ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បង្ហាញចេញគូប្រជែង Ford Ranger Raptor

Nissan បាន​បង្ហាញ​ចេញ​នូវ​ Concept ដ៏​ប្លែក​ច្នៃ​ចេញ​ពី​រថយន្ត​ Nissan Frontier ដែល​វា​ជា​ការ​ Tease មួយ​សម្រាប់​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ SEMA ឆ្នាំ ២០១៩ ដែល Nissan គឺ​ជា​តារា​ប្រចាំ​កម្មវិធី​នេះ។

​សម្រាប់​ប្រភេទ Concept នេះ Nissan បាន​ដក​ម៉ាស៊ីន ៤,០ លីត្រ ៦ ស៊ីឡាំង​ចេញ ដែល​ជំនួស​ដោយ​ម៉ាស៊ីន ៥,៦ លីត្រ ៨ ស៊ីឡាំង នៃ​រថយន្ត​ Nissan Titan វិញ។ ម៉ាស៊ីន​នេះ​ត្រូវ​បាន​ឆ្លង​កាត់​ការ​ Turbocharge ដែល​វា​អាច​ផលិត​កម្លាំង​បាន​លើស​ពី ៦០០ សេះ។ រថយន្ត​នេះ​ដែរ​ក៏​មាន​ការ​កែច្នៃ​រូបរាង​ប្រៀប​ដូច​ជា​រថយន្ត​ប្រណាំង​យ៉ាង​អ៊ីចឹង ពោរ​ពេញ​ដោយ​អំណាច​បំផុត៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងខាងក្នុងរថយន្ត Aston Martin DBX តម្លៃចាប់ពី ១៨ ម៉ឺនដុល្លារ

ការ​ប្រកាស​ចេញ​រថយន្ត SUV ដំបូង​របស់ Aston Martin កាន់​តែ​កៀក​ចូល​មក​ដល់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ដែល​នឹង​បង្ហាញ​ចេញ​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ដើម្បី​ឲ្យ​រថយន្ត​នេះ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​តម្លៃ​របស់​រថយន្ត​ម៉ូដែល DBX នេះ​ដែល​មាន​តម្លៃ​ចាប់​ពី ១៨៩ ៩០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក។ បន្ថែម​ពី​នេះ​ Aston Martin ក៏​បាន​បង្ហាញ​រូប​ភាព​​មួយ​សន្លឹក ដែល​ជា​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត DBX ទៀត​ផង។

ផ្នែក​ខាង​ក្នុង​របស់​រថយន្ត DBX គឺ​មាន​ចង្កូត​ស្រោប​ដោយ​ស្បែក​ចំនួន​ពីរ​ពណ៌​ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​កុងទ័រ​ប្រភេទ​ឌីជីថល​ទំហំ​ធំ។ នៅ​ចំ​កណ្ដាល​ក៏​មាន​អេក្រង់​កម្សាន្ត​ទំហំ​ធំ ហើយ​ផ្នែក​ខាង​ក្នុង​មាន​លាយ​ឡំ​ដោយ​ឈើ​ផង​ដែរ។

រថយន្ត DBX នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ៤,០ លីត្រ ៨ ស៊ីឡាំង ដែល​បាន​មក​ពី​ក្រុមហ៊ុន Mercedes-AMG។ វា​អាច​ផលិត​កម្លាំង​បាន ៥៤២ សេះ ហើយ​ក្រុមហ៊ុន​អះអាង​ថា​រថយន្ត​នេះ​អាច​បើកបរ​ដល់​ល្បឿន ២៩០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញគំរូឡាន Supra ថ្មី ៥ម៉ូដែល មើលៗពេញចិត្តមួយណា?

Toyota បានត្រៀមគំរូរថយន្ត Supra ស៊េរីឆ្នាំ២០២០ រហូតដល់ទៅ ៥ម៉ូដែលខុសៗគ្នា សម្រាប់កម្មវិធី SEMA ដែលខ្លួនបានបង្កើតដោយខ្លួនឯងខ្លះ និងចាប់ដៃជាមួយក្រុមហ៊ុនផ្សេងខ្លះ។

តោះ! ទៅមើលៗ តើអ្នកពេញចិត្តមួយណាដែរ?

១) Toyota GR Supra 3000GT Concept

២) Toyota GR Supra HyberBoost Edition 750HP

៣) Toyota GR Supra Wasabi Concept

៤) Toyota GR Supra Heritage Edition 500hp

៥) Toyota GR Supra Performance Line Concept

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M2 CS ឆ្នាំ២០២០ មាឌតូចមែន តែកម្លាំង៤៤៤សេះ ឯរាងម៉ាអេម

ក្រុមហ៊ុន BMW បានបញ្ចេញរថយន្តស្ព័រមាឌតូច M2 CS ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ TwinPower Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៤៤៤សេះឯណោះ។

BMW M2 CS ថ្មីមានទាំងជម្រើសលេខអូតូ ៧វគ្គ Dual Clutch និង លេខដៃ ៦វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,០វិនាទី ហើយមានល្បឿនអតិបរមា ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ M2 CS បំពាក់ប្រព័ន្ធបូម Active M Differential និង Adaptive M Suspension ដែលអាចឱ្យអ្នកបើកបរជ្រើសរើសយក Comfort, Sport និង Sport+ បាន។

វាមាន ៤ ពណ៌ គឺ ស (Alpine White), ខៀវ (Misano Blue Metallic), ខ្មៅ (Black Sapphire) និង ទឹកប្រាក់ (Hockenheim Silver Metallic)។

ផ្នែកខាងក្នុង វាបានបំពាក់កៅអីស្ព័រប្រភេទ M Competition រំលេចដោយស្បែក និងកាំម្ញី ព្រមទាំងថ្នេរដេរពណ៌ក្រហមយ៉ាងទាក់ទាញទៀតផង។ វាក៏មានបំពាក់ប្រព័ន្ធភ្លើង Ambient Interior Lighting, GPS, មុខងារ Apple CarPlay និងប្រព័ន្ធសំឡេង Harman / Kardon ផងដែរ។

សូមបញ្ជាក់ថា រថយន្ត BMW M2 CS ឆ្នាំ២០២០ នឹងមានតម្លៃខ្ទង់ ១០ម៉ឺនដុល្លារលើទីផ្សារប្រទេសអាល្លឺម៉ង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណូលរបស់ Ferrari កើនឡើងលើសការរំពឹងទុក

ក្រុមហ៊ុន Ferrari បាន​បង្ហាញ​ចេញ​​ចំណូល​ដែល​រក​បាន​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ ដែល​ចំណូល​មាន​ការ​កើន​ឡើង​​ ៤% អាច​រក​បាន​ ១,០២ ពាន់​លាន​ដុល្លារ។

ជា​មួយ​លទ្ធផល​ល្អ​លើស​ការ​រំពឹង​ទុក ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា​ចំណូល​ប្រចាំ​ឆ្នាំ ២០១៩ អាច​នឹង​មាន​ប្រមាណ​ ៣,៧ ពាន់​លាន​អឺរ៉ូ ដែល​តួ​លេខ​ប៉ាន់​ស្មាន​ចាស់​គឺ ៣,៥ ពាន់​លាន​អឺរ៉ូ។ ចំណូល​របស់​ Ferrari ភាគ​ច្រើន​គឺ​បាន​ពី​កំណើន​លក់​នៃ​រថយន្ត​ Portofino និង 812 Superfast។ ជាក់​ស្ដែង​នៅ​ត្រីមាស​ទី ៣ នេះ Ferrari អាច​លក់​រថយន្ត​បាន​ ២ ៤៧៤ គ្រឿង កើន​ឡើង ៩,៤% ធៀប​នឹង​ឆ្នាំ​មុន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Raize 2020 ចេញលក់នៅជប៉ុន តម្លៃចាប់ពីជាង ១,៤ ម៉ឺនដុល្លារ

ក្រោយ​ពី​បាន​លេច​ធ្លាយ​រូបរាង​កាល​ពី​ខែ​មុន​រួច​មក រថយន្ត​ Toyota Raize ឆ្នាំ ២០២០ បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​នេះ។

រថយន្ត​នេះ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​របស់​ Daihatsu ឈ្មោះ​ថា​ DNGA ដែល​វា​ទំហំ​តូច​ជាង​រថយន្ត C-HR ដោយ​មាន​ប្រវែង ៣៩៩៥ ម.ម ទទឹង​ ១៦៩៥ ម.ម និង​កម្ពស់ ១៦២០ ម.ម។ ត្បិត​ថា​មាន​ទំហំ​តូច​ប៉ុន្តែ​រថយន្ត​នេះ​ផ្ដល់​នូវ​ទំហំ​ខាង​ក្នុង​ធំ​ទូលាយ និង​មាន​កន្លែង​ដាក់​ឥវ៉ាន់​ទំហំ ៣៦៩ លីត្រ​ផង​ដែរ។

ម៉ាស៊ីន​របស់​រថយន្ត​នេះ​អាច​ផលិត​កម្លាំង​បាន​ ៩៧ សេះ ដែល​ក្រុមហ៊ុន​និយាយ​ថា​អាច​ផ្ដល់​នូវ​ការ​បង្កើន​សន្ទុះ​ថាមពល​ខ្លាំង និង​រលូន​ល្អ ហើយ​សន្សំសំចៃ​ប្រេង​បាន​ល្អ និង​បញ្ចេញ​សំឡេង​ស្ងាត់​ពេល​បើកបរ​នៅ​ល្បឿន​លឿន។

កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​គឺ ១ លីត្រ ជិះ​បាន ១៨,៦ គ.ម ឬ ៥,៤ លីត្រ/១០០ គ.ម សម្រាប់​ប្រភេទ 2WD និង​ប្រភេទ 4WD ស៊ី​ប្រេង​ ៥,៧ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។ នៅ​ពេល​និយាយ​ដល់​ជំនួយ​ការ​បើកបរ​ រថយន្ត​ Raize នេះ​មាន​មុខងារ Crash Avoidance Braking Function, Erroneous Start Prevention Function, Adaptive Cruise Control និង Smart Panorama Parking Assist ជា​ដើម។

រថយន្ត​នេះ​មាន​លក់​ជា​ ៣ ប្រភេទ​នៅ​ជប៉ុន ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៤ ៤២៥ ដុល្លារ ហើយ​ក៏​មាន​សេវាកម្ម​បង់​ប្រចាំ​ខែ​ចាប់​ពី ៣៦៦ ដុល្លារ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូបង្ហាញរូបរាងឡាន Rolls-Royce រុស្ស៊ី ពិតជាស្អាត និងទំនើបខ្លាំង (វីដេអូ)

ការបង្កើតក្រុមហ៊ុនរថយន្តប្រណីតមួយ ទាំងគ្មានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះពីមុនមក គឺជាការប្រថុយប្រថានដ៏ធំមួយ ប៉ុន្តែក្រុមហ៊ុនរុស្ស៊ី Aurus Motors មិនខ្លាចឡើយ។

នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Aurus Motors ទើបតែប្រកាសចេញលក់រថយន្តស៊េរីទំនើប និងប្រណីត ម៉ូដែល Senat ដែលមានរហស្សនាមថា Rolls-Royce រុស្ស៊ី ព្រោះតែមានរូបរាងស្រដៀងរថយន្ត Rolls-Royce Phantom សម្រាប់លក់ឱ្យតែមន្ត្រីរាជរដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែក្រោយមកនឹងដាក់លក់ឱ្យមហាជនដែលសម្បូរទ្រព្យប្រើប្រាស់ដែរ។

ជាការពិតណាស់ រថយន្ត Aurus Senat ប្រភេទ Base Model នឹងមានតម្លៃចាប់ពី ២៨០ ០០០ដុល្លារលើទីផ្សារប្រទេសរុស្ស៊ី។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩០សេះ និងម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៦២សេះ។

វាប្រើប្រអប់លេខអូតូ ៩វគ្គ និង ប៉ុងពីរ AWD ដែលអាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តប្រភេទ Sedan ខ្នាតធំនេះមានទម្ងន់រហូតដល់ទៅ ៣តោនឯណោះ។

ចង់ដឹងថារថយន្តតម្លៃជិត ៣០ម៉ឺនដុល្លារខាងលើទំនើប និងប្រណីតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ឆ្នាំ២០២០ ចេញរូបរាងផ្លូវការ តម្លៃជាង២ម៉ឺនដុល្លារនៅអាមេរិក

Honda បានប្រកាសចេញនូវរថយន្ត CR-V ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយទទួលបានការអាប់ដេតមួយចំនួន ទាំងផ្នែកខាងក្រៅ និងខាងក្នុងផងដែរ។

រថយន្ត Honda CR-V ឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ២៦ ១៤៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ថ្លៃជាងម៉ូដែលឆ្នាំ២០១៩ ចំនួន៦០០ដុល្លារ ហើយមាន Option ប៉ុងពីរ AWD ទៀតផង។

វាបំពាក់បច្ចេកវិទ្យា Honda’s Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Lane Departure Warning, L:ane Keep Assist, Automatic Emergency Braking with Pedestrian Detection និង Adaptive Cruise Control ជាដើម។

CR-V ថ្មី ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbo ទំហំ៤ស៊ីឡាំង។ វាក៏បំពាក់មុខងារ Honda’s Keyless Entry និង Remote Start System ក៏ដូចជា អេក្រង់ Touchscreen ទំហំ ៧អ៊ីង អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានផងដែរ។ Honda នឹងចេញលក់ CR-V Hybrid នៅពេលក្រោយទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រណីតរបស់ម៉ាឡេស៊ីបង្ហាញមុខជាផ្លូវការ តម្លៃជាង ៣០ម៉ឺនដុល្លារ

ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ PACE ឆ្នាំ ២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ Bufori ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី បាន​​ដាក់​បង្ហាញ​រថយន្ត​ចំនួន​បួន​ម៉ូដែល ក្នុង​នោះ​មាន​​ប្រភេទ Sedan ប្រណីត​ម៉ូដែល Geneva និង​​បី​ទៀត​ជា​រថយន្ត​ប្រភេទ​ស្ព័រ។

ចំពោះ​រថយន្ត​ Geneva ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ។ វា​គឺ​ជា​រថយន្ត​ទ្វារ​បួន​ដែល​ប្រណីត​មិន​ចាញ់​រថយន្ត Rolls-Royce នោះ​ឡើយ។ នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត អតិថិជន​អាច​ធ្វើ​ការ​កុម្ម៉ង់​ការ​រចនា​តាម​ចិត្ត​ចង់ ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ស្បែក​គុណភាព​ខ្ពស់។ បន្ថែម​ពី​នេះ​ក៏​អាច​ដាក់​នូវ​ទូ​ទឹកកក ម៉ាស៊ីន​ឆុង​កាហ្វេ កម្រាល​ព្រំ ប្រព័ន្ធ​ម៉ាស្សា និង​ប្រអប់​ស៊ីហ្គា​ផង​ដែរ។

រថយន្ត​ប្រណីត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន ៣,៦ លីត្រ ៦ ស៊ីឡាំង និង ៦,៤ លីត្រ ៨ ស៊ីឡាំង ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ ដែល​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៣៩២ ០០០ ដុល្លារ​​ឯណោះ។ រថយន្ត​របស់​ Bufori មាន​តម្លៃ​ថ្លៃ ដោយ​សារ​ដំឡើង​ដោយ​ផ្ទាល់​ដៃ និង​ចំណាយ​ពេល​ចន្លោះ ៣ ៥០០ ម៉ោង ទៅ ៩ ពាន់​ម៉ោង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mercedes ចាស់តែថ្មី ដាក់លក់តម្លៃ ១៧ ម៉ឺនដុល្លារ

រថយន្ត​ Mercedes-Benz 560 SEL ស៊េរី​ឆ្នាំ ១៩៨៦ ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​ដាក់​លក់​លើ​វិបសាយ​ Mobile.de ដោយ​កំណត់​តម្លៃ​លក់​រហូត​ដល់​ជិត ១៧០ ០០០ ដុល្លារ​ឯណោះ។

រថយន្ត​អាយុ​កាល ៣៣ ឆ្នាំ​នេះ ត្រូវ​បាន​ម្ចាស់​អះអាង​ថា​មិន​ដែល​បាន​បើកបរ​លើ​ដង​ផ្លូវ​នោះ​ឡើយ ហើយ​​កុងទ័រ​រថយន្ត​វិល​បាន ៤៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​កុងទ័រ​ពេល​ចេញ​ពី​រោងចក្រ​ផ្ទាល់។ រូបភាព​បាន​បង្ហាញ​ថា​រថយន្ត​ស៊េរី​ចាស់​នេះ ពិត​ជា​មាន​សភាព​ថ្មី​សន្លាង​ពិត​មែន។





រថយន្ត​នេះ​ដែរ​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន ៥,៥ លីត្រ ៨ ស៊ីឡាំង ភ្ជាប់​នឹង​ប្រអប់​លេខ​​ស្វ័យប្រវត្តិ ៤ វគ្គ។ ម៉ាស៊ីន​នេះ​ផលិត​កម្លាំង​បាន ២៩៥ សេះ ដែល​អាច​ឲ្យ​រថយន្ត​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៦,៩ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+