ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញថ្លៃថែទាំឡានតម្លៃខ្ទង់លានដុល្លារ ចង់ធ្លាក់ភ្នែក

លោក Manny Khoshbin ដែល​ជា​អ្នក​ប្រមូល​ទិញ​រថយន្ត​មាន​តម្លៃ​ម្នាក់​ បាន​បង្ហាញ​អំពី​ថ្លៃ​ចំណាយ​លើ​ការ​ជួសជុល​រថយន្ត Bugatti Veyron ដែល​ជា​រថយន្ត​​ផលិត​មាន​កំណត់​និង​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ​ឯណោះ។

លោក Manny ដែល​មាន​រថយន្ត​ Bugatti Veyron ចំនួន​ពីរ​គ្រឿង​ក្នុង​ឃ្លាំង​រថយន្ត​របស់​ខ្លួន​នោះ​ បាន​​ប្រាប់​អំពី​ថ្លៃ​ចំណាយ​​សំខាន់ៗ​លើ​ការ​ថែទាំ​រថយន្ត​នេះ​ដែល​មាន​ដូច​ខាង​ក្រោម ៖

  • ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​​ដែល​តម្រូវ​ឲ្យ​ប្ដូរ​មួយ​ឆ្នាំ​ម្ដង អស់ ២៥ ០០០ ដុល្លារ​
  • ការ​ប្ដូរ​កង់​ដែល​ Bugatti ណែនាំ​ឲ្យ​ប្ដូរ​រៀង​រាល់ ២ ទៅ ៣ ឆ្នាំ ម្ដង​ អស់​​សរុប ៣៨ ០០០ ដុល្លារ
  • ការ​ប្ដូរ​យ៉ាន់​ដែល​តម្រូវ​ឲ្យ​ប្ដូរ​រាល់​ពេល​ជិះ​បាន ១៦ ម៉ឺន​គីឡូម៉ែត្រ ត្រូវ​ចំណាយ​អស់ ៥០ ០០០ ដុល្លារ

សរុប​ទៅ​ការ​ចំណាយ​លើ​ការ​ថែ​ទាំ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការ​ប្រើ​រថយន្ត​នេះ​គឺ​អស់​ដល់​ខ្ទង់ ១០ ម៉ឺន​ដុល្លារ​ឯណោះ។ យ៉ាងណាក្ដី​ការ​ចំណាយ​​ខ្ទង់​ប៉ុណ្ណេះ មិន​ច្រើន​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​រថយន្ត​តម្លៃ​ខ្ទង់​លាន​ដុល្លារ​ជិះ​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Passport ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ ថ្លៃជាងស៊េរីមុនបន្តិច

Honda បានប្រកាសតម្លៃលក់នៃរថយន្ត Passport ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយតំឡើងថ្លៃវាបន្តិច បើប្រៀបធៀបទៅនឹងស៊េរីមុន។

រថយន្ត Honda Passport ចែកចេញជា ៣ម៉ូដែល គឺ Sport តម្លៃ ៣១ ៩០០ដុល្លារ, EX-L តម្លៃ ៣៦ ៤១០ដុល្លារ និង Touring តម្លៃ ៣៩ ២៨០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទប៉ុងមួយ។

ដោយឡែក រថយន្ត Honda Passport ប្រភេទប៉ុងពីរមានដល់ ៤ប្រភេទ គឺ Sport តម្លៃ ៣៣ ៩៩០ដុល្លារ, EX-L តម្លៃ ៣៨ ៤១០ដុល្លារ, Touring តម្លៃ ៤១ ២៨០ដុល្លារ និង Elite តម្លៃ ៤៣ ៧៨០ដុល្លារ។

ទោះបីជាយ៉ាងណា រថយន្ត Passport ថ្មីនៅតែរក្សារូបរាងដដែល មិនផ្លាស់ប្តូរអ្វីឡើយ។ មិនតែប៉ុណ្ណោះ វានៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨០សេះ និងប្រអប់លេខអូតូ ៩វគ្គដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar F-Type ឆ្នាំ២០២០ ចេញហើយ រចនាកាន់តែទាក់ទាញ

ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar បានបញ្ចេញរថយន្តស្ព័រ F-Type ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយបានអាប់ដេតរូបរាងផ្នែកខាងក្រៅ និងធ្វើឲ្យផ្នែកខាងក្នុងកាន់តែទំនើប ព្រមទាំងបន្ថែមជម្រើសម៉ាស៊ីនជាច្រើន។

រថយន្ត Jaguar F-Type ថ្មី បានកែកុនលើផ្នែកប៉ាណាមុន និងចង្កៀងមុខ-ក្រោយថ្មីកាន់តែស្លីម មើលទៅរឹតតែកាចជាងមុន។ ដោយឡែកផ្នែកខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថល និងអេក្រង់បង្ហាញព័ត៌មានថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់កៅអីស្បែកថ្មីទៀតផង។

ឥឡូវនេះ F-Type ឆ្នាំ២០២០ ផ្តល់ជម្រើសម៉ាស៊ីនដូចជា ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo កម្លាំង ៣០០សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងម៉ាស៊ីនទំហំ ៦ស៊ីឡាំងកម្លាំង ៤៥០សេះ ដែលមានទាំងជម្រើសប៉ុងមួយ និងប៉ុងក្រោយ។ ពួកវាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។

ដោយឡែក F-Type SVR លែងមានទៀតហើយ តែជំនួសដោយ F-Type R វិញ ដែលបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៧៥សេះ ប្រើប៉ុងពីរស្តង់ដារតែម្តង។

F-Type ថ្មី ត្រូវគេរំពឹងថានឹងមានលក់នៅក្នុងប្រទេសថៃ នាដើមឆ្នាំក្រោយ ជាមួយតម្លៃចន្លោះពី ៦ ទៅ ៧,៥លានបាត (ខ្ទង់ ២០ម៉ឺន ទៅ ២៥ម៉ឺនដុល្លារ) សម្រាប់ម៉ូដែលម៉ាស៊ីន ២,០លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំង ១០ ម៉ាកដែលលក់ដាច់បំផុតនៅប្រទេសចិន

ប្រទេសចិន៖ តាមទិន្នន័យដែលចេញដោយ Focus2move ពីរថយន្តដែលលក់ដាច់បំផុតក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៩ នេះគឺមានរថយន្ត Volkswagen Lavida បើគិតមកដល់ខែតុលា ឆ្នាំ២០១៩ លក់បាន ៤១១១៦៤ គ្រឿង ឈរនៅលំដាក់ថ្នាក់លេខ ១ រីឯលេខ ២បានទៅលើរថយន្ត Nissan Sylphy ហើយរថយន្តរបស់ចិនក៏ជាប់លេខ ៣-៤ផងដែរ គឺរថយន្ត Haval H6 និង Wuling Mini Truck និងក្នុងនោះរថយន្ត Corolla ជាប់ចំណាត់ថ្នាក់លេខ ៥។

ខាងក្រោមនេះជាទិន្នន័យបង្ហាញលក់ និងការប្រៀបធៀបការលក់កាលពីឆ្នាំមុន ទាំង ១០ម៉ាក៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានមួយទឹកស៊េរីខ្ពស់ លក់ធូរថ្លៃហើយមានធានាទៀត!

ភ្នំពេញ៖ នៅលើទំព័រផ្លូវការរថយន្តមួយទឹក ​មានធានារបស់ក្រុមហ៊ុនតូយ៉ូតាផ្លូវការ ប្រចាំប្រទេសកម្ពុជា បានប្រកាសនូវការផ្តល់ជូនតម្លៃពិសេស សម្រាប់ចុងឆ្នាំដល់អតិថិជនទាំងអស់ ដែលមានម៉ូដែលតូយ៉ូតាជាច្រើនជម្រើសដូចខាងក្រោម៖


? Fortuner សេរ៊ី ២០១៦ ដល់​ ២០១៩ តម្លៃ​ចាប់ពី​ ៤៩០០០ដុល្លារ​ឡើង​ទៅ​
? Hilux Revo សេរី ២០១៦ ដល់​ ២០១៨ តម្លៃ​ចាប់ពី​ ៣៩០០០ដុល្លារ​ឡើង​ទៅ​
? Hilux Rally សេរី​ ២០១៩ និង​ ២០២០​ តម្លៃ​ចាប់ពី​ ៤៨០០០ដុល្លារ​ឡើង​ទៅ​
? Avanza សេរី​ ២០១៤ និង​ ២០១៨ តម្លៃ​ចាប់ពី​ ១៨០០០ដុល្លារ​ឡើង​ទៅ​
? Hiace សេរី​ ២៩០១៧ តម្លៃ​ចាប់ពី​ ៤៣៥០០ដុល្លារ​
? Corolla សេរី​ ២០១៦ ២៦៥០០ដុល្លារ​
? Vios សេរី​ ២០១៨ ២៥៥០០ដុល្លារ​

លើសពីនេះក្រុមហ៊ុនក៏មានផ្តល់ជូនសេវាកម្ម ទិញចូល | លក់ចេញ | ប្តូរសេរី | | បង់រំលស់

អតិថិជនអាចទស្សនារថយន្តដោយផ្ទាល់នៅក្រុមហ៊ុនតូយ៉ូតា ដែលស្ថិតនៅលើ មហាវិថីសធារណរដ្ឋឆែក​ក្បែរក្រសួងទេសចរណ៌ ឬទាក់ទងលេខទូរស័ព្ទផ្នែកលក់៖ ០១៧ ៣៣៣ ១៧៧ ឬ ផ្នែកបង់រំលស់​ ៖​ ០៨៩ ៧៧៧ ៦៥០ ឬផ្នែក​ទិញចូល​ ៖​ ០១៧ ២២២ ៨៧៥។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ផលិតរថយន្តប្រណីត S-Class ជំនាន់បច្ចុប្បន្នបាន ៥០ម៉ឺនគ្រឿង ហើយ១ភាគ៣នាំចេញទៅចិន

សង្វាក់ផលិតកម្ម​ Sindelfingen របស់​ក្រុមហ៊ុន​ Mercedes-Benz ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​ធ្វើ​ការ​ផលិត​រថយន្ត​ S-Class ជំនាន់​បច្ចុប្បន្ន​នេះ​ចំនួន ៥០០ ០០០ គ្រឿង​ហើយ ចាប់​តាំង​ពី​វា​ចាប់​ផ្ដើម​បង្ហាញ​មុខ​នៅ​ឆ្នាំ ២០១៣ មក។

តួ​លេខ​នេះ​ធ្វើ​ឡើយ​ចំនួន​ផលិត​នៃ​រថយន្ត​ S-Class សរុប​មាន​ប្រមាណ ៤ លាន​គ្រឿង រាប់​ចាប់​តាំង​ពី​ម៉ូដែល 220 ដែល​ចេញ​ឆ្នាំ ១៩៥១។ វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ដោយ​សារ S-Class ជា​រថយន្ត​ប្រណីត​តម្លៃ​ថ្លៃ ដែល​មាន​តម្លៃ​ចាប់​ពី ៩៤ ២៤០ ដុល្លារ សម្រាប់ S 450 ទៅ ១៧៣ ០០០ ដុល្លារ​សម្រាប់ S 560។

ជោគជ័យ​របស់​វា​ធ្វើ​ឲ្យ​ S-Class ក្លាយ​ជា​រថយន្ត​ Saloon ប្រណីត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​លោក។ គួរ​ចាប់​អារម្មណ៍​នោះ​គឺ​ទីផ្សារ​ធំ​សម្រាប់ S-Class ជំនាន់​បច្ចុប្បន្ន​គឺ​ប្រទេស​ចិន ដែល​មាន​ចំណែក​ទីផ្សារ​ជាង ១ ភាគ ៣ នៃ​ចំនួន​រថយន្ត​ដែល​បាន​ផលិត។ ទីផ្សារ​ធំ​ទី​ពីរ​គឺ​សហរដ្ឋអាមេរិក និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​អាល្លឺម៉ង់៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ចេញលក់ Chiron ស៊េរីពិសេស តម្លៃថោកបំផុត ៣,៣ លានដុល្លារ ផលិតត្រឹម ២០គ្រឿងក្នុងលោក

Bugatti ទើប​បាន​​បង្ហាញ​រថយន្ត​ផលិត​មាន​ចំនួន​កំណត់​​​ពីរ​​ប្រភេទ​នៃ​ម៉ូដែល Chiron ដែល​មាន​ឈ្មោះ​ថា​ Noire Sportive និង Noire Élégance។

រថយន្ត​ទាំង​ពីរ​គឺ​ផលិត​ចេញ​ដោយ​ទទួល​បាន​គំនិត​ពី​ម៉ូដែល Bugatti La Voiture Noire បង្ហាញ​មុខ​កាល​ពី​ដើម​ឆ្នាំ​ដែល​មាន​​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

ចំពោះ​រូបរាង​ខាង​ក្រៅ​របស់​ Noire Élégance មាន​ស្រោប​ដោយ​សរសៃ​កាបូន​យ៉ាង​ទាក់​ទាញ។ វា​មាន​នូវ​កង់​ថ្មី, មាន​ដុំ​ហ្វ្រាំង​ពណ៌​ខ្មៅ ហើយ​កញ្ចក់​មើល​ចំហៀង​មាន​​រចនា​ដោយ​ពណ៌​​រលើបរលោង។ ចំណែក​ផ្នែក​ខាង​ក្នុង​វិញ​មាន​រំលេច​ដោយ​សារធាតុ​ស្បែក​ពណ៌​ថ្មី។

Chiron Noire Sportive ឯណោះ គឺ​មាន​​ស្រោប​នូវ​សរសៃ​កាបូន​ពី​ខាង​ក្រៅ​ដូច​គ្នា។ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​វិញ​គឺ​មាន​រំលេច​ដោយ​ពណ៌​ខ្មៅ​លើ​ផ្នែក​​ជា​ច្រើន ច្រើន​ជាង​លើ​ម៉ូដែល​ Élégance។

សរុប​ទៅ Bugatti នឹង​​ផលិត​រថយន្ត​ត្រកូល Noire នេះ​ត្រឹម ២០ គ្រឿង​ប៉ុណ្ណោះ ដោយ​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ប្រមាណ ៣,៣ លាន​ដុល្លារ។ ការ​ដឹក​ជញ្ជូន​នឹង​ចាប់​ផ្ដើម​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ហើយ​អតិថិជន​ដែល​បាន​ធ្វើ​ការ​កុម្ម៉ង់​ Chiron Sport អាច​ប្ដូរ​បន្ថែម​រូបរាង​ខាង​ក្រៅ​ និង​ខាង​ក្នុង​ឲ្យ​ដូច​ជា Noire បាន​ដោយ​បន្ថែម​ប្រមាណ ១១ ម៉ឺន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី៣ជួរ Mazda CX-8 ថ្មី ចេញតម្លៃលក់នៅថៃ

ក្រុមហ៊ុន Mazda Sales Thailand បានបញ្ចេញរថយន្ត SUV កៅអី៣ជួរថ្មី CX-8 បន្ថែមក្នុងត្រកូល CX-5 និង CX-3 ដែលមានស្រាប់។

រថយន្តតួខ្ពស់អាចអង្គុយបានច្រើនគ្នានេះមានជម្រើសម៉ាស៊ីន២ គឺ ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,២លីត្រ កម្លាំង ១៩០សេះ និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ កម្លាំង ១៩២សេះ។ ម៉ាស៊ីនទាំង២នេះដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ តែក៏មាន Option ប៉ុងពីរផងដែរ សម្រាប់ម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត។

រថយន្ត Mazda CX-8 ប្រើម៉ាស៊ីនសាំង មានតម្លៃខ្ទង់ ៥២ ៨០០ដុល្លារសម្រាប់ម៉ូដែល S និង ៥៦ ០០០ដុល្លារសម្រាប់ម៉ូដែល SP នៅលើទីផ្សារប្រទេសថៃ។ ដោយឡែក ប្រភេទប្រើម៉ាស៊ីនម៉ាស៊ូតវិញ មានតម្លៃខ្ទង់ ៦២ ៧០០ដុល្លារសម្រាប់ម៉ូដែល XDL និង ៦៦ ០០ដុល្លារសម្រាប់ម៉ូដែល Exclusive។

គួរឲ្យដឹងថា នៅក្នុងប្រទេសថៃ រថយន្ត Mazda CX-8 ជាគូប្រជែងរបស់រថយន្ត Toyota Fortuner, Honda CR-V, Nissan X-Trail និង Peugeot 5008 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Ativ ឆ្នាំ២០២០ ចេញថ្មី ស៊ីសាំងកាន់តែតិចជាងមុន

ក្រុមហ៊ុន Toyota Motor Thailand បានអាប់ដេតផ្នែកមេកានិចដល់រថយន្ត Yaris Ativ ស៊េរីឆ្នាំ២០២០ ដើម្បីឲ្យស័ក្កសមនឹងឈ្មោះរថយន្តបែបសន្សំសំចៃ។

ឥឡូវនេះ រថយន្ត Yaris Ativ ថ្មី ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩២សេះ ដំណើរការជាមួយប្រអប់លេខអូតូ CVT ព្រមជាមួយមុខងារ Automatic Stop/Go មានកម្រិតស៊ីសាំង ២៣,៣គីឡូម៉ែត្រក្នុងមួយលីត្រ។

គួរឲ្យដឹងថា រថយន្ត Yaris Ativ ស៊េរីមុន ដែលមានកម្លាំងតិចជាងត្រឹម ៨៦សេះ មានកម្រិតស៊ីសាំង ២០គីឡូម៉ែត្រក្នុងមួយលីត្រ។

រថយន្តខ្នាតតូចលក្ខណៈគ្រួសារនេះមានតម្លៃខ្ទង់ ២០ ៤០០ដុល្លារសម្រាប់ម៉ូដែល High, ១៩ ៧០០ដុល្លារសម្រាប់ម៉ូដែល Mid និង ១៨ ១០០ដុល្លារសម្រាប់ម៉ូដែល Entry នៅលើទីផ្សារប្រទេសថៃ។ វាជាគូប្រជែងនឹងរថយន្ត Mazda 2, Mitsubishi Attrage, Honda City និង Nissan Almera ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមប៉ុន្មានថ្ងៃ រថយន្តអគ្គិសនី Ford Mustang Mach-E First Edition ត្រូវគេកក់អស់គ្មានសល់

រយៈពេលមិនដល់ ២សប្តាហ៍ បន្ទាប់ពីរថយន្ត Ford Mustang Mach-E បានបង្ហាញខ្លួនជាផ្លូវការ ឥឡូវនេះប្រភេទ First Edition ត្រូវបានគេកក់បាត់អស់គ្មានសល់ឡើយ នៅក្នុងសហរដ្ឋអាមេរិក។

Ford បានបើកឲ្យកក់រថយន្ត Mustang Mach-E នៅលើគេហទំព័ររបស់ខ្លួន ដោយគ្រាន់តែកក់លុយ ៥០០ដុល្លារមុនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះប្រភេទ First Edition ត្រូវបានលុបចេញពីគេហទំព័រនោះបាត់ទៅហើយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានឆ្លើយតបថា រថយន្តអគ្គិសនី Ford Mustang Mach-E First Edition ត្រូវបានគេកក់ទុកអស់បាត់ទៅហើយនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា Ford មិនបានបង្ហាញឡើយ ថាចំនួននោះសរុបប៉ុន្មាន។

គួរឲ្យដឹងថា រថយន្ត Mustang Mach-E នឹងត្រូវផលិតត្រឹមតែ ៥០ ០០០គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល១ឆ្នាំដំបូងនៃផលិតកម្ម ដោយសារតែការផ្គត់ផ្គង់ចំនួនអាគុយអគ្គិសនីមានកំណត់។

រថយន្ត Ford Mustang Mach-E First Edition ឆ្នាំ២០២១ មានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ ប្រើកញ្ចប់អាគុយកម្លាំង ៩៨,៨គីឡូវ៉ាត់ម៉ោង ប៉ុងពីរ មានកម្លាំង ៣៣២សេះ ហើយមានចម្ងាយបើកបរ ៤៣៥គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+