ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M8 កម្លាំងជាង៦០០សេះ ចេញលក់នៅអូស្ត្រាលី តម្លៃទិញបាន Lexus LX570 ពីរគ្រឿង

BMW នឹងដាក់លក់រថយន្តស្ព័រម៉ូដែលចុងក្រោយបង្អស់ គឺ M8 Competition Coupe ដែលមានតម្លៃចាប់ពី ២៤០ ០០០ដុល្លារ នៅលើទីផ្សារប្រទេសអូស្ត្រាលី។

មិនតែប៉ុណ្ណោះ វាមាន Option ជាច្រើនទៀតដូចជា គ្រឿង Carbon លម្អផ្នែកខាងក្រៅ M Carbon Exterior Package តម្លៃ ៧ ០០០ដុល្លារ, ដុំហ្វ្រាំង M Carbon Ceramic Brakes តម្លៃ ១១ ៣០០ដុល្លារ និង ទឹកថ្នាំ BMW Individual តម្លៃ ៧ ១០០ដុល្លារ។ ជាមួយគ្នានេះ កញ្ចប់ Option ពីរទៀត គឺ M Competition Package និង M Driver’s Package ត្រូវបំពាក់មកស្តង់ដារតែម្តង។

ផ្នែកខាងក្នុង វាក៏មាន Option ជា Carbon Fiber ឬ BMW Individual Piano Black, ស្បែក Merino Leather, កៅអីមុខមានមុខងារកម្តៅ និងបញ្ចេញខ្យល់, កន្លែងសាកថ្មទូរសព្ទ Wireless, កាមេរ៉ាមើលពេលយប់ Night Vision និងកុងទ័រឌីជីថលថ្មីជាដើម។

M8 Competition Coupe ប្រើម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦១៧សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,‌២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់បាត់! Kia Optima ឆ្នាំ២០២១ អាចមានរូបរាងបែបនេះ

រថយន្ត Kia Optima (ឬ Kia K5 នៅលើទីផ្សារកូរ៉េខាងត្បូង) ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែធ្នូខាងមុខ ជាមួយការរចនារូបរាងថ្មីសន្លាង (all-new) តែម្តង។

វាមិនត្រឹមតែមានរូបរាងថ្មីប៉ុណ្ណោះទេ ប៉ុន្តែបានរចនាកាន់តែទាក់ទាញ ជាមួយចង្កៀងមុខដ៏កាច និងប៉ាណាមុខហៅថា Tiger Face ទៀតផង។ ចំណែកឯផ្នែកខាងក្រោយវិញ វាបានបំពាក់ចង្កៀងដែលលាតសន្ធឹងពេញផ្នែកខាងក្រោយ ដែលមើលទៅពិតជាទាក់ទាញមែនទែន។

ក្រៅពីការអាប់ដេតថ្មីជាច្រើនខាងលើ Kia Optima ឆ្នាំ២០២១ ក៏នឹងបំពាក់លក្ខណៈពិសេសៗមិនឱ្យចាញ់គូប្រជែង ដូចជា Toyota Camry, Honda Accord, Nissan Altima, Ford Fusion និង Chevy Malibu ដែរ។ វាគឺជារថយន្តលក់ដាច់បំផុតលំដាប់ទី៧ ក្នុងចំណោមរថយន្តប្រភេទ Sedan ខ្នាតមធ្យម។

សូមបញ្ជាក់ថា រថយន្ត Kia Optima មានជម្រើសម៉ាស៊ីន ២ប្រភេទ គឺ ចំណុះ ២,៤លីត្រ និង ១,៦លីត្រ Turbo ទំហំ ៤ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយជាង ២ម៉ឺន អាចពិចារណាទិញកូរ៉ូឡា ២០១៦ នេះទៅ មិនខុសទេ!

ប្រសិនបើមានលុយជាង ២ម៉ឺន គួរតែអាចសារ៉េឡាន កូរ៉ូឡា ឆ្នាំ២០១៦នេះបានហើយ ជាជាងជ្រើសរើសយកឡានសេរី ២០០៤ ទៅ ២០១០ អី គិតទៅយូរឆ្នាំណាស់ មិនចំនេញទេ ជិះម្តងៗដេកតែភ័យរឿងខូច។ រថយន្តកូរ៉ូឡានឆ្នាំ ២០១៦ នោះត្រូវបានដាក់លក់ដោយបុគ្គលិកលក់ឡានមួយទឹក របស់ក្រុមហ៊ុនផ្លូវការរបស់តូយ៉ូតា ដោយមានការផ្តល់ជូនយ៉ាងពិសេសផងដែរដូចជា៖
? ប្ដូរប្រេងម៉ាស៊ីនឥតគិតថ្លៃរយះពេល ១ឆ្នាំ
? កាត់ឈ្មោះ ប្ដូរឈ្មោះម្ចាស់កម្មសិទ្ធិដោយឥតគិតថ្លៃ
? ផ្ដល់ជូនការធានារយះពេល ១ឆ្នាំ

លក្ខណៈបច្ចេកទេស របស់រថយន្តគឺត្រូវបានបំពាក់ទៅដោយ ៖ ម៉ាស៊ីន ១,៦ លីត្រ ប្រអប់លេខស្វ័យប្រវិត្ត ៤វគ្គ សោរស្វ័យប្រវត្តិ (Smart Key), កាមេរ៉ាក្រោយ, DVD, ប្រព័ន្ធហ្រ្វាំង(ABS), Sensorមុខក្រោយ…
ព័ត៍មានបន្ថែមអាចទាក់ទង ០១៧ ៣៣៣ ៥៩៩ ឬទៅមើលនៅទីតាំងផ្ទាល់ដែល ស្ថិតនៅផ្លូវ សាធារណៈរដ្ឋឆែក (១៦៩) ខាងជើងវីទ្យាល័យបាក់ទូក ក្បែរក្រសួងទេសចរណ៍

ប្រយ័ត្នទិញមិនទាន់! Admin អត់ដឹងទេ ទាក់ទងគេទៅ!

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នឹងនាំយកកំពូលរថយន្ត Off-road ខ្លួនមកវិញ ក្នុងឆ្នាំ២០២០

Ford បានធ្វើឱ្យមនុស្សជាច្រើនរង់ចាំអស់រយៈពេល ២៣ឆ្នាំ សម្រាប់រថយន្តកំពូល Off-road ម៉ូដែល Bronco។

ឥឡូវនេះក្រុមហ៊ុនរថយន្តអាមេរិកខាងលើបានប្រកាសថា Ford Bronco ជំនាន់ទី៦ ថ្មីសន្លាង (All-new) នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២០ ខាងមុខនេះតែម្តង។ ទោះបីជាយ៉ាងណា Ford មិនបានបញ្ចេញព័ត៌មានលម្អិតច្រើនឡើយ ប៉ុន្តែបានចេញវីដេអូ Teaser ថ្មីមួយពីប្រវត្តិរបស់ Bronco ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

ក្នុងនោះយើងអាចមើលឃើញការអាប់ដេតរូបឡូហ្គូថ្មីសម្រាប់ម៉ូដែល Bronco នេះផងដែរ។ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយជុំវិញរថយន្ត Ford Bronco នេះ ដូចជា វាអាចនឹងប្រើគ្រោងឆ្អឹងដូចទៅនឹង Ford Ranger ជាដើម។

Ford Bronco នឹងចេញមកប្រជែងជាមួយ Jeep Wrangler ហើយនឹងមានតួខ្លួនរាងជ្រុងៗ អាចដោះទ្វារចេញបាន និងមានសមត្ថភាព Off-road ដ៏អស្ចារ្យទៀតផង។ ចំណែកឯម៉ាស៊ីនវិញ គេរំពឹងថាវានឹងប្រើម៉ាស៊ីន Ecoboost ចំណុះ ២,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ក៏ដូចជា ម៉ាស៊ីន Hybrid ទំហំ ៦ស៊ីឡាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ASX ឆ្នាំ២០២០ ចេញលក់នៅអូស្ត្រាលី តម្លៃមិនដល់២ម៉ឺនដុល្លារ

Mitsubishi បានចេញលក់រថយន្ត SUV ខ្នាតតូចម៉ូដែល ASX ស៊េរីឆ្នាំ២០២០ ជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី។

ASX ចែកចេញជា ៣ម៉ូដែល គឺ ASX ES តម្លៃ ១៧ ២៥០ដុល្លារ, ASX LS តម្លៃ ២០ ៨៧០ដុល្លារ និង ASX Exceed តម្លៃ ២៤ ៦៧០ដុល្លារ។

លក្ខណៈពិសេសស្តង់ដារលើរថយន្ត ASX មានដូចជា យ៉ាន់ Alloy ទំហំ ១៨អ៊ីង, ចង្កៀងមុខ-ក្រោយ LED, កាងកន្ទុយត្រីក្រោយ, អេក្រង់ Infotainment System ទំហំ ៨អ៊ីង, មុខងារ Apple CarPlay និង Android Auto ព្រមទាំង Bluetooth ផងដែរ។

រថយន្តជប៉ុនខាងលើមាន ៨ពណ៌ឱ្យជ្រើសរើស ហើយអាចបន្ថែម Option ដ៏ពិសេសមួយហៅថា ADAS Pack ដែលរួមមានមុខងារ Lane Departure Warning, Lane Change Assist, Blind Spot Warning, Rear Cross Traffic Alert, Rear Parking Sensors ជាដើម។

Mitsubishi ASX មានជម្រើសម៉ាស៊ីនចំនួនពីរ គឺ ចំណុះ ២,៤លីត្រ មានកម្លាំង ១៦៥សេះ និង ២,០លីត្រ មានកម្លាំង ១៤៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus LX 570 2020 នាំពីជប៉ុនយកលក់នៅវៀតណាម ដឹងតម្លៃប៉ុន្មានទេ?

ក្រោយ​ពី​បញ្ចេញ​រថយន្ត​ SUV ថ្មី​ពីរ​ម៉ូដែល​ក្នុង​កម្មវិធី Vietnam Motor Show ឆ្នាំ ២០១៩ រួច​មក ក្រុមហ៊ុន Lexus បាន​បន្ត​នាំ​យក​រថយន្ត Lexus LX 570 ឆ្នាំ ២០២០ មក​បន្ត​ទៀត។

ប្រៀប​ធៀប​នឹង​ម៉ូដែល​ឆ្នាំ ២០១៩ ​ឃើញ​ថា​ម៉ូដែល​ថ្មី​នេះ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​នោះ​ឡើយ ពោល​វា​នៅ​តែ​មាន​បំពាក់​នូវ​​រន្ធ​ខ្យល់​ទំហំ​ធំ និង​មាន​អំពូល​ក្រោយ​រាង​អក្សរ L ដដែល។ នៅ​ផ្នែក​ខាង​ក្នុង​គ្រប​ដណ្ដប់​ដោយ​ស្បែក​គុណភាព​ខ្ពស់ និង​ឈើ Shimamoku មាន​អេក្រង់​បញ្ជា​ទំហំ ១២,៣ អ៊ីញ ឧបករណ៍​បំពង​សំឡេង​ចំនួន ១៩ និង​ម៉ាស៊ីន​ត្រជាក់ ៤ តំបន់។

Lexus LX 570 ឆ្នាំ ២០២០ នៅ​តែ​ប្រើ​ម៉ាស៊ីន V8 ចំណុះ ៥,៧ លីត្រ ផលិត​កម្លាំង​បាន ៣៦៧ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ Lexus LX ស៊េរី​ថ្មី​នេះ​គឺ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន និង​ចែក​ចាយ​លក់​នៅ​វៀតណាម​ក្នុង​តម្លៃ​ប្រមាណ ៣៥,៩ ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes តបនឹងការលេងសើចរបស់ BMW មួយឆ្ងាញ់!

ក្នុង​ពិធី​បុណ្យ​ Halloween ក្រុមហ៊ុន​ BMW បាន​​អបអរ​ដោយ​បញ្ចេញ​សារ​លេង​សើច​មួយ​ដាក់​ក្រុមហ៊ុន Mercedes-Benz។

រូបភាព​​ដែល BMW បាន​បង្ហោះ​បាន​បង្ហាញ​ថា​រថយន្ត​ Mercedes E53 គឺ​ពាក់​រូបរាង​ BMW M5 ដែល​មាន​សរសេរ​សារ​ថា ៖ “ពេល​នេះ​រថយន្ត​ទាំង​អស់​ អាច​តែង​ខ្លួន​ដូច​ជា​វីរបុរស​សំណព្វ​ចិត្ត​របស់​ខ្លួន​បាន​។”

យ៉ាងណាក្ដី Mercedes បាន​ឆ្លើយ​តប​នឹង​ការ​លេង​សើច​នេះ​ភ្លាមៗ ដែល​ឆ្លើយ​តប​ចាក់​ដោត​បំផុត។ ក្រុមហ៊ុន Daimler AG ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Mercedes បាន​តប​យ៉ាង​ខ្លី​ថា ៖ “ល្អ​ណាស់។ វា​ជា​ការ​តុបតែង​គួរ​ឲ្យ​ខ្លាច​មួយ។ ជា​ពិសេស​គឺ​​ផ្ទាំង​ប៉ាណា​ខាង​មុខ​​តែ​ម្ដង។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជនម៉ាឡេស៊ី ចាប់ផ្ដើមបែកចិត្តពីរថយន្តបរទេស

ចំនួន​លក់​របស់​​ម៉ាក​រថយន្ត​ក្នុង​ស្រុក​របស់​ម៉ាឡេស៊ី​ដូច​ជា​ Perodua និង Proton មាន​ការ​កើន​ឡើង​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ ខណៈ​ដែល​ចំនួន​លក់​រថយន្ត​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អាល្លឺម៉ង់​ភាគ​ច្រើន​មាន​ការ​ធ្លាក់​ចុះ។

តួ​លេខ​បាន​មក​ពី​សហគមន៍​យានយន្ត​ម៉ាឡេស៊ី​បាន​បង្ហាញ​ថា​ចំនួន​លក់​រថយន្ត​សរុប​ក្នុង​ត្រីមាស​ទី ៣ មាន​ការ​ថយ​ចុះ ២,៦៣% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។ ចំនួន​លក់​នៅ​ឆ្នាំ ២០១៩ មាន ៤៤២ ៩៩១ គ្រឿង ចំណែក​នៅ​ឆ្នាំ ២០១៨ មាន ៤៥៤ ៩៧១ គ្រឿង។

រយៈពេល ២ ឆ្នាំ​ជាប់​គ្នា​នៅ​ឆ្នាំ ២០១៨ និង ២០១៩ តំណែង​កំពូល​គឺ​បាន​ទៅ​លើ​រថយន្ត​ក្នុង​ស្រុក​ Perodua។ នៅ​ត្រីមាស​ទី ៣ រថយន្ត​ម៉ាក​នេះ​លក់​ចេញ​បាន​ ១៧៨ ៧៥៤ គ្រឿង កើន​ ៦,២៧%។ លេខ​ពីរ​គឺ Proton ម៉ាក​រថយន្ត​ក្នុង​ស្រុក​ដែរ ដែល​លក់​បាន​ ៦៩ ៩២០ គ្រឿង កើន​ឡើង ៤២,០២%។

តួ​លេខ​របស់​ម៉ាក​រថយន្ត​ផ្សេង​ទៀត​គឺ​ឃើញ​ក្រហម​ ដែល​ជា​សញ្ញា​ធ្លាក់​ចុះ។ Honda ធ្លាក់​ចុះ ១៨,៥១% Toyota ធ្លាក់​ចុះ ៩,៥៧% Nissan ធ្លាក់​ចុះ ២៤,៩៣% និង Mazda ធ្លាក់​ចុះ ១៩,០១% ជា​ដើម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញរថយន្ត Rolls-Royce Ghost 2021 ធ្វើតេស្តគ្រោងឆ្អឹងថ្មី

រថយន្ត​ Rolls-Royce Ghost ស៊េរី​ឆ្នាំ ២០២១ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត​ Nurburgring ក្នុង​ប្រទេស​អាល្លឺម៉ង់។

តាម​រូបភាព​គេ​អាច​មើល​ឃើញ​ថា​រថយន្ត​ម៉ូដែល Ghost ស៊េរី​ថ្មី​នេះ មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ធំ​ដុំ​នោះ​ទេ ដោយ​មាន​ការ​ប្ដូរ​តិច​តួច រួម​មាន​អំពូល​មុខ​ក្រោយ​ដែល​ទំនើប​ជាង​មុន។ ការ​ផ្លាស់​ប្ដូរ​ធំ​គឺ​នៅ​លើ​គ្រោង​ឆ្អឹង​ ដែល​ក្រុមហ៊ុន​បាន​ប្ដូរ​មក​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​អាលុយមីញ៉ូម​វិញ។

គ្រោង​ឆ្អឹង​ថ្មី​របស់​ Ghost ឆ្នាំ ២០២១ នឹង​ជួយ​បង្កើន​សមត្ថភាព​រក្សា​លំនឹង ហើយ​​អាលុយមីញ៉ូម​ក៏​នឹង​ជួយ​ឲ្យ​រថយន្ត Ghost ជំនាន់​ថ្មី​មាន​ទម្ងន់​ស្រាល​ជាង​មុន​ផង​ដែរ។ ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​​វិញ រំពឹង​ថា​ប្រើ​ម៉ាស៊ីន Twin-Turbo ៦,៦ លីត្រ ១២ ស៊ីឡាំង ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ រថយន្ត​ Rolls-Royce Ghost ជំនាន់​ទី​ពីរ​នេះ នឹង​បង្ហាញ​នៅ​ឆ្នាំ​ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ប្រើអគ្គិសនីរបស់ Ford បំផុសគំនិតតាមម៉ូដែល Mustang អាចមានរូបរាងបែបនេះ

រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Ford នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៧ វិច្ឆិកា ២០១៩ ខាងមុខនេះ។

បើតាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា វាអាចនឹងប្រើឈ្មោះ Ford Mach E ឬ Mach 1 ខណៈរូបភាព Render បានបង្ហាញឱ្យឃើញពីរូបរាងដ៏ទាក់ទាញរបស់វា ដែលបំផុតគំនិតតាមរថយន្តស្ព័រ Ford Mustang។

ក្រៅពីមានរូបរាងស្រដៀងគ្នា Ford បានសន្យាថា រថយន្ត SUV អគ្គិសនីនោះនឹងមានសមត្ថភាពបើកបរ និង បត់បែនដូច Mustang ដែរ ។ Ford Mach E ឬ Mach 1 ទំនងនឹងមានទាំងជម្រើសប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ ហើយថែមទាំងមានជម្រើសកម្លាំងខុសគ្នាទៀតផង។

យ៉ាងណាមិញ Ford អះអាងថា Mach E ឬ Mach 1 នឹងផ្តល់ចម្ងាយបើកបរ ៦០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+