ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ចេញរថយន្ត SLC Final Edition តម្លៃជិត ៥ម៉ឺនដុល្លារ

Mercedes បានបញ្ចេញរថយន្តស្ព័រ SLC ប្រភេទ Final Edition ស៊េរីថ្មីជាផ្លូវការ សម្រាប់ទីផ្សារបរទេស។

រថយន្ត Mercedes SLC 200 Final Edition មានតម្លៃចាប់ពី ៤៨ ៨០០ដុល្លារ។ ដោយឡែក SLC 200 Final Edition Premium នឹងមានតម្លៃចាប់ពី ៥៣ ៨០០ដុល្លារ ខណៈ Mercedes-AMG SLC 43 Final Edition មានតម្លៃចាប់ពី ៦៥ ៥០០ដុល្លារ។

លក្ខណៈពិសេសបំពាក់មកស្តង់ដារមនដូចជា យ៉ាន់ Alloy ទំហំ ១៨អ៊ីង, កៅអីកម្តៅ, ផ្លិតទឹកអូតូ, មុខងារ Apple CarPlay និង Android Auto, ផែនទី, ប្រព័ន្ធសំឡេង Harman Kardon, កាមេរ៉ាក្រោយ, ដំបូល Panoramic Roof និងចង្កៀង LED ជាដើម។

រថយន្ត SLC 200 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើលេខដៃ ៦វគ្គស្តង់ដារ ខណៈម៉ូដែល AMG SLC 43 ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ BiTurbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨៥សេះ ប្រើលេខអូតូ ៩វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទស្សនាដំណើរការប្ដូរប្រេងម៉ាស៊ីន Bugatti ដែលចំណាយម្ដងអស់ជាង ២ម៉ឺនដុល្លារ

ដូច​បាន​ដឹង​កាល​ពី​អត្ថបទ​រួច​មក​ហើយ​ថា​ រថយន្ត​ Bugatti Veyron ពេល​ប្ដូរ​ប្រេង​ម៉ាស៊ីន​ម្ដង​ៗ​គឺ​ចំណាយ​រហូត​ដល់ ២៥ ០០០ ដុល្លារ ដែល​ក្រុមហ៊ុន​ណែនាំ​ឲ្យ​ប្ដូរ​ម្ដង​ក្នុង​មួយ​ឆ្នាំ។ ច្បាស់​ជា​ចង់​ដឹង​ថា​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​នេះ​ប្លែក​ពី​រថយន្ត​ធម្មតា បែប​ណា​ទើប​ចំណាយ​អស់​ច្រើន​បែប​នេះ?

ចង់​ដឹង​ថា​​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​ Bugatti Veyron ប្លែក​យ៉ាង​ណា ទស្សនា​វីដេអូ​ខាង​ក្រោម​ ដែល​ជា​ការ​បង្ហាញ​របស់ Royal Exotic Cars ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren បញ្ជាក់អំពីឡានថ្មីអាចស្ទុះដល់ ៩៦ គ.ម/ម៉ ប្រើពេលតែ ២,៣ វិនាទី

ជួប​និយាយ​ជា​មួយ​​វិបសាយ Car and Driver លោក Mike Flewitt ជា​នាយក​ប្រតិបត្តិ​របស់​ McLaren បាន​បង្ហាញ​ថា​​គ្រោង​ឆ្អឹង​រថយន្ត​ជំនាន់​ថ្មី​នឹង​ត្រូវ​ប្រកាស​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​។

លោក​បាន​បង្ហាញ​ថា​រថយន្ត​ថ្មី​ដំបូង​ដែល​ប្រើ​គ្រោង​ឆ្អឹង​ថ្មី នឹង​ត្រូវ​ប្រកាស​ចេញ​មុន​ដាច់​ឆ្នាំ ២០២០ ហើយ​នៅ​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ដើម​ឆ្នាំ ២០២១។ ​នៅ​រយៈពេល ៣ ទៅ ៤ ឆ្នាំ​បន្ទាប់​ ត្រកូល​រថយន្ត McLaren នឹង​ប្រើ​ម៉ាស៊ីន​​​សាំង​គួប​នឹង​អគ្គិសនី​ទាំង​អស់​ផង​ដែរ​។

​មួយ​ក្នុង​ចំណោម​រថយន្ត​ម៉ូដែល​ថ្មី​គឺ​នឹង​ជា​រថយន្ត​មហា​កម្លាំង ដែល​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ២,៣ វិនាទី​ប៉ុណ្ណោះ។ លោក​នាយក​ប្រតិបត្តិ​បាន​ប្រាប់​ទៀត​ថា​ រថយន្ត​ថ្មី​នឹង​នឹង​មាន​បំពាក់​ប្រព័ន្ធ​បើកបរ​វិល​​កង់​ទាំង​អស់​ ហើយ​វា​ទំនង​ជា​ប្រើ​ម៉ាស៊ីន​ ៨ ស៊ីឡាំង ចំណុះ ៤,០ លីត្រ Twin-Turbo ដូច​មុន។ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​ ៦ ស៊ីឡាំង ថ្មី​មាន​ទម្ងន់​ស្រាល​ សម​ជា​មួយ​ប្រព័ន្ធ Hybrid៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចេញ SUV ខ្នាតតូចម៉ូដែល Seltos ឆ្នាំ២០២១ តម្លៃតែ២ម៉ឺនដុល្លារ

Kia បានបញ្ចេញរថយន្ត SUV ខ្នាតតូចថ្មីមួយហៅថា Seltos ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលនឹងមានលក់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាអាមេរិកខាងជើងផងដែរ។

រថយន្ត Kia Seltos ស្ថិតនៅចន្លោះរថយន្ត Kia Soul និង Kia Sportage បើនិយាយពីទំហំ រូបរាង និងស្ទីលជាដើម។ វានឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន២ ព្រមទាំងជម្រើសប៉ុងមួយ និងប៉ុង២ ផងដែរ។ ម៉ាស៊ីនទី១ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ ខណៈម៉ាស៊ីនទី២ ចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ។

ជាមួយគ្នានេះ វាក៏ផ្តល់ Option យ៉ាន់ Alloy ទំហំ ១៧ និង ១៨អ៊ីង, អេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីង Touchscreen, ប្រព័ន្ធសំឡេង Bose ៨គ្រាប់ ព្រមទាំងបច្ចេកវិទ្យាសុវត្ថិភាព និងជំនួយការបើកបរជាច្រើនទៀតផង។

សូមបញ្ជាក់ថា រថយន្ត Kia Seltos ថ្មីនេះមានតម្លៃចាប់ពី ២២ ០០០ដុល្លារ ហើយនឹងចេញលក់នៅដើមឆ្នាំ២០២០ ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញរថយន្ត 2-Series Gran Coupe ឆ្នាំ២០២០ រាងឡើងតូចច្រលឹង

BMW ទើបតែបានប្រកាសពីតម្លៃនៃរថយន្ត Sedan ខ្នាតតូច ម៉ូដែល 2-Series Gran Coupe ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងចេញលក់នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

រថយន្តតួទាបទ្វារ៤ នេះចែកចេញជា ២ម៉ូដែល គឺ 2-Series Gran Coupe 228i xDrive មានតម្លៃចាប់ពី ៣៨ ៤៩៥ដុល្លារ និង M235i xDrive មាននតម្លៃចាប់ពី ៤៦ ៤៩៥ដុល្លារ។ វាមានប្រវែង ៤,៥ម៉ែត្រ ទទឹង ១,៨ម៉ែត្រ និងកម្ពស់ ១,៤ម៉ែត្រ ហើយមានប្រវែងពីកុងមុខទៅកង់ក្រោយ ២,៦ម៉ែត្រ។

BMW 228i xDrive ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦វិនាទីគត់ ហើយមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក BMW M235i xDrive ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ៣០១សេះ ហើយប្រើពេលតែ ៤,៦វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាស្តង់ដារ វានឹងបំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីង, ចង្កៀង LED, អំពូលកាត់អ័ព្ទ, កៅអីមុខចុច, អេក្រង់បង្ហាញព័ត៌មានទំហំ ៨,៨អ៊ីង ជាដើម។ ក្រៅពីនោះ BMW ក៏ផ្តល់ Option មួយចំនួន ដូចជា កុងទ័រ Live Cockpit Pro ទំហំ ១០,២៥អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ចេញលក់ឡានសាកភ្លើងដំបូងបង្អស់ តម្លៃតែជាង ៤ម៉ឺនដុល្លារ

Jeep ចាប់ចាប់ផ្តើមលក់រថយន្តប្រភេទ Plug-in Hybrid (ប្រើសាំង-Hybrid-សាកភ្លើង) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសចិន ហៅថា Grand Commander PHEV ដែលមានតម្លៃចាប់ពី ៤៤ ០០០ដុល្លារ។

រថយន្ត Jeep Grand Commander PHEV ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharge ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី២ និងអាគុយកម្លាំង ១៣គីឡូវ៉ាត់ម៉ោងមួយ។ វាក៏អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៧០គីឡូម៉ែត្រផងដែរ។

បើចាក់សាំង និងសាកភ្លើងពេញ រថយន្តនេះអាចបើកបានចម្ងាយសរុប ៩០០គីឡូម៉ែត្រឯណោះ។ វាអាចសាកភ្លើងតាមរយៈខ្សែ 220V 30A ដោយប្រើពេល ៨ម៉ោង។

Grand Commander PHEV ផ្តល់នូវជម្រើសបើកបរ ៤ម៉ូដ គឺ Hybrid (ម៉ូដគោល), Electric (ប្រើថាមពលអគ្គិសនីសុទ្ធ ហើយសន្សំសាំង), E-Save (ជួយថែទាំអាគុយអគ្គិសនី) និង Sport (ប្រើកម្លាំងពេញ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡានអត់ប្រើសាំងនៅចិន សាកភ្លើងម្តងជិះបាន ៥០០គ.ម៉

ស្របពេលដែលមនុស្សជាច្រើនកំពុងសម្រុក និងចាប់អារម្មណ៍លើកម្មវិធី Los Angeles Auto Show ក្រុមហ៊ុន Hyundai ឯណេះវិញបានបញ្ចេញរថយន្តអគ្គិសនី Lafesta EV នៅក្នុងប្រទេសចិន។

រថយន្ត Hyundai Lafesta EV ដែលនឹងចេញលក់នៅដើមឆ្នាំក្រោយ មានការរចនាបែប Sensuous Sportiness យ៉ាងទាក់ទាញ រំលេចដោយចង្កៀង LED និងក្រូមយ៉ាងស្រស់ស្អាតផងដែរ។

ដោយឡែកផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនីរបស់ប្រទេសកូរ៉េខាងលើ បំពាក់ដៃចង្កូតរាងអក្សរ D, កុងទ័រជីឌីថលទំហំ ៧អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីង ដែលអាចបង្ហាញទីតាំងសាកភ្លើងរថយន្តទៀតផង។

មិនតែប៉ុណ្ណោះ វាក៏បំពាក់បច្ចេកវិទ្យាទំនើបៗដូចជា Blind-Spot Collision Avoidance Assist, Forward Collision-Avoidance Assist, Safe Exit Warning និង Rear Cross-Traffic Collision-Avoidance Assist ព្រមទាំងពោងសុវត្ថិភាពចំនួន៦ផងដែរ។

Hyundai មិនបានបញ្ជាក់អ្វីច្រើនឡើយ ប៉ុន្តែអះអាងថា Lafesta EV ប្រើកញ្ចប់អាគុយកម្លាំង ៥៦,៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ហើយអាចបើកបរបានចម្ងាយ ៤៩០គីឡូម៉ែត្រពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែសោមួយនេះរបស់ Bugatti Chiron មានតម្លៃ ៥៥៤ ០០០ ដុល្លារ

អ្នក​ស្រឡាញ់​ចូល​ចិត្ត​រថយន្ត​ Shmee បាន​មាន​ឱកាស​ចាប់​កាន់​នូវ​សោ​រចនា​ឡើង​ជា​ពិសេស​របស់​រថយន្ត​ Bugatti Chiron ដែល​វា​មាន​តម្លៃ​រហូត​ដល់ ៥០ ម៉ឺន​អឺរ៉ូ (ប្រមាណ ៥៥៤ ០០០ ដុល្លារ) ឯណោះ។

សោ​រថយន្ត​នេះ​គឺ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Awain ហើយ​វា​មាន​តម្លៃ​ថ្លៃ​ដោយ​សារ​មាន​ស្រោប​ដោយ​ពេជ្រ​ចំនួន ៣៤,៥ ការ៉ាត់ មាន​មាស​ទឹក ១៨ ចំនួន ១៧៥ ក្រាម​ និង​មាន​បន្ថែម​ដោយ​ត្បូង​មាន​តម្លៃ​ជា​ច្រើន​ទៀត។ ចំណែក​ផ្នែក​​កណ្ដាល​គឺ​ជា​ស្បែក​មាន​តម្លៃ។

ទស្សនា​ការ​បង្ហាញ​លម្អិត​ក្នុង​វីដេអូ​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Cybertruck គឺបានគំនិតឌីហ្សាញពីរថយន្តក្នុងរឿង James Bond

រថយន្ត​ Tesla Cybertruck បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​មួយ​ដែល​គេ​លើក​យក​មក​ពិភាក្សា ដោយ​សារ​វា​ជា​រថយន្ត​ភីកអាប់​អគ្គិសនី​ដំបូង​របស់ Tesla និង​មាន​រចនាបថ​ខុស​ប្លែក​ពី​រថយន្ត​ភីកអាប់​ដទៃ​ទៀត​កំពុង​លក់​លើ​ទីផ្សារ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Elon Musk ការ​ឌីហ្សាញ​របស់​រថយន្ត Cybertruck គឺ​ទទួល​បាន​គំនិត​ខ្លះៗ​ពី​រថយន្ត​ Lotus Esprit ឆ្នាំ ១៩៧៦ ដែល​រថយន្ត​នេះ​បាន​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ James Bond ចំណង​ជើង​ថា​ “The Spy Who Loved Me” ចេញ​ផ្សាយ​ឆ្នាំ ១៩៧៧។

រថយន្ត Cybertruck នេះ​ដែរ​គឺ​ឌីហ្សាញ​ដោយ​លោក Franz von Holzhausen ដែល​លោក​ធ្លាប់​បាន​ឌីហ្សាញ​រថយន្ត​ Teslsa ជា​ច្រើន​ម៉ូដែល​​រួម​មាន​ Tesla Model S, Model 3, Model X, Model Y, Semi, និង​ Tesla Roadster ទៀត​ផង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនតូយ៉ូតានៅតែឈរលេខ១ នៃចំណែកទីផ្សារពិភពលោកប្រចាំឆ្នាំ២០១៩

យោងតាមរបាយការណ៍របស់ Focus2move បានបញ្ចេញទិន្នន័យចំណាត់ថ្នាក់ក្រុមហ៊ុនរថយន្តដែលមានចំណែកទីផ្សារធំជាងគេនៅលើពិភពលោកទាំង ១០ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការស្រង់ទិន្នន័យលក់ក្រុមហ៊ុនរថយន្តក្នុងឆ្នាំ ២០១០មក មានតែតូយ៉ូតាទេ ដែលតែងតែឈរលើលំដាប់កំពូល។ ដោយតូយ៉ូតា ជាម៉ាកផ្តោតលើតម្រូវការទូទៅ ជាសកល ហើយក្នុងនោះ ឡិចស៊ីស (Lexus) ជាម៉ាកប្រណិត និង ដាហាស៊ូក (Daihatsu) សម្រាប់ប្រភេទរថយន្តដែលមានតម្លៃធូរថ្លៃ។ បើមើលទៅលើការលក់របស់តូយ៉ូតា គឺមានការកើនឡើងជាលំដាប់សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានស្ថេរភាព នៃចំណែកទីផ្សារចន្លោះចាប់ពី ៩,២% (ឆ្នាំ២០១៦-២០១៧) ដល់ ១០,២% (ឆ្នាំ២០១២)។ ហើយឆ្នាំនេះ ជាលទ្ធផលសរុបលើពិភពលោក គឺធ្វើបានល្អ ដោយមានចំណែកទីផ្សារ ១០% ដូចឆ្នាំមុនដែរ។

Volkswagen ឈរលើចំណាត់ថ្នាក់លេខ ២ ក៏មានស្ថេរភាពល្អប្រសើរផងដែរ ដែលគិតពី១០ឆ្នាំ មុនគឺមានចំណែកទីផ្សារចន្លោះពី ៧,៣% (ឆ្នាំ២០១០ និងឆ្នាំ២០១៦) ដល់ ៨,៣% (ឆ្នាំ២០១២ និងឆ្នាំ២០១៣)។ ដោយឡែកឆ្នាំនេះទទួលបាន ៧,៧% ខណះចំនួននៃការលក់មានការថយចុះ។

ក្នុងនោះ Ford នៅចំណាត់ថ្នាក់លេខ៣ ទទួលបានចំណែកទីផ្សារ ៥,៨% និងបន្ទាប់មកគឺ Honda ចំណាត់ថ្នាក់លេខ៤។

ខាងក្រោមនេះជាតារាងបូកសរុបចំនួនលក់ និងចំណែកទីផ្សារ ក្រុមហ៊ុនរថយន្ត៖

ប្រភព៖ focus2move.com
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+