ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX ឆ្នាំ ២០២០ លេចមុខជាផ្លូវការនៅវៀតណាម

នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Vietnam Motor Show ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ​ ក្រុមហ៊ុន​ជប៉ុន Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ចំនួន ៣ ម៉ូដែល​ក្នុង​នោះ​មាន​ Concept LF-1 Limitless, GX 460 និង​ RX 450h ដែល​ជា​ SUV ដ៏​ល្បី។

និយាយ​អំពី​ RX 450h គឺ​ជា​ស៊េរី​ឆ្នាំ ២០២០ ដែល​វា​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​លើ​ការ​ឌីហ្សាញ និង​​មាន​បច្ចេកវិទ្យា​ថ្មីៗ​លើស​ពី​ស៊េរី​មុន។ អំពូល​ភ្លើង​ខាង​មុខ​ហាក់​មាន​រាង​ស្លីម​ជាង​មុន ហើយ​រន្ធ​ខ្យល់​បាន​ប្ដូរ​រចនាបថ​ថ្មី​ផង​ដែរ។ ចំណែក​ផ្នែក​ខាង​ក្នុង​របស់​ RX 450h ឆ្នាំ ២០២០ មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ​។

ចំពោះ​ប្រព័ន្ធ​ម៉ាស៊ីន​វិញ Lexus RX 450h នៅ​តែ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ អាច​ផលិត​កម្លាំង​បាន​ ៣០៨ សេះ ដូច​ស៊េរី​មុន​ដែរ។

សម្រាប់​តម្លៃ​របស់​ Lexus RX 450h ស៊េរី​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ។ គួរ​ដឹង​ថា​នៅ​សហរដ្ឋអាមេរិក​រថយន្ត​ប្រភេទ​នេះ​មាន​តម្លៃ​ ៤៧ ៦៥០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មាន ៥,២ លានដុល្លារ អាចក្លាយជាម្ចាស់រថយន្ត Bugatti Chiron Super Sport 300+ បាន

ក្រោយ​ពី​ក្រុមហ៊ុន​​ Bugatti បាន​បំបែក​របាំង​ល្បឿន​ ៣០០ ម៉ាយ/ម៉ (៤៨៣ គ.ម/ម៉) ​ជា​មួយ​រថយន្ត​ Chiron ដែល​កែ​ម៉ាស៊ីន​រួច​មក​ ក្រុមហ៊ុន​បាន​ប្រកាស​ផលិត​លក់​រថយន្ត​ប្រភេទ​នេះ​ក្នុង​ចំនួន​មាន​កំណត់​មួយ។

Chiron Super Sport 300+ មាន​ផលិត​ត្រឹម ៣០ គ្រឿង​ក្នុង​លោក ដោយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៩ លាន​ដុល្លារ។ រថយន្ត​ទាំង ៣០ គ្រឿង​នេះ​ទៀត​សោត​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​អស់​ទៅ​ហើយ។ យ៉ាងណាក្ដី​ នៅ​លើ​វិបសាយ​ Mobile គេ​បាន​ប្រទះ​ឃើញ​មាន​ដាក់​លក់​ឈ្មោះ​​ជា​ម្ចាស់​រថយន្ត​នេះ​ក្នុង​តម្លៃ​រហូត​ដល់​ប្រមាណ ៥,២ លាន​ដុល្លារ​ឯណោះ។

Mobile គឺ​ជា​ភ្នាក់ងារ​លក់​រថយន្ត​មួយ​ទឹក​ដ៏​ធំ​មួយ ដែល​ពួក​គេ​មាន​រថយន្ត​​កប់ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ LaFerraris, Ford GT ថ្មី និង Lamborghini Aventador SVJ ហើយ​ពួក​គេ​អះអាង​ថា​រថយន្ត​ Chiron Super Sport 300+ នឹង​មាន​លក់​នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា​ ឆ្នាំ​នេះ៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើការធ្វើកូតធីង (Coating) ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ការធ្វើកូតធីងនៅតែជាសំនួរសម្រាប់អ្នកប្រើប្រាស់រថយន្ត ដោយសារត្រូវការចំនាយច្រើនគួរសម ហេតុនេះហើយម្នាក់ៗតែងតែគិតថាតើគួរតែធ្វើ ឬមិនធ្វើ។ ជាក់ស្តែងការធ្វើកូតធីងដោយបាញ់ ស្រទាប់គ្រីស្ទាល់សៀលជាច្រើនស្រទាប់ ហើយអប់រថយន្តដោយទូរអប់ស្តង់ដាអាល្លីង់ម៉ង គឺផ្តល់នៅសារប្រយោជន៍ជួយការពារឆ្កូត ស្នាមក្រវ៉ង ស្នាមជាប់ស្អិតដែលពិបាកលាងសម្អាត បន្ថែមភាពភ្លឺរលោង និងរក្សាទឹកថ្នាំអោយនូវល្អផងដែរ។ យ៉ាងណាមិញ សម្រាប់រថយន្តដែលប្រើប្រាស់យូរ ហើយមានភាពស្រអប់គឺគួរតែយកមកកូតធីង ដើម្បីធ្វើអោយសម្រស់របស់រថយន្តដូចទើបនឹងទិញចឹងដែរ ដោយសារតែវាមានស្រទាប់គ្រីស្ទាល់សៀល។ យ៉ាងណាមិញ យើងខ្ញុំសូមណែនាំអ្នកជំនាញ កូតធីងថែទាំពណ៍ថ្នាំរថយន្ត CTS Cambodia ដែលផ្តល់ជូនសេវាកម្មពីអ្នកជំនាញ មានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រៅប្រទេស​កូតធីងដោយបាញ់ស្រទាប់គ្រីស្ទាល់សៀលជាច្រើនស្រទាប់ហើយអប់រថយន្តទូរអប់ស្តង់ដារអន្តរជាតិនិងមានការធានានិងថែទាំរហូតដល់១០ឆ្នាំឥតគិតថ្លៃផងដែរ ។ ខាងក្រោមនេះជាគំរូរថយន្តដែលបានធ្វើការកូតធីង។

ជាការលើកទឹកចិត្តផងដែរ សមាជិករបស់ខេមបូអូតូ អាចទទួលាបការបញ្ចុះតម្លៃចាប់ពី​១០% រហូតដល់ ២0%ភ្លាមៗ ផងដែរ ដោយលោកអ្នកគ្រាន់តែបង្ហាញការផ្សាយមួយនេះ ត្រឹមចុងខែតុលា ឆ្នាំ២០១៩។ CTS Cambodia មានទីតាំងជិត TK Avenue ក្រោយធានាគារ ABA ឬទាក់ទង ០៩៦ ៣២៣ ៦៣៦៥ ០៨៨ ៨៧៨ ៩១៩៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV អគ្គិសនីរបស់ Ford នឹងបង្ហាញមុខជាផ្លូវការខែក្រោយនេះ

Ford បាន​បញ្ចេញ​រូបភាព​ Teaser ទី​ពីរ​នៃ​រថយន្ត​ SUV អគ្គិសនី​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា​វា​នឹង​បង្ហាញ​មុខ​ដល់​ពិភពលោក​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​ក្នុង​​កម្មវិធី​​ពិសេស​មួយ​នៅ​ទីក្រុង Los Angeles។

រូបភាព​ថ្មី​បាន​បង្ហាញ​អំពី​តួ​ខ្លួន​របស់​រថយន្ត​អគ្គិសនី​នេះ ហើយ​វា​បាន​បញ្ជាក់​ថា​វា​ពិត​ជា​មាន​ទំនាក់ទំនង​នឹង​ម៉ូដែល Mustang។ ជាក់​ស្ដែង​អំពូល​ភ្លើង​ខាង​មុខ​ និង​ក្រោយ​គឺ​មាន​នូវ​អត្តសញ្ញាណ​របស់ Mustang ផ្ទាល់​តែ​ម្ដង។

លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​អគ្គិសនី​នេះ គេ​ដឹង​មិន​ច្រើន​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា​វា​អាច​បើកបរ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ​ពេល​សាក​ថាមពល​​ម្ដង។ ការ​លក់​នៃ​រថយន្ត​នេះ​អាច​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ ២០២០ ខាង​មុខ ហើយ​ការ​ចុះ​ផ្សាយ​ថ្មីៗនេះ​បាន​សន្និដ្ឋាន​ថា​វា​នឹង​​មាន​ឈ្មោះ Mach-E៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ថាទំនោររថយន្តកំពុងផ្លាស់ប្ដូរ គិតចង់ផលិតរថយន្តតូចៗ

ដោយ​សង្កេត​ឃើញ​ថា​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ចំណាយ​លុយ​ច្រើន​លើ​រថយន្ត​តូចៗ Lexus បាន​គិត​គូរ​បញ្ចេញ​នូវ​ផលិតផល​ប្រភេទ​នេះ​លក់​លើ​ទីផ្សារ។

ត្បិត​ថា​ការ​សម្រេច​ចិត្ត​នៅ​មិន​ទាន់​មាន​ការ​អនុញ្ញាត​នៅ​ឡើយ ប៉ុន្តែ​បើ​តាម​អនុប្រធាន​ Lexus លោក Koji Sato និយាយ​អំពី​ភាព​អាច​ទៅ​រួច​នៃ​ការ​ឈោង​ចាប់​ទីផ្សារ​រថយន្ត​ខ្នាត​តូច​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Tokyo Motor Show ​ឆ្នាំ ២០១៩។

លោក​បាន​និយាយ​បែប​នេះ​ថា ៖ “រថយន្ត​តូច​ៗ​ពេល​នេះ​មិន​មែន​សុទ្ធ​តែ​មាន​តម្លៃ​ធូរ​នោះ​ទេ ដូច​នេះ​ទំនោរ​កំពុង​តែ​ផ្លាស់​ប្ដូរ។ ខ្ញុំ​មិន​អាច​និយាយ​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​នោះ​ទេ ប៉ុន្តែ​យើង​​សម្លឹង​មើល​ឱកាស​ទាំង​អស់​ដែល​មាន​លើ​ផ្នែក​រថយន្ត។​”

អ្វី​ដែល​អាច​ទៅ​រួច​នោះ​គឺ​រថយន្ត SUV សម្រាប់​ទីក្រុង​មួយ​ម៉ូដែល ដែល​ស្ថិត​នៅ​ក្រោម​រថយន្ត​ម៉ូដែល UX។ គួរ​ដឹង​ថា​ Lexus UX ជា​រថយន្ត​តូច​ជាង​គេ​របស់​ Lexus ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨ ៦៨៨ ដុល្លារ​ នៅ​ចក្រភព​អង់គ្លេស។

កាល​ពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ Lexus បាន​បង្ហាញ​ចេញ​ Concept នៃ​រថយន្ត​ខ្នាត​តូច​ម្ដង​ដែរ ដែល​ជា​ម៉ូដែល LF-SA។ វា​មាន​ប្រវែង ៣៤៥០ ម.ម ទទឹង ១៧០០ ម.ម និង​កម្ពស់​ ១៤៣០ ម.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bollinger B1 និង B2 ឡានអគ្គិសនីអាមេរិកទើបចាប់កំណើតថ្មី សមត្ថភាព Off-road ម៉ាអេម

ក្រុមហ៊ុនរថយន្តអាមេរិកទើបចាប់កំណើតថ្មីមួយ មានឈ្មោះថា Bollinger បានបញ្ចេញរថយន្ត SUV និងភីកអាប់ដំណើរការដោយថាមពលអគ្គិសនី ម៉ូដែល B1 និង B2 ដែលមានសមត្ថភាព Off-road មិនធម្មតា ។

Bollinger B1 និង B2 នឹងចូលសង្វាក់ផលិតកម្មក្នុងឆ្នាំ២០២០ ខាងមុខ ជាមួយតម្លៃ ១២៥ ០០០ដុល្លារ។ ពួកវាបំពាក់ម៉ូទ័រអគ្គិសនីពីរ មានកម្លាំងសរុប ៦១៤សេះ និងកញ្ចប់អាគុយកម្លាំង ១២០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២០គីឡូម៉ែត្រពេលសាកភ្លើងពេញម្តង។

B1 និង B2 មានកម្ពស់ឈរផុតពីដី ៣៨០មីល្លីម៉ែត្រ ហើយបំពាក់ប្រព័ន្ធបូម Hydro-Pneumatic Suspension ដែលអាចសារ៉េឡើងចុះបានកម្ពស់ ១២៧មីល្លីម៉ែត្រទៀត។

រថយន្តទាំងពីរម៉ូដែលខាងលើមានការរចនារូបរាងបែបជ្រុង ជាមួយនឹងទឹកថ្នាំពណ៌ខ្មៅសុទ្ធតែម្តង។ មិនតែប៉ុណ្ណោះ កញ្ចក់មុខ, កញ្ចក់ចំហៀង, ទ្វារ និង ដំបូលកញ្ចក់របស់វាសុទ្ធតែអាចដោះចេញបាន។ រីឯកាប៊ីនខាងក្នុងរបស់វាមានអាវក្រោះការពារទឹក IP68 ងាយស្រួលក្នុងការលុយទឹក រហូតដល់ជម្រៅ ៩១៤មីល្លីម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបើកឲ្យសាកល្បងជិះឡានគ្មានតៃកុងលើផ្លូវសាធារណៈ

Toyota នឹងបើកឲ្យសាកល្បងជិះរថយន្តដែលបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត ៤ (Level 4 Automated-Driving) លើដងផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ចាប់ពីឆ្នាំក្រោយទៅ។

រថយន្តដែលនឹងត្រូវបើកឲ្យសាកល្បងជិះនោះត្រូវគេហៅថា “P4” ជារថយន្ត Lexus LS ហើយត្រូវបានគេសាកល្បងលើដងផ្លូវបិទជិត នៅក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិករួចទៅហើយ ។ Toyota នឹងបន្តធ្វើការអភិវឌ្ឍលើ Software របស់ P4 លើផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ និង ជុំវិញវិទ្យាស្ថានស្រាវជ្រាវ Ann Arbor និង Los Altos របស់ Toyota ។

ការសាកល្បងជិះនោះនឹងត្រូវធ្វើឡើងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០ នៅស្រុក Odaiba ក្នុងទីក្រុងតូក្យូ ដែលសម្បូរទៅដោយមនុស្សថ្មើរជើង, ចរាចរ, ផ្លូវបំបែក និង អគារកញ្ចក់ជាច្រើន។ ទោះជាយ៉ាងណា អ្នកបើកបរបម្រុងម្នាក់នឹងអង្គុយនៅមុខដៃចង្កូត ដើម្បីធានាសុវត្ថិភាព ១០០% និងគោរពតាមច្បាប់របស់ប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-8 2020 ចេញលក់នៅជប៉ុនតម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត​ Mazda CX-8 ស៊េរី​ឆ្នាំ ២០២០ បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន ដែល​ការ​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

រថយន្ត​ស៊េរី​ចុង​ក្រោយ​នេះ​បាន​លេច​មុខ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Tokyo Motor Show ឆ្នាំ ២០១៩ ដែល​វា​មាន​ចំនួន ៣ ជម្រើស​ មាន​តម្លៃ​ចន្លោះ​ពី​ប្រមាណ​ ២៧ ១៥៣ ដុល្លារ ដល់ ៤៥ ០៤៦ ដុល្លារ

មុខងារ​ថ្មីៗ​ដែល​បន្ថែម​លើ​រថយន្ត​នេះ​មាន​ដូច​ជា​ប៊ូតុង One-Touch សម្រាប់​ដើរ​ចូល​ទៅ​កៅអី​ក្រោយ​ដោយ​ងាយ, មាន​កៅអី​កម្ដៅ​នៅ​ជួរ​ទី​ពីរ, មាន​កន្លែង​ដាក់​កែវ និង​រន្ធ USB ហើយ​កៅអី​អ្នក​បើកបរ​មាន​​ស្រោប​ដោយ​ស្បែក​ Nappa។

ប្រភេទ​ម៉ាស៊ីន​មាន​​ចំណុះ ២,៥ លីត្រ និង ២,២ លីត្រ ដែល​សុទ្ធ​តែ​មាន​ជម្រើស​ប្រើ​ប៉ុង​មួយ ឬ​ប៉ុង​ពីរ។ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Phantom ទាំង ៣ នេះចំណាយពេលផលិតយូរឆ្នាំបំផុត

នៅ​ឆ្នាំ ២០១៨ រថយន្ត Rolls-Royce Phantom ចំនួន ៩៩% ដែល​លក់​ចេញ​លើ​ទីផ្សារ គឺសុទ្ធសឹងជាប្រភេទ​ដែល​អតិថិជន​កុម្ម៉ង់​ជា​ពិសេស មាន​តែ​មួយ​គ្មាន​ពីរ​ក្នុងលោក។ រថយន្ត​ Rolls-Royce Phantom ទាំង​បី​ម៉ូដែល​ខាង​ក្រោម​នេះ គឺ​ជា​រថយន្ត​ដែល​ចំណាយ​ពេល​យូរ​ឆ្នាំ​បំផុត​ដើម្បី​ផលិត​ឡើង ដែល​ធ្វើ​ឡើង​តាម​ការ​កុម្ម៉ង់​ជា​ពិសេស​របស់​រថយន្ត។

ម៉ូដែល Horology Phantom

ម៉ូដែល Digital Soul Phantom

ម៉ូដែល Arabian Gulf Phantom

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចង់លក់ឡានអគ្គិសនី និង Hybrid សុទ្ធនៅអឺរ៉ុប ត្រឹម៣ឆ្នាំទៀត

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda មានគម្រោងដាក់លក់តែរថយន្តអគ្គិសនី និង Hybrid នៅអឺរ៉ុបត្រឹមរយៈពេល ៣ឆ្នាំទៀត ពោលគឺក្នុងឆ្នាំ២០២២។

មិនតែប៉ុណ្ណោះ កាលពីខែមុន Honda បានអះអាងថា ខ្លួននឹងលុបបំបាត់ការលក់រថយន្តប្រើម៉ាស៊ូតនៅអឺរ៉ុបក្នុងឆ្នាំ២០២១។

លើសពីនេះ កាលពីខែមិនាកន្លងទៅ អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Honda Motor Europe លោក Tom Gardner បាននិយាយថា ពួកគេមានបំណងលក់រថយន្តអគ្គិសនី និង Hybrid ឲ្យបាន ១០០% តែម្តងត្រឹមឆ្នាំ២០២៥។

លោក Tom បាននិយាយថា “យើងនឹងមើលឃើញការផ្លាស់ប្តូរដ៏ធំមួយនៅអឺរ៉ុប” បន្ទាប់ពីបានបង្ហាញរថយន្ត Honda Fit ប្រើម៉ាស៊ីន Hybrid ជាផ្លូវការសម្រាប់ទីផ្សារអឺរ៉ុប។

គួររំលឹកថា សហភាពអឺរ៉ុបបានចេញច្បាប់ថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដោយបញ្ជាឲ្យកាត់បន្ថយកម្រិតបញ្ចេញជាតិពុល ចាប់ពីឆ្នាំក្រោយទៅ ឬប្រឈមមុខនឹងការផាកពិន័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+