យោងតាមសេចក្តីរាយការណ៍ចុះថ្ងៃទី ១២ ខែឧសភា ពី Kuai Technology ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងវាយតម្លៃលើការទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Neta Auto ដែលកំពុងជួបបញ្ហា។ ទោះបីជាមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ តែយោងតាមចំណាត់ការបែបនេះអាចជួយឲ្យក្រុមហ៊ុន Toyota ពង្រឹងយុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនី របស់ខ្លួននៅក្នុងប្រទេសចិន ស្របពេលក្រុមហ៊ុន Neta ជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។
ក្រុមហ៊ុន Neta Auto ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ពួកគេបានជួបវិបត្តិតាំងពីពាក់កណ្ដាលឆ្នាំ ២០២៤។ ការផលិតត្រូវបានផ្អាក ការបញ្ឍប់បុគ្គលិកទ្រង់ទ្រាយធំបានកើតឡើង ហើយក្រុមហ៊ុនបានព្យាយាមស្វែងរកការផ្ដល់មូលនិធិពីខាងក្រៅ។ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Neta បានបង្ហាញពីគម្រោងហិរញ្ញប្បទាន E-round ដែលបានបរាជ័យ ដែលមានទឹកប្រាក់ ៥៥២ ៦២១ លានដុល្លារ។
ទោះបីជារោងចក្រ Tongxiang របស់ Neta បានបើកឡើងវិញមួយរយៈពេលខ្លីនៅដើមខែមករាក៏ដោយ ក៏ការផលិតមិនបានបន្តឡើយ ដោយសារកង្វះខាតគ្រឿងបន្លាស់ធ្ងន់ធ្ងរ។ ការបរាជ័យនេះបាននាំឲ្យវិនិយោគិនដកខ្លួនវិញ ដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះបានបរាជ័យជាស្ថាពរ។
ផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Neta បានប្រកាសពីការខាតបង់សរុប ២.៥៣ ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ និងជំពាក់ប្រាក់អ្នកផ្គត់ផ្គង់ ៨២៨លានដុល្លារ។ ក្រុមហ៊ុនបានស្នើឲ្យបំប្លែងបំណុល ៧០% របស់អ្នកផ្គត់ផ្គង់ទៅជាភាគហ៊ុន និងបង់ប្រាក់ដែលនៅសល់ជាដំណាក់កាល ដោយព្រមានថាខ្លួនអាចនឹងមិនអាចទូទាត់ប្រាក់ខែ និងធានារ៉ាប់រងសង្គមបានទេ ប្រសិនបើគ្មានទុនថ្មី។ ប្រសិនបើ Neta ក្ស័យធន វិនិយោគិនរដ្ឋាភិបាលនឹងត្រូវបានផ្តល់អាទិភាពក្នុងការសងបំណុល ដែលធ្វើឲ្យអ្នកផ្គត់ផ្គង់ប្រឈមនឹងហានិភ័យ។
បន្ថែមពីលើបញ្ហារបស់ខ្លួន Neta អាចប្រឈមនឹងការពិន័យនៅប្រទេសថៃ ដោយអាចពិន័យជាទឹកប្រាក់ប្រមាណ ៤ ១០០ ដុល្លារក្នុងរថយន្ដមួយគ្រឿង។ ដើម្បីរក្សាទុកប្រាក់ទាំងនេះ Neta ត្រូវបំពេញតាមគោលដៅផលិតកម្មក្នុងស្រុកត្រឹមឆ្នាំ ២០២៥ ការបរាជ័យក្នុងការធ្វើដូច្នេះអាចបង្កឱ្យមានការសងត្រលប់ប្រាក់ឧបត្ថម្ភ ការប្រាក់ និងការបន្ធូរបន្ថយពន្ធ។
ប្រសិនបើកិច្ចព្រមព្រៀងមួយដំណើរការទៅមុខ ក្រុមហ៊ុន Toyota អាចទាញយកប្រយោជន៍ពីទ្រព្យសកម្ម និងចំណេះដឹងក្នុងស្រុករបស់ Neta ដើម្បីពន្លឿនការដាក់ចេញរថយន្ត EV របស់ខ្លួននៅប្រទេសចិន។ ទោះជាយ៉ាងណា នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Toyota នៅចិន លោក Xu Yiming បានបដិសេធព័ត៌មានចចាមអារ៉ាមទាំងនោះថា«យើងមិនទាន់បានឮអ្វីអំពីរឿងនេះទេ»។
នៅក្នុងឆ្នាំ ២០២៤ ការលក់របស់ Neta បានធ្លាក់ចុះមកត្រឹម ៦៤ ៥០០ គ្រឿង ហើយនៅក្នុងខែមករា ឆ្នាំ ២០២៥ ការលក់បានធ្លាក់ចុះជិត ៩៨% បើធៀបនឹងឆ្នាំមុន ដោយនៅសល់ត្រឹមតែ ១១០ គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានប្រឈមនឹងការរិះគន់ជុំវិញបច្ចេកវិទ្យាដែលហួសសម័យ និងការអះអាងពីដំណើរការដែលហួសពីការពិត៕















ក្រុមហ៊ុន Geely Auto និង Jameel Motors បានចុះកិច្ចព្រមព្រៀងមួយដើម្បីចែកចាយរថយន្តថាមពលថ្មី (new energy vehicles) នៅប្រទេសប៉ូឡូញកាលពីថ្ងៃទី ៨ ខែឧសភា។ រថយន្ដពីរម៉ូឌែល នឹងមានវត្តមាននៅទីផ្សារប្រទេសប៉ូឡូញគឺរថយន្ត អគ្គិសនី Geely EX5 និងម៉ូឌែល C-SUV មិនទាន់បញ្ចេញឈ្មោះជាផ្លូវការទេ ដោយដំណើរការប្រព័ន្ធ Plug-in Hybrid។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចែករំលែកដោយក្រុមហ៊ុនទាំងពីរ Geely Auto នឹងផ្តល់ជូននូវរថយន្តប្រភេទ NEV របស់ខ្លួនដល់អតិថិជនប៉ូឡូញ។ យោងតាមក្រុមហ៊ុន Geely ការលក់រថយន្ត BEV របស់ប្រទេសប៉ូឡូញបានកើនឡើង ៤១% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ រថយន្តដំបូងដែលនឹងចូលទៅកាន់ប្រទេសប៉ូឡូញគឺរថយន្តប្រភេទ Geely EX5 អគ្គិសនី នឹងចាប់ផ្តើមលក់នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥។
មិនមានព័ត៌មានផ្លូវការអំពីរថយន្តម៉ូដែលទីពីររបស់ Geely សម្រាប់ប្រទេសប៉ូឡូញនៅឡើយទេ។ ទោះជាយ៉ាងណា យើងដឹងថាវាជារថយន្តប្រភេទ C-SUV ប្រភេទ Plug-in Hybrid ។ តាមការរំពឹងទុករថយន្ដ Geely Galaxy Starship 7 EM-i ទំនងជានឹងក្លាយជារថយន្តម៉ូឌែលទីពីររបស់ Geely ដាក់លក់នៅប្រទេសប៉ូឡូញ៕













ក្រុមហ៊ុន BYD នៅតែបន្តនាំមុខគេក្រោយលក់រថយន្ដបានចំនួន ២៦៩ ០០០គ្រឿង កាលពីខែមេសា ខណៈក្រុមហ៊ុន Geely ឈរលេខ២ លក់រថយន្ដបាន ២១០ ០០០គ្រឿង និងលេខ៣ ក្រុមហ៊ុន FAW-Volkswagen លក់រថយន្ដ ១១១ ០០០ គ្រឿង។ ម្យ៉ាងវិញទៀត ម៉ាកយីហោដែលជាការបណ្ដាក់ទុនរួមគ្នា (joint venture brands) បានលក់រថយន្តបាន ៤៤០ ០០០ គ្រឿង ថយចុះ ៣% បើធៀបនឹងឆ្នាំមុន និង ៨% បើធៀបនឹងខែមុន។ ជាពិសេស ចំណែកទីផ្សារលក់របស់ម៉ាកយីហោអាល្លឺម៉ង់ ជប៉ុន និងអាមេរិក មាន ១៥.៦%, ១២.២% និង ៤.៨% ។
រថយន្តដឹកអ្នកដំណើរដែលប្រើថាមពលថ្មី (new energy passenger vehicles) ចំនួន ៩០៥ ០០០ គ្រឿងត្រូវបានលក់ចេញ មានការកើនឡើង ៣៣.៩% បើធៀបនឹងឆ្នាំមុន និងជាការថយចុះ ៨.៧% បើធៀបនឹងខែមុន ដោយសម្រេចបានអត្រាជ្រៀតចូល (penetration rate) ៥១.៥%។ ចាប់ពីខែមករា ដល់ខែមេសា ការលក់រាយសរុបបានឈានដល់ ៣.៣២៤ លានគ្រឿង ដែលជាការកើនឡើង ៣៥.៧%៕






Geely Galaxy Starshine 8 មានប្រវែងតួខ្លួនសរុប ៥ ០១៨មម ទទឹង ១ ៩១៨មម កម្ពស់ ១ ៤៨០មម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩២៨មម។ លក្ខណៈពិសេសរថយន្ដនេះគឺបំពាក់មកជាមួយដៃទ្វារាបស្មើ (Hidden Door Handles), ទ្វារគ្មានស៊ុមកញ្ចប់ (Frameless Windows), ចង្កៀងមុខរាងស្រឡូន (Slender Headlights), ចង្កៀងក្រោយរចនាអូសជាបន្ទាត់ភ្ជាប់មកជាមួយ Logo Geely នៅចំកណ្ដាល និងរូបរាងបែប Fastback និងប្រើកង់យ៉ាន់ទំហំ ១៩ អុីញ។
នៅផ្នែកខាងក្នុងបានបំពាក់ចង្កូតបែបស្ព័រ មានអេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ។ ចំពោះប្រព័ន្ធប្រតិបត្តិការនៅផ្នែកខាងក្នុងដំណើរការប្រព័ន្ធ Flyme Auto ដែលអាចប្រើប្រាស់ការបញ្ជាដោយសំឡេងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត AI។ បន្ថែមពីនេះ Geely Galaxy Starshine 8 បំពាក់មកជាមួយឧបករណណ៍បំពងសម្លេងចំនួន២៣គ្រាប់និងសាកថ្មឥតខ្សែកម្លាំង 40W ចំនួន២។
រថយន្តប្រភេទ Estate (wagon) នេះត្រូវបានគេប្រទះឃើញក្នុងរូបភាព Spy Shot ដែលបង្ហាញពីរូបរាងខាងក្រោយជាមួយភ្លើងស្ដុប មានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល AITO M8។
ផ្នែកខាងក្នុង រថយន្តរក្សាបានប្លង់ស្រដៀងនឹងប្រភេទ sedan បំពាក់មកជាមួយស្បែក Nappa ពណ៌ត្នោត truffle, អេក្រង់កម្សាកុងទ័រទំហំ ១២.៣ អុីញ, និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ។ អ្នកដំណើរខាងក្រោយទទួលបានអត្ថប្រយោជន៍ពីកៅអីដែលអាចបត់បាន ជាមួយនឹងមុខងារកម្តៅ ខ្យល់ចេញចូល និងម៉ាស្សា ដែលធ្វើឱ្យ S9 Wagon ក្លាយជាជម្រើសដ៏ធំទូលាយ និងទំនើបផ្នែកបច្ចេកវិទ្យាសម្រាប់គ្រួសារ។


