ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចេញលក់ SUV តម្លៃធូរថ្លៃ តែជាង ២ម៉ឺនដុល្លារ

Kia បានប្រកាសចេញលក់រថយន្ត SUV ខ្នាតតូចមានតម្លៃធូរថ្លៃរបស់ខ្លួន ម៉ូដែល Seltos ស៊េរីឆ្នាំ២០២០។

Kia Seltos ប្រភែទ LX AWD ប្រើប៉ុងពីរ នឹងមានតម្លៃចាប់ពីខ្ទង់ ២១ ៩៩០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទ S FWD ប្រើប៉ុងមួយ តែរៀងទំនើបជាង ក៏មានតម្លៃ ២១ ៩៩០ដុល្លារដូចគ្នាដែរ។

ដោយឡែក Seltos S AWD ប្រើប៉ុងពីរ នឹងមានតម្លៃចាប់ពី ២៣ ៤៩០ដុល្លារ ហើយ Seltos EX AWD ប្រើប៉ុងពីរ នឹងមានតម្លៃចាប់ពី ២៥ ២៩០ដុល្លារ។

រថយន្ត Kia Seltos នេះមានជម្រើសម៉ាស៊ីន ២ប្រភេទ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ ប្រើប្រអប់លេខអូតូ CVT និង ម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ ប្រើប្រអប់លេខអូតូ Dual-clutch ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Corvette ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ លក់បាន៣លានដុល្លារ

កាលពីពេលថ្មីៗនេះ រថយន្តស្ព័រអាមេរិក Chevrolet Corvette Stingray ស៊េរីឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ ត្រូវបានដាក់លក់ដេញថ្លៃ រហូតដល់ទៅ ៣លានដុល្លារ។

រថយន្ត Corvette ថ្មី ដែលមានលេខតួ VIN #001 នេះ មិនទាន់ត្រូវផលិតចេញមកនៅឡើយទេ ហើយវានឹងត្រូវបាញ់ពណ៌ខ្មៅ ព្រមទាំងមានកាប៊ីនក្នុងពណ៌ខ្មៅផងដែរ។ មិនតែប៉ុណ្ណោះ វានឹងបំពាក់កញ្ចប់ Option “Z51 Performance Package” , “3LT” និង កៅអី GT2 ទៀតផង។

ដោយឡែក Chevrolet ក៏បានយក គំរូរថយន្ត Corvette ពណ៌ក្រហមមួយគ្រឿងទៅដាក់តាំងក្នុងអំឡុងពេលដេញថ្លៃ ក្នុងគោលបំណងដើម្បីបង្ហាញផងដែរ។

គួរឲ្យដឹងថា ការដេញថ្លៃដំបូងចាប់ផ្តើមចេញពីតម្លៃ ២០០ ០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមិនបានប៉ុន្មានផងក៏ឡើងដល់ ១លានដុល្លារ ហើយក៏ឈានដល់ ២លានដុល្លារ និងចុងក្រោយបង្អស់គឺ ៣លានដុល្លារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្តល់ផ្លូវអាទិភាពដល់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus ចាប់ពី…

នារសៀលថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានការចូលពីតំណាងអង្គការ JICA ធនាគារ ADB មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ City Bus លោក អភិបាល អភិបាលរងខណ្ឌពាក់ព័ន្ធនិងផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ដោយអង្គប្រជុំបានសម្រេចយកផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus នៅចំកណ្ដាលទ្រូងផ្លូវ ចាប់ពីផ្សារធំថ្មីរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ៕

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំកំពូលៗ រួមទាំងលោកឧកញ៉ា នៃក្រុមហ៊ុនតូយ៉ូតា សំដែងជូនភ្ញៀវទស្សនាកំសាន្តក្នុងពិធី… (វីដេអូ)

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៌សមោសនៃពិធីសម្ពោធជាផ្លូវការទីស្នាក់ការកណ្តាលថ្មីរបស់តូយ៉ូតា តាមរយះការផ្សាយផ្ទាល់លើទំព័រផ្លូវការ យើងសង្កេតឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ រួមជាមួយតារាប្រុសស្រីដូចជា Dj Nana លោក ជា វណ្ណរឹទ្ធ ក្រុមតូច SWSB និងកញ្ញា មាន សុនីតា ផងដែរ។

ក្នុងការផ្សាយផ្ទាល់នោះផងដែរ ក៏ការផ្តល់ជូនសំណាងរង្វាន់ជាច្រើន សម្រាប់ការចូលរួមរបស់ភ្ញៀវកិត្តិយស កាន់តែពិសេស ភ្ញាក់ផ្លើល និងធ្វើអោយមានការកោតសរសើរ គឺមានការសម្តែងពិសេស ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ របស់តូយ៉ូតា រួមទាំងលោកឧកញ៉ា គង់ នួន ផងដែរ (សូមមើលនៅនាទី 2:12:05 ដល់ 2:21:14)។

ចង់ដឹងទិដ្ឋាភាព និងការសម្តែងពិសេសនោះ សូមទស្សនាវីដេអូ ទាំងស្រុងនៃព្រឹត្តិការណ៌៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ Hyundai នឹងប្រើម៉ាស៊ីនប្រភេទនេះ

រថយន្ត​ភីកអាប់​ដំបូង​របស់​ Hyundai អាច​នឹង​បង្ហាញ​ខ្លួន​នៅ​អំឡុង​ឆ្នាំ ២០២១ ខាង​មុខ ហើយ​នៅ​ពេល​នេះ​គេ​បាន​ដឹង​មុន​ថា​រថយន្ត​នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រភេទ​ណា។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ CarsGuide។

គេ​បាន​ដឹង​ព័ត៌មាន​នេះ​នៅ​អំឡុង​ការ​ប្រកាស​ចេញ​រថយន្ត Genesis GV80 ដែល​ជា​រថយន្ត SUV ប្រណីត​ដំបូង​របស់​ក្រុមហ៊ុន Genesis ហើយ Genesis នេះ​ដែរ​ជា​​ក្រុមហ៊ុន​សាខា​របស់ Hyundai។ Genesis GV80 ប្រកាស​ចេញ​នៅ​កូរ៉េ​ខាង​ត្បូង​ជា​មួយ​ម៉ាស៊ីន​ម៉ាស៊ូត Turbo ចំណុះ ៣,០ លីត្រ កម្លាំង ២៧៨ សេះ។

សម្រាប់​ទីផ្សារ​អាមេរិក​ម៉ាស៊ីន​ម៉ាស៊ូត​លើ​រថយន្ត​​​​ធម្មតា​មិន​មែន​ជា​ទី​ពេញ​និយម​នោះ​ទេ។ ហេតុ​នេះ​ Hyundai ត្រូវ​ផលិត​ម៉ាស៊ីន​សាំង​ថ្មី​សម្រាប់​បំពាក់​លើ​ GV80 ដែល​ដាក់​លក់​នៅ​ទីផ្សារ​អាមេរិក ហើយ​ក៏​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ដែរ​ថា​ម៉ាស៊ីន​ថ្មី​នេះ​នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ​​នៅ Alabama របស់ Hyundai ចាប់​ពី​ឆ្នាំ ២០២១។

ចំពោះ​លក្ខណៈ​សម្បត្តិ​លម្អិត​នៃ​ម៉ាស៊ីន​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ច្បាស់​ហើយ​ថា​វា​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ថ្មី​ដូច​​ដែល​មាន​ប្រើ​លើ Genesis GV80៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលមួយភ្លែតដូចឡានបន្តុប​ពីលើគ្នា បានពិតជាឡានអគ្គិសនីថ្មីរបស់ចិន

ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​តាម​រយៈ​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​បី​ SAIC-GM-Wuling បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ម៉ូដែល E300 ដែល​នឹង​លក់​ក្រោម​ម៉ាក Baojun នៅ​ប្រទេស​ចិន។

រថយន្ត​អគ្គិសនី​ថ្មី​នេះ​គឺ​ស្ថិត​នៅ​លើ​ម៉ូដែល E100 និង E200 ដែល​វា​មាន​ការ​រចនា​រូបរាង​ប្លែក ប្រៀប​ធៀប​ជា​រថយន្ត​ថ្ងៃ​អនាគត​អ៊ីចឹង។ រថយន្ត​នេះ​មាន​ប្រវែង ២៦២៥ ម.ម មាន​ទទឹង​ ១៦៤៧ ម.ម ​មាន​កម្ពស់ ១៥៨៨ ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ ១៧៥០ ម.ម។

ព័ត៌មាន​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ​ថា E300 នឹង​ចេញ​លក់​នា​ឆ្នាំ​នេះ ដោយ​មាន​ប្រភេទ​កៅអី​អង្គុយ ២, ៣ និង​ ៤ កៅអី។ រថយន្ត​នេះ​គឺ​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣៩ សេះ ដែល​បាន​ថាមពល​ពី​អាគុយ ១៦,៨ គីឡូវ៉ាត់​ម៉ោង។

គេ​ប៉ាន់​ស្មាន​ថា​រថយន្ត​នេះ​នឹង​មាន​តម្លៃ​ប្រមាណ​ ៨ ៧១៧ ដុល្លារ ទៅ ១០ ១៧០ ដុល្លារ ពេល​ចេញ​លក់​នៅ​ប្រទេស​ចិន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានកូរ៉េ Genesis ចេញSUVដំបូងបង្អស់ ប្រណីតមិនបាញ់បរទេស

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង (ក្រុមហ៊ុនកូនរបស់ Hyundai) បានបញ្ចេញ SUV ដំបូងបង្អស់របស់ខ្លួនម៉ូដែល GV80 ដែលមានលក្ខណៈពិសេសទំនើប និងប្រណីត មិនចាញ់រថយន្តបរទេសឡើយ។

Genesis GV80 ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយនឹងប៉ាណាមុខរាងត្រីកោណ និងចង្កៀង Quad Lamps ព្រមទាំងយ៉ាន់ទំហំ ២២អ៊ីងទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ដៃចង្កូតស្បែក, កុងទ័រឌីជីថល, អេក្រង់ធំទំហំ ១៤,៥អ៊ីង និងកាប៊ីនមានសភាពប្រណីតតែម្តង។

មិនតែប៉ុណ្ណោះ SUV នេះក៏បានបំពាក់ប្រព័ន្ធកាត់សំឡេងរំខាន Road-Noise Active Noise Control ដែលជួយឲ្យការបើកបរកាន់តែមានផាសុកភាព។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ GV80 បំពាក់ពោងការពារ១០ និងមុខងារជាច្រើន ដូចជា smart cruise control, front collision avoidance assistance, rear side collision avoidance assistance, highway assist system, driver’s attention warning, rear cross-traffic collision avoidance assist និង parking collision avoidance assist ផងដែរ។

សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង រថយន្ត Genesis GV80 បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,លីត្រ Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៤សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ វាក៏មានជម្រើសម៉ាស៊ីនសាំង២ទៀត គឺ ចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ៣០០សេះ និង ចំណុះ ៣,៥លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង កម្លាំង ៣៧៥សេះ។ ជាស្តង់ដារ វាបំពាក់ប៉ុងមួយវិលកង់ក្រោយ តែក៏អាចជ្រើស Option ប៉ុងពីរដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានណាខ្លះ ម្ចាស់ដើមទិញហើយ និយមប្រើដល់ ១៥ឆ្នាំ ឬយូរជាងនេះ?

ស្របពេលដែលតម្លៃរថយន្តថ្មីកាន់តែកើនឡើង វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សមួយចំនួនសុទ្ធចិត្តប្រើរថយន្តចាស់របស់ខ្លួន និងមិនព្រមដូរថ្មីនោះ។

យោងតាមគេហទំព័រ iSeeCars បានបង្ហាញឲ្យឃើញថា រថយន្តដែលម្ចាស់ដើមទិញហើយ និយមប្រើដល់យ៉ាងហោចណាស់ ១៥ឆ្នាំ សុទ្ធតែជារថយន្តជប៉ុន។

ជាក់ស្តែង រថយន្ត Toyota Highlander ត្រូវម្ចាស់ដើមទុកប្រើច្រើនជាងគេ រហូតដល់ទៅ ១៨,៣% តាមពីក្រោយដោយ Toyota Sienna ១៥,៥% , Toyota Tacoma ១៤,៥% , Toyota Tundra ១៤,២% និង Subaru Forester ១២,៨%៕

រថយន្តដែលម្ចាស់ដើមទុកប្រើដល់ ១៥ឆ្នាំ ឬលើសនេះ

ម៉ាករថយន្តដែលម្ចាស់ដើមទុកប្រើដល់ ១៥ឆ្នាំ ឬលើសនេះ

រថយន្តភីកអាប់ខ្នាតតូចដែលម្ចាស់ដើមទុកប្រើដល់ ១៥ឆ្នាំ ឬលើសនេះ

រថយន្ត SUV ដែលម្ចាស់ដើមទុកប្រើដល់ ១៥ឆ្នាំ ឬលើសនេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ ការិយាល័យកណ្តាលដ៏ធំបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ​ឆ្នាំ ២០២០៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល ​និងអគារតាំងបង្ហាញរថយន្តថ្មី(showroom) របស់ខ្លួននៅកណ្តាលរាជធានីភ្នំពេញ ក្រោមវត្តមានចូលរួម ដ៏ឧត្តុងឧត្តម ពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន លោក Masahiro MIKAMI ដែលជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗជាច្រើនទៀតផងដែរ។តាមរយៈទីតាំងដ៏ប្រណិត និងថ្មីសន្លាង រួមជាមួយទំហំធំទូលាយ និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាព នៃប្រតិបត្តិការដ៏រីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន។

ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ​ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា   ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។  ការិយាល័យថ្មីដែលមានកម្ពស់ ៥នេះ ​នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និងល្អប្រសើរបំផុតរបស់ក្រុម​ហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឲ្យបុគ្គលិករបស់ ក្រុមហ៊ុន អាចបម្រើ និងបំពេញតម្រូវការរអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អនិងពោរពេញទៅដោយប្រសិទ្ធភាពខ្ពស់  ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា «ការបើកការិយាល័យ និង អគារតាំងបង្ហាញរថយន្តថ្មីរបស់យើង នាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថាវាជាជំហ៊ានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់យើងឲ្យបានកាន់តែល្អ និងរហ័សទាន់ចិត្តបំផុតក្នុងឆ្នាំថ្មីនេះ ហើយវាក៏បានបង្ហាញឲ្យ​ឃើញពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការក្នុងវិស័យយានយន្ត របស់យើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ»។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបន្តទៀតថា «តាមរយៈការិយាល័យថ្មីរបស់យើងដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយ អតិថិជនរបស់យើង បានកាន់តែជិតស្និទ្ធ និងងាយស្រួល ហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងការបំពេញតម្រូវការផ្សេងៗទៀត ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្ត ផងដែរ។  ក្រុមហ៊ុន      តូយ៉ូតា (ខេមបូឌា)  ​ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ​និងសុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ​ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការកណ្តាលថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជម្រុញភាពរីកចម្រើនរបស់យើង ផងដែរ។

បើយើងក្រឡេកទៅមើលអគារទាំងមូល នៅជាន់ក្រោមដី នៃអាគារថ្មីរបស់ក្រុមហ៊ុន    តូយ៉ូតា (ខេមបូឌា)គឺមានកន្លែងលាងរថយន្ត ចំណតយានយន្តរបស់បុគ្គលិក ​ចំណតយានយន្តដើម្បីរង់ចាំសេវាកម្មដឹកជញ្ជូន និងកន្លែងរង់ចាំអ្នកផ្គត់ផ្គង់ រីឯចំណតយានយន្តរបស់អតិថិជន ស្ថិតនៅជាន់ផ្ទាល់ដីជាប់នឹងបន្ទប់តាំងបង្ហាញ។  អ្វីដែលកាន់តែពិសេសទៀតនោះ កន្លែងទទួលភ្ញៀវ និងការផ្តល់សេវាកម្ម កាន់តែមានភាពទំនើប ដោយមាននូវបញ្ជរកាហ្វេ បន្ទប់ប្រគល់រថយន្តដ៏ស្រស់ស្អាត និងមានស្តង់ដារ ដែលត្រូវបានថែទាំ និងសម្អាតជាប្រចាំ ផងដែរ។ ជាន់ទី២នៃអគារ គឺជាការិយាល័យរបស់នាយកដ្ឋានផ្នែកចែកចាយ ដែលនៅជាប់បន្ទប់នឹងទទួលភ្ញៀវ និងបន្ទប់កម្សាន្ដ(ភាពយន្ត) របស់អតិថិជន។  ចំណែកឯ ជាន់ទី៣ និងទី៤ គឺជាការិយាល័យការងាររបស់បុគ្គលិកយើង ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏មានសាលប្រជុំធំទូលាយសម្រាប់ធ្វើសិក្ខាសាលា ដែលស្ថិតនៅជាន់ទី៥ ជាប់នឹងចំណតរថយន្តមួយផ្សេងទៀត ផងដែរ។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី  ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទ គ្រឿងបន្លាស់សុទ្ធល្អ ​ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់  នៅក្នុងព្រះរាជាណាចក្រកម្ពុជា​។      ក្រុមហ៊ុន        តូយ៉ូតា (​ខេមបូឌា)  ផ្តោតជាចម្បងទៅលើសុវត្ថិភាព និងបរិស្ថានដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។  ក្រុមហ៊ុន តូយ៉ូតា (​ខេមបូឌា)  តែងតែខិតខំពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាអ្នកចែកចាយយានយន្ត ប្រកបដោយទំនុកចិត្តបំផុត  នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់តាមរយៈ ការធ្វើសុខុដុមនីយកម្មមនុស្ស ​និងរថយន្ត ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការការពារបរិស្ថាន។

ភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារយានយន្ត ប្រទេសកម្ពុជាអាចកើតមានឡើងដោយផ្អែកលើការគ្រប់គ្រងក្រុមការងារប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ក្រុមការងារតែមួយ គោលដៅតែមួយ”។  កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ការលក់យានយន្តរបស់ក្រុមហ៊ុនមួយដ៏ពេញនិយមនេះ បានកើនឡើងរហូតដល់ទៅជាង៤០០០គ្រឿងឯណោះ ដែលនេះជាលទ្ធផលសម្រេចបានគួរជាទីមោទនៈបំផុត  របស់​ក្រុមហ៊ុន។

ដូច្នេះ ដើម្បីចូលរួមអបអរសាទរឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូននូវ  ​ប្រូម៉ូហ្សិន   ពិសេសៗជាច្រើនទៀតរួមមាន៖

សម្រាប់ការលក់យានយន្ត៖ ការផ្តល់ជូនប្រម៉ូហ្សិន កប់កប់ (Kop Kop Promotion) ដែលចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) សម្រាប់គ្រប់សាខាទាំងអស់៖  ​រាល់ការទិញរថយន្ត ក្នុងអំឡុង  ពេលនេះ អតិថិជននឹងទទួលបានកាដូភ្លាមៗ ទៅតាមប្រភេទរថយន្តដែលបានទិញ និងទទួលបានសន្លឹកឆ្នោតសម្រាប់មានឳកាសផ្សងសំណាងនៅក្នុងកម្មវិធីចាប់ឆ្នោតរហូតដល់ទៅ ៨០ រង្វាន់រួមមាន៖ រថយន្តចំនួន ៣គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង Ipad, IPhone ១១ pro-max, នាឡិកាម៉ាក Apple, ទូរទស្សន៍ និងទូរទឹកកកជាច្រើនរង្វាន់ទៀត។

ចំពោះសេវាកម្ម ក្រោយពីការលក់៖ ក្រុមហ៊ុន ក៏មានផ្តល់ជូន Happy Hour Promotion ដែលយើងនឹងបន្តផ្តល់ជូនអតិថិជនជាពិសេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សម្រាប់តែទីតាំងទីស្នាក់ការកណ្តាលនេះតែប៉ុណ្ណោះ ដោយអតិថិជននឹងទទួលបានការពិនិត្យ និងការថែទាំរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទដោយមិនគិតថ្លៃតាមរយៈការធ្វើការណាត់ទុកជាមុន នៅក្នុងចន្លោះពីម៉ោង៨:០០-៩:០០ព្រឹក ​និងម៉ោង៣:០០-៥:០០ ល្ងាច៕

អត្ថបទ៖ ក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M លក់រថយន្តបានច្រើនជាង Mercedes-AMG កាលឆ្នាំមុន

BMW M បាន​​បង្កើត​ត្រា​លក់​ប្រចាំ​ឆ្នាំ ២០១៩ ដែល​អាច​លក់​រថយន្ត​សរុប ១៣៥ ៨២៩ គ្រឿង កើន​ឡើង​រហូត​ដល់ ៣២,២% បើ​ធៀប​នឹង​ឆ្នាំ​មុន។

BMW M អះអាង​ថា​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​កម្លាំង (Perfomance) ដែល​ជោគជ័យ​ជាង​គេ​ជា​លើក​ដំបូង មាន​ន័យ​ថា​ក្រុមហ៊ុន​បាន​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ឆ្នាំ ២០១៨ ដែល​ជា Mercedes-AMG។ BMW M បាន​​​លើក​ឡើង​​អំពី​ជោគជ័យ​ដែល​បាន​មក​ពី​ការ​បញ្ចេញ​រថយន្ត​ពិសេស​ដូច​ជា X3 M និង X4 M រួម​ជា​មួយ M8 Coupe និង M8 Covertible ផង​ដែរ។

អាមេរិក​ជា​ទីផ្សារ​ធំ​សម្រាប់ BMW M ដែល​លក់​រថយន្ត​បាន​ ៤៤ ៤៤២ គ្រឿង​នៅ​ទី​នោះ តាម​ពី​ក្រោយ​ដោយ​អាល្លឺម៉ង់ (២៦ ១១០ គ្រឿង) និង​ចក្រភព​អង់គ្លេស (១៧ ៦៨៨ គ្រឿង)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+