ផ្ទាំងផ្សាយពាណិជ្ជកម្ម

Corolla Altis ២០២០ នៅខ្មែរលើកនេះស្អាត និងទំនើបកប់ម៉ង់

តាមរយះការបង្ហោះក្នុងពិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ រថយន្តតូយ៉ូតា Corolla Altis ២០២០ របស់ក្រុមហ៊ុនតូយ៉ូតា កម្ពុជា យើងសង្កេតឃើញ ២ចំនុចធំៗ។ ទី១ គឺត្រូវបានផ្លាស់ប្តូររូបរាងទាំងស្រុងម៉ង និងទី២គឺ កញ្ចប់សុវត្ថិភាពជំនាន់ថ្មីរបស់ត៉ូយ៉ូតា Toyota Safety Sense (TSS)៖

  • PCS ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និង ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ
  • DRCC ប្រព័ន្ធកំណត់ល្បឿន បន្ថែមល្បឿន និង បន្ថយល្បឿនតាមយានយន្តខាងមុខដោយស្វ័យប្រវត្តិ
  • LDA ប្រព័ន្ធជំនួយដៃចង្កូតមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវដោយស្វ័យប្រវត្ថិ
  • AHB ប្រព័ន្ធកំណត់ភ្លើង ហ្វា/កូដ ដោយស្វ័យប្រវត្តិ
ប្រភព៖ តូយ៉ូតា កម្ពុជា

នៅលើបណ្តារសង្គមផ្លូវការក៏បានបង្ហាញតម្លៃរបស់រថយន្តថ្មីនេះគឺមានតម្លៃ ៤៧,៧០០ ដុល្លារអាមេរិក។
លោកអ្នកអាចចូលមើលព័ត៍មានលម្អិតដោយ ចុចទីនេះ!

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Fit ឆ្នាំ២០២០ ដូររាងទាំងស្រុង ហើយមានជម្រើស Hybrid ទៀត

រថយន្ត Honda Fit ជំនាន់ថ្មីចុងក្រោយបង្អស់ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Tokyo Motor Show។

រថយន្តប្រភេទ Hatchback ថ្មីមានការរចនាយ៉ាងស្រស់ស្អាត រំលេចដោយក្រូមេយ៉ាងទាក់ទាញ ហើយនឹងមានជម្រើសចំនួន ៥ម៉ូដែល គឺ Basic, Home, Ness, Crosstar និង Luxe។

ថ្វីបើមិនទាន់បង្ហាញលម្អិតអំពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែ Honda អះអាងថា នឹងមានម៉ូដែល Fit Hybrid ដែលប្រើម៉ូទ័រអគ្គិសនី ២ ដូច Honda Accord Hybrid ដែរ។

រថយន្ត Honda Fit ថ្មី នឹងបំពាក់បច្ចេកវិទ្យា Honda SENSING និងមុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើន ដែលប្រើប្រាស់កាមេរ៉ាមុខជាមួយសេនស័រ ៨គ្រាប់ទាំងមុខ-ក្រោយរថយន្ត ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត។

មិនតែប៉ុណ្ណោះ វានឹងបំពាក់មុខងារថ្មីរបស់ Honda ហៅថា “CONNECT” ដែលអនុញ្ញាតឲ្យអ្នកបើកបរ អាចបញ្ជាមុខងារមួយចំនួនពីចម្ងាយ តាមរយៈស្មាតហ្វូនទៀតផង។ Honda Fit ថ្មីនឹងចេញលក់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខណៈតម្លៃរបស់វានឹងត្រូវបង្ហាញនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ជាប់ជាម៉ាករថយន្ត មានតម្លៃបំផុតប្រចាំឆ្នាំ២០១៩

ចំណាត់ថ្នាក់ “2019 Best Global Brands” របស់ក្រុមហ៊ុន Interbrand បានបង្ហាញឲ្យឃើញ ម៉ាករថយន្តចំនួន១៥ ស្ថិតនៅក្នុងកំពូលចំណាត់ថ្នាក់ទាំង១០០។

ជាថ្មីម្តងទៀត Toyota បានឈរនៅលើកំពូលតារាងលេខ១ ក្នុងចំណោមម៉ាករថយន្តសម្រាប់ឆ្នាំ២០១៩នេះ ជាម៉ាករថយន្តមានតម្លៃបំផុត សរុបប្រមាណ ៥៦ពាន់លានដុល្លារ ហើយឈរនៅលេខ៧ ក្នុងចំណោមម៉ាកទាំងអស់ ដោយឈរពីក្រោយ Samsung, Coca Cola, Microsoft, Amazon, Google និង Apple។

ក្រៅពីនេះ Mercedes-Benz បានរក្សាតំណែងលេខ២ ក្នុងចំណោមម៉ាករថយន្ត ដោយមានតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារ តាមពីក្រោយដោយ BMW មានតម្លៃសរុបប្រមាណ ៤១ពាន់លានដុល្លារ។

បន្ទាប់មកទៀតគឺ Honda មានតម្លៃសរុបប្រមាណ ២៤ពាន់លានដុល្លារ, Ford ១៤ពាន់លានដុល្លារ, Hyundai ១៤ពាន់លានដុល្លារ, Volkswagen ១២ពាន់លានដុល្លារ, Audi ១២ពាន់លានដុល្លារ និង Porsche ១១ពាន់លានដុល្លារ។

Ferrari បានឈរនៅលេខ១១ មានតម្លៃសរុបប្រមាណ ៦ពាន់លានដុល្លារ, Kia ៦ពាន់លានដុល្លារ និង Land Rover ៥ពាន់លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញរថយន្ត Concept ថ្មី រូបរាងប្លែកបំផុត

ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Tokyo Motor Show ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Lexus បាន​នាំ​យក​រថយន្ត​ Concept ថ្មី​មក​តាំង​បង្ហាញ ដែល​មាន​ឈ្មោះ​ថា​ LF-30 ជា​ប្រភេទ​រថយន្ត​ SUV នា​ពេល​អនាគត។

LF-30 មាន​​ប្រវែង ៥០៩០ ម.ម ទទឹង ១៩៩៥ ម.ម និង​កម្ពស់​ ១៦០០ ម.ម ហើយ​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ ៣២០០ ម.ម។ ទម្ងន់​របស់​វា​គឺ ២៤០០ ​គីឡូក្រាម រាង​ធ្ងន់​បន្តិច​ ដោយ​សារ​តែ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​​រហូត​ដល់ ៤ ឯណោះ ម៉ូទ័រ​មួយ សម្រាប់​កង់​មួយ។ ការ​រៀប​ចំ​បែប​នេះ អាច​ឲ្យ​រថយន្ត​រត់​ដោយ​ប្រើ​ប្រាស់​កង់​មុខ កង់​ក្រោយ ឬ​កង់​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​បាន ដោយ​ផ្អែក​តាម​ស្ថានភាព​ផ្លូវ។

ម៉ូទ័រ​អគ្គិសនី​ទាំង ៤ អាច​បង្កើត​កម្លាំង​បាន​សរុប ៥៣៦ សេះ និង​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៨ វិនាទី។ ម៉ូទ័រ​ទាំង​បួន ទទួល​បាន​ថាមពល​ពី​អាគុយ​ ១១០ គីឡូវ៉ាត់​ម៉ោង ដែល​បំពាក់​នៅ​ផ្នែក​ខាង​ក្រោម​រថយន្ត។ Lexus និយាយ​ថា LF-30 អាច​រត់​បាន​ចម្ងាយ ៥០០ គីឡូម៉ែត្រ ពេល​សាក​បំពេញ​ម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញមុខច្បាស់ហើយ រថយន្តអគ្គិសនីដំបូងរបស់ Mazda

Mazda បាន​បង្ហាញ​ចេញ​រូបរាង​ផ្លូវ​ការ​នៃ​រថយន្ត​អគ្គិសនី​ដំបូង​របស់​​ខ្លួន សម្រាប់​ផលិត​លក់​លើ​ទីផ្សារ ដែល​ជា​ម៉ូដែល Mazda MX-30។

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​និយាយ​ថា​ MX-30 មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​មុខ​ ដែល​ផលិត​កម្លាំង​បាន​ ១៤២ សេះ ហើយ​វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ទំហំ ៣៥,៥ គីឡូវ៉ាត់​ម៉ោង​ ដែល​ក្រុមហ៊ុន​និយាយ​ថា​អាច​ទ្រាំទ្រ​ការ​ជិះ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ។

រថយន្ត​ MX-30 គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ e-SkyActiv ដែល​មាន​មក​ជា​មួយ​នូវ​មុខងារ​សុវត្ថិភាព​ជា​ច្រើន។ ឧទាហរណ៍​ដូច​ជា​ Smart Brake Support ជា​មួយ​នឹង Turn-Across Traffic Detection ដែល​ប្រើ​ប្រាស់​រ៉ាដា និង​កាមេរ៉ា​ខាង​មុខ។

Mazda មិន​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​រថយន្ត​នេះ​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​ណា​នោះ ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​តម្លៃ​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្វើតេស្តសុវត្ថិភាព​ទៅឃើញថារថយន្តវៀតណាម អាចទទួលបានកម្រិតផ្កាយ ៥

កាល​ពី​ថ្មីៗ​នេះ​ ​មាន​វីដេអូ​បង្ហាញ​អំពី​​ការ​ធ្វើ​តេស្ត​សមត្ថភាព​ការពារ​អ្នក​បើកបរ​របស់​រថយន្ត​ Lux SA2.0, Lux A2.0 និង​រថយន្ត Fadil របស់​ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast ដែល​ធ្វើ​តេស្ត​ដោយ​អង្គភាព​​វាយ​តម្លៃ​រថយន្ត​ថ្មី​ប្រចាំ​នៅ​អាស៊ាន (ASEAN NCAP)។

រថយន្ត​ទាំង​បី​បាន​ឆ្លង​កាត់​ការ​ប៉ះទង្គិច​ពេល​បើកបរ​នៅ​ល្បឿន​លឿន និង​ការ​បុក​កម្ទេច​ពី​ផ្នែក​ចំហៀង​ជា​ដើម។ ជា​​លទ្ធផល​រថយន្ត​ Vinfast Lux SA2.0 និង Lux A2.0 ទទួល​បាន​ពិន្ទុ​ផ្កាយ​ ៥ (5-Stars) ជា​ពិន្ទុ​ខ្ពស់​បំផុត​​មួយ​របស់​ ASEAN NCAP។ ចំណែក​ Vinfast Fadil ទទួល​បាន​កម្រិត​សុវត្ថិភាព​ផ្កាយ ៤។

ដូច​នេះ​មែន​ មាន​ន័យ​ថា​រថយន្ត Vinfast ទាំង​បី​គឺ​ស្ថិត​ក្នុង​ចំណោម​រថយន្ត​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​បំផុត​ក្នុង​លោក។ នៅ​ថ្ងៃ​ទី ២៣ តុលា​នេះ​ដែរ ក្រុមហ៊ុន​ Vinfast នឹង​ទទួល​នូវ​លិខិត​បញ្ជាក់​អំពី​សុវត្ថិភាព​នេះ ពី​សំណាក់ ASEAN NCAP ផ្ទាល់៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Century GRMN ត្រូវគេយកផលិតជាកូនឡាន មានកំណត់ត្រឹម ៧០០គ្រឿង

ចំនួន​ពិត​ប្រាកដ​​នៃ​រថយន្ត Toyota Century GRMN នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា​វា​ជា​រថយន្ត​ដ៏​កម្រ​មួយ។ កន្លង​មក​គេ​ឃើញ​រថយន្ត​នេះ​បង្ហាញ​នៅ​ទី​សាធារណៈ​ត្រឹម ២ គ្រឿង​ប៉ុណ្ណោះ ដោយ​មួយ​គឺ​ប្រើ​ប្រាស់​ដោយ​លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota និង​មួយ​គ្រឿង​ទៀត​បង្ហាញ​នៅ​ក្នុង​កម្មវិធី Osaka Automesse ឆ្នាំ ២០១៩។

ប៉ុន្តែ​ពេល​នេះ អ្នក​អាច​មាន​ឱកាស​ធ្វើ​ជា​ម្ចាស់​រថយន្ត​នេះ ដោយ​សារ​ក្រុមហ៊ុន​ជប៉ុន Kyosho នឹង​ផលិត​រថយន្ត​ Century GRMN ពណ៌​ស​ចំនួន ៧០០ គ្រឿង ក្នុង​ទំហំ​មាត្រដ្ឋាន​ ១/១៨។ តម្លៃ​របស់​កូន​រថយន្ត​នេះ​គឺ​មួយ​គ្រឿង ១៩ ៨០០ យេន ឬ​ស្មើ​ប្រមាណ ១៨២,៤ ដុល្លារ។

តាម​រយៈ​រូបភាព​គេ​មើល​ឃើញ​ថា​រថយន្ត​ខ្នាត​តូច​នេះ គឺ​ដូច​គ្នា​បេះ​ដាក់​នឹង​រថយន្ត​ខ្នាត​ធំ។ ចំណែក​ផ្នែក​ខាង​ក្នុង​ក៏​ធ្វើ​បាន​ផ្ចិតផ្ចង់​​សម្បើម​ណាស់​ដែរ។

និយាយ​អំពី​រថយន្ត​ Century GRMN ខ្នាត​ធំ​ឯណោះ​វិញ មាន​ការ​រាយការណ៍​ថា​វា​បំពាក់​ម៉ាស៊ីន ៥,០ លីត្រ ៨ ស៊ីឡាំង ​ដូច​នឹង​ប្រភេទ​ធម្មតា​ដែរ។ Toyota Century ប្រភេទ​ធម្មតា​នា​ពេល​នេះ​មាន​លក់​តែ​នៅ​ជប៉ុន ដោយ​មាន​តម្លៃ​ប្រមាណ ១៨ ម៉ឺន​ដុល្លារ ហើយ​ក្រុមហ៊ុន​ផលិត​វា​ ៥០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda អាចមានរូបរាងបែបនេះ

ក្រុមហ៊ុន Mazda នឹងដាក់បង្ហាញគំរូរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងកម្មវិធី Tokyo Motor Show នាថ្ងៃទី២៣ តុលា ២០១៩ ខាងមុខ។

គំរូរថយន្តអគ្គិសនីដំបូងបង្អស់របស់ Mazda មានឈ្មោះថា MX-30 Concept ដោយវាគឺជារថយន្តប្រភេទ SUV។ នេះបើតាមរូបថតនៅលើទស្សនាវដ្តីជប៉ុន Japan’s Car Top។

MX-30 Concept មានតួខ្ពស់ កាត់រូបរាងបែប Coupe ហើយមានទ្វារក្រោយតូច គ្មានដៃកាន់ខាងក្រៅឡើយ ហើយ ទំនងជាតម្រូវឲ្យទ្វារខាងមុខបើកជាមុនសិន ដើម្បីអាចឲ្យអ្នកដំណើរចូលបាន ដោយការរចនាបែបនេះគឺកាត់តាមរថយន្តស្ព័រ Mazda RX-8។

ការរចនាដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺប៉ាណាមុខដែលមានរូបរាងស្លីមខ្លាំងជាងម៉ូដែលចុងក្រោយរបស់ Mazda ទាំងអស់ ហើយថែមទាំងផុងចូលក្នុងខ្លាំងទៀតផង។ មិនតែប៉ុណ្ណោះ សូម្បីតែចង្កៀងមុខរបស់វាក៏ថ្មីដែរ ខណៈដងខ្លួនរបស់វាស្រដៀងទៅនឹងរថយន្ត Mazda CX-30។

គំរូរថយន្ត MX-30 Concept អាចនឹងប្រើម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ១៤១សេះ និងកញ្ចប់អាគុយកម្លាំង ៣៥,៥គីឡូវ៉ាត់ម៉ោងមួយទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Audi A6 ប្រើម៉ាស៊ីន Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់២លីត្រ

Audi បានបញ្ចេញរថយន្ត A6 ប្រើម៉ាស៊ីនកូនកាត់ Plug-in Hybrid ថ្មី ម៉ូដែល 55 TFSI e Quattro ដែលមានតម្លៃ ៧៦ ៨០០ដុល្លារ លើទីផ្សារប្រទេសអាល្លឺម៉ង់។

រថយន្ត Audi A6 55 TFSI e Quattro នេះ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ៤ស៊ីឡាំង ម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ S Tronic ៧វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ កញ្ចប់អាគុយកម្លាំង ១៤,១គីឡូវ៉ាត់ម៉ោង អាចឲ្យ A6 55 TFSI e Quattro នេះរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៥៣គីឡូម៉ែត្រ បន្ទាប់ពីចំណាយពេលសាកភ្លើងមួយពេញ ២ម៉ោងកន្លះ។ លើសពីនេះ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៩លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃដំបូងនៃការអនុវត្តន៍ច្បាប់ ចាប់ទាំងអស់អោយតែគ្មានស្លាកលេខត្រឹមត្រូវ

ភ្នំពេញ៖ នៅថ្ងៃនេះ ទី២១ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខនៅតាមដងផ្លូវ ដោយយកមករក្សាទុកនៅការិយាល័យចរាចរណ៍ និងធ្វេីការផាកពិន័យ ដោយអោយម្ចាស់ទៅធ្វេីស្លាកលេខរួចរាល់ទេីបអនុញ្ញាតិអោយយកត្រឡប់ទៅវិញបាន។ រថយន្តដែលមានបង្កាន់ដៃធ្វេីស្លាកលេខត្រឹមត្រូវ ត្រូវបានអនុញ្ញាតិអោយធ្វេីដំណេីរទៅមុខទៀតបាន។

គួរបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមុនអនុវត្តន៍ច្បាប់កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះផងដែរ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+