[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Honda GT ប្រភេទ sedan នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ក្នុងប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងជាការសហការគ្នារវាងក្រុមហ៊ុន Honda និង Dongfeng នៅប្រទេសចិន ផ្តល់នៅជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួន ១ និងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកក្រៅ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ផ្តល់នៅភាពស្ព័រខ្លាំង ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED លេងការឌីស្សាញដូចគ្នាទៅនឹងម៉ូដែល Honda S7 ព្រមទាំងប្រើប្រាស់កញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា រួមទាំងដៃទ្វារប្រភេទ Flush-door ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំធ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ត៌មានឌីជីថល កន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing 360+ ផងដែរ ៕























រថយន្ត Li Auto i8 នឹងមានវត្តមានក្នុងទីផ្សារប្រទេសចិននៅខែកក្កដាខាងមុខនេះ ដាក់លក់ក្នុងតម្លៃប្រមាណ ៤០០ ០០០ យ័ន ស្មើនិង ៥៤ ៤០០ ដុល្លារ។ រថយន្តនេះប្រើប្រាស់អាគុយប្រភេទ ternary (NMC) គាំទ្រការសាកថ្មល្បឿន 5C ផងដែរ។
កុងសូលកណ្តាលរបស់ Li Auto i8 ប្រើកន្លែងសាកថ្មឥតខ្សែ (wireless charging pads) ចំនួនពីរ និងកន្លែងដាក់កែវមួយគូ។ បន្ថែមពីនេះក៏កន្លែងដាក់អីវ៉ាន់ធំទូលាយមួយនៅក្រោមកុងសូលកណ្តាល។
Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥មម ទឹទឹង ១ ៩៦០មម កម្ពស់ ១ ៧៤០មម មានគម្លាតកង់មុខក្រោយប្រវែង ៣ ០៥០មម និងមានទម្ងន់ ២ ៦១០ គីឡូក្រាម។ រថយន្ដនេះដំណើរដោយប៉ុង២ (4WD) ហើយប្រើម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ។ បើនិយាយពីកម្លាំងម៉ូទ័រអគ្គិសនីខាងមុខអាចផលិតកម្លាំងបាន ២០១សេះ ខណៈម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំងបាន ៣៣៥សេះ។ រថយន្ដអាចបើកបរ Top Speed បានក្នុងល្បឿនអតិបរមារ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕
















ចំពោះផ្នែកខាងក្នុងរថយន្ដបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២.៣ អុីញ, កុងទ័រឌីជីថលទំហំ ១២.៣អុីញ, ឧបករណ៍បំបងសំឡេងចំនួន ១៤គ្រាប់, កៅអីស្បែក មានមុងងារខ្យល់ក្ដៅខ្យល់ត្រជាក់និងម៉ាស្សា។ បន្ថែមពីរថយន្ដនេះក៏បំពាក់មកជាមួយពោងសុវត្ថិភាពចំនួន ៨គ្រាប់។



