ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Trailblazer ឆ្នាំ២០២១ ចេញតម្លៃផ្លូវការ មិនដល់២ម៉ឺនដុល្លារ

2021 Chevrolet Trailblazer RS

រថយន្ត SUV ខ្នាតតូចថ្មី Chevrolet Trailblazer នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនាឆ្នាំក្រោយ ដោយចែកចេញជា ៥ប្រភេទ គឺ L, LS, LT, Activ និង RS។

រថយន្ត Chevrolet Trailblazer ប្រភេទ Base Model (L) បំពាក់ម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៧សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ FWD មានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ។

ដោយឡែក Trailblazer LS មានតម្លៃចាប់ពី ២២ ៤៩៥ដុល្លារ ប្រើប៉ុងមួយដូចគ្នា តែអាចជ្រើស Option ប៉ុងពីរបាន។ វាប្រើម៉ាស៊ីនចំណុះ ១,៣លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៥៥សេះ។

រីឯ Trailblazer LS មានតម្លៃចាប់ពី ២៤ ៥៩៥ដុល្លារ មានទាំងជម្រើសម៉ាស៊ីនចំណុះ ១,២លីត្រ និង ១,៣លីត្រ ព្រមទាំងជម្រើសប៉ុងមួយ និងប៉ុងពីរផងដែរ។

ក្រៅពីនោះ Trailblazer Activ និង RS ប្រើម៉ាស៊ីនចំណុះ ១,៣លីត្រ និងប៉ុងមួយស្តង់ដារ តែអាចជ្រើស Option ប៉ុងពីរបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេងសើចម៉េចបាន ថតបង្ហោះផ្លូវខូច បានរង្វាន់ទៀត!

ភ្នំពេញ៖ នៅថ្ងៃនេះ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញជាផ្លូវការកម្មវិធីថែទាំផ្លូវ សម្រាប់បងប្អូនប្រជាពលអាចធ្វើការរាយការណ៍ផ្លូវខូចខាត ដើម្បីអាចចាត់វិធានការទាន់ពេលវេលា។ អ្វីដែលពិសេសនោះគឹថា រិះគន់បានផ្លូវស្អាតហើយ ទទួលបានរង្វាន់ថែមទៀត។ ការជ្រើសរើសអ្នកឈ្នះរង្វាន់នឹងធ្វើឡើងសម្រាប់បងប្អូនណា ដែលបានធ្វើការរាយការណ៍ដោយមានភ្ជាប់រូបភាព ខ្លឹមសារ និងទីតាំងត្រឹមត្រូវបានច្រើនជាងគេ ហើយលទ្ធផលអ្នកឈ្នះរង្វាន់ នឹងត្រូវប្រកាសនៅថ្ងៃទី១៤ ធ្នូ ២០១៩ នៅទំព័រហ្វេសបុកផ្លូវការ របស់ក្រសួងផ្ទាល់តែម្តង។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

អ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone, OPPO និង Airpod ត្រូវទៅបង្ហាញខ្លួន ដើម្បីទទួលរង្វាន់ នៅក្នុងកម្មវិធីបិទយុទ្ធនាការ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅសណ្ឋាគារ ប្រេសុីដង់ (President Hotel) ថ្ងៃទី១៦ ធ្នូ ២០១៩។

ព័ត៌មានលម្អិត: ០៨៥ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០២៣ ៤២ ៦៦ ៤០

ទាយយកដោយឥតគិតថ្លៃ៖
​- App Store: roadcare.mpwt.gov.kh/ios
– Play Store: roadcare.mpwt.gov.kh/android

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូយ! Mitsubishi Triton ពិសេសរូបរាងប្លែក មានត្រឹម ១២០ គ្រឿង

Mitsubishi Motors Malaysia បាន​ប្រកាស​ចេញ​លក់​រថយន្ត​ Triton Knight ជា​ម៉ូដែល​មាន​ចំនួន​កំណត់ ដែល​នឹង​លក់​ត្រឹម ១២០ គ្រឿង​ប៉ុណ្ណោះ។ Triton Knight នេះ​គឺ​ផលិត​ផ្អែក​លើ​ប្រភេទ Adventure X ដែល​មាន​តម្លៃ​ប្រមាណ​ ៣៣ ១០០ ដុល្លារ។

Triton Knight នេះ​មាន​កាង​មុខ​​លាប​ពណ៌​ប្រផេះ, មាន​​​​ក្បាំង​​ការពារ​គម្រប​មុខ, ​កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ និង​មាន​រចនា​រូបរាង​ខាង​ក្រៅ​ដោយ​ស្ទីកគ័រ Knight ហើយ​ផ្នែក​ខាង​ក្នុង​វិញ​មាន​កម្រាល​ជើង​ដែល​ដេរ​ឌីហ្សាញ​ដោយ​អំបោះ​ក្រហម​ជុំវិញ ហើយ​​រថយន្ត​នេះ​មាន​តែ​ជម្រើស​ពណ៌​ស​ប៉ុណ្ណោះ។

Triton Knight នេះ​មាន​ម៉ាស៊ីន​ម៉ាស៊ូត Turbo ចំណុះ ២,៤ លីត្រ ដែល​មាន​កម្លាំង​ ១៨១ សេះ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ ៦ វគ្គ និង​ប្រព័ន្ធ​បើកបរ​ Super Select 4WD-II ហើយ​មាន​យ៉ាន់​ទំហំ ១៨ អ៊ីញ​ផង​ដែរ៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាល់​តម្រិះ​ Infiniti យករថយន្ត Tesla Model 3 លក់ឲ្យអតិថិជន

កាល​ពី​ថ្មីៗ​នេះ​ចៅហ្វាយ​ក្រុង​ Sherbrooke នៃ​ខេត្ត​ Quebec ប្រទេស​កាណាដា​ដែល​ជា​អតិថិជន​ស្ម័គ្រ​ស្មោះ​ម្នាក់​របស់​ Infiniti ត្រូវ​ការ​ស្វែង​រក​ទិញ​រថយន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ​ដើម្បី​កុំ​ឲ្យ​បាត់​បង់​អតិថិជន​​ ហាង​លក់​រថយន្ត​ Infiniti ក្នុង​ស្រុក ​ក៏​សម្រេច​​យក​រថយន្ត​ Tesla Model 3 មក​លក់​ឲ្យ​។

ហាង​លក់​រថយន្ត Infiniti ថែម​ទាំង​បាន​ប្រកាស​ការ​លក់​នេះ​លើ​ទំព័រ Facebook របស់​ខ្លួន និង​បាន​ហៅ​វា​ថា​ជា​ដំណោះ​ស្រាយ​ក្នុង​ពេល​បច្ចុប្បន្ន រហូត​ដល់​ពេល​រថយន្ត​អគ្គិសនី​ម៉ាក​ Infiniti បង្ហាញ​មុខ​ក្នុង​ហាង​លក់។

ហាង​​ Infiniti នៅ Sherbrooke បាន​បញ្ជាក់​ថា​​រថយន្ត​អគ្គិសនី​ម៉ាក Infiniti ជា​ច្រើន​គ្រឿង​រំពឹង​ថា​នឹង​បង្ហាញ​មុខ​នៅ​ត្រឹម​ឆ្នាំ ២០២១ ខាង​មុខ​នេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Honda Civic Sport Line ឆ្នាំ២០២០ រចនាកាត់តាម Civic Type R

Honda បានបញ្ចេញរថយន្ត Civic ប្រភេទ Sport Line ថ្មី ស៊េរីឆ្នាំ២០២០ នៅលើទីផ្សារអឺរ៉ុប ដែលមានការរចនាកាត់តាមរថយន្ត Civic Type R មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

ក្រៅពីមានរូបរាងទាក់ទាញ Civic Sport Line ក៏បំពាក់យ៉ាន់ Alloy ទំហំ១៧អ៊ីង, ចង្កៀងប្រភេទ Full LED និង Daytime Running Light ហើយបន្ថែមជម្រើសពណ៌តួខ្លួនពណ៌ខៀវថ្មី ហៅថា Obsidian Blue ទៀតផង។

រីឯផ្នែកខាងក្នុងវិញ វាបានបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន Honda Connect ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងកាមេរ៉ាមើលក្រោយ មកស្តង់ដារតែម្តង។

ក្រៅពីនោះក៏មានប្រព័ន្ធ Honda’s Sensing ដែលរួមបញ្ចូលមុខងារដូចជា Collision Mitigation Braking System, Adaptive Cruise Control, Lane Departure Warning, Lane Keeping Assist System និង Traffic Sign Recognition មកស្តង់ដារតែម្តង។

សូមបញ្ជាក់ថា រថយន្ត Honda Civic Sport Line បំពាក់ម៉ាស៊ីនសាំងចមណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១២៤សេះ ហើយមានទាំងជម្រើសលេខដៃ និងអូតូ ៦វគ្គ។

វានឹងចេញលក់នៅខែមករា ឆ្នាំ២០២០ ដោយមានតម្លៃចាប់ពី ៣៣ ៥៦០ដុល្លារលើទីផ្សារអឺរ៉ុប សម្រាប់ម៉ូដែលលេខដៃ និង ៣៥ ៤០៥ដុល្លារសម្រាប់ម៉ូដែលលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover ចេញរថយន្ត Velar Black Edition កាចខ្លាំង ផលិតតែ៥០០គ្រឿងគត់

ក្រុមហ៊ុន Land Rover បានពង្រីកត្រកូល Range Rover Velar របស់ខ្លួន ដោយបញ្ចេញម៉ូដែល R-Dynamic Black Edition ថ្មី។

ផ្អែកលើម៉ូដែល D180 R-Dynamic SE រថយន្ត Velar R-Dynamic Black Edition ថ្មីនេះនឹងត្រូវផលិតត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ៧៤ ៩៥៩ដុល្លារលើទីផ្សារបរទេស។ វានឹងចេញលក់នៅដើមឆ្នាំ២០២០ ខាងមុខនេះតែម្តង។

រថយន្ត Velar R-Dynamic Black Edition នេះមានលក្ខណៈពិសេសដូចជា មានតួខ្លួនបែបក្រម៉ៅ ២ជម្រើស គឺ ខ្មៅ និងប្រផេះ ជាមួយយ៉ាន់ Alloy ខ្មៅរលោង ទំហំ២១អ៊ីង, ដំបូងកញ្ចក់ Panoramic Glass Roof និងដៃចង្កូតមានមុខងារកម្តៅជាដើម។

រថយន្ត SUV ដ៏ទាក់ទាញនេះប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៤២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ពន្លឿនការផលិតរថយន្ត Cybertruck ប្រភេទថ្លៃជាងគេ ទំនងមកពីហេតុផលមួយ

នៅ​ពេល​ដែល Tesla បើក​ទទួល​ការ​កក់​រថយន្ត​ Cybertruck របស់​​ខ្លួន ក្រុមហ៊ុន​និយាយ​ថា​ប្រភេទ Tri-Motor ដែល​ជា​ប្រភេទ​មាន​កម្លាំង​ខ្លាំង​និង​ថ្លៃ​ជាង​គេ​នឹង​ចូល​រោងចក្រ​ផលិត​នៅ​ចុង​ឆ្នាំ ២០២២, ចំណែក​ប្រភេទ Single-Motor និង Dual-Motor ចូល​រោងចក្រ​ផលិត​នៅ​ឆ្នាំ ២០២១។

យ៉ាងណាក្ដី Tesla បាន​ធ្វើ​ការ​ផ្លាស់​ពេល​ផលិត​វិញ​ ដោយ​ប្រភេទ Tri-Motor និង Dual-Motor នឹង​ចាប់​ផ្ដើម​ផលិត​នៅ​ចុង​ឆ្នាំ ២០២១។ ចំណែក​ប្រភេទ Single នឹង​ត្រូវ​ពន្យារ​ពេល​ដល់​ចុង​ឆ្នាំ ២០២២ វិញ។

ហេតុផល​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​ទំនង​ជា​មក​ពី​ប្រភេទ Tri-Motor និង Dual-Motor មាន​​អ្នក​កក់​ទិញ​ច្រើន​សន្ធឹក​បើ​ធៀប​នឹង​ប្រភេទ Single។ ជាក់​ស្ដែង​​លោក Elon Musk ធ្លាប់​បាន​ប្រាប់​ថា​ក្នុង​ចំណោម​រថយន្ត Cybertruck ចំនួន ១៤៦ ០០០ គ្រឿង​ដែល​គេ​កក់ មាន​ ៤១% គឺ​យក​ Tri-Motor, ៤២% យក Dual-Motor និង​មាន ១៧% ប៉ុណ្ណោះ​ទិញ​យក​ Single-Motor

​​​Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបញ្ចេញរថយន្តថ្មី ៣១ ម៉ូដែល នៅក្នុងពេល ៣ឆ្នាំខាងមុខ

ក្រុមហ៊ុន​ជប៉ុន Toyota នឹង​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ចំនួន ៣១ ម៉ូដែល​នៅ​ក្នុង​រង្វង់​ ៣ ឆ្នាំ​ទៅ​មុខ​ទៀត ដែល​ក្នុង​នោះ​រួម​មាន​រថយន្ត​ម៉ូដែល​ថ្មី, រថយន្ត​ស៊េរី​ថ្មី មាន​ជា​ប្រភេទ SUV និង​ភីកអាប់​ផង​ដែរ។

រថយន្ត​ទាំង ៣១ ម៉ូដែល​នេះ ច្បាស់​ណាស់​នឹង​មាន​​ប្រភេទ​ប៉ុង​ពីរ​នៃ​ម៉ូដែល​ Avalon និង Camry, មាន​រថយន្ត​ RAV4 Prime ដែល​ជា​ប្រភេទ​ Plug-in Hybrid, រថយន្ត​ Highlander ឌីហ្សាញ​ថ្មី, Lexus LC បើក​ដំបូល។ ក្រៅ​ពី​នេះ​នៅ​ផ្នែក​ភីកអាប់​នឹង​មាន​រថយន្ត​ Tacoma និង Tundra ផង​ដែរ។

ការ​ប្រកាស​អំពី​ការ​បញ្ចេញ​រថយន្ត​ថ្មី​ប្រមាណ ១០ គ្រឿង​ក្នុង​មួយ​ឆ្នាំ​នេះ គឺ​ធ្វើ​ឡើង​ដោយ​លោក Bob Carter ជា​អនុប្រធាន​ផ្នែក​លក់​នៃ Toyota អាមេរិក​ខាង​ជើង​ ដែល​ប្រកាស​កាល​ពី​ដើម​ខែ​ធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Rolls-Royce Phantom ពាសដែក តម្លៃដល់ទៅ ៣,៣ លានដុល្លារ

ក្រុមហ៊ុន​ Klassen Luxury ដែល​ជា​ក្រុម​អាល្លឺម៉ង់​ល្បី​ឈ្មោះ​មួយ បាន​បង្ហាញ​អំពី​គម្រោង​ការ​កែ​ច្នៃ​រថយន្ត​ Rolls-Royce Phantom ស៊េរី​ថ្មី មក​ជា​រថយន្ត​ពាស​ដែក​និង​ជា​ប្រភេទ​រថយន្ត​ Limo មាន​តួ​ខ្លួន​វែង។

ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​នៃ​រថយន្ត​ប្រភេទ​ពិសេស​គឺ​មាន​ដល់​ទៅ ៤៨២២ ម.ម និង​ប្រវែង​សរុប​ ៧០៣២ ម.ម ឯណោះ លើស​ Phantom EWB ប្រមាណ​ ១០៥០ ម.ម។ រថយន្ត​នេះ​គឺ​មាន​បំពាក់​អាវក្រោះ​ការពារ​គ្រាប់​​កម្រិត​ B7 ដែល​អាច​ការពារ​អ្នក​ដំណើរ​ក្នុង​រថយន្ត​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត។

រថយន្ត​នេះ​នឹង​មាន​ទម្ងន់​ធ្ងន់​ដល់​ទៅ ២,៦ តោន​ ដោយ​សារ​មាន​​ពាស​​នូវ​ដែក។ ចំណែក​ម៉ាស៊ីន​ក្រុមហ៊ុន Klassen មិន​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ ដោយ​នៅ​តែ​ប្រើ​ម៉ាស៊ីន​ ៦,៧៥ លីត្រ Twin-Turbo ១២ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៥៦៣ សេះ។

ចំពោះ​រថយន្ត​នេះ​អតិថិជន​អាច​ធ្វើ​ការ​កុម្ម៉ង់ ហើយ​នឹង​ទទួល​បាន​ក្នុង​រយៈពេល ៦ ខែ​ពី​ក្រោយ​ការ​កុម្ម៉ង់ ដែល​វា​មាន​តម្លៃ​ប្រមាណ ៣,៣ លាន​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទស្សនាវីដេអូរថយន្តភីកអាប់អគ្គិសនី Cybertruck បើកលើដងផ្លូវ ប្លែកភ្នែកយ៉ាងណា

រថយន្ត​គំរូ​នៃ​រថយន្ត​ភីកអាប់​អគ្គិសនី Tesla Cybertruck ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​បើកបរ​នៅ​លើ​ដង​​ផ្លូវ​នា​ទីក្រុង​ Los Angeles ហើយ​អ្នក​បើកបរ​ទំនង​ជា​លោក Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ Tesla ផ្ទាល់​តែ​ម្ដង។

រថយន្ត​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា​ វា​មាន​ការ​ឌីហ្សាញ​ភ្លើង​មុខ​ខុស​ពី​រថយន្ត​ដែល​បង្ហាញ​ដល់​ពិភពលោក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។ អំពូល​ភ្លើង​មុខ​របស់​រថយន្ត​មួយ​នេះ គឺ​មាន​បន្ថែម​នូវ​អំពូល​​ភ្លើង​ដូច​រថយន្ត​ធម្មតា និង​មាន​ភ្លើង​ឲ្យ​សញ្ញា​នៅ​ផ្នែក​ទាំង​សង​ខាង​ផង​ដែរ។

ចំពោះ​ប្រភេទ​នៃ​រថយន្ត​នេះ​គេ​មិន​ដឹង​ច្បាស់​នោះ​ទេ ដោយ​សារ​ Cybertruck មាន​ជម្រើស​ចំនួន ៣ ប្រភេទ​ឯណោះ ដែល​វា​មាន​តម្លៃ​ចាប់​ពី ៣៩ ៩០០ ដុល្លារ ដល់ ៦៩ ៩០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+