ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ថា ឡានប្រើអ៊ីដ្រូហ្សែន នឹងថោកដូចឡានប្រើសាំង-ម៉ាស៊ូតដែរ

អនុប្រធានក្រុមហ៊ុន BMW ផ្នែករថយន្ត និងបច្ចេកវិទ្យាអ៊ីដ្រូហ្សែន លោក Dr. Jurgen Guldner ជឿជាក់ថា តម្លៃនៃរថយន្តអ៊ីដ្រូហ្សែននឹងធ្លាក់ចុះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Guldner និយាយថា តម្លៃនៃរថយន្តប្រើអ៊ីដ្រូហ្សែន អាចនឹងថោកដូចរថយន្តប្រើសាំង-ម៉ាស៊ូត (រថយន្តប្រើម៉ាស៊ីនចំហេះក្នុង) ក្នុងរយៈពេលត្រឹម ៥ឆ្នាំទៀត។

គួរឲ្យដឹងថា ក្រុមហ៊ុន BMW បានចាប់ដៃជាមួយក្រុមហ៊ុន Toyota អស់រយៈពេលជិត ៥ឆ្នាំមកហើយ ពោលគឺនៅក្នុងឆ្នាំ២០១៥ ដើម្បីបង្កើតរថយន្តអ៊ីដ្រូហ្សែន។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន BMW បានរំពឹងថា នឹងអាចបញ្ចេញរថយន្ត X5 ប្រើអ៊ីដ្រូហ្សែនរបស់ខ្លួន ដែលមានសមត្ថភាពអាចបើកបររហូតដល់ទៅចម្ងាយ ៥៦០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ទីបីរបស់ Genesis នឹងមិនប្រើសាំង

សាខា​រថយន្ត​ប្រណីត​របស់ Hyundai គឺ Genesis មាន​ផែនការ​ធំ​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ ដោយ​មាន​គម្រោង​ការ​ប្រកាស​ចេញ​រថយន្ត​ប្រភេទ SUV បន្ថែម​ទៀត ហើយ​​ម៉ូដែល​ទី​បី​នឹង​ជា​ប្រភេទ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។

ប្រភេទ​រថយន្ត SUV របស់ Genesis គឺ​ចាប់​ផ្ដើម​ជា​មួយ​ម៉ូដែល GV80 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មី​ៗ​នេះ ដោយ​ជា​ SUV ដំបូង​របស់​ក្រុមហ៊ុន​។ ​​ឆ្នាំ​នេះ​ក៏​នឹង​មាន​ការ​ប្រកាស​ចេញ​ GV70 ដែល​ជា​ SUV ទី​ពីរ និង​ជា​ SUV ប្រភេទ​តូច ដោយ​វា​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​របស់​ម៉ូដែល G70 និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។ សម្រាប់​ SUV ទី​បី​នឹង​ជា​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដែល​អាច​នឹង​បង្ហាញ​មុខ​នា​ឆ្នាំ​ក្រោយ។

អ្នក​តំណាង Genesis បាន​និយាយ​ដែរ​ថា​ រថយន្ត SUV នីមួយៗ​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​រៀងៗ​ខ្លួន ដោយ​មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន ហើយ​ក៏​នឹង​មិន​មាន​ទំហំ​ធំ ឬ​តូច​ជាង​គ្នា​ខ្លាំង​នោះ​ឡើយ។ ក្រុមហ៊ុន​បាន​និយាយ​ថា​ផែនការ​បញ្ចេញ​រថយន្ត​ប្រភេទ Coupe ត្រូវ​ទុក​ចោល​សិន ដោយ​សារ​ទំនោរ​នៃ​ទីផ្សារ​មាន​ការ​ផ្លាស់​ប្ដូរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់អគ្គិសនី គូប្រជែង Tesla Cybertruck អាចលក់តម្លៃធូរជាងរំពឹងទុក

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Rivian Automative បាន​ប្រារព្ធ​កម្មវិធី​ពិសេស​មួយ​នៅ San Francisco Bay Area។ ក្នុង​ឱកាស​នោះ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​គឺ​លោក R.J. Scaringe បាន​ឆ្លើយ​សំនួរ​ជា​ច្រើន​របស់​អ្នក​ដែល​ចូល​រួម។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ ទាក់ទង​នឹង​តម្លៃ​របស់​រថយន្ត​ Rivian R1T ដែល​ជា​រថយន្ត​​ភីកអាប់​អគ្គិសនី និង​រថយន្ត​ Rivian R1S ដែល​ជា​រថយន្ត​ SUV អគ្គិសនី​កៅអី​បី​ជួរ។

តាម​ការ​ចុះ​ផ្សាយ​ដោយ Reuters លោក​ Scaringe បាន​លើក​ឡើង​អំពី​តម្លៃ​របស់ R1T ដែល​មាន​ចាប់​ពី ៦៩ ០០០ ដុល្លារ និង​ R1S មាន​តម្លៃ​ចាប់​ពី ៧២ ០០០ ដុល្លារ។ យ៉ាងណាក្ដី​តម្លៃ​នេះ​មិន​មែន​សម្រាប់​ប្រភេទ Base នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រភេទ​ Option ខ្ពស់​ដែល​មាន​អាគុយ​ធំ អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ាយ និង​ផ្ទាំង​​ដំបូល​កញ្ចក់​អាច​ប្ដូរ​ពណ៌​ពី​ខៀវ​ទៅ​ថ្លា។

ត្បិត​ថា​ Scaringe មិន​បាន​ប្រាប់​អំពី​តួ​លេខ​កុម្ម៉ង់​ទិញ​នៃ​រថយន្ត​របស់​ខ្លួន ប៉ុន្តែ​លោក​ប្រាប់​ថា​ក្រុមហ៊ុន​សប្បាយ​ចិត្ត​ដែល​មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​រថយន្ត​នេះ ហើយ​លោក​ព្រួយ​បារម្ភ​ថា​អ្នក​ទិញ​នឹង​ត្រូវ​រង់​ចាំ​យូរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្របពេលដែលមានខ្យល់ពុលច្រើន និងករណីជម្ងឺរាតត្បាតផ្សេងៗ យានដ្ឋានជួសជុលរថយន្ត (ជប៉ុន)មួយ ទទួលពិនិត្យ និងផ្លុំសម្អាតតម្រងខ្យល់ម៉ាស៊ីនត្រជាក់ឥតគិតថ្លៃ

ក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ករណីជម្ងឺរាតត្បាតផ្សេងៗ និងបញ្ហាជាតិពុលក្នុងខ្យល់ជាប្រធានបទសំខាន់មួយដែលប្រជាពលរដ្ឋគ្រប់រូបចាប់អារម្មណ៍ខ្លាំង ហើយការរក្សាអនាម័យជាចំនុចស្នូលមួយដែលយើងគួរអនុវត្ថ ដើម្បីបញ្ជៀសខ្លួនអោយផុតពីបញ្ហាទំាងឡាយ។ ដើម្បីជាការរួមចំនែករក្សាអនាម័យ សម្រាប់ម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់ គ្រាន់តែទំនាក់ទំនងមកកាន់ ០១៧ ២២២ ៣២១ នឹងទទួលបានការពិនិត្យប្រព័ន្ធសុវត្ថិភាពជាច្រើនចំនុច និងផ្លុំសម្អាតឥតគិតថ្លៃចំពោះតម្រងខ្យល់ម៉ាស៊ីនត្រជាក់ ពីស្នាក់ការកណ្តាល តូយ៉ូតា (ទឹកថ្លា)។

លើសពីនេះ យានដ្ឋានខាងលើ ក៏លើកឡើងវិធីសាស្ត្រសុវត្ថិភាពមួយចំនួនសម្រាប់ការប្រើប្រាស់រថយន្តប្រចាំថ្ងៃរបស់លោកអ្នក៖

១. សម្អាត ឬផ្លាស់ប្តូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់ ៖ តម្រងខ្យល់ គឺជាប្រព័ន្ធការពារសំខាន់បំផុតដែលការពាររថយន្តអោយជៀសផុតពី ខ្យល់កខ្វក់ ធូលីដី និងកំទេចកំទីផ្សេងៗ មិនអោយចូលក្នុងថយន្ត។ ដូចនេះដើម្បីសុវត្ថិភាពយើងគួរសម្អាត ឬប្តូរវារៀងរាល់ ២០,០០០គ.ម ម្តង។

២. លាងសម្អាតរថយន្តអោយបានញឹកញាប់ ជាពិសេសបន្ទាប់ពីការធ្វើដំណើរផ្លូវឆ្ងាយ ព្រោះជាទូទៅយើងពុំអាចដឹងបានទេ ថារថយន្តលោកអ្នកត្រូវបានប៉ះពាល់និងអ្វីខ្លះពេលធ្វើដំណើរតាមផ្លូវ (លាមកសត្វផ្សេងៗ) ដូចនេះយើងគួរលាងសម្អាតដើម្បីសុវត្ថិភាព ១០០%។

៣. វត្ថុចំាបាច់គួរមានក្នុងរថយន្ត៖ ម៉ាស់, ក្រដាស់ជូត និងទឹកលាងដៃសម្លាប់មេរោគជាដើម (Hand Sanitizer)

ចំនុចមួយចំនួនដែលបានលើកឡើងជាគន្លិះងាយៗដែលយើងអាចអនុវត្តបានដើម្បីជៀសផុត ពីបញ្ហាសុខភាពនានាដែលអាចកើតមានឡើង។ ដោយឡែក ពាក់ព័ន្ធនិងតម្រងខ្យល់ម៉ាស៊ីនត្រជាក់ ប្រសិនបើលោកអ្នកពុំមានជំនាញច្បាស់លាល់ក្នុងការពិនិត្យ ក៏ដូចមានបំណងក្នុងការ លាងសម្អាត ឬផ្លាស់ប្តូរ លោកអ្នកអាចនាំយករថយន្តមកយានដ្ឋានតូយ៉ូតាដែលនៅជិតលោកអ្នកបំផុត ព្រោះនៅទីនោះមានអ្នកជំនាញច្បាស់លាស់ និងប្រើប្រាស់តែតម្រងសុទ្ធ ១០០% ដែលមានការធានាគុណភាពច្បាស់លាស់ពីរោងចក្រ តូយ៉ូតា ក្នុងការ ការពារសុខភាពលោកអ្នក។

Tel: ០១៧ ២២២ ៣២១ / ០១៧ ២២២ ៨៥៧
Facebook : https://www.facebook.com/toyotacambodiaaftersales
Website    : http://toyota.com.kh/en

អត្ថបទ៖ ក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទ SUV នៅតែជារថយន្តលក់ដាច់ជាងគេរបស់ Porsche

នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Porsche អាច​លក់​រថយន្ត​បាន​ ២៨០ ៨០០ គ្រឿង​នៅ​ទូទាំង​ពិភពលោក ដែល​មាន​ការ​កើន​ឡើង ១០% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។

ម៉ូដែល​ដែល​លក់​ដាច់​ច្រើន​ជាង​គេ​នៅ​តែ​ជា​ប្រភេទ SUV ដោយ​ម៉ូដែល Macan គឺ​ស្មើ​នឹង​ជាង ១ភាគ៣ នៃ​ចំនួន​លក់​សរុប។ នៅ​ឆ្នាំ ២០១៩ រថយន្ត Macan លក់​ចេញ​បាន​ ៩៩ ៩៤៤ គ្រឿង នៅ​ទូទាំង​ពិភពលោក។ ចំណែក​ឯ​ Cayenne SUV ជា​រថយន្ត​លក់​ដាច់​បន្ទាប់ មាន​ចំនួន​លក់​ ៩២ ០៥៥ គ្រឿង។

ក្នុង​ចំណោម​រថយន្ត​ទាំង ២៨០ ៨០០ គ្រឿង​ដែល​លក់​ចេញ មាន​ ១១៦ ៤៥៨ គ្រឿង​គឺ​លក់​ចេញ​ទៅ​អាស៊ី​ប៉ាស៊ីហ្វិក, អាហ្វ្រិក និង​មជ្ឈិមបូព៌ា ហើយ​មាន​ ៨៦ ៧៦២ គ្រឿង​គឺ​លក់​ចេញ​នៅ​ចិន។ នៅ​សហរដ្ឋអាមេរិក​​អាច​លក់​ចេញ​បាន​ ៦១ ៥៦៨ គ្រឿង ខណៈ​នៅ​អឺរ៉ុប​លក់​ចេញ​បាន ៨៨ ៩៧៥ គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់រថយន្តអគ្គិសនីនៅអាមេរិកធ្លាក់ចុះ ទោះមានច្រើនម៉ូដែលចេញលក់

ខណៈ​ដែល​រថយន្ត​អគ្គិសនី​ជា​ច្រើន​បន្ត​លេច​មុខ​លើ​ទីផ្សារ គេ​អាច​សន្និដ្ឋាន​បាន​ថា​ពិភព​រថយន្ត​អគ្គិសនី​អាច​នឹង​មាន​ភាព​រីក​ចម្រើន។ យ៉ាងណាក្ដី បើ​តាម​តួ​លេខ​ថ្មី​បង្ហាញ​ផ្ទុយ​ពី​នេះ។

ការ​ចុះ​ផ្សាយ​របស់ The Los Angeles Times បាន​ឲ្យ​ដឹង​ថា​​ ត្បិត​ថា​មាន​រថយន្ត​អគ្គិសនី​សុទ្ធ និង​រថយន្ត​ប្រភេទ Plug-in Hybrid ចំនួន ៤៥ ម៉ូដែល​ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ឆ្នាំ ២០១៩ ប៉ុន្តែ​​រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ​លក់​ចេញ​បាន​ត្រឹម​ ៣២៥ ០០០ គ្រឿង នៅ​ទូទាំង​អាមេរិក ដែល​ធ្លាក់​ចុះ ៦,៨%។

កត្តា​មួយ​ចំនួន​ដែល​អាច​បក​ស្រាយ​ពី​ការ​ថយ​ចុះ​ចំនួន​លក់​នេះ​មាន​ដូច​ជា ទី​មួយ​រថយន្ត​អគ្គិសនី​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រើ​ប្រាស់​សាំង ​ហើយ​ទី​ពីរ​តម្លៃ​សាំង​នៅ​មាន​តម្លៃ​ទាប​និង​មាន​ស្ថិរភាព​​នៅ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានល្អៗ ១៥ម៉ូដែល បែរលក់មិនសូវដាច់ក្នុងឆ្នាំ២០១៩

២០១៩ គឺជាឆ្នាំដ៏ពិបាកមួយសម្រាប់ឧស្សាហកម្មរថយន្ត។ ជាក់ស្តែង Ford លក់រថយន្តស្ព័រ GT បានចំនួន ៧៥គ្រឿង, Dodge លក់រថយន្តស្ព័រ Viper បានតែ ៤គ្រឿងគត់ ខណៈរថយន្តលក់ដាច់បំផុតរបស់ Toyota គឺ RAV4។ ជាមួយគ្នានេះ ស្របពេលដែលមនុស្សជាច្រើនងាកទៅទិញរថយន្ត SUV ធ្វើឲ្យរថយន្តល្អៗជាច្រើន បែរលក់មិនសូវដាច់វិញក្នុងឆ្នាំ២០១៩ (លើទីផ្សារសហរដ្ឋអាមេរិក)។

រថយន្តទាំងនោះមានដូចជា៖

1. Lexus GS លក់បាន ៣ ៣៧៨គ្រឿង

2. Toyota Supra លក់បាន ២ ៨៨៤គ្រឿង

3. Nissan 370Z លក់បាន ២ ៣៨៤គ្រឿង

4. Subaru BRZ លក់បាន ២ ៣៣៤គ្រឿង

5. Jaguar F-Type លក់បាន ២ ២៧៩គ្រឿង

6. Genesis G90 លក់បាន ២ ២៣៨គ្រឿង

7. Audi TT លក់បាន ១ ៣២៤គ្រឿង

8. Lexus LC 500 លក់បាន ១ ២១៩គ្រឿង

9. Jaguar XF លក់បាន ១ ១៨៧គ្រឿង

10. Audi R8 លក់បាន ៥៧៤គ្រឿង

11. Volvo V90 លក់បាន ៥០០គ្រឿង

12. Kia K900 លក់បាន ៣៩០គ្រឿង

13. Nissan G-TR លក់បាន ៣៣១គ្រឿង

14. Acura NSX លក់បាន ២៣៨គ្រឿង

15. Alfa Romeo 4C លក់បាន ២៣៨គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអត់ប្រើសាំងដំបូងបង្អស់របស់ Volvo តម្លៃ៥ម៉ឺនដុល្លារ កំពុងលក់ដាច់ខ្លាំង

ក្រុមហ៊ុន Volvo បានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ម៉ូដែល XC40 Recharge ខណៈក្រុមហ៊ុនរថយន្តស៊ុយអែតនេះ មានបំណងចង់លក់រថយន្តអគ្គិសនីឲ្យបាន ៥០% នៃចំនួនលក់រថយន្តសរុប ត្រឹមឆ្នាំ២០២៥។

យ៉ាងណាក៏ដោយ ចាប់តាំងពី XC40 បានបង្ហាញខ្លួនកាលពីខែតុលា ឆ្នាំ២០១៩ មក ក្រុមហ៊ុន Volvo ទទួលបានការចាប់អារម្មណ៍ពីអតិថិជនរាប់ពាន់នាក់ និងការបញ្ជាទិញរាប់ពាន់គ្រឿងផងដែរ ស្របពេលដែលការលក់ជាផ្លូវការ មិនទាន់ទាំងចាប់ផ្តើមផង។

CEO ក្រុមហ៊ុន Volvo លោក Hakan Samuelsson បានឲ្យដឹងថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួននេះនឹងមានតម្លៃចាប់ពីខ្ទង់ ៥០ ០០០ដុល្លារ ថោកជាងគូប្រជែង Tesla Model X ដែលចាប់ពី ៨៤ ៩៩០ដុល្លារ និង Jaguar I-Pace តម្លៃ ៦៩ ៨៥០ដុល្លារ។

Volvo XC40 Recharge បំពាក់កញ្ចប់អាគុយអគ្គិសនីដែលមានកម្លាំងសរុប ៤០៨សេះ ហើយអាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ បើប្រើប្រព័ន្ធសាកភ្លើងល្បឿនលឿន វាអាចសាកភ្លើងឡើងដល់ ៨០% ប្រើពេលត្រឹម ៤០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិតជាអស្ចារ្យ! Lexus GX Overland កំពូលរថយន្ត SUV សម្រាប់បើក Off-Road

កាល​ពី​ថ្មីៗ​នេះ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Montreal Motor Show នៅ​ប្រទេស​កាណាដា ក្រុមហ៊ុន Lexus បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Concept ប្រភេទ Off-Road ដែល​ផលិត​លើ​រថយន្ត​ម៉ូដែល GX។

រថយន្ត​ឈ្មោះ GX Overland Concept គឺ​មាន​បំពាក់​នូវ​​កង់ Off-Road ដ៏​ប្លែក និង​មាន​សម្បក​កង់​ Toyo Open Country រួម​ទាំង​មាន​បូម​ដែល​កែច្នៃ​ជា​ពិសេស។ ជា​មួយ​នឹង​ចំណុច​ទាំង​នេះ វា​ជួយ​ឲ្យ​រថយន្ត​បើកបរ​បាន​កាន់​តែ​ប្រសើរ​​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ​ និង​ផ្លូវ​ដែល​ពិបាកៗ។

រថយន្ត Concept នេះ​ក៏​មាន​បំពាក់​មក​ជា​មួយ​តង់​មួយ​ឈុត​នៅ​លើ​ដំបូង ដែល​អាច​បើក និង​បត់​ទុក​បាន​យ៉ាង​ងាយ​ស្រួល។ ផ្នែក​ខាង​ក្នុង​វិញ​គឺ​មាន​ប្រណីតភាព​ខ្ពស់ ដោយ​មាន​បំពាក់​កៅអី​ស្បែក​ពណ៌​ក្រហម មាន​ប្រព័ន្ធ​កម្សាន្ត​ផ្នែក​ខាង​ក្រោយ មាន​ប្រព័ន្ធ​សំឡេង Mark&Levinson ដែល​មាន​ឧបករណ៍​បំពង​សំឡេង​ចំនួន ១៧។

ចំពោះ​ម៉ាស៊ីន​វិញ GX Overland គឺ​មាន​បំពាក់​​​ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៣០១ សេះ ដោយ​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ជា​មួយ​នឹង Active Traction Control។

​ក៏​មាន​ដែរ​នូវ​បច្ចេកវិទ្យា​ទំនើប​ជំនួយ​ដល់​ការ​បើកបរ​ផ្លូវ​ពិបាក​ដូច​ជា Kinetic Flexible Suspension, Panoramic View Screen ជា​មួយ​កាមេរ៉ា​អាច​មើល​បាន​គ្រប់​ជ្រុង និង​ប្រព័ន្ធ​បើកបរ​ដូច​ជា 5-Stage Crawl Control។

Lexus Canada មិន​បាន​បង្ហាញ​ដំណឹង​ថា​ផលិត​រថយន្ត​នេះ​លក់​លើ​ទីផ្សារ​ឬ​យ៉ាង​ណា​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនេះ Tesla មានតម្លៃជាងសម្ព័ន្ធ Volkswagen ទៅទៀត

ទើប​តែ​កើន​ឡើង​តម្លៃ​ទីផ្សារ​លើស​ក្រុមហ៊ុន​​ Ford និង General Motors ​រួម​បញ្ចូល​គ្នា​រួច​មក នៅ​ពេល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បន្ត​កើន​ឡើង​តម្លៃ ដោយ​ឡើង​ថ្លៃ​លើស Volkswagen ទៅ​ទៀត។

គិត​ត្រឹម​ពេល​នេះ តម្លៃ​ភាគ​ហ៊ុន​ Tesla ពេល​នេះ​គឺ ៥៧២,២០ ដុល្លារ​ក្នុង​មួយ​ហ៊ុន ដែល​ធ្វើ​ឲ្យ​តម្លៃ​​ទីផ្សារ​របស់​ក្រុមហ៊ុន​​មាន​​ប្រមាណ ១០៧,២ ពាន់​លាន​ដុល្លារ ខណៈ​ដែល​​តម្លៃ​​​លើ​ទីផ្សារ​របស់ Volkswagen គឺ​ប្រមាណ ៩៩,៤ ពាន់​លាន​ដុល្លារ។

បច្ចុប្បន្ន​នេះ​មាន​តែ​ក្រុមហ៊ុន​រថយន្ត​មួយ​ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​លើស​ Tesla គឺ​ Toyota ដែល​មាន​តម្លៃ​លើស​ពី ២៣០ ពាន់​លាន​ដុល្លារ។ ប្រសិន​បើ​ Tesla ចង់​ក្លាយ​ជា​ក្រុមហ៊ុន​​រថយន្ត​មាន​តម្លៃ​ជាង​គេ​ក្នុង​លោក​ នោះ​ភាគ​ហ៊ុន​ត្រូវ​មាន​ ១ ២៥០ ដុល្លារ ក្នុង​មួយ​ហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+