ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចាប់ដៃ Great Wall ដើម្បីផលិតរថយន្ត Mini អគ្គិសនីក្នុងប្រទេសចិន

ក្រុមហ៊ុន BMW និង Great Wall បានប្រកាសការចាប់ដៃគ្នានៅក្នុងប្រទេសចិន ហៅថា Spotlight Automotive ដែលនឹងបង្កើតរោងចក្រថ្មីមួយ ដើម្បីផលិតរថយន្ត Mini អគ្គិសនីនាពេលអនាគត។

រោងចក្រថ្មីនោះនឹងស្ថិតនៅក្បែរទីក្រុង Zhangjiagang ដែលអាចផលិតរថយន្ត ១៦០ ០០០គ្រឿងក្នុងមួយឆ្នាំ។ តាមរបាយការណ៍ពីមុនមក រោងចក្រនេះ នឹងផលិតទាំងរថយន្ត Mini អគ្គិសនី និងរថយន្ត Great Wall អគ្គិសនីផងដែរ។

គួរឲ្យដឹងថា រោងចក្រផលិតរថយន្ត Mini ធំបំផុតគឺស្ថិតនៅទីក្រុង Oxford ចក្រភពអង់គ្លេស ហើយវានឹងនៅតែដំណើរការធម្មតាដដែល ខណៈ Spotlight Automotive នឹងបន្ថែមសមត្ថភាពផលិត និងភាពបត់បែនផ្សេងៗប៉ុណ្ណោះ។

យ៉ាងណាមិញ រោងចក្រថ្មីនៅក្នុងប្រទេសចិន ដែលជាការវិនិយោគទុន ៧១៦លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ូលិសឌុយបៃនឹងប្រើប្រាស់រថយន្តភីកអាប់អគ្គិសនី Cybertruck សម្រាប់ល្បាតទីក្រុង

Dubai Polic បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៃ​រថយន្ត​ភីកអាប់​អគ្គិសនី Cybertruck ដែល​ខ្លួន​របស់​វា​មាន​បិត​ដោយ​ស្លាក​សញ្ញា​របស់​ប៉ូលិស​ឌុយបៃ។

ការ​បង្ហោះ​បាន​និយាយ​ថា​ Cybertruck នឹង​ក្លាយ​ជា​រថយន្ត​ល្បាត​ទីក្រុង​របស់​ប៉ូលិស​ឌុយបៃ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ ព្រោះ​ថា​នៅ​ឆ្នាំ ២០២១ ទើប​រថយន្ត​នេះ​​ចាប់​ផ្ដើម​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​​ដើម្បី​ផលិត។

​យ៉ាង​ណា​ក្ដី​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ Arabian Business លោក​​មេ​បញ្ជាការ​ប៉ូលិស​ឌុយបៃ​ បាន​បង្ហាញ​ថា​ Tesla Cybertruck នឹង​ត្រូវ​ប្រើ​ជា​រថយន្ត​សម្រាប់​ល្បាត​នៅ​តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន។ មិន​ច្បាស់​ទេ​ថា​ពួក​គេ​បាន​កុម្ម៉ង់​យក​រថយន្ត​ប្រភេទ​មួយ​ណា ប៉ុន្តែ​គេ​យល់​ថា​ទំនង​ជា​ប្រភេទ​ថ្លៃ​ជាង​គេ​តម្លៃ ៦៩ ៩០០ ដុល្លារ ដែល​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ២,៩ វិនាទី និង​ជិះ​បាន​ចម្ងាយ​ជាង ៨០០ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មក​ស្គាល់ម៉ាករថយន្តលក់ដាច់បានច្រើនជាងគេទាំង ១០ នៅអាល្លឺម៉ង់

ដោយ​សារ​តែ​ជា​ទឹក​ដី​កំណើត​របស់​ម៉ាក​ប្រណីត​ល្បីៗ​ជា​ច្រើន​នោះ ហេតុ​នេះ​អាល្លឺម៉ង់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​រថយន្ត​នាំ​ចូល​ខ្លាំង​ប៉ុន្មាន​ឡើយ។ ម៉ាក​រថយន្ត​ក្នុង​ស្រុក ជា​ពិសេស​គឺ Volkswagen គឺ​​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​យ៉ាង​ធំ​ក្នុង​ប្រទេស​នេះ។

គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ (រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ) ចំនួន​រថយន្ត​ដែល​លក់​ចេញ​នៅ​អាល្លឺម៉ង់​កើន​ឡើង ២,៥%។ ក្នុង​នោះ​ម៉ាក​រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​អាល្លឺម៉ង់​មាន​ដូច​ខាង​ក្រោម ៖

១. Volkswagen លក់​បាន ៤៩៨ ៤៨១ គ្រឿង (-២,៦%)

២. Mercedes លក់​បាន​ ២៤៨ ០៩៣ គ្រឿង (+6%)

៣. Audi លក់​បាន​ ២១៤ ០៣៩ គ្រឿង (-១,៧%)

៤. Ford លក់​បាន​ ២១១ ៣២៤ គ្រឿង (+១១,៦%)

៥. BMW លក់​បាន​ ២០៥ ៥០៦ គ្រឿង (+៥,៤%)

៦. Opel លក់​បាន​ ១៧៥ ២២៧ គ្រឿង (+០,៨%)

៧. Skoda លក់​បាន ១៦១ ៣៨៥ គ្រឿង (+៥,៥%)

៨. Seat លក់​បាន​ ១០៩ ១៦០ គ្រឿង (+១៣,១%)

៩. Renault លក់​បាន​ ៩៩ ៣៤៧ គ្រឿង (-៥,៦%)

១០. Hyundai លក់​បាន​ ៩៨ ០៦៥ គ្រឿង (+១២,១%)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកស្រាវជ្រាវកំពុងរិះរកវិធីសាកភ្លើង ១០នាទី ជិះបាន ៣២១ គីឡូម៉ែត្រ

​ពីរ​ចំណុច​ដែល​អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​លើ​រថយន្ត​អគ្គិសនី​នោះ​គឺ​អាគុយ​ដែល​ជិះ​បាន​ចម្ងាយ​ឆ្ងាយ និង​ការ​សាក​​ឆាប់​ពេញ។ នៅ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ Penn State ជឿជាក់​ថា​ពួក​គេ​រក​ឃើញ​វិធី​សាស្ត្រ​មួយ​​​ដែល​អាច​ជួយ​ដោះ​ស្រាយ​ដល់​បញ្ហា​សាក​អាគុយ​​មិន​ងាយ​ពេញ។

អ្នក​វិទ្យាសាស្ត្រ​បាន​មើល​ឃើញ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​នៅ​លើ​ស្មាតហ្វូន ហើយ​ដោយ​ប្រាស់​បច្ចេកវិទ្យា​ប្រភេទ​នេះ ពួក​គេ​អាច​បង្កើត​បាន​នូវ​ការ​សាក​ថ្ម​ឆាប់​ពេញ​​បំផុត (Extreme Fast Charging) នៅ​លើ​អាគុយ​លីចូម។ តាម​ការ​ប៉ាន់​ស្មាន​របស់​ពួក​គេ វា​អាច​ជួយ​ឲ្យ​យានយន្ត​បើកបរ​បាន​ចម្ងាយ ៣២១ គីឡូម៉ែត្រ បន្ថែម​ទៀត ដោយ​ការ​សាក​ថ្ម​ត្រឹម​តែ ១០ នាទី។

យ៉ាងណាក្ដី​ដើម្បី​ឲ្យ​បច្ចេកវិទ្យា​សាក​ថ្ម​នេះ​អាច​ប្រើ​ប្រាស់​លើ​រថយន្ត​បាន​ជា​ផ្លូវ​ការ អាច​នឹង​​ត្រូវ​ចំណាយ​ពេល​ស្រាវជ្រាវ​បន្ថែម​ទៀត ហើយ​បច្ចេកវិទ្យា​នេះ​អាច​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​យានយន្ត​អគ្គិសនី​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ​អគ្គិសនី, រថយន្ត​អគ្គិសនី និង​ក្ដារ​ស្គី​អគ្គិសនី​ជា​ដើម៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនអ្នកទិញឡានភីកអាប់អគ្គិសនី Cybertruck កើនឡើងច្រើនសន្ធឹក

លោក Elon Musk បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​គណនី Twitter របស់​ខ្លួន​ថា​ចំនួន​អ្នក​កុម្ម៉ង់​ទិញ​រថយន្ត​ Tesla Cybertruck បាន​ឡើង​ដល់​ចំនួន ២៥០ ០០០ គ្រឿង ក្នុង​រយៈពេល ​៥ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា។

មើល​ទៅ​ចំនួន​​កុម្ម៉ង់​ទិញ​ថ្មី​​នៅ​តែ​មាន​ការ​កើន​ឡើង​ខ្ពស់ ដោយ​​ក្នុង​រយៈពេល ៣ ថ្ងៃ វា​អាច​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ ២០០ ០០០ គ្រឿង។ បើ​គិត​គូរ​មើល​ទៅ​ចំនួន​លក់​រថយន្ត​ Cybertruck ចំនួន ២៥ ម៉ឺន​គ្រឿង អាច​ឲ្យ​ក្រុមហ៊ុន Tesla រក​ចំណូល​បាន​ជាង ១៤ ពាន់​លាន​ដុល្លារ។

​​​Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Supra ចេញលក់នៅថៃផ្លូវការ ហើយនេះតម្លៃវា

ក្រុមហ៊ុន Toyota Motor Thailand បានចេញលក់រថយន្តស្ព័រ GR Supra សេរ៊ីឆ្នាំ២០១៩ ជាផ្លូវការ ដើម្បីបំពេញចំណង់អ្នកស្រលាញ់រថយន្តស្ព័រជប៉ុន។

រថយន្ត Toyota GR Supra បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៤០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

រថយន្តស្ព័រជប៉ុនខាងលើត្រូវបានដាក់លក់តម្លៃ ៥លានបាត ឬប្រហែលខ្ទង់ ១៦៥ ០០០ដុល្លារនៅប្រទេសថៃ។

គួរឲ្យដឹងថា រថយន្ត BMW Z4 M40i ដែលប្រើម៉ាស៊ីនដូចគ្នាទៅនឹង GR Supra ក៏មានតម្លៃដូចគ្នាដែរ។ ដោយឡែក រថយន្ត Ford Mustang GT កម្លាំង ៤៦០សេះ មានតម្លៃ ៤,៨លានបាតប៉ុណ្ណោះ ខណៈរថយន្ត Mercedes-AMG C43 Coupe កម្លាំង ៣៩០សេះ មានតម្លៃត្រឹម ៤,២លានបាត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac បង្ហាញតម្លៃរថយន្ត CT5-V ឆ្នាំ២០២០ ជាផ្លូវការ

ក្រុមហ៊ុន Cadillac បានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត CT5-V ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយចាប់ពី ៤៨ ៦៩០ដុល្លារសម្រាប់ម៉ូដែលប៉ុងមួយ និង ៥១ ២៩០ដុល្លារសម្រាប់ម៉ូដែលប៉ុងពីរ។

ជាមួយគ្នានេះ Cadillac ក៏ផ្តល់នូវ Option ទឹកថ្នាំប្រភេទ Premium (តម្លៃ ៦២៥ ដល់ ១ ២២៥ដុល្លារ), ដុំហ្វ្រាំងពណ៌ខៀវ ឬក្រហម (តម្លៃ ៥៩៥ដុល្លារ), យ៉ាន់ Alloy ទំហំ ១៩អ៊ីង (តម្លៃ ៦០០ដុល្លារ), កញ្ចប់ Driver Awareness Plus (តម្លៃ ១ ៣០០ដុល្លារ) ដែលបន្ថែមកុងទ័របាញ់លើកញ្ចក់, មុខងារ Lane Keep Assist, Lane Departure Warning និង កុងទ័រឌីជីថលទំហំ ៨អ៊ីង។

ចំណែកឯកញ្ចប់សុវត្ថិភាព Driver Assistance និង Advanced Security (តម្លៃ ១ ៩៥០ដុល្លារ) មានបន្ថែមមុខងារ Adaptive Cruise Control, Automatic Emergency Braking, Reverse Automatic Braking ជាដើម។

ក្រៅពីនោះក៏មានកញ្ចប់ Option ជាច្រើនទៀតដូចជា កញ្ចប់ Parking (តម្លៃ ២ ០៩០ដុល្លារ), កញ្ចប់ Premium (តម្លៃ ៤ ១៩០ដុល្លារ) និង កញ្ចប់ Platinum (តម្លៃ ៦ ២៩០ដុល្លារ)។

សូមបញ្ជាក់ថា រថយន្ត Cadillac CT5-V ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងចាប់ផ្ដើមដឹកជញ្ជូនឡានមហាកម្លាំង AMG One ឲ្យអតិថិជននៅឆ្នាំ ២០២១

អ្នក​ដឹក​នាំ​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់ Mercedes-AMG បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​បាន​ប្រាប់​ដល់​អតិថិជន​អំពី​ការ​ពន្យារពេល​នៃ​ការ​ដឹក​ជញ្ជូន​រថយន្ត​ AMG One រួច​ហើយ ដោយ​វា​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០២១។

នេះ​ជា​ការ​បញ្ជាក់​ជា​លើក​ដំបូង​ពី Mercedes-AMG ក្រោយ​មាន​ការ​ចុះ​ផ្សាយ​អំពី​ការ​ពន្យារ​ពេល​នេះ ដោយ​សារ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​ម៉ាស៊ីន F1។ Michael Knoller ប្រធាន​ផ្នែក​គ្រប់​គ្រង​ផលិតផល​បាន​និយាយ​ថា ៖ “​នៅ​ពេល​ដែល​អ្នក​ចង់​ឲ្យ​បច្ចេកវិទ្យា​ F1 អាច​ប្រើ​ប្រាស់​លើ​ដង​​ផ្លូវ​ធម្មតា​បាន​នោះ អ្នក​ត្រូវ​ធ្វើ​ការ​ពុះពារ។ យើង​បាន​ជួប​​បញ្ហា​ខ្លះ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។”

រថយន្ត Mercedes-AMG One គឺ​មាន​ប្រើ​ប្រាស់​នូវ​ម៉ាស៊ីន​ដូច​រថយន្ត​ប្រណាំង F1 ឆ្នាំ ២០១៧ ដែល​វា​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ ៦ ស៊ីឡាំង។ វា​នឹង​មាន​បច្ចេកវិទ្យា​ Turbocharger, ម៉ូទ័រ​អគ្គិសនី MGU-K, អាគុយ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ជា​ដើម។

Mercedes សន្យា​ថា​រថយន្ត AMG One នេះ​អាច​បង្កើត​សន្ទុះ​ពី ០ ដល់ ២០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​មិន​ដល់ ៦ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣៥០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW សើចចំអកកំហុសបច្ចេកទេសលើរថយន្ត Cybertruck

BMW បាន​ធ្វើ​ការ​បង្ហោះ​លើ Twitter ដែល​ផ្សព្វផ្សាយ​អំពី​រថយន្ត​ម៉ូដែល X5 Protection VR6 ថ្មី ដែល​មាន​​សមត្ថភាព​អាច​ការពារ​គ្រាប់​កាំភ្លើង​បាន។

BMW បាន​សរសេរ​ថា ៖ “មក​ជា​មួយ​បង្អួត​កញ្ចក់​ការពារ​គ្រាប់ ដែល​អាច​ការពារ​បាន​យ៉ាង​ល្អ​​ករណី​​ដែល​វា​​ត្រូវ​មួយ​ដុំ​ដែក”។ ច្បាស់​ណាស់​ BMW ចង់​សើច​ចំអក​ដល់​ការ​ធ្វើ​តេស្ត​លើ​កញ្ចក់​ដ៏​រឹង​មាំ​របស់​ ​រថយន្ត Cybertruck ដែល​ពេល​ធ្វើ​តេស្ត​វា​មិន​បាន​ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។

គួរ​ដឹង​ថា​អំឡុង​ពេល​ប្រកាស​ចេញ​រថយន្ត Cybertruck លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ធ្វើ​​គប់​កញ្ចក់​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ​ជា​មួយ​ដុំ​ដែក ដើម្បី​បង្ហាញ​ថា​វា​មាន​ភាព​រឹង​មាំ ​ដោយ​​កញ្ចក់​នេះ​ជា​ប្រភេទ​ធន់​ខ្លាំង ដែល​ក្រុមហ៊ុន​ឲ្យ​ឈ្មោះ​ថា “Tesla Amor Glass”។ ប៉ុន្តែ​សមត្ថភាព​របស់​វា​មិន​ដូច​នឹង​ការ​អួតអាង​របស់​លោក Elon Musk ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Ford Mustang Mach-E អាចនឹងផលិតនៅចិន

រថយន្តអគ្គិសនីថ្មីរបស់ Ford គឺ Mustang Mach-E អាចនឹងត្រូវផលិតនៅក្នុងប្រទេសចិន បន្ថែមពីលើការផលិតនៅក្នុងប្រទេសមិចស៊ីកូ។

ក្រុមហ៊ុន Ford កំពុងពិចារាណាផលិតរថយន្ត SUV ដើរដោយថាមពលអគ្គិសនីខាងលើនៅក្នុងប្រទេសចិន ប៉ុន្តែការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនតែប៉ុណ្ណោះ។

CEO ក្រុមហ៊ុន Ford លោក Jim Hackett បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ថា “យើងមានគម្រោងផលិត Mach-E នៅទីនោះ បើរឿងពន្ធត្រូវបានដោះស្រាយ”។

ជាមួយគ្នានេះ លោក Jim បានបន្ថែមថា “ចិន កំពុងភ្លូកទឹកប្រើរថយន្តអគ្គិសនី ដូច្នេះ Mach-E នឹងមានសង្ឃឹមនៅទីនោះ”។ ទោះជាយ៉ាងណា Ford មិនបានប្រកាសឡើយថា នៅពេលណាទើបចេញលក់រថយន្តនេះ៕

ប្រភព ៖ Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+