ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren 720s ប្រកួតល្បឿនជាមួយ Corvette ZR1 កែម៉ាស៊ីនរួច លទ្ធផលយ៉ាងណា?

Hennessy Performance ជា​ក្រុម​ការងារ​មួយ​ដែល​បាន​បង្កើត​រថយន្ត​ល្បឿន​លឿន​ជា​ច្រើន​លើ​ពិភពលោក ហើយ​ថ្មីៗ​នេះ​ពួក​គេ​បាន​យក​ Corvette ZR1 ដាក់​ Option HPE1200 ប្រកួត​ជា​មួយ​នឹង​ McLaren 720s។

រថយន្ត​ Corvette ZR1 ​ដែល​ដាក់​ Option ខាង​លើ​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ Supercharged ៦,២ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ១១៣៩ សេះ​ឯណោះ។ ប្រៀប​ធៀប​នឹង McLaren 720s គឺ​មាន​ម៉ាស៊ីន​ដែល​ផលិត​កម្លាំង​ ៧១០ សេះ។

គេ​មិន​ភ្ញាក់ផ្អើល​នោះ​ទេ នៅ​ពេល​ដែល​ Corvette ZR1 អាច​ទទួល​បាន​ជ័យ​ជម្នះ​លើ​រថយន្ត McLaren 720s ដោយ​ងាយៗ​ជា​ទី​បំផុត។ ទស្សនា​វីដេអូ​ប្រកួត​ខាង​ក្រោម ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជារថយន្តតូចជាងគេបំផុត ដែល Rolls-Royce បានផលិត

មុន​ Rolls-Royce គឺ​មាន​ McLaren និង Bugatti បាន​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​សម្រាប់​កុមារ​។ ប៉ុន្តែ​​និយាយ​ពី​ភាព​ទាក់​ទាញ​ រថយន្ត​ទាំង​ពីរ​ មិន​អាច​ប្រៀប​ធៀប​នឹង​ Rolls-Royce បាន​នោះ​ទេ។

នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Rolls-Royce បាន​បង្ហាញ​ចេញ​រថយន្ត​ SRH សម្រាប់​កូន​ក្មេង​ដែល​រង់​ចាំ​ទទួល​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ Saint Richard ចក្រភព​អង់គ្លេស។ រថយន្ត SRH នេះ​មាន​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ដែល​ផលិត​ឡើង​ផ្អែក​តាម​ Rolls-Royce Wraith។

រថយន្ត​គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​កិច្ច​ការ​សប្បុរស​ធម៌។ ក្មេង​តូច​ៗ​ដែល​រង់​ចាំ​ទទួល​​ការ​វះ​កាត់​នឹង​អាច​សាក​ល្បង​បើកបរ​រថយន្ត​នេះ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ភ័យ​ខ្លាច។ នៅ​មន្ទីរ​ពេទ្យ​ខាង​លើ Rolls-Royce ក៏​បាន​បង្កើត​ផ្លូវ​មាន​ស្លាក​សញ្ញា​ចរាចរណ៍​ដើម្បី​​ឲ្យ​ក្មេងៗ​បាន​សាក​ល្បង​​បទ​ពិសោធន៍​បើកបរ​ពិតៗ​ផង​ដែរ។

កន្លង​មក​នេះ​មាន​កូន​ក្មេង​ប្រមាណ ១ ៣០០ នាក់ បាន​អង្គុយ​លើ​រថយន្ត SHR នេះ។ Rolls-Royce បាន​និយាយ​ថា​នឹង​មិន​លក់​រថយន្ត SHR នេះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Range Rover EV ទំនងអាចចេញលក់នៅឆ្នាំ២០២១

Land Rover កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនក្រោមត្រកូល Range Rover ដែលនឹងចេញលក់ នៅចុងឆ្នាំ២០២១ ខាងមុខ។

បន្ទាប់ពីបានបញ្ចេញរថយន្ត SUV មានសមត្ថភាព Off-road ដ៏អស្ចារ្យ គឺ Land Rover Defender រួច ក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះ អាចងាកមកផ្តោតខ្លាំង លើរថយន្តអគ្គិសនីថ្មីរបស់ខ្លួនវិញ។

រថយន្តអគ្គិសនីថ្មីនោះទំនងអាចប្រើឈ្មោះ Road Rover ដែលផ្តោតខ្លាំងលើការបើកបរ ហើយក៏នៅតែរក្សាសមត្ថភាពបើក Off-road ដដែល។ វានឹងក្លាយជាគូប្រជែងរបស់រថយន្តអគ្គិសនីដូចជា Porsche Macan EV និង Audi E-tron Sportback ជាដើម។

រថយន្តដែលក្រុមហ៊ុន Land Rover ចាត់ថ្នាក់ថាជា “SUV ខ្នាតមធ្យម” នោះ នឹងមានទំហំស្ថិតនៅចន្លោះរថយន្ត Evoque និង Velar ប៉ុន្តែមានដំបូលទាល និងមុខតូច។ មិនតែប៉ុណ្ណោះ វាអាចមានកាប៊ីនខាងក្នុងធំទូលាយជាង Velar ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងចាប់ផ្តើមផលិតឡានអគ្គិសនីក្នុងប្រទេសចិន ហើយលក់ថោកជាងមុន

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla ទើបតែបានទទួលការយល់ព្រម ដើម្បីអនុញ្ញាតឲ្យចាប់ផ្តើមផលិតរថយន្តរបស់ខ្លួន នៅរោងចក្រ Gigafactory 3 ក្នុងទីក្រុងសៀងហៃ។

រោងចក្រ Gigafactory 3 ក្នុងទីក្រុងសៀងហៃ

ការអនុញ្ញាតនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃទីក្រុងសៀងហៃ។

Tesla ចង់ផលិតរថយន្ត Model 3 របស់ខ្លួនឲ្យបាន ១ ០០០គ្រឿងក្នុងមួយសប្តាហ៍ ដើម្បីបង្កើនចំនួនលក់នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតលើពិភពលោក។ ការផលិតរថយន្តនៅក្នុងស្រុកបែបនេះ អាចឲ្យ Tesla គេចផុតពីការបង់ពន្ធនាំចូលរថយន្ត។

មិនតែប៉ុណ្ណោះ Tesla ក៏ទទួលបានការកាត់បន្ថយពន្ធចំនួន ១០% ដែលអាចកាត់បន្ថយថ្លៃរថយន្តរបស់ខ្លួនរហូតដល់ទៅ ១៤ ០០០ដុល្លារឯណោះ។

ក្រៅពីរថយន្ត Model 3 រោងចក្រខាងលើក៏នឹងផលិតកញ្ចប់អាគុយ ហើយចាប់ផ្តើមបង្កើនការផលិត ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំ និងឡើងរហូតដល់ ៥០០ ០០គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបន្ថែមការផលិតរថយន្ត Model Y ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូបង្ហាញការបង្កើតកំណត់ត្រាជាន់ពី ០ ដល់ ៤០០ គ.ម/ម៉ និងចុះមក ០ វិញ

កាល​ពី​ថ្មីៗ​នេះ Koenigsegg អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន ​សម្រាប់​ការ​បើកបរ​ពី ០ ដល់ ៤០០ គ.ម/ម៉ និង​ចុះ​មក​ ០ វិញ (០-៤០០-០)។ រថយន្ត​ Regera Hybrid អាច​បំបែក​កំណត់​ត្រា​របស់ Agera RS ដែល​ប្រើ​ពេល​តែ ៣១,៤៩ វិនាទី។

នៅ​ពេល​ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត​នេះ​ប្រកាស​អំពី​កំណត់​ត្រា​នេះ ក្រុមហ៊ុន​បាន​ត្រឹម​បញ្ចេញ​វីដេអូ​នៃ​រថយន្ត​នេះ​រត់​តាម​ផ្លូវ​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​បាន​បង្ហាញ​អំពី​សកម្មភាព​ជាក់​ស្ដែង​នោះ​ឡើយ។

 

យ៉ាងណា​ដែរ​នៅ​ពេល​នេះ Koenigsegg បាន​​បញ្ចេញ​វីដេអូ​​ទី​ពីរ ដែល​បង្ហាញ​អំពី​ការ​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​នេះ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិន ចម្លងម៉ូដរថយន្ត Land Cruiser

កាល​ពី​ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​នូវ​រូបរាង​រថយន្ត Hengtian L4600 ដែល​​ជា​រថយន្ត​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ Hengtian Automobile។ គេ​កត់​សម្គាល់​ឃើញ​ថា​រថយន្ត​នេះ​មាន​​ទ្រង់ទ្រាយ​ដូច​ជា Toyota Land Cruiser អ៊ីចឹង។

រថយន្ត Hengtian L4600 នឹង​មាន​លក់​នៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ព័ត៌មាន​អំពី​វិមាត្រ​រថយន្ត​មិន​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​ស្រដៀង​នឹង​រថយន្ត​ Off-Road របស់ Toyota អ៊ីចឹង​ដែរ។

រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៤,៦ លីត្រ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Futai Power ដែល​បង្កើត​កម្លាំង​បាន ២៨៦ សេះ ដែល​​កម្លាំង​នេះ​គឺ​ខ្សោយ​ជាង​ម៉ាស៊ីន ៨ ស៊ីឡាំង​លើ​រថយន្ត Land Cruiser។ គួរ​ដឹង​ថា​ក្រុមហ៊ុន Hengtian Automobile បាន​បង្កើត​​នៅ​ឆ្នាំ ២០១១ ដែល​មាន​ទំហំ​ផលិត​ ១០ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ម៉ូដែល​ L4600 នេះ នឹង​ជា​រថយន្ត SUV ដំបូង​របស់​ក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hummer អាចវិលមកវិញ ជាម៉ាករថយន្តអគ្គិសនី នៅឆ្នាំ២០២១

ក្រុមហ៊ុន General Motors បានឈប់ផលិតរថយន្ត Hummer ជិតមួយទសវត្សមកហើយ ប៉ុន្តែរបាយការណ៍ថ្មីមួយបង្ហើបថា ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ អាចនឹងប្រើឈ្មោះ Hummer លើត្រកូលរថយន្តភីកអាប់ និង SUV អគ្គីសនីថ្មីរបស់ខ្លួន។

របាយការណ៍ខាងលើក៏បានបង្ហាញទៀតថា រថយន្ត Hummer ថ្មីអាចនឹងត្រូវចាប់ផ្តើមផលិតនៅចុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោង “BT1 electric truck/SUV program” របស់ក្រុមហ៊ុន General Motors។

គម្រោងមួយនេះមិនមែនផ្តោតតែលើរថយន្ត Hummer ឡើយ ខណៈ General Motors ក៏មានគម្រោងបញ្ចេញរថយន្ត Cadillac SUV ប្រើអគ្គិសនី និង រថយន្តភីកអាប់ GMC ប្រើអគ្គិសនី ក្នុងឆ្នាំ២០២៣ ដែរ។

ទោះជាយ៉ាងណា រថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់របស់ Hummer អាចនឹងមកដល់នៅក្នុងឆ្នាំ២០២១ ហើយប្រភពខាងលើអះអាងថា ឈ្មោះរបស់វាកំពុងស្ថិតក្រោមពិចារណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចង់ផលិតតែឡានអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ២០៤០

ក្រុមហ៊ុន Volvo បានឱ្យដឹងថា ខ្លួននឹងក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ នៅដំណាក់កាលណាមួយ នាពេលអនាគត។ នេះបើយោងតាមគេហទំព័រ Autocar។

បន្ទាប់ពីបានប្រកាសចេញនូវរថយន្តអគ្គិសនីដំបូងបង្អស់ម៉ាក Volvo XC40 Recharge លោក Hakan Samuelsson មេធំរបស់ក្រុមហ៊ុន Volvo បានប្រាប់ឱ្យដឹងថា ការផ្លាស់ប្តូរទៅផលិតតែរថយន្តអគ្គិសនីសុទ្ធ នឹងស្ថិតលើតម្រូវការរបស់អតិថិជន។

“អ្នកដែលនឹងកំណត់ពេលវេលា គឺជាអតិថិជន។ នៅពេលតម្រូវការរថយន្តអគ្គិសនីកាន់តែខ្ពស់ យើងនឹងឈប់ផលិតរថយន្តប្រើប្រេងឥន្ធនៈកាន់តែលឿន”។ នេះបើតាមសម្តីលោក Hakan។

គួរឱ្យដឹងថា Volvo មានចក្ខុវិស័យក្លាយជាអ្នកផលិតរថយន្តមិនបំពុលដល់បរិស្ថានត្រឹមឆ្នាំ២០៤០ ហើយដើម្បីសម្រេចគោលដៅនេះបាន ក្រុមហ៊ុនរថយន្តស៊ុយអែតខាងលើត្រូវបញ្ឈប់ការផលិតរថយន្តប្រើប្រេងឥន្ធនៈ មុនពេលកំណត់នោះមកដល់។

លើសពីនេះទៅទៀត Volvo ចង់ឱ្យលក់រថយន្តអគ្គិសនីឱ្យបានចំនួនពាក់កណ្តាល នៃចំនួនលក់សរុបត្រឹមឆ្នាំ២០២៥ ហើយនឹងប្រកាសចេញនូវរថយន្តអគ្គិសនីសុទ្ធ និង Plug-in Hybrid ត្រកូល “Recharge” ថ្មីក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡាន Mazda យកលោក ខេមរៈ សិរីមន្ត ធ្វើជាទូតសុឆន្ទៈ

ភ្នំពេញ៖ នៅក្នុងអគារតាំងបង្ហាញរថយន្ត Mazda សាខាមុនីវង្ស កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ យើងសង្កេតឃើញមានការប្រកាសជាផ្លូវការថា លោក ខេមរៈ សិរីមន្ត ជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន Mazda។ ក្នុងពិធីនោះផងដែរ ក៏មានការចូលរួមពីហ្វេនរបស់លោកចូលរួមផងដែរ។ យ៉ាងណាមិញ នៅថ្ងៃនោះក្រុមហ៊ុន Mazda បានប្រគល់រថយន្ត Mazda CX9 ដើម្បីជាមធ្យោបាយធ្វើដំណើររបស់លោក។

សូមមើលរូបភាពខាងក្រោមអំពីទិដ្ឋាភាពទាំងស្រុង៖

រូបភាព៖ Mazda Cambodia
រូបភាព៖ Mazda Cambodia
រូបភាព៖ Mazda Cambodia
រូបភាព៖ Mazda Cambodia
រូបភាព៖ Mazda Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញរថយន្តថ្មីសម្រាប់លក់ផ្ដាច់មុខនៅចិន រូបរាងស្រដៀង RAV4

GAC-Toyota ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​ការ​សហការ​រវាង​ Toyota និង​ក្រុមហ៊ុន​ចិន​ GAC បាន​បញ្ចេញ​រថយន្ត​ Wildlander ស៊េរី​ថ្មី សម្រាប់​លក់​ផ្ដាច់​មុខ​លើ​ទីផ្សារ​ប្រទេស​ចិន ចាប់​ពី​ចុង​ឆ្នាំ ២០១៩ នេះ។

រូបរាង​របស់​រថយន្ត​គឺ​មាន​ទ្រង់ទ្រាយ​​ស្រដៀង​នឹង RAV4 ដែរ​ប៉ុន្តែ​មាន​ការ​លេង​ស្ទីល​ខុស​ប្លែក ជា​ពិសេស​រចនាបថ​ផ្នែក​ខាង​ក្រោយ​តែ​ម្ដង។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​អំពូល​ភ្លើង Matrix LED ហើយ​អំពូល​ខាង​ក្រោយ​ក៏​ជា​ប្រភេទ LED ដែរ។

វា​មាន​ជម្រើស​ម៉ាស៊ីន​ពីរ​ប្រភេទ​គឺ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ កម្លាំង ១៧០ សេញ និង​ម៉ាស៊ីន ២,៥ លីត្រ កម្លាំង ២១៩ សេះ ដែល​មាន​ Mode បើកបរ​​ Eco Normal និង​ Sport។ គួរ​បញ្ជាក់​ជា​ថ្មី​ថា​រថយន្ត​នេះ​នឹង​លក់​ផ្ដាច់​មុខ​នៅ​សិន ដោយ​តម្លៃ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+