ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX 300 ប្រភេទ Bronze Edition ស្អាតកប់

ក្រុមហ៊ុន Lexus បានដាក់តាំងបង្ហាញរថយន្ត NX 300 ម៉ូដែលពិសេសហៅថា Bronze Edition នៅក្នុងកម្មវិធី 2020 Tokyo Auto Salon នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

Lexus NX 300 Bronze Edition នេះ ត្រូវបានដាក់ឈ្មោះតាមពណ៌តួខ្លួន និងកាប៊ីនខាងក្នុងរបស់វា ហើយបច្ចុប្បន្ននេះនឹងត្រូវដាក់លក់ផ្តាច់មុខ តែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។

NX 300 Bronze Edition នេះមានពណ៌តួខ្លួនខាងក្រៅហៅថា Sonic Titanium Metallic ជាមួយនឹងយ៉ាន់អាលុយមីញ៉ូមទំហំ ១៨អ៊ីងពណ៌ទង់ដែង, ប៉ាណា និងស៊ុមប៉ាណាពណ៌ខ្មៅ ជាដើម។

ដោយឡែកផ្នែកខាងក្នុងរបស់វា មានការតុបតែង និងរំលេចទៅដោយពណ៌ទង់ដែង ព្រមទាំងមានថ្នេរដេរពណ៌ទង់ដែង នៅលើកៅអី, ដៃចង្កូត, ចង្កឹះលេខ, តាប្លូផ្នែកកណ្តាល, កណ្តាលដាក់ដៃផ្នែកកណ្តាល និងលើទ្វារទៀតផង។

ក្រៅពីនោះ វាមានបំពាក់មុខងារពិសេសៗជាច្រើនទៀត ដូចជា blind spot monitor, rear cross traffic alert, parking support brake, ភ្លើងស្វាគមន៍ និងឃ្លុបក្រោយបើកអូតូ ជាដើម។ NX 300 Bronze Edition នេះ មានតម្លៃ ៤៤ ៦៩០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៤៧ ១១០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តរដ្ឋចិនចង់បង្កើតរថយន្តថ្មីឲ្យបាន ២១ ម៉ូដែលត្រឹមឆ្នាំ ២០២៥

លោក Xu Liuping ​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ FAW Group ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ ចង់​ឲ្យ​ Hongqi ដែល​ជា​សាខា​ក្រុមហ៊ុន​របស់​ខ្លួន បង្កើត​ចំនួន​លក់​នៅ​ឆ្នាំ ២០២០ ឲ្យ​បាន​ទ្វេ​ដង​ ពោល​គឺ​ឲ្យ​បាន ២០ ម៉ឺន​គ្រឿង។

E115 SUV

​ដើម្បី​បង្កើន​ចំនួន​លក់​នេះ​ដែរ Hongqi ​ក៏​មាន​គោល​ដៅ​ចង់​​បង្កើត​រថយន្ត​ថ្មី​ឲ្យ​បាន​ ២១ ម៉ូដែល​នៅ​ត្រឹម​ឆ្នាំ ២០២៥ ហើយ​មាន ១៨ ម៉ូដែល​នឹង​មាន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ជា​ជំនួយ ឬ​ប្រើ​អគ្គិសនី​ទាំង​ស្រុង​តែ​ម្ដង។

E115 SUV

កាល​ពី​ឆ្នាំ​មុន Hongqi អាច​លក់​រថយន្ត​បាន​មិន​តិច​ជាង ១០០ ១១៦ គ្រឿង​នោះ​ទេ នៅ​ជុំវិញ​ប្រទេស​ចិន។ គម្រោង​ការ​សម្រាប់​ឆ្នាំ ២០២០ គឺ​លក់​ឲ្យ​បាន ២០ ម៉ឺន​គ្រឿង និង​ ៤០ ម៉ឺន​គ្រឿង​នៅ​ឆ្នាំ ២០២២ ហើយ​នៅ​ឆ្នាំ ២០២៥ លក់​ឲ្យ​បាន ៦០ ម៉ឺន​គ្រឿង។

S9
S9

អំឡុង​ពេល​កម្មវិធី Frankfurt Motor Show ឆ្នាំ​មុន Hongqi បាន​នាំ​យក​​រថយន្ត Concept ពីរ​ដើម្បី​បង្ហាញ​លើ​ឆាក​អន្តរជាតិ គឺ​រថយន្ត​មហា​កម្លាំង​ម៉ូដែល S9 និង​រថយន្ត​អគ្គិសនី E115 SUV៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញ​ Concept ​រថយន្ត Prius រូបរាងកំពូលប្លែក

ក្នុង​កម្មវិធី Tokyo Auto Salon នា​ឆ្នាំ​នេះ Toyota បាន​នាំ​យក​រថយន្ត​ប្លែក​មួយ​ម៉ូដែល​មក​តាំង​បង្ហាញ ដែល​ជា​ Toyota Ambient RD Prius PHV Concept ជា​ប្រភេទ​រថយន្ត Concept។

រថយន្ត​ Prius Concept នេះ​គឺ​ជា​សហការ​គ្នា​បង្កើត​ឡើង​ជា​លើក​ដំបូង​រវាង Toyota Modellista សាខា​ដែល​​ផ្ដោត​លើ​ការ​​​រចនា​រូបរាង​ ជា​មួយ​នឹង Toyota Racing Development (TRD) ដែល​ជា​សាខា​ផ្ដោត​លើ​ការ​លេង​រថយន្ត។ តាម​រយៈ​ការ​សហការ​នេះ​គេ​បង្កើត​បាន​រថយន្ត​ដែល​មាន​រូបរាង​ប្លែក ហើយ​ក៏​ទាក់​ភ្នែក​ណាស់​ដែរ។

​ទស្សនា​រូបភាពនិងវីដេអូ​បន្ថែម​ទៀត​ដូច​ខាង​ក្រោម​នេះ ៖​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នៅវៀតណាមបំបែកកំណត់ត្រាលក់ប្រចាំឆ្នាំ ២០១៩

ក្រុមហ៊ុន Ford Vietnam បាន​ប្រកាស​អំពី​កំណត់​ត្រា​លក់​ប្រចាំ​ឆ្នាំ ២០១៩ ដែល​មាន​ការ​កើន​ឡើង ៣១% ធៀប​នឹង​ឆ្នាំ ២០១៨ ពោល​អាច​លក់​បាន​រហូត​ដល់​ ៣២ ១៧៥ គ្រឿង ក្នុង​រយៈពេល ១២ ខែ​នៃ​ឆ្នាំ​មុន។

Ford Ranger ជា​រថយន្ត​លក់​ដាច់​ជាង​គេ​របស់​ក្រុមហ៊ុន ហើយ​វា​ក៏​ជា​ម៉ូដែល​​ភីកអាប់​លក់​ដាច់​ជាង​គេ​នៅ​វៀតណាម​ប្រចាំ​ឆ្នាំ​រយៈពេល ៧ ឆ្នាំ​ជាប់ៗ​គ្នា។ ឆ្នាំ ២០១៩ ចំនួន​លក់​រថយន្ត​ Ford Ranger បាន​កើន​ឡើង ៥៤% អាច​លក់​បាន​សរុប​ ១៣ ៣១៩ គ្រឿង។ ចំណែក​ម៉ូដែល Everest វិញ អាច​លក់​បាន ៧ ៨៥២ គ្រឿង ដែល​កើន​ឡើង​ខ្ពស់​ផង​ដែរ​ធៀប​នឹង​ឆ្នាំ​មុន។

ចំពោះ​ម៉ូដែល Ford Transit អាច​លក់​បាន ៤ ៦៩០ គ្រឿង បន្ត​ជាប់​ជា​រថយន្ត​ដឹក​អ្នក​ដំណើរ ១៦ កៅអី លក់​ដាច់​ជាង​គេ​ប្រចាំ​ឆ្នាំ រយៈពេល ៧ ឆ្នាំ​ជាប់​គ្នា។ ម៉ូដែល EcoSport ឯណោះ​វិញ​លក់​បាន ៤ ០០៦ គ្រឿង, ម៉ូដែល Explorer លក់​បាន ៨៥៤ គ្រឿង និង​ម៉ូដែល Tourneo លក់​បាន ២៤៥ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ស៊េរីពិសេស មានបំពាក់ម៉ាស៊ីន ៣ស៊ីឡាំងកម្លាំងខ្លាំងដាច់គេក្នុងលោក

រថយន្ត Toyota Yaris ជំនាន់​ថ្មី​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ពេល​នេះ​រថយន្ត​នេះ​មាន​ការ​​បន្ថែម​នូវ​ប្រភេទ​ពិសេស​គឺ GR Yaris ដែល​ជា​ប្រភេទ​មាន​កម្លាំង​ខ្លាំង និង​មាន​លេង​រូបរាង​បែប​ស្ព័រ​កាន់​តែ​ពិសេស។

វា​មាន​​បំពាក់​ម៉ាស៊ីន​តូច​មែន​ពិត​ ប៉ុន្តែ​មាន​​កម្លាំង​ខ្លាំង ដោយ​ម៉ាស៊ីន​ Turbocharged ចំណុះ ១,៦ លីត្រ ៣ ស៊ីឡាំង របស់​វា​អាច​បង្កើត​កម្លាំង​បាន​ ២៥៧ សេះ ដែល​ជា​ម៉ាស៊ីន ៣ ស៊ីឡាំង មាន​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក​ដែល​​បាន​​ប្រើ​លើ​រថយន្ត​បើក​លើ​ដង​ផ្លូវ​ធម្មតា។ រថយន្ត GR Yaris នេះ​ដែរ​ក៏​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​​វិល​កង់​ទាំង​អស់ (ប៉ុង​ពីរ) និង​មាន​ប្រអប់​លេខ​ ៦ វគ្គ។

ទម្ងន់​របស់​រថយន្ត​នេះ​មាន​ត្រឹម​តែ ១២៨០ គីឡូក្រាម ហើយ​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់ ៥ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៣០ គ.ម/ម៉។ រថយន្ត​នេះ​ដែរ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Tokyo Auto Salon ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ជប៉ុន។

រថយន្ត​នេះ​មាន​ពីរ​ប្រភេទ​ដែល​មាន​ការ​​រូបរាង​ខុស​គ្នា​បន្តិច​បន្តួច មាន​ប្រភេទ First Edition តម្លៃ​ប្រមាណ ៣៦ ១០០ ដុល្លារ និង​ប្រភេទ High-Performance First Edition មាន​តម្លៃ​ប្រមាណ ៤១ ៦០០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃ Mazda CX-3 ឆ្នាំ២០២០ ទើបចេញលក់នៅបរទេស

ក្រុមហ៊ុន Mazda ទើបតែបានប្រកាសពីតម្លៃលក់នៃរថយន្ត CX-3 ស៊េរីឆ្នាំ២០២០ ដែលបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន។

Mazda CX-3 ឆ្នាំ២០២០ នេះមានតែ១ម៉ូដែលគត់គឺ CX-3 Sport មានតម្លៃចាប់ពី ២១ ៦៨៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទប៉ុងមួយ និង ២៣ ០៨៥ដុល្លារសម្រាប់ប្រភេទប៉ុងពីរ។

រថយន្ត Mazda CX-3 Sport បំពាក់ម៉ាស៊ីនសាំង Naturally Aspirated ចំណុះ ២,០លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ហើយបំពាក់ប្រអប់លេខអូតូ ៦វគ្គមកស្តង់ដារតែម្តង។

CX-3 បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា Apple CarPlay, Android Auto, Active Driving Display, ម៉ាស៊ីនត្រជាក់អូតូ, ភ្លិតទឹកអូតូ, អេក្រង់ Touchscreen ទំហំ ៧អ៊ីង, ប្រព័ន្ធបង្ហាញព័ត៌មាន Mazda Connect ជាដើម។

ក្រៅពីនោះនៅមានប្រព័ន្ធសុវត្ថិភាព i-Activsense ដែលរួមមានមុខងារដូចជា Radar Cruise Control, Advanced Smart City Brake Support with Pedestrian Detection និង Lane Departure Warning ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Ford Ranger និង Toyota Hilux លក់ដាច់ខ្លាំងបំផុតនៅអូស្ត្រាលី ក្នុងឆ្នាំ២០១៩

Toyota HiLux Rugged X

ចំនួនលក់នៃរថយន្តភីកអាប់នៅតែខ្លាំងក្លា នៅក្នុងប្រទេសអូស្ត្រាលី ដោយ Toyota HiLux ជាប់ឈ្មោះជារថយន្តលក់ដាច់បំផុត ៤ឆ្នាំជាប់គ្នា សរុបស្មើនឹង ៤៧ ៦៤៩គ្រឿង នៅក្នុងឆ្នាំ២០១៩ តាមពីក្រោយដោយ Ford Ranger សរុបចំនយន ៤០ ៩៦០គ្រឿង។

ដោយឡែក រថយន្ត Ford Ranger ប្រភេទប៉ុងពីរ 4×4 លក់ដាច់សរុប ៣៧ ០០៤គ្រឿង នាំមុខ Toyota Hilux ប្រភេទប៉ុងពីរ 4×4 ដែលលក់បានត្រឹម ៣៦ ៣២៥គ្រឿងប៉ុណ្ណោះ។

នៅក្នុងប្រទេសអូស្ត្រាលី Ranger បានតំណាងឲ្យចំនួនលក់សរុប ៦៤% របស់ Ford ខណៈ Hilux ត្រឹម ២៣% ប៉ុណ្ណោះសម្រាប់ Toyota។ ថ្វីបើ Toyota Hilux ឈរនៅលើកំពូងតារាងលេខ១ ក៏ពិតមែន ប៉ុន្តែបើប្រៀបធៀបចំនួនលក់សរុបកាលពីឆ្នាំមុន (៥១ ៧០៥គ្រឿង) គឺធ្លាក់ចុះបន្តិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota សម្រេចផលិតគ្រឿងសម្រាប់ Supra ស៊េរីចាស់លក់ឡើងវិញ

ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតឡើងវិញនូវគ្រឿង (spare part) មួយចំនួនសម្រាប់ Supra ស៊េរីចាស់ (មានឈ្មោះកូដ A70 និង A80) តាមរយៈគម្រោង GR Heritage Parts Project ហើយដាក់លក់ទាំងក្នុង និងក្រៅស្រុកទៀតផង។

Toyota Supra (A70)

គម្រោងនេះនឹងចាប់ផ្តើមផលិតឡើងវិញនូវគ្រឿងដែលបច្ចុប្បន្នមិនទាន់មានលក់ (ពីក្រុមហ៊ុន) ដើម្បីធានាថា ម្ចាស់រថយន្ត Toyota Supra អាចបន្តបើកបររថយន្តរបស់ខ្លួន និងមើលថែទាំវាបានល្អទៅថ្ងៃអនាគតទៀត។

ជាមួយគ្នានេះ Toyota នឹងដាក់បង្ហាញគ្រឿងទាំងនោះ នៅក្នុងកម្មវិធី Tokyo Auto Salon ក្នុងខែមករានេះទៀតផង។

Toyota Supra (A80)

គួរឲ្យដឹងថា Toyota មិនមែនក្រុមហ៊ុនតែមួយគ្រឿងឡើយ ដែលមានផលិតគ្រឿងសម្រាប់រថយន្តស្ព័រស៊េរីចាស់របស់ខ្លួន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Nissan បានប្រកាសថាខ្លួននឹងចាប់ផ្តើមផលិតឡើងវិញ នូវគ្រឿងសម្រាប់រថយន្ត Skyline R32, R33 និង R34 ខណៈ Mazda ក៏មានផលិតសម្រាប់រថយន្ត MX-5 Miata ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញនោះ! BMW នឹងផលិតឡាន X6 និង X7 ប្រើអ៊ីដ្រូហ្សែន

មេផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន BMW លោក Klaus Froehlich បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់នេះនឹងមានលក់រថយន្ត SUV ប្រើអ៊ីដ្រូហ្សែន។

លោក Froehlich បានប្រាប់ទៅកាន់ Auto News Europe ថា បច្ចេកវិទ្យាអ៊ីដ្រូហ្សែនដែល BMW កំពុងអភិវឌ្ឍ ដែលជាការចាប់ដៃសហការគ្នាជាមួយ Toyota នឹងធ្វើឲ្យរថយន្តអ៊ីដ្រូហ្សែនរបស់ខ្លួនកាន់តែអស្ចារ្យ។

យ៉ាងណាក៏ដោយ រថយន្តប្រើអ៊ីដ្រូហ្សែនជាទូទៅ មានតម្លៃថ្លៃជាងរថយន្តអគ្គិសនីសុទ្ធ រហូតដល់ទៅ ១០ដងឯណោះ។

លោក Froehlich ក៏បានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា BMW នឹងចេញលក់រថយន្តដ៏ល្បីរបស់ខ្លួនម៉ូដែល X6 និង X7 ដោយបំពាក់ម៉ាស៊ីនប្រើអ៊ីដ្រូហ្សែនវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្លាកលេខពិសេស ២ កំពុងដាក់ដេញថ្លៃ

នៅ​ពេល​នេះ​មាន​លេខ​ពិសេស​ចំនួន ២ ត្រូវ​បាន​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ដាក់​ធ្វើ​ការ​ដេញ​ថ្លៃ ដោយ​មួយ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៣ លាន​រៀល និង​មួយ​ទៀត​មាន​តម្លៃ​ចាប់​ពី ១០០ លាន​រៀល។

ការ​ដេញ​ថ្លៃ​នឹង​ត្រូវ​បញ្ឈប់​នៅ​ថ្ងៃ​ទី ១០ ខែ​មករា​​​នេះ ហើយ​​ដើម្បី​អាច​ដេញ​ថ្លៃ​បាន​គឺ​តម្រូវ​ឲ្យ​មាន​ទ្រព្យ​សកម្ម​ក្នុង​គណនី​ធនាគារ​ជា​ដៃ​គូ​របស់​ក្រសួង​​ចំនួន ២០ លាន​រៀល។ ការ​ដេញ​ថ្លៃ​មួយ​លើក​ៗ​គឺ​កើន​ឡើង ៥% នៃ​តម្លៃ​​មុន​​ធ្វើ​ការ​ដេញ​ថ្លៃ​។

ចង់​ដឹង​ច្បាស់​អំពី​នីតិវិធី​ទិញ​លេខ​ពិសេស ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+