ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន BMW ​មួយ​ប្រភេទនៅតែជាម៉ាស៊ីនល្អដាច់គេក្នុងឆ្នាំ ២០២០

ម៉ាស៊ីន B58 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​កាន់​កាប់​តំណែង​លេខ​មួយ រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា នៅ​ក្នុង​បញ្ជី​ម៉ាស៊ីន​រថយន្ត​ល្អ​ទាំង ១០ ប្រចាំ​ឆ្នាំ​​របស់ WardsAuto។

ការ​វាយ​តម្លៃ​លើ​ម៉ាស៊ីន​ល្អ​គឺ​មាន​​មើល​លើ​ផ្នែក​កម្លាំង, សមត្ថភាព​ និង​​កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ​ជា​ដើម។ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ប្រភេទ Turbocharged នេះ​​អាច​ផលិត​កម្លាំង​បាន​ចន្លោះ​ពី ៣៣៥ សេះ ទៅ ៣៨២ សេះ ដែល​មាន​ប្រើ​លើ​ម៉ូដែល​ជា​ច្រើន​ដូច​ជា 5-Series, 7-Series, 8-Series, X5, X6 និង X7។

បន្ថែម​ពី​នេះ​ប្រភេទ​រថយន្ត​កម្លាំង​ខ្លាំង​ដូច​ជា Z4 M40i, X3 M40i ឬ X4 M40i ក៏​មាន​ប្រើ​ម៉ាស៊ីន B58 នេះ​ដែរ។ ក្រៅ​ពី​សមត្ថភាព​ខ្លាំង ម៉ាស៊ីន​នេះ​មាន​គួប​ផ្សំ​នឹង​បច្ចេកវិទ្យា TwinPower Turbo ដែល​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ស្រាល​ជាង​ម៉ាស៊ីន Turbocharged ដទៃ​ ២៥%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តជប៉ុន ៥ ហ៊ានទិញយករថយន្ត ៦ម៉ឺនគ្រឿងមកវិញ

ក្រុមហ៊ុន Honda, Mitsubishi, Toyota, Mazda និង Suzuki ​​បាន​ប្រកាស​ពី​ការ​ទទួល​ទិញ​យក​រថយន្ត​ប្រមាណ ៦ម៉ឺន​គ្រឿង​នៅ​អូស្ត្រាលី ដែល​​​សង្ស័យ​ថា​ពោង​សុវត្ថិភាព​​មិន​ដំណើរ​ការ​ដូច​ប្រក្រតី។

ក្រុមហ៊ុន​រថយន្ត​នៅ​អូស្ត្រាលី​ត្រូវ​បង្ខំ​ចិត្ត​ទិញ​យក​រថយន្ត​ដែល​មាន​បញ្ហា​មក​វិញ ដោយ​សារ​​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​ការ​ប្ដូរ​ពោង​សុវត្ថិភាព​អាច​ចំណាយ​លុយ​ច្រើន និង​ស៊ី​ពេល​ច្រើន បើ​ប្រៀប​នឹង​ការ​ទិញ​ចូល​មក​វិញ។

រថយន្ត​ Toyota ដែល​ក្រុមហ៊ុន​ទទួល​ទិញ​វិញ​គឺ​ម៉ូដែល​ឆ្នាំ ១៩៩៧ ដល់ ១៩៩៩ ដែល​រួម​មាន​ Starlet ទ្វា​បី, Starlet ទ្វា​ប្រាំ, Paseo, Celica, RAV4 ទ្វា​បី និង RAV4 ទ្វា​ប្រាំ។ ចំណែក Mazda វិញ​ប្រមូល​ទិញ​យក​រថយន្ត​ Eunos 800 ស៊េរី​ឆ្នាំ ១៩៩៦ ដល់ ១៩៩៩ ហើយ Suzuki វិញ​គឺ​ម៉ូដែល Grand Vitara SQ625 ស៊េរី​ឆ្នាំ ១៩៩៨ និង ១៩៩៩។

ចំណែក​រថយន្ត Honda គឺ​មាន​ម៉ូដែល Legend, CR-V និង Accord ស៊េរី​ឆ្នាំ ១៩៩៨ ដល់ ២០០០ និង​ Mitsubishi ស៊េរី​ឆ្នាំ ១៩៩៧ ដល់ ២០០០ ដែល​មាន​ម៉ូដែល NL Pajero, CE Lancer, WA Express, CE Mirage និង WA Starwagon៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន Lexus LC500 Inspiration Series ស៊េរីថ្មីមួយគ្រឿងដំបូងបង្អស់ លក់បានតម្លៃ២លានដុល្លារ

រថយន្ត Lexus LC500 Convertible (បើកដំបូល) ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់ ដែលមានលេខតួ VIN 100001 បានលក់ក្នុងតម្លៃរហូតដល់ទៅ ២លានដុល្លារឯណោះ។

រថយន្តស្ព័រនេះមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀងមុខ-ក្រោយ Liquid Platinum, យ៉ាន់ទំហំ ២១អ៊ីង, តួខ្លួនពណ៌ខៀវ (Structural Blue) និងមានឡូហ្គូ LC Inspiration Series Launch Exclusive 1 of 1 ផងដែរ។

រថយន្ត Lexus LC500 Convertible Inspiration Series នេះបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។ រថយន្តនេះនឹងត្រូវផលិតមានកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Lexus LC 500 ធម្មតាមានតម្លៃត្រឹមចាប់ពី ៩២ ៣០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងហៅឡាន ៣,៤លានគ្រឿងចូលវិញ ព្រោះពោងសុវត្ថិភាពអាចអត់ផ្ទុះពេលគ្រោះថ្នាក់

ក្រុមហ៊ុន Toyota Motor បានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ មករា ២០២០ នេះថា ខ្លួននឹងហៅរថយន្តចំនួន ៣,៤លានគ្រឿង នៅទូទាំងពិភពលោក (មិនមានរថយន្តដែលនាំចូលស្របច្បាប់ដោយក្រុមហ៊ុនក្នុងស្រុកខ្មែរឡើយ) ដោយសារតែកំហុសផ្នែកអេឡិចត្រនិច ដែលធ្វើឲ្យពោងសុវត្ថិភាពអាចនឹងមិនផ្ទុះឡើងពេលជួបគ្រោះថ្នាក់។

ការកោះហៅចូលវិញនោះរួមមាន រថយន្តនៅសហរដ្ឋអាមេរិកសរុប ២,៩លានគ្រឿង ដូចជាម៉ូដែល Corolla ឆ្នាំ២០១១-២០១៩, Matrix ឆ្នាំ២០១១-២០១៣, Avalon ឆ្នាំ២០១២-២០១៨ និង Avalon Hybrid ឆ្នាំ២០១៣-២០១៨ ផងដែរ។

ទីភ្នាក់ងារ NHTSA បានប្រាប់ឲ្យដឹងថា ពួកគេបានរកឃើញគ្រោះថ្នាក់ (បុកពីមុខ) ចំនួន២ ពាក់ព័ន្ធនឹងរថយន្ត Toyota Corolla ស៊េរីថ្មី ដែលពោងសុវត្ថិភាពមិនបានផ្ទុះឡើងឡើយ។

មិនតែប៉ុណ្ណោះ NHTSA ក៏បានឲ្យដឹងដែរថា ពោងសុវត្ថិភាពដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនេះ ត្រូវបានបំពាក់លើរថយន្តជាង ១២លានគ្រឿង ផលិតចាប់ពីឆ្នាំ២០១០ ដល់ ២០១៩ ដែលលក់ដោយក្រុមហ៊ុន Toyota, Fiat Chrysler Automobiles, Honda Motor, Hyundai Motor, Kia Motors និង Mitsubishi ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំង ២១គ្រឿងរបស់ Paul Walker លក់ដេញថ្លៃបានច្រើនគួរសម

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ រថយន្ត​ចំនួន ២១ គ្រឿង​ ដែល​ជា​របស់​ Paul Walker តួអង្គ​ក្នុង​រឿង Fast and Furious ដ៏​ល្បី​ល្បាញ​នោះ ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​ក្នុង​កម្មវិធី​​ដេញ​ថ្លៃ​ប្រចាំ​ឆ្នាំ Barrett-Jackson Scottsdale Auction។

សរុប​​ទៅ​រថយន្ត​ទាំង ២១ គ្រឿង​អាច​ដេញ​ថ្លៃ​បាន ២,៣៣ លាន​ដុល្លារ។ ប្រាក់​ចំណូល​ដែល​បាន​នឹង​ត្រូវ​​ប្រគល់​ទៅ​ឲ្យ​កូន​ស្រី​លោក​ Paul Walker គឺ Meadow Walker ដែល​មាន​វ័យ ២១ ឆ្នាំ ហើយ​នាង​ជា​អ្នក​គ្រប់គ្រង​មូលនិធិ Paul Walker Foundation។

រថយន្ត​ដែល​មាន​តម្លៃ​ខ្លាំង​​គេ​ក្នុង​ចំណោម​នោះ​គឺ BMW M3 Lightweight ស៊េរី​ឆ្នាំ ១៩៩៥ ដែល​ជា​រថយន្ត​កម្រ​មួយ ទើប​ជិះ​បាន​ចម្ងាយ ៤៦០០ ម៉ាយ ហើយ​វា​លក់​បាន ៣៨៥ ០០០ ដុល្លារ។ វា​គឺ​ជា​រថយន្ត​​មួយ​ក្នុង​ចំណោម​រថយន្ត​ទាំង ៥ ដែល Paul Walker កាន់​កាប់ ហើយ​រថយន្ត​នេះ​ដែរ​មាន​ផលិត​ត្រឹម ១២៦ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។ រថយន្ត​ BMW M3 Lightweight បួន​​គ្រឿង​ផ្សេង​ទៀត​របស់​ Paul លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ២២០ ០០០ ដុល្លារ ទៅ ២៥៨ ៥០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បិទរោងចក្រ ៦សប្ដាហ៍ ដើម្បីត្រៀមផលិតឡានអគ្គិសនី i4

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​របស់​អាល្លឺម៉ង់ BMW ​នឹង​​បិទ​រោងចក្រ​នៅ​ទីក្រុង Munich រយៈពេល ៦ សប្ដាហ៍​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដោយ​បន្ថែម​នូវ​រ៉ូបូត​ជាង ១ពាន់​ សម្រាប់​ផលិត​រថយន្ត​ម៉ូដែល i4 នា​ឆ្នាំ ២០២១។

BMW i4 គឺ​ជា​រថយន្ត​ដែល​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត​ BMW 4 Series Gran Coupe ដែល​ជា​ Sedan មាន​រូបរាង​បែប​រថយន្ត​ស្ព័រ។ ក្រុមហ៊ុន BMW និយាយ​ថា​រថយន្ត​អគ្គិសនី Sedan នេះ​អាច​ជិះ​បាន​ចម្ងាយ ៤៨៣ គ.ម ដោយ​សារ​មាន​អាគុយ​ទំហំ ៨០ គីឡូវ៉ាត់​ម៉ោង។

​មុន​​រថយន្ត BMW i4 នេះ រថយន្ត​​ SUV អគ្គិសនី iX3 រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​​មុន ដោយ​រំពឹង​ថា​ចេញ​លក់​នៅ​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ​ផ្ទាល់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru នឹងផលិតឡានអត់ប្រើសាំងដំបូងរបស់ខ្លួន នៅមុនឆ្នាំ២០២៥

ថ្វីត្បិតតែ Subaru កំពុងស្ថិតនៅក្រោយគូប្រជែងរបស់ខ្លួន ក្នុងការលក់រថយន្តអគ្គិសនី ប៉ុន្តែពួកគេមានគម្រោងថ្មី ដែលនឹងផលិតរថយន្តអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ២០៣៥។

ក្រុមហ៊ុនរថយន្តជប៉ុន Subaru បានប្រកាសថា គោលដៅបច្ចេកវិទ្យារយៈពេលវែងរបស់ខ្លួន ដែលជាការសហការណ៍គ្នាជាមួយ ក្រុមហ៊ុន Toyota គឺកំពុងសិក្សាការឌីហ្សាញថ្មីសម្រាប់រថយន្ត SUV ប្រើអគ្គិសនី។

ពួកគេបានកំណត់កាលបរិច្ឆេទផលិត និងចេញលក់រថយន្ត SUV អគ្គិសនីថ្មីនេះរួចទៅហើយ គឺនៅមុនឆ្នាំ២០២៥ ខាងមុខនេះតែម្តង។

ក្នុងនោះដែរ Subaru ចង់លក់រថយន្តអគ្គិសនី និង Hybrid បានឲ្យ ៤០% នៃចំនួនលក់សរុបនៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០ ហើយផលិតតែរថយន្តប្រើអគ្គិសនី-Hybrid សុទ្ធ មុនអំឡុងឆ្នាំ២០៣០ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលកម្រិតស៊ីប្រេង ឡាន Chevrolet Blazer ឆ្នាំ២០២០ ទើបចេញថ្មី

ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីប្រេងនៃរថយន្ត Chevrolet Blazer ស៊េរីឆ្នាំ២០២០ ដែលទើបតែចេញថ្មី។

Chevrolet Blazer ថ្មី ម៉ូដែល 2LT និង 3LT បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ ហើយកម្រិតស៊ីប្រេងជាមធ្យម ១១លីត្រក្នុងក្រុង និង ៨លីត្រក្រៅក្រុង សម្រាប់ប្រភេទប្រើប៉ុងមួយ ហើយ ១១លីត្រក្នុងក្រុង និង ១០លីត្រក្រៅក្នុង សម្រាប់ប្រភេទប្រើប៉ុងពីរ។

ជាមួយគ្នានេះ Chevrolet Blazer ម៉ូដែល L និង 1LT បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៣សេះ ក៏មានកម្រិតស៊ីប្រេងជាមធ្យម ១១លីត្រក្នុងក្រុង និង ៨លីត្រក្រៅក្រុងដូចគ្នា។

ដោយឡែក Chevrolet Blazer ម៉ូដែល RS និង Premier ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៨សេះ មានកម្រិតស៊ីប្រេងជាមធ្យម ១២លីត្រក្នុងក្រុង និង ៩លីត្រក្រៅក្រុង សម្រាប់ប្រភេទប្រើប៉ុងមួយ ហើយ ១៣លីត្រក្នុងក្រុង និង ៩លីត្រក្រៅក្រុង សម្រាប់ប្រភេទប្រើប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបាន Toyota Fortuner ស៊េរីឆ្នាំ ២០២១ ផ្លាស់ប្ដូររូបរាងថ្មី

រថយន្ត Toyota Fortuner ស៊េរី​ថ្មី ត្រូវ​បាន​ប្រទះ​ឃើញ​រត់​សាក​ល្បង​នៅ​ប្រទេស​ថៃ ដែល​វា​អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​ឆ្នាំ ២០២០ ជា​មួយ​មុខ​មាត់​ថ្មី កាន់​តែ​ទាក់ទាញ​ជាង​រូបរាង​នា​ពេល​បច្ចុប្បន្ន​ដែល​ប្រើ​តាំង​ពី​ឆ្នាំ ២០១៥ មក។

រថយន្ត​ដែល​រត់​សាក​​ល្បង​គឺ​បាន​បិទ​បាំង​រូបរាង​ជិត ប៉ុន្តែ​គេ​ជឿជាក់​ថា​វា​ជា​ Fortuner ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២១ ហើយ​មុខ​មាត់​របស់​វា​អាច​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ជា​ពិសេស​នៅ​ផ្ទាំង​ប៉ាណា​ខាង​មុខ, កាង​ខាង​មុខ និង​ផ្លាស់​ប្ដូរ​ចង្កៀង​មុខ​ក្រោយ​ផង​ដែរ។

toyota

ចំពោះ​ម៉ាស៊ីន​វិញ​អាច​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ ដោយ​នឹង​មាន​ជម្រើស​ខុស​គ្នា​ទៅ​តាម​ទីផ្សារ។ តួ​យ៉ាង​វា​អាច​មាន​ជម្រើស​ម៉ាស៊ីន​សាំង ២,៧ លីត្រ និង​ ៤ លីត្រ ជា​មួយ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ២,៤លីត្រ ២,៨លីត្រ និង ៣,០លីត្រ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តវៀតណាមមានអ្នកបញ្ជាទិញ ១៧ ០០០ គ្រឿងហើយ

ក្រុមហ៊ុន​រថយន្ត​វៀតណាម​បាន​ប្រកាស​ថា​បាន​ទទួល​បាន​ការ​បញ្ជា​ទិញ​ជាង ១៧ ០០០ គ្រឿង​​សម្រាប់​រថយន្ត​ទាំង​បី​ម៉ូដែល​របស់​ខ្លួន ដោយ​ក្នុង​នោះ​មាន​ម៉ូតូ​អគ្គិសនី​​​ខ្ទង់ ៥ ម៉ឺន​គ្រឿង​ផង​ដែរ​ដែល​អតិថិជន​បាន​កុម្ម៉ង់​ទិញ។

កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន VinFast បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​រថយន្ត​ទៅ​ឲ្យ​អតិថិជន​នៅ​វៀតណាម ដែល​មាន​ម៉ូតូ​ Fadil ចេញ​លក់​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា និង​ម៉ូដែល Lux A2.0 និង Lux SA2.0 ចេញ​លក់​នៅ​ខែ​កក្កដា ដោយ​អតិថិជន​បាន​ចាប់​ផ្ដើម​កុម្ម៉ង់​ទិញ​តាំង​ពី​ចុង​ឆ្នាំ ២០១៨ មក​ម្ល៉េះ។ រថយន្ត​ដែល​បាន​កុម្ម៉ង់​គឺ ១៧ ២១៤ គ្រឿង ដែល​ក្នុង​នោះ​មាន​ ១៥ ៣០០ គ្រឿង​បាន​ផលិត​រួច​រាល់។

សន្និដ្ឋាន​ថា​រថយន្ត​ដែល​ផលិត​បាន ១៥ ៣០០ គ្រឿង គឺ​ជា​ចំនួន​លក់​ប្រចាំ​ឆ្នាំ ២០១៩ នោះ​តួ​លេខ​នេះ​គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​ដូច​ជា Honda, Mitsubishi, Fod, Mazda និង Kia ដែល​លក់​រថយន្ត​បាន​ប្រមាណ ៣ ម៉ឺន​គ្រឿង។ ​ធៀប​នឹង​ក្រុមហ៊ុន​ខ្លាំង​វិញ​មាន Toyota និង Hyundai ដែល​លក់​រថយន្ត​បាន​ជិត ៨ ម៉ឺន​គ្រឿង។

អ្នក​ជំនាញ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​តួ​លេខ​របស់ VinFast គឺ​ល្អ។ សម្រាប់​រថយន្ត​ ៣ ម៉ូដែល និង​ចំនួន​លក់​ជា​មធ្យម ៤០០ គ្រឿង​​ក្នុង​មួយ​ខែ ​គឺ​អាច​ទទួល​យក​បាន។ ជា​ធម្មតា​ម៉ាក​រថយន្ត​ថ្មី​តែង​មាន​ការ​កំណត់​គោលដៅ​លក់​ឲ្យ​បាន ៣០០ គ្រឿង​ក្នុង​មួយ​ខែ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+