ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងផលិតឡានអត់ប្រើសាំង EQC ឲ្យបាន ៥០ ០០០គ្រឿងក្នុងឆ្នាំ២០២០

ក្រុមហ៊ុន Mercedes បានច្រានចោលនូវរបាយការណ៍អាល្លឺម៉ង់មួយ ដែលអះអាងថា ខ្លួននឹងកាត់បន្ថយចំនួនផលិតនៃរថយន្តអគ្គិសនី Mercedes-Benz EQC ដោយសារតែកង្វះខាតអាគុយអគ្គិសនី។

នាដើមសប្តាហ៍កន្លងទៅនេះ ទស្សនាវដ្តី Manager Magazin បានចេញផ្សាយរបាយការណ៍មួយអះអាងថា កង្វះខាតនៃអាគុយអគ្គិសនីពីអ្នកផ្គត់ផ្គង់ គឺក្រុមហ៊ុន LG Chem បានបង្ខំឲ្យក្រុមហ៊ុន Mercedes កាត់បន្ថយចំនួនផលិតនៃរថយន្ត EQC ពី ៦០ ០០០គ្រឿង មកត្រឹម ៣០ ០០០គ្រឿងវិញ ក្នុងឆ្នាំ២០២០។

ផ្ទុយទៅវិញ លោក Joerg Howe ដែលជាអ្នកនាំពាក្យក្រុមហ៊ុន Mercedes បាននិយាយថា “មិនមានការកាត់បន្ថយចំនួនផលិតលើរថយន្ត EQC ឡើយក្នុងឆ្នាំនេះ។ ក្រុមហ៊ុនមានគម្រោងផលិតរថយន្ត Mercedes-Benz EQC ឲ្យបានប្រហែល ៥០ ០០០គ្រឿងក្នុងឆ្នាំ២០២០”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន Reuters៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាប៊ីនឡាន Bentley Flying Spur មានស្បែក ៣៥០បំណែក ប្រើអំបោះដេរប្រវែងជាង ៣គីឡូម៉ែត្រ

Bentley Flying Spur ស៊េរីឆ្នាំ២០២០ គឺជារថយន្តដ៏ប្រណីតបំផុតមួយ ហើយមានកាប៊ីនខាងក្នុងស្មុគស្មាញខ្លាំងបំផុតមួយ ផលិតដោយក្រុមហ៊ុនអង់គ្លេស។

ក្នុងនោះ រថយន្ត Flying Spur និមួយៗដែលបរចេញពីរោងចក្រ Bentley សុទ្ធតែមានបំពាក់ស្បែកមិនក្រោម ៣៥០បំណែកឡើយ ដែលប្រើសម្រាប់តុបតែងផ្នែក៦០ ផ្សេងៗគ្នា ដើម្បីធ្វើឲ្យវាក្លាយជារថយន្តមានកាប៊ីនប្រណីតបំផុតមួយ។ មិនតែប៉ុណ្ណោះ គេបានប្រើខ្សែអំបោះប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីដេរស្បែកទាំងនោះ។

គួរឲ្យដឹងថា អ្នកដែលតុបតែង និងដំឡើងកាប៊ីនខាងក្នុងរបស់ Flying Spur សុទ្ធតែទទួលបានការហ្វឹកហាត់យ៉ាងហោចណាស់ ៥ខែ ពី Bentley’s Master Trainers។ ស្បែកដែលប្រើត្រូវបានយកចេញពីគោអឺរ៉ុប ហើយជាស្បែកសល់ពីឧស្សាហកម្មលក់សាច់គោ។ កាប៊ីនខាងក្នុងនិមួយៗ ត្រូវឆ្លងកាត់ដៃបុគ្គលិករបស់ Bentley ចំនួន ១៤១នាក់ឯណោះ។

រថយន្ត Bentley Flying Spur បំពាក់ម៉ាស៊ីន Twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦២៦សេះ ប្រើប្រអប់លេខអូតូ ZF ចំនួន ៨វគ្គ ហើយមានតម្លៃចាប់ពី ២១៦ ០០០ដុល្លារ លើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler Rubicon Recon ឆ្នាំ២០២០ សមត្ថភាព Off-road កាន់តែខ្លាំង

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្តថ្មីមួយទៀត ម៉ូដែល Wrangler Rubicon Recon ដែលមានសមត្ថភាព Off-road កាន់តែខ្លាំង។

រថយន្ត Jeep Wrangler Rubicon Recon ថ្មីនេះ មានបំពាក់លក្ខណៈពិសេស និងសមត្ថភាពខ្លាំងជាងម៉ូដែល Wrangler ណាៗទាំងអស់។ ជាស្តង់ដារ វាបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ហើយមានជំនួយពីប្រព័ន្ធ eTorque Mild Hybrid ទៀតផង។

Wrangler Rubicon Recon បំពាក់យ៉ាន់ពណ៌ខ្មៅទំហំ ១៧អ៊ីង ជាមួយសម្បកកង់ទំហំ ៣៣អ៊ីង ហើយចង្កៀងមុខ ក្រោយ អំពូលកាត់អ័ភ្ទ និងអំពូលបំភ្លឺពេលថ្ងៃ សុទ្ធតែជាប្រភេទ LED ក៏ដូចជាបំពាក់កាងដែកជាដើម។

រថយន្តនេះមានជម្រើសរហូតដល់ទៅ ១០ពណ៌ គឺ Black, Granite Crystal, Sting-Gray, Billet Silver, Ocean Blue, Bikini, Firecracker Red, Punk’N, Hellayella និង Bright White ជាមួយនឹងតម្លៃចាប់ពី ៤២ ៥៤៥ដុល្លារសម្រាប់ប្រភេទទ្វារ២ និង ៤៦ ០៤៥ដុល្លារសម្រាប់ប្រភេទទ្វារ៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Silverado Realtree Edition ឆ្នាំ២០២១ តុបតែងខ្លួនអេមកប់!

ក្រុមហ៊ុន Chevrolet បានបញ្ចេញភីកអាប់ថ្មីរបស់ខ្លួន ម៉ូដែល Silverado Realtree Edition ស៊េរីឆ្នាំ២០២១ ដែលមានរូបរាងទាក់ទាញខ្លាំងមែនទែន។

វាត្រូវបានចូលរួមសហការណ៍ផលិតរវាងក្រុមហ៊ុន Chevrolet និង Realtree ដើម្បីបង្កើតរថយន្ត Silverado ដ៏ពិសេស ដែលផ្អែកលើម៉ូដែល Silverado 1500 Custom Trail Boss។

ដើម្បីធ្វើឲ្យរថយន្តភីកអាប់នេះកាន់តែលេចធ្លោ ក្រុមហ៊ុន Realtree បានបន្ថែមតែមយ៉ាងទាក់ទាញនៅផ្នែកខាងក្រៅរថយន្ត។ មិនតែប៉ុណ្ណោះ Silverado Realtree Edition ស៊េរីឆ្នាំ២០២១ នេះ បំពាក់យ៉ាន់ពណ៌ខ្មៅទំហំ ២០អ៊ីង, បូមកល់បន្ថែមកម្ពស់ ២អ៊ីង និងកញ្ចប់ Option “Z71 Off-Road Package” ផងដែរ។

ជាស្តង់ដារ ភីកអាប់នេះបំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៥៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្ក។ ប៉ុន្តែអតិថិជនក៏អាចជ្រើសយកម៉ាស៊ីនមួយជម្រើសទៀត គឺចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ។

Chevrolet Silverado Realtree Edition ថ្មីនេះនឹងចេញលក់នៅរដូវក្តៅ ឆ្នាំ២០២០នេះ ខណៈតម្លៃរបស់វានឹងត្រូវបង្ហាញនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងដំបូងនៃ SUV ប្រណីតរបស់រុស្ស៊ី ស្រដៀង Rolls-Royce Cullinan

រថយន្ត​ Aurus Komendant ដែល​ជា​ SUV ប្រណីត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី​ថ្មោង​​​របស់​រុស្ស៊ី ត្រូវ​បាន​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​ប្រទេស​ស៊ុយអែត ដោយ​មាន​បិទ​បាំង​មុខ​មាត់​ជិត​តែ​ម្ដង។

ទោះ​មាន​ការ​បិទ​បាំង​ជិត ប៉ុន្តែ​គេ​​អាច​មើល​ដឹង​អំពី​រចនាបថ​ខ្លះៗ​របស់​រថយន្ត ដោយ​ផ្នែក​ខាង​មុខ​វា​មាន​ការ​រចនា​រន្ធ​ខ្យល់ ហាក់​ស្រដៀង​នឹង​រថយន្ត Rolls-Royce Cullinan អ៊ីចឹង​ដែរ ហើយ​អំពូល​ភ្លើង​ក៏​មាន​រចនាបថ​មិន​ខុស​ពី SUV ប្រណីត​របស់ Rolls-Royce ប៉ុន្មាន​ដែរ។

ចំពោះ​ផ្នែក​ខាង​ក្នុង តាម​ដែល​រូបភាព​បាន​បង្ហាញ​គឺ​វា​ស្រដៀង​នឹង​រថយន្ត​ប្រភេទ Sedan របស់​ក្រុមហ៊ុន Aurus Motors ដែល​ប្រកាស​ចេញ​កន្លង​ទៅ។ រថយន្ត​នេះ​រំពឹង​ថា​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន Hybrid មាន​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង ៥៩០ សេះ ដូច​មាន​លើ​រថយន្ត Senat Sedan ដែរ។

ការ​បញ្ចេញ​លក់​ Aurus Komendant នេះ អាច​នឹង​ធ្វើ​ឡើង​នា​អំឡុង​ឆ្នាំ ២០២២ ខាង​មុខ​នេះ ដោយ​នៅ​ឆ្នាំ ២០២១ ក្រុមហ៊ុន​នឹង​បញ្ចេញ​លក់​រថយន្ត Aurus Senat ​ឲ្យ​អតិថិជន​រុស្ស៊ី​ជា​មុន​សិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន SUV ប្រណីតល្បឿនលឿនជាងគេក្នុងលោក

Bentley Bentayga Speed ​អាច​រត់​ដល់​ល្បឿន ៣០៦ គ.ម/ម៉ ដែល​អាច​ឲ្យ​វា​ក្លាយ​ជា​រថយន្ត SUV ល្បឿន​លឿន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ។

Bentley អាច​ដណ្ដើម​តំណែង​របស់ Lamborghini Urus បាន​ត្រឹម​ ០,៥ ម៉ាយ/ម៉ ដោយ​បាន​បង្កើន​សមត្ថភាព​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំង ឲ្យ​បញ្ចេញ​កម្លាំង​បាន​ ៦២៦ សេះ ដែល​លើស​ Bentayga ធម្មតា ២៦ សេះ។

ការ​បង្កើន​កម្លាំង​ប៉ុណ្ណេះ អាច​ឲ្យ​រថយន្ត​រត់​​ពី ០ ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​តែ ៣,៩ វិនាទី (ប្រភេទ​ធម្មតា​ប្រើ​ពេល ៤,១ វិនាទី)។ ទស្សនា​វីដេអូ​បង្ហាញ​អំពី Bentley Bentayga Speed ដែល​មាន​តម្លៃ ២៤៣ ១២៥ ដុល្លារ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki អាចឈប់លក់ Jimny នៅអឺរ៉ុបព្រោះហេតុផលមួយ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Autocar India បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Jimny នឹង​ត្រូវ Suzuki ដក​ចេញ​ពី​ទីផ្សារ​អឺរ៉ុប ដោយ​សារ​ការ​រឹត​បន្តឹង​លើ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ ដែល​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​នៅ​ឆ្នាំ ២០២១។

ប្រភព​ដដែល​បាន​​បញ្ជាក់​ថា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​បាន​ណែនាំ​ឲ្យ​​ហាង​ចែក​ចាយ​រថយន្ត​ក្នុង​ស្រុក ឈប់​ទទួល​ការ​កុម្ម៉ង់​សម្រាប់​រថយន្ត Jimny ដែល​ត្រូវ​អនុវត្តន៍​តាម​ភ្លាមៗ។ នេះ​មាន​ន័យ​ថា​រថយន្ត Jimny អាច​នឹង​ត្រូវ​ឈប់​លក់​លើ​ទីផ្សារ​អឺរ៉ុប​ចាប់​ពី​​អំឡុង​ឆ្នាំ ២០២០ នេះ។

ចាប់​ពី​ឆ្នាំ ២០២១ ក្រុមហ៊ុន​រថយន្ត​នីមួយ​ៗ​អាច​លក់​រថយន្ត​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ជា​មធ្យម​ ៩៥ ក្រាម ក្នុង​មួយ​គីឡូម៉ែត្រ។ ក្រុមហ៊ុន​ដែល​​ល្មើស​នឹង​ច្បាប់​នេះ​នឹង​ត្រូវ​ពិន័យ​យ៉ាង​ធ្ងន់។

ចំពោះ​រថយន្ត​ Jimny គឺ​ប្រើ​ម៉ាស៊ីន K15B ចំណុះ ១,៥ លីត្រ ៤ ស៊ីឡាំង ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ ១៥៤ ក្រាម/មួយ​គីឡូម៉ែត្រ សម្រាប់​ប្រភេទ​ប្រើ​លេខ​ដៃ និង​ ១៧០ ក្រាម/មួយ​គីឡូម៉ែត្រ សម្រាប់​ប្រភេទ​លេខ​អូតូ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅសល់ Bugatti Chiron មិនដល់ ១០០គ្រឿងទៀតមិនទាន់រកម្ចាស់ឃើញ

ឆ្នាំ​នេះ​គឺ​ខួប​ទី ៥ ​​​នៃ​ការ​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត Bugatti Chiron ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ពេល​នេះ​មាន​ Chiron មិន​ដល់​ ១០០ គ្រឿង​ទៀត មិន​ទាន់​រក​ម្ចាស់​ឃើញ ក្នុង​ចំណោម​រថយន្ត​ដែល​មាន​​ផលិត​ត្រឹម ៥០០ គ្រឿង។

ក្រុមហ៊ុន Bugatti បាន​ប៉ាន់​ស្មាន​ថា​នឹង​​សម្រេច​ការ​ផលិត​រថយន្ត​ទាំង ៥០០ គ្រឿង ដែល​មិន​រាប់​បញ្ចូល​ប្រភេទ​ផ្សេង​ដូច​ជា​ Divo ឬ Centodieci គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២១។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Stephan Winkelmann នាយក​ប្រតិបត្តិ​ក្រុមហ៊ុន។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក៏​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន​នឹង​មាន​​​ដំណឹង​ភ្ញាក់ផ្អើល​មួយ​ចំនួន​ត្រូវ​បង្ហាញ ដោយ​នៅ​ឆ្នាំ​នេះ​នឹង​បញ្ចេញ​រថយន្ត​មហា​កម្លាំង​ម៉ូដែល​ថ្មី។ មាន​ការ​ប៉ាន់​ស្មាន​ថា​រថយន្ត​ស៊េរី​ថ្មី​បន្ទាប់​របស់ Bugatti នឹង​ជា​ប្រភេទ SUV៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart ចេញឡានអត់ប្រើសាំង តម្លៃខ្ទង់២ម៉ឺនដុល្លារ

ក្រុមហ៊ុន Smart (ស្ថិតក្រោមក្រុមហ៊ុន Mercedes) បានបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួន ដែលមានតម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារ នៅលើទីផ្សារបរទេស។

រថយន្តអគ្គិសនីរបស់ Smart នេះចែកចេញជា ៣ម៉ូដែលគឺ EQ ForTwo Coupe (ជិះបាន២នាក់) មានតម្លៃ ២២ ០០០ដុល្លារ, EQ ForTwo Cabriolet (អាចបើកដំបូល ហើយជិះបាន២នាក់) មានតម្លៃ ២៦ ៦០០ដុល្លារ និង EQ ForFour (ជិះបាន៤នាក់) មានតម្លៃ ២២ ៥០០ដុល្លារ។

រថយន្ត Smart EQ នេះ បំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៨២សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ១វគ្គ។ សាកភ្លើងមួយពេញ វាអាចបើកបានចម្ងាយ ១១០គីឡូម៉ែត្រ ល្អសម្រាប់ការបើកបរក្នុងទីក្រុង ហើយអាចបើកដល់ល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

អាគុយអគ្គិសនីដែលសាកជាមួយនឹងឆ្នាំងសាកកម្លាំង ២២គីឡូវ៉ាត់ម៉ោង អាចឲ្យ Smart EQ សាកភ្លើងពី ១០ ទៅ ៨០% ប្រើពេលមិនដល់ ៤០នាទីឡើយ ហើយប្រើពេលមិនដល់ ៦ម៉ោងឡើយដើម្បីសាកភ្លើងមួយពេញនៅផ្ទះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃចេញលក់ឡាន Tesla ថ្មី Model Y ហើយ!

ថ្ងៃចេញលក់រថយន្ត Tesla Model Y កំពុងតែខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីវាបានបង្ហាញខ្លួនលើគេហទំព័ររបស់ទីភ្នាក់ងារ National Highway Traffic Safety Administration’s (NHTSA)។

មិនតែប៉ុណ្ណោះ អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់ បានបង្ហោះសារអះអាងថា មានការបញ្ជាក់ចេញលក់រថយន្ត Model Y ពីបុគ្គលិកក្រុមហ៊ុន Tesla ដែលចាប់ផ្តើមក្នុងរយៈពេល ២សប្តាហ៍ទៀត។

គួរឲ្យដឹងថារថយន្ត Model Y នឹងមកចូលរួមជាមួយនឹងសិស្សច្បងរបស់វា គឺ Model S, Model 3 និង Model X។ សរុបមក Tesla នឹងមាន Model S, 3, X និង Y (S3XY ឬគេហៅថា SEXY)។

រថយន្ត Tesla Model Y នឹងមានតម្លៃចាប់ពី ៤៣ ៧០០ដុល្លារ រហូតដល់ទៅ ៥៦ ៧០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+