ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ចេញរថយន្តស្ព័រថ្មី ផលិតមានកំណត់ កម្លាំងជាង៦០០សេះ

McLaren បានប្រកាសចេញរថយន្តស្ព័រម៉ូដែលថ្មី ហៅថា 620R ដែលនឹងផលិតមានចំនួនកំណត់ នៅដើមឆ្នាំក្រោយ។

McLaren បានហៅ 620R ថាជារថយន្តប្រណាំងដែលអាចបើកតាមផ្លូវសាធារណៈស្របច្បាប់ ដោយសារតែវាបានប្រើតួខ្លួន និងផ្នែករឹង Aerodynamic ពីរថយន្តប្រណាំង McLaren 570S GT4 ច្រើន។ ជាមួយគ្នានេះ McLaren អះអាងថា 620R នៅតែរក្សា DNA ជារថយន្តប្រណាំងដដែល។

រថយន្ត McLaren 620R មានកម្លាំងរហូតដល់ទៅ ៦១២សេះ ដែលអាចឲ្យវារត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

620R មាន ៣ពណ៌ឲ្យជ្រើសរើស ហើយនឹងត្រូវផលិតត្រឹម ៣៥០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ៣៣០ ០០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 ថ្មី ឈ្នះពានរង្វាន់ “2019 Japan Car of the Year”

រថយន្ត Toyota RAV4 ជំនាន់ទី៥ បានឈ្នះពានរង្វាន់រថយន្តប្រចាំឆ្នាំនៅជប៉ុន “2019 Japan Car of the Year” បន្ទាប់ពីខានឈ្នះពានរង្វាន់នេះអស់រយៈពេលជាយូរឆ្នាំ ចាប់តាំងពី Toyota Prius ឈ្នះក្នុងឆ្នាំ២០០៩។

រថយន្ត RAV4 ថ្មី ទទួលបានពិន្ទុសរុប ៤៣៦ពិន្ទុ យកឈ្នះលើរថយន្ត Mazda 3 (៣២៨ពិន្ទុ) និង BMW 3 Series (២៩០ពិន្ទុ)។

មូលហេតុដែល RAV4 អាចទទួលបានជ័យលាភីនេះ ក៏ដោយសារតែកត្តាសំខាន់ៗដូចជា ការបើកបរ, ផាសុខភាព, តម្លៃ និងកន្លែងទុកដាក់ឥវាន់ ជាដើម។

សូមបញ្ជាក់ថា រថយន្ត Toyota RAV4 ជំនាន់ថ្មី ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ និង ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ កម្លាំង ២១៥សេះ ប្រើប្រអប់លេខអូតូ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។ វាមានតម្លៃចាប់ពី ២៣ ៥០០ដុល្លារលើទីផ្សារប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger មុខមាត់កាចខ្លាំង ពេលតុបតែងបែបនេះ

​​ក្រុម​ហ៊ុន​ជំនាញ​ខាង​លេង​រថយន្ត​ Motion R Design បាន​បង្ហាញ​គម្រោង​ការ​ថ្មី​អំពី​ការ​លេង​​​លើ​រថយន្ត​ Ford Ranger ដោយ​មាន​បន្ថែម​នូវ​ការ​តុបតែង​ជា​មួយ​សរសៃ​កាបូន មើល​ទៅ​ប្លែក​ភ្នែក​បំផុត។

​កញ្ចប់​ដែល​មាន​ឈ្មោះ​ថា​ CFRP នេះ ត្រូវ​បាន​គេ​រៀប​រាប់​ថា​ជា​កញ្ចប់​ធ្វើ​ឲ្យ​រថយន្ត​​នេះ​ក្លាយ​ជា​រថយន្ត​ Off-Road មាន​រូប​រាង​ប្លែក​ដាច់​គេ​លើ​ទីផ្សារ និង​មាន​សមត្ថភាព​ខ្លាំង។ វា​មាន​បំពាក់​ដោយ​​យ៉ាន់​ Alloy ទំហំ ២០ អ៊ីញ ស្រោប​ដោយ​សម្បក​កង់​ប្រភេទ Off-Road ហើយ​សរសៃ​កាបូន​មាន​បំពាក់​លើ​ផ្នែក​​ខាង​ក្រៅ​ជា​ច្រើន​​កន្លែង។

Motion R Design នឹង​គិត​ថ្លៃ​ប្រមាណ ៥២ ៥០០ ដុល្លារ សម្រាប់​កញ្ចប់​កែ​រូបរាង​មួយ​នេះ ដែល​តម្លៃ​នេះ​គឺ​ថ្លៃ​បើ​ធៀប​នឹង​តម្លៃ​របស់ Ford Ranger ​នៅ​សហរដ្ឋអាមេរិក​មាន​ចាប់​ពី ២៤ ៤១០ ដុល្លារ​ប៉ុណ្ណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុរសម្នាក់ចំណាយ ៥០ដុល្លារ ព្រីនឡានភីកអាប់ Cybertruck

ដោយ​ហេតុ​តែ​ចូល​ចិត្ត​រថយន្ត​ភីកអាប់ Tesla បុរស​ម្នាក់​ឈ្មោះ Roger Kappler បាន​បង្កើត​នូវ​កូន​រថយន្ត​​នេះ​ជា​មួយ​ភ្លើង​ LED ពិតៗ។

ខ្លួន​នៃ​កូន​រថយន្ត Cybertruck នេះ​គឺ​បាន​ព្រីន​ចេញ​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន 3D ដោយ​ព្រីន​ចេញ​ជា​ពណ៌​ស ហើយ​ចំណាយ​ពេល​សរុប​ដល់ ២៤ ម៉ោង​ក្នុង​ការ​ព្រីន ក្រោយ​មក​គេ​បាន​លាប​ថ្នាំ និង​ដុស​ខាត់​ដើម្បី​ឲ្យ​ដូច​នឹង​រថយន្ត​ដែល​ក្រុមហ៊ុន​បង្ហាញ។ សម្រាប់​បង្អួច​វិញ Kappler ប្រើ​ប្រាស់​ប្លាស្ទិក​ ហើយ​ភ្លើង​ LED មុខ​ក្រោយ​ ដំណើរ​ការ​ដោយ​ថ្ម AA ដែល​ដាក់​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ត។

Kappler ប៉ាន់​ស្មាន​ថា​បន្ថែម​ពី​លើ​ការ​ប្រើ​ពេល​ព្រីន ២៤ ម៉ោង​ ​កូន​រថយន្ត​ Cybertruck នេះ​ត្រូវ​ចំណាយ​ពេល​បន្ថែម​ទៀត ១៥ ម៉ោង និង​ចំណាយ​ប្រមាណ ៥០ ដុល្លារ​លើ​វត្ថុ​ធាតុ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឈប់ផលិតឡាន Corolla ប្រើសាំងនៅអង់គ្លេស ឲ្យប្រើតែ Hybrid សុទ្ធ

ក្រុមហ៊ុន Toyota UK បានបោះបង់ចោលជម្រើសម៉ាស៊ីនសាំងលើរថយន្ត Corolla និងផ្តល់តែជម្រើសម៉ាស៊ីន Hybrid សុទ្ធប៉ុណ្ណោះ។

រថយន្ត Toyota Corolla ដែលដាក់លក់លើទីផ្សារអង់គ្លេស ប្រើម៉ាស៊ីនចំណុះ ១,៨លីត្រ Hybrid កម្លាំង ១២០ និង ២,០លីត្រ Hybrid កម្លាំង ១៨១សេះ ហើយក៏បន្ថែមម៉ូដែល GR Sport និង Trek ផងដែរ។

គួរឲ្យដឹងថា Corolla GR Sport ថ្មី ដើរតួជារថយន្តបែបស្ព័រ ដោយបំពាក់លក្ខណៈពិសេសជាច្រើនលើសម៉ូដែលធម្មតា ហើយក៏មានភាពទាក់ទាញខ្លាំងផងដែរ។

វាប្រើកុងទ័រឌីជីថលទំហំ ៧អ៊ីង, អេក្រង់បង្ហាញព័ត៌មាន អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័រពណ៌បាញ់លើកញ្ចក់, ចង្កៀង LED និងមុខងារ Toyota Safety Sense ជាដើម។

ដោយឡែក Corolla Trek វិញ មានតួខ្លួនវែងជាប្រភេទ Wagon ផ្តល់កន្លែងផ្ទុកឥវាន់កាន់តែធំទូលាយ ហាក់បីដូចជារថយន្ត SUV ខ្នាតតូចអីចឹង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បង្ហាញរូបរាង GT-R50 ដែលនឹងផលិតលក់ឆ្នាំក្រោយ

ដើម្បីអបអរសាទរខួបលើកទី៥០ នៃរថយន្ត Nissan Skyline និងក្រុមហ៊ុន Italdesign ពួកគេបានសហការគ្នាបង្កើតរថយន្តស្ព័រ Nissan GT-R50 ឡើង ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយតែម្តង។

រថយន្ត Nissan GT-R50 ត្រូវបានបង្ហាញជាគំរូរថយន្ត នៅកម្មវិធី 2018 Goodwood Festival of Speed ប៉ុន្តែឥឡូវនេះ Nissan បានប្រកាសថា GT-R50 នឹងត្រូវផលិតចំនួនមានកំណត់ត្រឹម ៥០គ្រឿងប៉ុណ្ណោះ។

Nissan បានបញ្ជាក់ទៀតថា រថយន្ត GT-R50 មួយគ្រឿងដំបូងបង្អស់នឹងត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី 2020 Geneva Motor Show ក្នុងខែមីនា ឆ្នាំ២០២០។

រថយន្ត Nissan GT-R50 ប្រើម៉ាស៊ីនចំណុះ ៣,៨លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៧១០សេះ ហើយមានតម្លៃ ១,១២លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អត់និយាយលេងទេណា យកឡានទៅប្តូរប្រេងចំនេញលុយ!

ភ្នំពេញ៖ សម្រាប់បងប្អូនប្រើប្រាស់រថយន្តតូយ៉ូតាទាំងអស់ ដែលជិត និងដល់ពេលកំណត់ សម្រាប់ការប្តូរប្រេងម៉ាស៊ីនរថយន្ត គួរទៅស្នាក់ការណ្តាល (ទឹកថ្លា) របស់តូយ៉ូតា ដើម្បីទទួលបានការបញ្ចុះតម្លៃចាប់ពី ១០ដុល្លារ – ២៥ដុល្លារ និងពិនិត្យប្រព័ន្ធសុវត្ថិភាពដោយឥតគិតថ្លៃ រាល់ពេលលោកអ្នកយករថយន្តទៅទទួលសេវាកម្មថែទាំ ចាប់ពីម៉ោង ៨ព្រឹក-៨៖៣០នាទីព្រឹក និងម៉ោង ៣ល្ងាច-៥ល្ងាច រៀងរាលថ្ងៃ។
ដើម្បីទទួលបានការផ្តល់ជូននេះ សូមធ្វើការណាត់ទុកមុនតាមរយៈ ០១៧ ៦៦៦ ១៦៩ / ០១៧​ ២២២ ៨៥៧។

មិនត្រឹមតែទទួលបានការផ្តល់ជូនដ៏ពិសេសប៉ុណ្ណោះទេ នៅទីនោះ លោកអ្នកក៏អាចទទួលទានកាហ្វេដ៏ឆ្ងាញ់ពិសារ រួមជាមួយបន្ទប់មើលកុន កន្លែងក្មេងលេង និងបន្ទប់រង់ចាំដ៏ធំទូលាយ ផ្តល់នូវផាសុកភាពបំផុត។

ក្រុមហ៊ុនធានាជូនអតិថិជននូវទំនុកចិត្ត ប្រកបដោយគុណភាពជាចំបងដែលមានសេវាកម្មដូចជា៖
? សេវាកម្មថែទាំរថយន្ត
? សេវាកម្មជួសជុលទូទៅ
? សេវាកម្មតោន និងបាញ់ថ្នាំ

គ្រប់សេវាកម្មទាំងអស់ គឺធានាជូននូវគុណភាពរួមជាមួយគ្រឿងបន្លាស់សុទ្ធ ១០០% ពីរោងចក្រតូយ៉ូតា។
សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទង ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩

Facebook     : https://www.facebook.com/toyotacambodiaaftersales
Website           : http://toyota.com.kh/en

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្រុយថា Ford F-150 ប្រភេទអគ្គិសនីអាចមានប្រើម៉ូទ័ររហូតដល់ ៤

ប៉ាតង់​ដែល​ចុះ​កម្មសិទ្ធិ​បញ្ញា​ដោយ​ក្រុមហ៊ុន Ford បាន​លេច​ចេញ​លើ​​អនឡាញ​ប្រទះ​ឃើញ​ដោយ​វិបសាយ​ Mach-E Club ដែល​មាន​រៀប​រាប់​អំពី​គ្រោង​ឆ្អឹង​ដែល​រថយន្ត​ភីកអាប់ Ford F-150 ប្រភេទ​អគ្គិសនី​អាច​នឹង​ប្រើ ហើយ​មាន​ប្រភេទ​ប្រើ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​កំពុង​ស្ថិត​ក្រោម​ការ​ផលិត។

រូប​គំនូរ​ដែល​បាន​បញ្ចូល​ក្នុង​ប៉ាតង់​ដែល​ចុះ​បញ្ជី​ជា​មួយ​ការិយាល័យ​ប៉ាតង់​និង​កម្មសិទ្ធិ​បញ្ញា​​នៅ​អាមេរិក​ បាន​បង្ហាញ​អំពី​រថយន្ត​ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ គឺ​មួយ​នៅ​មុខ និង​មួយ​ទៀត​នៅ​ក្រោយ។ យ៉ាងណាក្ដី​ប៉ាតង់​បាន​រៀប​រាប់​​អំពី​​ភាព​អាច​ទៅ​រួច​នៃ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ ​​ដែល​អាច​​ផ្ដល់​ថាមពល​ដល់​កង់​នីមួយៗ។

Ford បាន​បង្ហាញ​អំពី​គម្រោង​ការ​ផលិត​រថយន្ត​ F-150 ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​កាល​ពី​ដើម​ឆ្នាំ ២០១៩។ រថយន្ត​ប្រភេទ​នេះ​អាច​នឹង​ប្រកាស​ចេញ​លឿន​បំផុត​នៅ​​ឆ្នាំ ២០២១។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​លោក Ted Cannis ថ្នាក់​ដឹក​នាំ​មួយ​រូប​របស់​ Ford ដែល​បាន​លើក​ឡើង​កាល​ពី​ខែ​កញ្ញា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបភាពពិតរថយន្ត SUV កំពូលប្រណីតរបស់កូរ៉េស៊េរីឆ្នាំ ២០២០

​រូបភាព​ដែល​បង្ហាញ​ពី​រូបរាង​នៃ​រថយន្ត Genesis GV80 ត្រូវ​បាន​លេច​ចេញ​មុន​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ដែលរថយន្ត​ SUV របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​នឹង​ជា​គូ​ប្រជែង​រថយន្ត​អឺរ៉ុប​ដូច​ជា Audi Q7, BMW X5 និង Mercedes-Benz GLE ជា​ដើម។

រថយន្ត​ GV80 ស៊េរី​ឆ្នាំ ២០២០ នឹង​ត្រូវ​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ គួរ​ដឹង​ថា​នេះ​គឺ​រថយន្ត​ប្រភេទ SUV ដំបូង​គេ​បំផុត​របស់​ម៉ាក​រថយន្ត​ប្រណីត​ Genesis របស់​កូរ៉េ ដែល​វា​ជា​ម៉ាក​សាខា​របស់​ក្រុមហ៊ុន Hyundai។

រថយន្ត​ SUV ប្រណីត​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ជា​មួយ​ម៉ាស៊ីន​សាំង​ចំនួន​ពីរ​ប្រភេទ គឺ​ម៉ាស៊ីន​ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង Turbocharged ផលិត​កម្លាំង​បាន​ ៣០៣ សេះ និង​ម៉ាស៊ីន ៣,៥ លីត្រ ៦ ស៊ីឡាំង​ ផលិត​កម្លាំង​បាន​ ៣៨៥ សេះ។ ទីផ្សារ​មួយ​ចំនួន​ក៏​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ដែល​មាន​ចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៧៧ សេះ ហើយ​វា​ក៏​នឹង​មាន​ប្រភេទ Plug-in Hybrid ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ចេញរថយន្ត Forester X-Edition ត្រូវម៉ាច់អ្នកចូលចិត្ត Off-road

រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២០ ទទួលបានម៉ូដែលពិសេសថ្មីមួយទៀត ហៅថា X-Edition។

រថយន្ត Subaru Forester X-Edition ដែលនឹងចេញលក់នៅថ្ងៃទី២៣ មករា ២០២០ ក្នុងប្រទេសជប៉ុន ទទួលបានការអាប់ដេតរូបរាង និងលក្ខណៈពិសេសមួយចំនួនលើសពី រថយន្ត Forester ធម្មតា។ មិនតែប៉ុណ្ណោះ វាបានតុបតែងរថយន្តជាមួយនឹងពណ៌ខ្មៅ ដើម្បីឲ្យមើលទៅរឹតតែកាច និងស្ព័រផងដែរ។

មិនតែប៉ុណ្ណោះ វាបានបំពាក់ប្រព័ន្ធ EyeSight Safety Plus ដោយក្នុងនោះរួមមានទាំងកាមេរ៉ាមើលផ្នែកខាងមុខ និងក្រោយមកស្តង់ដារតែម្តង ដែលវាអាចជួយកាត់បន្ថយ Blind Spot ងាយស្រួលដល់ការបើកបរលុកព្រៃ ឬផ្លូវលំបាក។

សូមបញ្ជាក់ថា រថយន្ត Forester X-Edition ថ្មីនេះ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើប្រអប់លេខអូតូ CVT និងប្រព័ន្ធប៉ុងពីរ Symmetrical AWD ស្តង់ដារតែម្តង។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ២៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+