្វ្រាំងសម្រាប់រថយន្តតូច និងរថយន្តវ៉ែន តម្រូវការប្រសិទ្ធភាពអប្បបរមាសម្រាប់ភាពធន់នៃអាគុយនៅក្នុងរថយន្តអគ្គិសនី និង Hybrid ព្រមទាំងស្តង់ដារថ្មីសម្រាប់ការសឹកសំបកកង់ ជាហេតុធ្វើឲ្យរថយន្ដ Mercedes-AMG C63 ប្រើម៉ាស៊ីន Hybrid ទំហំ ៤ស៊ីឡាំងមិនតាមច្បាប់ស្ដង់ដារថ្មីនេះ។

បើយោងរបាយការណ៍មួយនៅចុងឆ្នាំ ២០២៥ បានអះអាងថា ប្រព័ន្ធចលកររបស់ម៉ូឌែល C63 នឹងត្រូវលុបចោល ដោយសារតែបទបញ្ញត្តិថ្មីស្តីពីកម្រិតសំឡេងនៅក្នុងតំបន់អឺរ៉ុប។ ស្របពេលម៉ូឌែល C63 កំពុងឈានទៅការបញ្ចប់ជីវិត ម៉ូឌែល GLC63 ក៏ទំនងជានឹងដើរតាមផ្លូវតែមួយនេះ ដោយនឹងមានវត្តមានម៉ូឌែល GLC53 ស៊េរីថ្មីមកជំនួសតំណែងវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទឹកស្អំក្រៅពីជួយដល់ម៉ាស៊ីនរថយន្តហើយ តែក៏ជួយឲ្យអ្នកបានដឹងចំណុចសំខាន់មួយទៀតដែរ

តើរថយន្តរបស់អ្នក អាចចាក់ទឹកធម្មតា ចូលក្នុងធុងទឹកបានដែរឬទេ? ជាទូទៅ អ្នកបច្ចេកទេសតែងតែបានណែនាំឲ្យម្ចាស់រថយន្តប្រើទឹកស្អំ ឬ coolant ជាជាងទឹកធម្មតា ហើយមិនតែប៉ុណ្ណោះ ទឹកស្អំនោះទៀតសោត ក៏ត្រូវមានគុណភាពដែរ។

ទឹកធម្មតា បានត្រឹមតែជួយទប់កម្តៅម៉ាស៊ីនប៉ុណ្ណោះ ប៉ុន្តែគ្មានសារធាតុអ្វីសម្រាប់ការពារប្រព័ន្ធធុងទឹកទេ ដោយខុសពីទឹកស្អំ បានផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា៖

-ការពារម៉ាស៊ីនមិនឲ្យឡើងកម្តៅខ្លាំង

-ការពារមិនឲ្យកកទឹក នៅក្នុងប្រទេសត្រជាក់

-មានសារធាតុគីមីជួយមិនឲ្យប្រព័ន្ធធុងទឹក មានស្នឹម ច្រេះ ឬកំណកអំបិល

-និងមានសារធាតុរំអិលជួយដល់បូមទឹកបង្កើនអាយុកាលប្រើប្រាស់ទៀតផង។

ក្រៅពីនេះ នៅមានចំណុចដ៏ល្អមួយទៀតចំពោះការប្រើទឹកស្អំ គឺអាចឲ្យយើងបានដឹងពីការលេចជ្រាប ព្រោះទឹកស្អំ មានពណ៌ផ្កាឈូក ឬបៃតង ដែលវាលេចជ្រាបនៅកន្លែងណាមួយ ឬស្រកចុះដី គឺយើងអាចងាយសម្គាល់ដឹងថាជាទឹកស្អំ តាមរយៈពណ៌របស់វានេះតែម្តង។

ក្នុងករណីបើកបរតាមផ្លូវ ស្រាប់តែបាត់ទឹកហើយឡើងកម្តៅ លោកអ្នកត្រូវទុកឲ្យម៉ាស៊ីនរថយន្តចុះត្រជាក់សិន ហើយអាចចាក់ទឹកធម្មតាជាបណ្តោះអាសន្នសិន។ បន្ទាប់មកពេលចូលការ៉ាស់ជួសជុលរួច គឺគួរលាងសម្អាតធុងទឹក ហើយចាក់ទឹកស្អំថ្មីចូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បង្ហាញរូបភាពរថយន្ដ EREV ថ្មីប្រើអគ្គិសនីសុទ្ធបើកបានចម្ងាយ ៣៧៥ គ.ម តែបើប្រើសាំងលាយអគ្គិសនីអាចបើកបានចម្ងាយ ១ ៥២៥ គ.ម

ក្រុមហ៊ុន Geely Auto បានដាក់បង្ហាញរូបភាពជាផ្លូវការរថយន្តម៉ូឌែល Boyue EREV ជាប្រភេទរថយន្តប្រើសាំងលាយអគ្គិសនីថ្មីនៃត្រកូលរថយន្ត SUV Boyue នៅក្នុងប្រទេសចិន។ ចំពោះទីផ្សារក្រៅប្រទេសចិន រថយន្តប្រើគ្រោងឆ្អឹង Boyue មួយនេះ នឹងត្រូវបានដាក់លក់ក្រោមឈ្មោះថា Starray, Azkarra និង Atlas។

ក្រុមហ៊ុនបានរាយការណ៍ថា រថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៧៥ គីឡូម៉ែត្រ និងមានចម្ងាយបើកបរសរុបរហូតដល់ ១ ៥២៥ គីឡូម៉ែត្រ ធ្វើឲ្យវានេះក្លាយជារថយន្ត SUV ប្រភេទ EREV មួយក្នុងចំណោមរថយន្តមានរយៈចម្ងាយបើកបានឆ្ងាយបំផុត ត្រូវបានប្រកាសនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។

យោងតាមការចុះផ្សាយរបស់ IT-home លក្ខណៈបច្ចេកទេសលម្អិតមិនទាន់ត្រូវបានបង្ហាញនៅក្នុងការប្រកាសដំបូងនេះនៅឡើយទេ។ សម្រាប់រចនាបថខាងក្រៅរបស់ Boyue EREV មានភាពស្រដៀងគ្នាទៅនឹងរថយន្ត SUV អគ្គិសនីសុទ្ធម៉ូឌែល Ruìlán 7 របស់ Geely ដែលបំពាក់ជាមួយមុខងារប្តូរអាគុយ (Battery-swap) ផងដែរ។ ទោះបីជា Geely មិនទាន់បានបញ្ចេញទំហំវិមាត្រផ្លូវការរបស់ Boyue EREV នេះនៅឡើយទេ។

Geely បានបញ្ចូល Ruìlán ទៅក្នុងប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីការប្រកាសនៅទីក្រុង Taizhou ក្នុងខែមីនា ឆ្នាំ ២០២៥ ដោយបានស្រូបយកក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២២ រវាងក្រុមហ៊ុន Lifan Technology និង Geely។ កន្លងមក Ruìlán បានផលិតរថយន្តសម្រាប់កម្មវិធីហៅឡានជិះ Caocao របស់ Geely ផង និងសម្រាប់ទីផ្សារអតិថិជនទូទៅផង។ Boyue EREV ហាក់បីដូចជាកំពុងបន្តទាញយកអត្ថប្រយោជន៍ពីគ្រោងឆ្អឹង និងការរួមបញ្ចូលជាមួយបច្ចេកវិទ្យានេះ។

ផ្នែកខាងក្នុងវិញ Boyue EREV បានប្រើប្រាស់រចនាបថខុសពី Ruìlán 7 ដោយបំពាក់នូវកៅអី និងការតុបតែងកាប៊ីនពណ៌ត្នោតខ្ចី អេក្រង់បញ្ជាកណ្តាលប្រភេទ Floating ទំហំធំ និងប្រព័ន្ធសំឡេង Flyme Sound។ ជម្រើសនៃការរចនាទាំងនេះ គឺស្របតាមនិន្នាការចុងក្រោយរបស់ Geely សម្រាប់រថយន្តថាមពលថ្មី ដែលសង្កត់ធ្ងន់លើការភ្ជាប់ទំនាក់ទំនងឌីជីថល និងសោភ័ណភាពកាប៊ីនទំនើប។

ទីផ្សាររថយន្ត SUV ប្រភេទ Extended-range (EREV) នៅក្នុងប្រទេសចិន Boyue EREV នឹងត្រូវប្រកូតប្រជែងដៃគូខ្លាំងៗដូចជា XPeng G7 EREV មានចម្ងាយផ្លូវសរុបរហូតដល់ ១ ៧០៤ គីឡូម៉ែត្រ, Voyah Free EREV មានរយៈចម្ងាយបើកបរសុរប ៩៦០ គីឡូម៉ែត្រ និង Arcfox Alpha T5 EREV មានរយៈចម្ងាយបើកបរសរុបលើសពី ១,២០០ គីឡូម៉ែត្រ។

ជាមួយគ្នានេះក្រុមហ៊ុនផលិតក្នុងស្រុកផ្សេងទៀត ដូចជា Leapmotor ក៏បានដាក់បង្ហាញម៉ូដែល EREV ដែលមានចម្ងាយផ្លូវលើសពី ១ ០០០ គីឡូម៉ែត្រផងដែរ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍របស់អតិថិជន ចំពោះរថយន្តដែលអាចធ្វើដំណើរបានចម្ងាយឆ្ងាយ ជាមួយជម្រើសប្រភពថាមពលដ៏មានភាពបត់បែន។

ទោះបីជា Boyue EREV បានកំណត់នូវស្តង់ដារចម្ងាយផ្លូវថ្មីសម្រាប់រថយន្តក្នុងថ្នាក់របស់ខ្លួនក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតផ្នែកបច្ចេកទេសទាំងស្រុង រួមមានទំហំផ្ទុកអាគុយ, កម្លាំងម៉ាស៊ីនផលិតថាមពល, ប្រសិទ្ធភាពនៃការសាកថ្ម, កម្លាំងស្ទុះ និងទម្ងន់ គឺមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេ។

ការបង្ហាញព័ត៌មានបន្ថែមទៀត ត្រូវបានរំពឹងថានឹងធ្វើឡើងនៅពេលដែល Geely បញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការផលិត និងពង្រីកការផ្សព្វផ្សាយទីផ្សារ។ ការប្រកាសនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីចម្ងាយផ្លូវដែលបានកំណត់ និងទិសដៅនៃការរចនារថយន្តនេះ ខណៈពេលដែលកំពុងដាក់បញ្ចូលវាទៅក្នុងទីផ្សាររថយន្ត SUV ប្រភេទ Extended-range ដ៏មានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ជាប់កំណត់ត្រាថ្មី ក្លាយជាប្រទេសទី ១ ដែលលក់រថយន្តបានច្រើនជាងគេក្នុងឆ្នាំ២០២៥

យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ប្រទេសខ្លួនគឺបានបំបែកនូវកំណត់ត្រាថ្មី ដោយក្លាយជាប្រទេសទី ១ នៅលើពិភពលោកដែលលក់រថយន្តបានច្រើនជាងគេ ដោយក្នុងនោះ ក្នុងចំណោមការលក់រថយន្តសរុបទូទាំងពិភពលោកចំនួន ៩៦,៤៧ លានគ្រឿង ប្រទេសចិន គឺលក់រថយន្តបានចំនួនដល់ទៅ ៣៤.៣៥ លានគ្រឿងឯណ្ណោះ កើនឡើង ៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងកាន់កាប់ចំណែកទីផ្សារសកល ៣៥.៦% ។

ក្នុងនោះ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ឬជប៉ុន គឺលក់បានត្រឹមតែ ១៦.៧២ លានគ្រឿង, ៥.៥៨ លានគ្រឿង និង ៤.៥៦ លានគ្រឿងប៉ុណ្ណោះ។

ក្រៅពីនេះ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៥ ក៏រួមមាននូវក្រុមហ៊ុនចិនចំនួន ៣ ផងដែរ រួមមានក្រុមហ៊ុន BYD, Geely និង Chery ។ ជាពិសេស ក្រុមហ៊ុន BYD ជាប់ចំណាត់ថ្នាក់លេខ ៥ ។

គួរបញ្ជាក់ថា សម្រាប់ការនាំចេញក្នុងឆ្នាំ ២០២៥ ប្រទេសចិន គឺបាននាំចេញនូវរថយន្តចំនួនដល់ទៅ ៨,៣២ លានគ្រឿងឯណ្ណោះ កើនឡើង ៣០% ពីឆ្នាំ២០២៤ និងរក្សាតំណែងជាប្រទេសដែលនាំចេញរថយន្តធំជាងគេបំផុតលើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ចំពោះការនាំចេញនេះផងដែរ គឺមានរថយន្តថាមពលថ្មី (NEV) ចំនួន ៣,៤៣ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM ជាក្រុមហ៊ុនមេរបស់រថយន្តអគ្គិសនីម៉ាក Baojun បានសម្រេចការលក់ចេញរថយន្តជិត ២ លានគ្រឿងក្នុងឆ្នាំ ២០២៥ នៅក្នុងប្រទេសចិន

នៅក្នុងឆ្នាំ ២០២៥ GM សម្រេចបានកំណើនទាំងការលក់រាយ និងចំណែកទីផ្សារក្នុងប្រទេសចិនគួរឲ្យកក់សម្គាល់។ ក្រុមហ៊ុនមេនិងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ លក់រថយន្តសរុបជិត ១,៩ លានគ្រឿង មានការកើនឡើង ២,៣% ធៀបនឹងឆ្នាំមុន។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់នៃកំណើនរបស់ GM ក្នុងប្រទេសចិន ការលក់រថយន្ត NEV បានកើនឡើង ២២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។

ការលក់រថយន្តថាមពលថ្មី (NEV) របស់ក្រុមហ៊ុន General Motors បានកើនឡើងជិត ១ លានគ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងជាងពាក់កណ្តាលនៃបរិមាណលក់សរុបរបស់ខ្លួននៅក្នុងប្រទេសនេះ។ ទាំងបរិមាណលក់ និងអត្រានៃការប្រើប្រាស់រថយន្ត NEV បានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការបង្កើនល្បឿននៃកិច្ចប្រឹងប្រែងលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។

លោក John Roth អនុប្រធានជាន់ខ្ពស់ និងជាប្រធានក្រុមហ៊ុន GM ប្រចាំប្រទេសចិន បានមានប្រសាសន៍ថា៖ «លទ្ធផលវិជ្ជមានទាំងនេះសម្រេចបានតាមរយៈការប្តេជ្ញាចិត្តលើឧត្តមភាពនៃផលិតផល និងសកម្មភាពដ៏ម៉ឺងម៉ាត់លើការផលិត និងសារពើភ័ណ្ឌ។ ជាមួយនឹងល្បឿន និងសមត្ថភាពដែលមានស្រាប់ យើងរំពឹងថានឹងនាំយកជម្រើសកាន់តែច្រើនដែលអតិថិជនជុំវិញពិភពលោកស្រឡាញ់ពេញចិត្ត»។

Q&A: John Roth, Cadillac global VP, explains why brand's ...GM បានបង្កើតផលប័ត្រដ៏ទូលំទូលាយនៃរថយន្តដើរដោយសាំងប្រកបដោយនវានុវត្តន៍ និងរថយន្តប្រើប្រាស់ថាមពលថ្មី NEV ដ៏ធំទូលាយបំផុតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តសកល (OEMs) នៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ ២០២៦ រាល់ការដាក់លក់ផលិតផលថ្មីទាំងអស់នឹងរួមបញ្ចូលជម្រើស NEV ជាមួយនឹងនវានុវត្តន៍ក្នុងស្រុកដែលដើរតួយ៉ាងសំខាន់។

ក្រឡេកមកពីម៉ាកយីហោ Baojun ស្ថិតក្រោមដំបូលក្រុមហ៊ុនមេ GM ទទួលបានកំណើននៃការលក់ ១២,៣% បានមកពីកំណើននៃការលក់រថយន្ដអគ្គិសនីម៉ូឌែល YEP Plus និង Yunhai។ ការលក់ YEP Plus មានចំនួនជាង ២៦ ០០០ គ្រឿង និងការចែកចាយ Yunhai បានកើនឡើង ៦០% ដល់ជាង ១១ ០០០ គ្រឿង។

យ៉ាងណាមិញនៅទីផ្សារប្រទេសកម្ពុជារថយន្ដអគ្គិសនី Baojun YEP Plus ត្រូវបាននាំចូលដោយក្រុមហ៊ុន SNKH ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែតម្លៃរបស់វាសមរម្យ ក្រោម២មុឺនដុល្លារ ប៉ុន្តែបំពាក់ជាមួយ Option ទំនើបស័ក្ដិសមក្នុងការប្រើប្រាស់កក្នុងក្រុងដើម្បីកាត់បន្ថយថ្ងៃចំណាយ។ សម្រាប់ព័ត៌មានបន្ថែមបងបងប្អូនអាចទំនាក់ទំនងទៅកាន់ហ្វេកបុកផេក Baojun Cambodia៕

May be an image of car, jeep, road and text

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពីការឈប់ឬចតរថយន្តឲ្យបានត្រឹមត្រូវ ចៀសវាងប៉ូលិសស្ទូច

ការឈប់ ឬការចតរថយន្តមិនត្រឹមត្រូវរបស់អ្នកបើកបរមួយចំនួន បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងបង្កការរំខានដល់អ្នកដំណើរដទៃ ហើយមិនតែប៉ុណ្ណោះ អាចនឹងរកការផាកពិន័យ ឬស្ទូចដោយសមត្ថកិច្ចចរាចរណ៍ទៀតផង។

យោងតាមមាត្រា២៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម មានខ្លឹមសារថា ការឈប់ និងការចតយានជំនិះនៅលើផ្លូវថ្នល់ ត្រូវអនុវត្តដូចខាងក្រោម៖

១. គ្រប់យានជំនិះដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍។

២. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ឬចត នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម៖

-ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវចតឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន។

-ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្តាំ ឬខាងឆ្វេងតាមទិសចរាចរណ៍។

៣. នៅក្រៅទីប្រជុំជន  យានជំនិះឬសត្វពាហនៈត្រូវឈប់ឬចតនៅក្រៅទ្រូងផ្លូវ។ បើគ្មានទីណាផ្សេងទៀត ដែលយានជំនិះអាចចតបានក្រៅពីទ្រូងផ្លូវទេនោះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី១ខាងលើនេះ។

៤. នៅក្រៅទីប្រជុំជន គ្រប់យានជំនិះដែលខូចគាំង ឬត្រូវបង្ខំឲ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវប្រើភ្លើងសញ្ញាអាសន្ន ឬ/និងដាក់សញ្ញាត្រីកោណចម្ងាយយ៉ាងតិច ៣០ម៉ែត្រ ដែលអាចមើលឃើញយ៉ាងតិច ១០០ម៉ែត្រ។ ក្នុងករណីបញ្ហាខាងលើនេះ កើតឡើងនៅកន្លែងហាមឈប់ ឬចត ត្រូវជូនដំណឹងដល់សមត្ថកិច្ច ដែលនៅជិតដើម្បីមានវិធានការបន្ថែម។

៥. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើសពី ២៥សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច ១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬចតយ៉ាងតិចបំផុត ១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។

៦. ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្វ្រាំងដៃ ឬមានវិធានការផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាន។ គួរបញ្ជាក់បន្ថែមថា ក្នុងមាត្រា៦៧ នៃច្បាប់ខាងលើដដែល មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឲ្យរំខាន ឬអាចនាំឲ្យមានគ្រោះថ្នាក់ដល់យានដទៃ យកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោកក្នុងករណីដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានវត្តមាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+