ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia គ្រោងបញ្ចេញឡានអគ្គិសនីថ្មី ១១ម៉ូដែល ត្រឹមឆ្នាំ២០២៥

ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានបង្ហើបពីគម្រោងរបស់ខ្លួន ហៅថា “Plan S” ដោយក្នុងនោះ Kia នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីសរុប ១១ម៉ូដែល នៅត្រឹមឆ្នាំ២០២៥។

ក្នុងគម្រោងនេះដែរ Kia នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ២០២១ ខាងមុខនេះតែម្តង។ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Kia នៅអឺរ៉ុប បានឲ្យដឹងនាពេលថ្មីៗនេះ គំរូរថយន្ត Kia Imagine នឹងចូលសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២១ ក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Kia។

ស្ថិតក្រោមគម្រោង Plan S នេះ Kia នឹងវិនិយោគលុយសរុប ២៥ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកឈានមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី នៅត្រឹមចុងឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើសាំងលាយហ្គាស់ តម្លៃខ្ទង់១ម៉ឺនដុល្លារ ចេញមុខអង្រួនចិត្តអ្នកប្រើ

ក្រុមហ៊ុនរថយន្ត Dacia បានប្រកាសចេញលក់រថយន្តប្រើសាំង និងហ្គាស់ថ្មីរបស់ខ្លួន ហៅថា Duster TCe 100 Eco-G។ រថយន្ត Duster TCe 100 Eco-G នេះ ប្រើម៉ាស៊ីនពិសេស ដែលអាចសន្សំសំចៃសាំងរហូតដល់ទៅ ៣០% ឯណោះ។

មិនតែប៉ុណ្ណោះ វាអាចរត់ដោយប្រើសាំង ឬហ្គាស់សុទ្ធក៏បានដែរ ដោយសារតែធុងសាំង និងធុងហ្គាស់របស់វា ដាច់ដោយឡែកពីគ្នា។ លើសពីនេះទៅទៀត អ្នកបើកបរអាចចុចផ្លាស់ប្តូរពីការប្រើសាំងទៅហ្គាស់ ឬពីហ្គាស់ទៅសាំង បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

រឹតតែពិសេសជាងនេះទៅទៀត នៅពេលប្រើហ្គាស់អស់ ប្រព័ន្ធដ៏វៃឆ្លាតរបស់វានឹងផ្លាស់ប្តូរមកប្រើសាំង ដោយស្វ័យប្រវត្តិតែម្តង។

គួរឲ្យដឹងថា ធុងហ្គាស់របស់ Duster TCe 100 Eco-G ត្រូវបានផលិតចេញពីដែកដ៏រឹងមាំ ហើយទុកនៅកន្លែងដាក់កង់សាគួរ យ៉ាងមានសុវត្ថិភាព។ រថយន្តនេះអាចរត់បានចម្ងាយសរុប ១ ០០០គីឡូម៉ែត្រ នៅពេលចាក់សាំង និងហ្គាស់ពេញ។

រថយន្ត Dacia Duster TCe 100 Eco-G នឹងចេញលក់ក្នុងខែមករានេះ ក្នុងតម្លៃចាប់ពី ១៣ ៩០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាល្លឺម៉ង់ធំ ៣ ប្រកាសមិនចូលរួមកម្មវិធីតាំងបង្ហាញរថយន្តនៅអាមេរិក

New York Auto Show ដែល​ជា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ដ៏​ធំ​មួយ ប្រព្រឹត្ត​ទៅ​នា​ខែ​មេសា ឆ្នាំ ២០២០ នេះ នឹង​​មិន​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុមហ៊ុន​រថយន្ត​ធំ​ចំនួន ៣ របស់​អាល្លឺម៉ង់​នោះ​ឡើយ រួម​មាន​ Mercedes-Benz BMW និង Audi។

វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​សហគ្រាស​រថយន្ត ដោយ​ចាប់​តាំង​ពី​ ២ ឆ្នាំ​មុន ម៉ាក​រថយន្ត​ល្បី​ចាប់​ផ្ដើម​មាន​ទំនោរ​បង្កើត​កម្មវិធី​ផ្ទាល់​ខ្លួន ជា​ជាង​ការ​ចូល​រួម​កម្មវិធី​តាំង​បង្ហាញ​រថយន្ត ដោយ​សារ​ហេតុផល​មួយ​ចំនួន។

ម៉ាក​រថយន្ត​ភាគ​ច្រើន​នា​ពេល​នេះ គឺ​ប្រុង​ប្រយ័ត្ន​ខ្លាំង​លើ​ការ​ចំណាយ រួម​មាន​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ។ ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​កាន់​តែ​ចំណាយ​​អស់​ច្រើន​ទៅៗ ខណៈ​ដែល​ការ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​គឺ​ចំណាយ​តិច​ជាង និង​មាន​ប្រសិទ្ធភាព​ខ្លាំង​អាច​អូសទាញ​អតិថិជន​មាន​ឥទ្ធិពល ហើយ​អាច​ធ្វើ​ឡើង ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង។

New York Auto Show ជា​ធម្មតា​អាច​អូស​ទាញ​អ្នក​ចូល​រួម​បាន​ជាង ១ លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ។ យ៉ាងណាក្ដី​ដោយ​សារ​តែ​ខ្ទង់​ចំណាយ​ខ្ពស់ ​ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​ច្រើន​ចាប់​ផ្ដើម​គិតគូរ​ឡើង​វិញ​ពី​តម្លៃ​នៃ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 7 Series ឆ្នាំ២០២០ ចេញលក់នៅថៃ តម្លៃប៉ុណ្ណឹងម៉េចដែរ?

ក្រុមហ៊ុន BMW Thailand បានប្រកាសដាក់លក់រថយន្ត 7 Series ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលរថយន្តនេះជាគូប្រជែងរបស់ Mercedes-Benz S-Class។

រថយន្ត BMW 7 Series ថ្មី បានបំពាក់ប៉ាណា​ផ្នែក​ខាង​មុខ​ថ្មី ​ទំហំ​ធំ​ជាង​មុន​ខ្លាំងដល់ទៅ ៤០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ស៊េរី​មុន។ ផ្នែក​ខាង​ក្រោយ​វិញ BMW បញ្ជាក់​ថា របា​ក្រូម​មានទំហំ​ក្រាស់​ជាង​មុន ហើយ​ចង្កៀង LED ​មាន​រាង​ស្លីម​ជាង​មុន និង​មាន​របា LED ដ៏​តូច​មួយ​ទៀតរត់​កាត់​ទទឹង​ផ្នែក​ខាង​ក្រោយ​នោះ​ទៀត​ផង។

BMW Thailand បានយកតែម៉ូដែល 730Ld និង 745Le មកលក់ប៉ុណ្ណោះ នៅលើទីផ្សាររបស់ខ្លួន។ BMW 730Ld បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ មានកម្លាំង ២៦៥សេះ, ប្រើប្រអប់លេខអូតូ ៨វគ្គ, ប្រើប៉ុងពីរ, យ៉ាន់ ១៩អ៊ីង និងតម្លៃ ៦,០៩៩លានបាត ស្មើនឹង ២០១ ៥០០ដុល្លារ។

ដោយឡែក BMW 745Le ដំណើរការដោយម៉ាស៊ីនប្រភេទ Plug-in Hybrid មានកម្លាំង ៣៩៤សេះ អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៥០គីឡូម៉ែត្រ។ វាក៏ប្រើប៉ុងពីរដែរ ហើយមានតម្លៃ ៦,៣៩៩លានបាត ស្មើនឹង ២១១ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣៨ ឆ្នាំហើយ ឡាន Ford F-Series នៅតែគ្មានអ្នកផ្ដួលបាន

ផ្អែក​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៩ ដែល​បូក​សរុប​ដោយ MSN Auto បាន​បង្ហាញ​ថា Ford F-Series នៅ​តែ​ជា​រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក ដែល​វា​បាន​កាន់​កាប់​តំណែង​នេះ​អស់ ៣៨ ឆ្នាំ​មក​ហើយ។ ខាង​ក្រោម​ជា​រថយន្ត​ទាំង ១០ លក់​ដាច់​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ នៅ​ទីផ្សារ​អាមេរិក ៖

១. Ford F-Series លក់​បាន ៨៩៥ ៥២៦ គ្រឿង

២. Ram Truck លក់​បាន ៦៣៣ ៦៩៤ គ្រឿង

៣. Chevrolet Silverado លក់​បាន ៥៧៥ ៦០០ គ្រឿង

៤. Toyota RAV4 លក់​បាន ៤៤៨ ០៧១ គ្រឿង

៥. Honda CR-V លក់​បាន ៣៨៤ ១៦៨ គ្រឿង

៦. Nissan Rogue លក់​បាន ៣៥០ ៤៤៧ គ្រឿង

៧. Chevrolet Equinox លក់​បាន ៣៤៦ ០៤៨ គ្រឿង

៨. Toyota Camry លក់​បាន ៣៣៦ ៩៧៨ គ្រឿង

៩. Honda Civic លក់​បាន ៣២៥ ៦៥០ គ្រឿង

១០. Toyota Corolla លក់​បាន ៣០៤ ៨៥០ គ្រឿង​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាង SUV ស៊េរីថ្មីរបស់ក្រុមហ៊ុនចិន ស្អាតប្លែកភ្នែក

ម៉ាក​រថយន្ត​ UNI ដែល​​បង្កើត​ក្រោម​ការ​សហការ​រវាង​ក្រុមហ៊ុន​រថយន្ត​ក្នុង​ស្រុក​ចិន Changan Automobile និង​ក្រុមហ៊ុន​រថយន្ត​​អាមេរិក Ford បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល​ដំបូង​របស់​ខ្លួន​គឺ UNI T។

រថយន្ត​នេះ​គឺ​មាន​ប្រវែង ៤៥១៥ ម.ម ទទឹង ១៨៧០ ម.ម និង​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ ២៧១០ ម.ម។ ការ​ឌីហ្សាញ​នៃ​រថយន្ត UNI T គឺ​បែប​ទាន់​សម័យ ដែល​បង្កើត​ឡើង​ក្នុង​គោល​ដៅ​អូសទាញ​អតិថិជន​​វ័យ​ក្មេង​លើ​ទីផ្សារ​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង។

ជម្រើស​ម៉ាស៊ីន​មាន​ពីរ​គឺ ១,៥ លីត្រ Turbo និង ២,០ លីត្រ Turbocharged។ ចំពោះ​តម្លៃ និង​ថ្ងៃ​ខែ​ចេញ​លក់​រំពឹង​ថា​នឹង​ដឹង​ពេល​រថយន្ត​នេះ​​បង្ហាញ​មុខ​​ជា​សាធារណៈ​នៅ​ក្នុង​ខែ​មេសា ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ទីក្រុង​ប៉េកាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru បង្ហាញចេញរថយន្តពិសេស មានឈ្មោះកាត់សាហាវអស់ស្ទះ

Subaru បាន​យក​រថយន្ត Forester ស៊េរី​ពិសេស​មួយ ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Singapore Motor Show ឆ្នាំ ២០២០។

រថយន្ត​ដ៏​ពិសេស​នេះ​គឺ​មាន​ការ​លេង​រូបរាង​​ខុស​ប្លែក​ពី​ធម្មតា ដែល​គេ​ឲ្យ​ឈ្មោះ​វា​ថា Forester Ultimate Customized Kit Special ហើយ​បើ​ហៅ​​កាត់​គឺ​ពិបាក​ស្ដាប់​បន្តិច។ ទាក់ទង​នឹង​ឈ្មោះ​កាត់​ដ៏​សាហាវ​នេះ Subaru បាន​ដក​វា​ចេញ​ពី​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Singapore Motor Show ក្រោយ​ទទួល​បាន​មតិ​អវិជ្ជមាន។

ទស្សនា​វីដេអូ​បង្ហាញ​រូបរាង Forester Ultimate Customized Kit Special ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកូរ៉េប្រណីត Genesis G90 ឆ្នាំ២០២០ តម្លៃស្មើឡានអគ្គិសនី Tesla Model S

យោងតាមគេហទំព័រ Cars Direct បានបង្ហាញថា រថយន្តកូរ៉េប្រណីត Genesis G90 ស៊េរីឆ្នាំ២០២០ នឹងចែកចេញជា ២ម៉ូដែល គឺ 3.3T Premium និង 5.0 Ultimate។

ចំពោះតម្លៃរថយន្ត Genesis G90 3.3T Premium នឹងចាប់ផ្តើមពី ៧៣ ១៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈ ម៉ូដែល G90 5.0 Ultimate នឹងមានតម្លៃចាប់ពី ៧៦ ៦៩៥ដុល្លារ។ បន្ថែម Option ប៉ុងពីរ AWD ចំនួន ២ ៥០០ដុល្លារទៀត នោះ Genesis G90 5.0 Ultimate AWD នឹងមានតម្លៃចាប់ពី ៧៩ ១៩៥ដុល្លារ ស្មើនឹងរថយន្តអគ្គិសនី Tesla Model S។

គួរឲ្យដឹងថា G90 3.3T Premium ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ ខណៈ G90 5.0 Ultimate ប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គដូចគ្នា។

G90 មានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា អេក្រង់ Touchscreen ទំហំ ១២,៣អ៊ីង, មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធជំនួយការបើកបរ ដោយក្នុងនោះរួមមានមុខងារ ដូចជា Rear Cross-traffic Alert, Lane Keeps Assist និង Safe Exit Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini នឹងបញ្ចេញ SUV ម៉ូដែលថ្មីមួយទៀត!

យោងតាមគេហទំព័រ Autoblog បានឲ្យដឹងថា ក្រុមហ៊ុន Lamborghini នឹងបញ្ចេញរថយន្ត SUV ម៉ូដែលថ្មីមួយទៀត ហៅថា Urus ST-X។

Lamborghini Urus ST-X នឹងបង្ហាញខ្លួនក្នុងអំឡុងព្រឹត្តិការណ៍ 2020 Lamborghini Super Trofeo World Final ក្នុងទីក្រុង Misano ប្រទេសអ៊ីតាលី នៅថ្ងៃទី៣១ តុលា ដល់ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងរថយន្ត SUV ថ្មីរបស់ Lamborghini ឡើយ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា Urus ថ្មីអាចនឹងប្រើម៉ាស៊ីន Plug-in Hybrid ផងដែរ។

គួរឲ្យដឹងថា រថយន្ត Lamborghini Urus ធម្មតាប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦៤១សេះ ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានតម្លៃចាប់ពី ២០០ ០០០ដុល្លារលើទីផ្សារបរទេស។

ដោយឡែក គេរំពឹងថា Urus ST-X នឹងមានដំណើរការខ្លាំងជាងនេះ ហើយក៏មានតម្លៃថ្លៃជាងនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ចេញឡាន UX Blue Edition លេងខ្លួនពណ៌ខៀវ រឹតតែស្អាត

ក្រៅពីដាក់តាំងបង្ហាញ រថយន្ត NX 300 ម៉ូដែលពិសេសហៅថា Bronze Edition ក្រុមហ៊ុន Lexus ក៏បានដាក់តាំងបង្ហាញរថយន្ត UX ម៉ូដែលពិសេសហៅថា Blue Edition នៅក្នុងកម្មវិធី 2020 Tokyo Auto Salon នាទីក្រុងតូក្យូ ប្រទេសជប៉ុន ផងដែរ។

រថយន្ត Lexus UX Blue Edition មានតួខ្លួនពណ៌ខៀវ Celestial Blue យ៉ាងស្រស់ស្អាត និងទាក់ទាញ ជាងពណ៌ធម្មតាទៅទៀត។

ផលិតផ្អែកលើ UX 200 រថយន្តម៉ូដែលពិសេស Blue Edition នេះ បំពាក់យ៉ាន់ពណ៌ Dark Gray Metallic ទំហំ ១៧អ៊ីង, ហើយរំលេចតួខ្លួនជាមួយពណ៌ខ្មៅ ខណៈលើតាប្លូខាងក្នុងមានរំលេចនូវពណ៌ខៀវ និង កៅអីពណ៌ខ្មៅ ជាមួយថ្នេរដេរពណ៌ស ផងដែរ។

ជាស្តង់ដារ UX Blue Edition បំពាក់ចង្កៀង និងអំពូលកាត់អ័ព្ទ LED, រឺហ្គែរលើដំបូល, ឃ្លុបក្រោយអូតូ និងហ្វ្រាំងជំនួយពេលចូលចតជាដើម។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៣៦ ៩៥០ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+