ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់ស្ទះ! Jeep Gladiator ដាក់ម៉ាស៊ីនកម្លាំង ១០០០សេះ តម្លៃ ២២ម៉ឺនដុល្លារ

Hennessey បាន​បង្ហាញ​ចេញ​រថយន្ត​ Maximus ជំនាន់​ថ្មី​របស់​ខ្លួន ដែល​រថយន្ត​នេះ​ផលិត​ឡើង​​ដោយ​ប្រើ​តួ​ខ្លួន​របស់ Jeep Gladiator។

ក្រុមហ៊ុន​ជំនាញ​កែច្នៃ​រថយន្ត​ខាង​លើ​បាន​បំពាក់​នូវ​ម៉ាស៊ីន Hellcat ​ប្រភេទ Supercharged ចំណុះ ៦,២ លីត្រ​V8 កម្លាំង ១០០០ សេះ ជំនួស​ឲ្យ​ម៉ាស៊ីន​ដើម​ដែល​មាន​ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង (V6) តែ​ប៉ុណ្ណោះ។ តាម​រយៈ​ការ​កែច្នៃ​ថ្មី​នេះ​រថយន្ត​ម៉ូដែល Maximus អាច​​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​តែ ៣,៩ វិនាទី។

ក្រៅ​ពី​មាន​ប្ដូរ​ម៉ាស៊ីន Hennessey ក៏​បាន​ធ្វើ​ការ​កែច្នៃ​រូបរាង​រថយន្ត​នេះ ឲ្យ​ខុស​ប្លែក​ពី Jeep Gladiator ដែល​ខុស​ប្លែក​ខ្លាំង​បំផុត។ រថយន្ត​ Gladiator អាច​មាន​តម្លៃ​ខ្ទង់ ៥ម៉ឺន​ដុល្លារ​នៅ​អាមេរិក ប៉ុន្តែ​សម្រាប់ Maximus វិញ​គឺ​មាន​តម្លៃ​ថោក​បំផុត ២២៥ ០០០ ដុល្លារ។ រថយន្ត​នេះ​ដែរ​​មាន​ផលិត​ត្រឹម ២៤ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

FCA និង PSA យល់ព្រមរួមបញ្ចូលគ្នា បង្កើតបានជាក្រុមហ៊ុនរថយន្តធំជាងគេក្នុងលោកលំដាប់ទី ៤

ដូច​ជា​ការ​រំពឹង​ទុក ក្រុមហ៊ុន​រថយន្ត​ Fiat Chrysler Automobiles និង PSA Group បាន​ប្រកាស​អំពី​ការ​យល់​ព្រម​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ដែល​វា​នឹង​បង្កើត​បាន​ជា​ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លំដាប់​ទី ៤ នៅ​ក្នុង​លោក បើ​មើល​លើ​ចំនួន​លក់​សរុប។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​បញ្ចូល​គ្នា ក្រុមហ៊ុន​រថយន្ត​ទាំង​ពីរ​ពួក​គេ​នឹង​រួម​បញ្ចូល​គ្នា ៥០/៥០ ដោយ​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​នីមួយៗ នឹង​គ្រប់គ្រង​ហ៊ុន​ ៥០% នៃ​ក្រុមហ៊ុន​ដែល​រួម​បញ្ចូល​គ្នា​រួច។ក្រុមហ៊ុន​ថ្មី​រំពឹង​ថា​នឹង​មាន​តម្លៃ​លើ​ទីផ្សារ​ប្រមាណ​ ៥០ ពាន់​លាន​ដុល្លារ នេះ​បើ​ផ្អែក​តាម​តម្លៃ​ភាគហ៊ុន​បច្ចុប្បន្ន។

គួរ​ដឹង​ក្រុមហ៊ុន​បាន​ពី​ការ​​រួម​បញ្ចូល​គ្នា​នេះ នឹង​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ហុល្លង់ ហើយ​មាន​ការិយាល័យ​កណ្ដាល​ស្ថិត​នៅ​ប្រទេស​បារាំង អ៊ីតាលី និង​សហរដ្ឋអាមេរិក​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្តប្រភេទ SUV ប្រភេទ XL ប្រភេទណាដែលអ្នកគួរបើកបរនៅក្នុងប្រទេសកម្ពុជា?

រថយន្តប្រភេទ SUV ៧ កៅអីទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា។ រថយន្តប្រភេទនេះងាយស្រួលក្នុងការបើកបរលើផ្លូវលំបាក ហើយផ្តល់ជូននូវខ្លប់ក្រោយធំទូលាយដើម្បីកុំធ្វើឱ្យអ្នកខកចិត្តក្នុងការធ្វើដំណើរ ឬក្នុងការចរាចរណ៍ផ្លូវវែងឆ្ងាយ ។ នេះជារថយន្តប្រភេទ SUV ដែលមានប្រជាប្រិយបំផុតចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ និងការមកដល់នៃរថយន្ត Lexus LX470 នៅលើដងផ្លូវនៃប្រទេសកម្ពុជា។

សព្វថ្ងៃនេះស្ទើរតែគ្រប់ក្រុមហ៊ុនលក់រថយន្តធំៗដែលទទួលបានសិទ្ធចែកចាយដែលមានការផ្តល់ជូននូវគំរូមួយដើម្បីប្រកួតប្រជែងជាមួយ Lexus ក្នុងទីផ្សាររថយន្តដែលតម្លៃបានផ្ទុះឡើង។ ឥឡូវនេះឡាន Lexus LX570 អាចឡើងដល់ ២៥០k ដុល្លារ! ពួកគេគឺជាជម្រើសដែលមានតំលៃសមរម្យមួយចំនួននៅលើទីផ្សារដែលភ្ជាប់មកជាមួយប្រភពដើមការធានា និងសេវាកម្ម។ យើងអាចស្វែងរកតាមរយៈអត្ថបទនេះ។
១.    The beast: Lexus LX570 – តំលៃប្រហែល ២៥០,០០០ ដុល្លារសហរដ្ឋអាមេរិក
LX570 គឺជារថយន្តមួយដែលឥឡូវនេះនៅក្នុងប្រទេសកម្ពុជាវាគឺជារថយន្តតំណាងនៃអំណាច។ ប៉ុន្តែតម្លៃរបស់វានេះបានកើនឡើងជាលំដាប់ដល់ ២៥០k សំរាប់រថយន្ត full option version។

វាមានសមត្ថភាពពិសេសដែលបំពាក់ដោយម៉ាស៊ីន ៥,៧ លីត្រ។

២. The challenger: Toyota Landcruiser – តំលៃចាប់ពី ១២៥,០០០ ដុល្លារសហរដ្ឋអាមេរិក
រថយន្ត Landcruiser ទំនើបរួមទាំងម៉ូឌែលបច្ចុប្បន្នគឺជារថយន្តប្រភេទ SUV ប្រណីតដ៏ធំមួយដែលមានប្រវែង ១៦ ហ្វីតនិងមានទំងន់ក្រោម ៣ តោន។ វាផ្តល់នៅផ្នែកខាងក្នុងធំទូលាយ មានសម្ថភាពខ្ពស់ និងផាសុខភាព។

ជើងក្រោមគឺមានភាពរលាស់ល្អ ការបើកបរស្ងាត់ហើយ មានអារម្មណ៍សុវិត្តិភាពពេលបើកបរផ្លូវឆ្ងាយ ។ ហើយវានៅតែមានទំនុកចិត្តសំរាប់ប្រជាជនកម្ពុជា។

3. The best deal: MG RX8 – ៦៤,៨៨៨ ដុល្លារសហរដ្ឋអាមេរិក
ការមកដល់ចុងក្រោយនៅលើទីផ្សាររថយន្តបានទាក់ទាញអថិតិជនជាច្រើនមកចាប់អារម្មណ៍ម៉ាក MG RX8 ។  MG RX8 មានចន្លោះកង់មុខក្រោយធំទំហំ ២៨៥០ មីល្លីម៉ែត្រ (ដូចគ្នាទៅនឹងឡាន Landcruiser និង LX570 និងវែងជាង Fortuner) ដែលជាផ្នែកខាងក្នុងធំទូលាយជាមួយនឹងការភ្ជាប់ជាមួយសម្ភារៈប្រណីតដ៏ស្រស់ស្អាត (ដែកថែប ឈើប្រណិត និងស្បែកពណ៌ត្នោតសម្បូរបែបជាមួយនឹងភាពស្រស់ស្អាត ) និងការបើកបរប្រកបដោយផាសុកភាពបំពាក់ដោយម៉ាស៊ីនប្រើម៉ាស៊ីនចំណុះ ២ លីត្រប្រើតួបូរ។

ហើយចុងក្រោយ តម្លៃរបស់វាត្រឹមតែពាក់កណ្តាល Landcruiser ក្រុមហ៊ុន MG បានជ្រៀតចូលទីផ្សារនៃរថយន្តប្រភេទ SUV XL ដែលសំរាប់អ្នកនិយមរថយន្តប្រភេទនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ថែម Option លេខដៃ៧វគ្គ លើឡានស្ព័រ 911 ឆ្នាំ២០២០

Porsche បានពាំនាំកាដូដ៏អស្ចារ្យមួយសម្រាប់អ្នកងុបងល់នឹងរថយន្ត ដោយបញ្ជាក់ថា រថយន្តស្ព័រ 911 ស៊េរីឆ្នាំ២០២០ នឹងមាន Option លេខដៃ ៧វគ្គ។

Option លេខដៃនេះនឹងមិនគិតលុយឡើយ ហើយនឹងមានលើរថយន្ត 911 Carrera S, 911 4S Coupe និង 911 4S Cabriolet ផងដែរ។

ទោះជាយ៉ាងណា លេខដៃនេះនឹងធ្វើឲ្យដំណើរការយឺតបន្តិច ដោយ Porsche អះអាងថា 911 Carrera S នឹងចំណាយពេលប្រមាណ ៤វិនាទីដើម្បីជាន់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង យឺតជាងលេខអូតូដែលប្រើពេលត្រឹម ៣,៣វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញ លេខដៃនេះមិនប៉ះពាល់ដល់ល្បឿនអតិបរមារបស់វាឡើយ ដោយ Porsche និយាយថា 911 នៅតែអាចរត់ដល់ល្បឿន ៣០៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈលេខអូតូអាចរត់ដល់ល្បឿន ៣០៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ងាកមកមើលចំណុចអវិជ្ជមានវិញ រថយន្ត 911 ប្រើលេខដៃ មានទម្ងន់ស្រាលជាង 911 ប្រើលេខអូតូ ដល់ទៅ ៣៨គីឡូក្រាមឯណោះ។ 911 Carrera S លេខដៃនឹងមានតម្លៃចាប់ពី ១១៣ ៣០០ដុល្លារលើទីផ្សារអាមេរិក ខណៈ 911 Carrera 4S Cabriolet មានតម្លៃចាប់ពី ១៣៣ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-9 ឆ្នាំ២០២០ ចេញតម្លៃលក់នៅអាមេរិក តែជាង៣ម៉ឺនដុល្លារ

Mazda បានបញ្ចេញរថយន្ត SUV បំពាក់កៅអី ៣ ជួរ ម៉ូដែល CX-9 ស៊េរីឆ្នាំ២០២០ ហើយបង្ហាញពីតម្លៃរបស់វា នៅលើទីផ្សារសហរដ្ឋអាមេរិក។

Mazda CX-9 ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged មានកម្លាំង ២៥០សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ i-Activ AWD ព្រមទាំងមុខងារ G-Vectoring Control Plus ហើយមានមុខងារជំនួយការបើកបរ Off-road ថ្មីហៅថា Off-road Traction Assist ទៀតផង។

CX-9 ក៏បំពាក់បច្ចេកវិទ្យាសុវត្ថិភាព i-Activsense ដោយក្នុងនោះរួមមានមុខងារដូចជា Lane Departure Warning, Lane Keep Assist, Blind Spot Monitoring, Rear Cross-Traffic Alert, Advanced Smart City Brake Support with Pedestrian Detection, Smart Brake Support with Collision Warning និង Radar Cruise Control with Stop&Go Function ផងដែរ។

សូមបញ្ជាក់ថា រថយន្ត CX-9 ចែកចេញជា ៤ម៉ូដែល គឺ CX-9 Sport តម្លៃចាប់ពី ៣៣ ៧៩០ដុល្លារ, CX-9 Touring តម្លៃចាប់ពី ៣៥ ៦១០ដុល្លារ, CX-9 Grand Touring តម្លៃចាប់ពី ៤១ ៤៥០ដុល្លារ និង CX-9 Signature តម្លៃចាប់ពី ៤៦ ១១៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បូកសរុប ១០ឆ្នាំចុងក្រោយ ទាំង ១០នេះជារថយន្តលក់ដាច់ជាងគេនៅវៀតណាម

រយៈពេល​ជាង ១០ឆ្នាំ រថយន្ត​ Sedan កម្រិត B-Class របស់ Toyota នៅ​តែ​គ្មាន​គូ​ប្រជែង​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម។

១. Tooyta Vios លក់​បាន ១២៩ ៣២១ គ្រឿង

២. Toyota Innova លក់​បាន ៨៨ ៣២៦ គ្រឿង

៣. Toyota Fortuner លក់​បាន​ ៨៤ ២៣៧ គ្រឿង

៤. Kia Morning លក់​បាន ៧៥ ០១៩ គ្រឿង

៥. Ford Ranger លក់​បាន ៦៤ ៧៦៤ គ្រឿង

៦. Mazda3 លក់​បាន ៥៦ ១៤៣ គ្រឿង

៧. Toyota Altis លក់​បាន ៥១ ៦៤៤ គ្រឿង

៨. Kia Forte លក់​បាន ៥១ ០០០ គ្រឿង

៩. Mazda CX-5 លក់​បាន ៤៦ ៩៥៩ គ្រឿង

១០. Honda CR-V លក់​បាន ៤០ ៦៨០ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានដំណឹងល្អអំពី Toyota Land Cruiser

កាល​ពី​កន្លង​ទៅ​មាន​ការ​លេច​ឮ​ដំណឹង​ថា​ Toyota នឹង​​ឈប់​ផលិត​រថយន្ត​ Land Cruiser លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ក្រោយ​មក​មាន​ការ​ចេញ​មុខ​បញ្ជាក់​ពី​ Toyota ថា​គ្មាន​ផែនការ​បញ្ឈប់​ការ​ផលិត​រថយន្ត​នេះ​ទេ។

ថ្មីៗ​នេះ​ដែរ ក្រុមហ៊ុន Toyota ប្រចាំ​នៅ​អូស្ត្រាលី​បាន​ប្រាប់​ដំណឹង​ល្អ​មួយ​អំពី Land Cruiser នេះ។ អនុប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ Toyota Australia បាន​ទទួល​ស្គាល់​ថា​រថយន្ត Land Cruiser ជំនាន់​ថ្មី​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍន៍ ​ដោយ​មិន​បាន​និយាយ​លម្អិត​នោះ​ឡើយ​អំពី​លក្ខណៈ​សម្បត្តិ​របស់​វា។

យ៉ាងណាក្ដី​រថយន្ត Land Cruiser ជំនាន់​ថ្មី​នេះ​រំពឹង​ថា​នឹង​លេច​មុខ​​លឿន​បំផុត​គឺ​នៅ​ឆ្នាំ ២០២២ ឯណោះ ហើយ​វា​អាច​នឹង​ចេញ​មក​ដំណាល​គ្នា​នឹង​រថយន្ត Lexus LX ជំនាន់​ថ្មី​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងចេញឡាន SUV ថ្មី រូបរាងកាត់ RAV4

រូបថតជាច្រើនសន្លឹកនៃរថយន្ត Toyota Raize ស៊េរីឆ្នាំ២០២០ បានបែកធ្លាយលើបណ្តាញអនឡាញ មុនថ្ងៃវាបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជប៉ុន នាខែក្រោយ។

រថយន្ត SUV ខ្នាតតូចនេះមានការរចនាស្រដៀងទៅនឹងរថយន្ត RAV4 សូម្បីតែផ្នែកខាងមុខ, ចំហៀង និងខាងក្រោយ។ វាបំពាក់ចង្កៀង-ក្រោយ ព្រមទាំងអំពូលកាត់អ័ព្ទ និង អំពូល Daytime Running Light ប្រភេទ LED ផងដែរ។ តួខ្លួនរបស់វាបានរំលេចទៅដោយជ័រខ្មៅ ដើម្បីបន្ថែមភាពស្ព័រ ហើយក៏នឹងមានគ្រឿងលេង TRD និង Modellista ផងដែរ។

Toyota Raize នេះ ត្រូវបានផលិតផ្អែកតាមរថយន្ត Daihatsu ហើយបានប្រើគ្រោងឆ្អឹង Daihatsu New Global Architecture (DNGA) ដែលស្រដៀងទៅនឹងគ្រោងឆ្អឹង TNGA របស់ Toyota ដែរ។ វាមានប្រវែង ៤ម៉ែត្រ, ទទឹង ១,៦ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ។

ថ្វីបើមានរូបរាងតូចមែន ប៉ុន្តែវានឹងបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន រួមទាំង មុខងារ Forward Collision Alert, Lane Departure Warning, Blind Spot Monitor និង Traffic Sign Recognition Technology ទៀតផង។

Raize នឹងប្រើម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbocharged ទំហំ៣ស៊ីឡាំង មានកម្លាំង ៩៨សេះ ហើយមានជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 ទទួលការអនុញ្ញាត ឱ្យក្លាយជាតាក់ស៊ីអគ្គិសនីដំបូងបង្អស់ក្នុងក្រុង New York

ទីភ្នាក់ងាររដ្ឋបាល Taxi & Limousine Commission របស់សហរដ្ឋអាមេរិក បានយល់ព្រមចំពោះសំណើដាក់ឱ្យរថយន្តអគ្គិសនី Tesla Model 3 ជារថយន្តតាក់ស៊ីនៅក្នុងទីក្រុង New York។

ជាការពិតណាស់ Tesla Model 3 ជារថយន្តអគ្គិសនីដំបូងគេបង្អស់ ដែលទទួលបានការយល់ព្រមខាងលើ ហើយបានចូលរួមជាមួយរថយន្តប្រភេទ Eco-Friendly ដទៃទៀតដូចជា Chevrolet Malibu Hybrid, Chrysler Pacifica Hybrid, Ford Fusion Hybrid, Hyundai Sonata Hybrid, Lincoln MKZ និង Lexus RX 450h ជាដើម។

ខណៈ Tesla Model 3 ទើបតែបានការអនុញ្ញាតឱ្យក្លាយជាតាក់ស៊ីនៅក្នុងទីក្រុង New York វាត្រូវបានប្រើប្រាស់ដឹកភ្ញៀវជាយូរនៅកន្លែងផ្សេង ដូចជា ប្រទេសហូឡង់ តាំងពីឆ្នាំ២០១៧ ហើយក្នុងឆ្នាំដដែលនោះ ឌុយបៃ បានបង្ហាញគម្រោងប្រើតាក់ស៊ី Tesla ចំនួន ២០០គ្រឿងទៀតផង។

សូម​បញ្ជាក់​ថា រថយន្ត Tesla Model 3 អាចបើកបរបាន​ចម្ងាយ​រហូតដល់ ៥០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង អាស្រ័យលើម៉ូដែលរបស់វា ហើយ​មាន​តម្លៃ​ចាប់​ពី ៣៥ ០០០ដុល្លារ​នៅ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Leaf EV ជាឡានអគ្គិសនី លក់ដាច់បំផុតលើលោក

ត្រឹម​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ចាប់តាំង​ពី​រថយន្ត Nissan Leaf ស៊េរី​ថ្មី​បាន​ដាក់​លក់ ក្រុមហ៊ុន​រថយន្ត​ជប៉ុន Nissan បាន​អះអាង​ថា ខ្លួន​បាន​ទទួល​ការ​បញ្ជា​ទិញ​ជាង ២០ ០០០គ្រឿង នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។

ក្នុង​នោះ​ផង​ដែរ ស្ថិតិ​បាន​បង្ហាញ​ថា រថយន្ត Nissan Leaf មួយ​គ្រឿង ត្រូវ​បាន​លក់​ដាច់​ជា​រៀងរាល់​រយៈពេល ១២ នាទី ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​អគ្គិសនី​លក់​ដាច់​បំផុត​នៅ​អឺរ៉ុប។ ចាប់តាំង​ពី​ឆ្នាំ២០១០ មក រថយន្ត Nissan LEAF បាន​លក់​ដាច់​ជាង ៣០០ ០០០គ្រឿង​មក​ហើយ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​អគ្គិសនី លក់​ដាច់​បំផុត​លើ​ពិភពលោក។

មិន​តែ​ប៉ុណ្ណោះ រថយន្ត Nissan Leaf ថ្មី ដែល​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ដំបូង នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត Frankfurt Motor Show កាល​ពី​ឆ្នាំ​មុន ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន Nissan ក្នុង​ប្រទេស​អង់គ្លេស បើក​ដំណើក​ការ ការ​កក់​តាម​អនឡាញ​ដើម្បី​បញ្ជា​ទិញ រថយន្ត Leaf ទៀតផង។

រថយន្ត Nissan Leaf ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ដោយ​បំពាក់​ម៉ូទ័រ​អគ្គិសនី​ថាមពល ៤០គីឡូវ៉ាត់ មានកម្លាំង ១៤៧សេះ។ សាក​ភ្លើងមួយពេញ​ វាអាច​បើក​បាន​ចម្ងាយ ២២៥គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+