ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ឆ្នាំ២០២០ ដូររូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនផ្លូវការ ថែមម៉ូដែល Hybrid ថ្មី!

Toyota បានប្រកាសចេញនូវរថយន្តខ្នាតតូចម៉ូដែល Yaris ស៊េរីថ្មីឆ្នាំ២០២០ ជាផ្លូវការ ដោយវាបានផ្លាស់ប្តូររូបរាងទាំងស្រុងតែម្តង។

រថយន្ត Yaris ជំនាន់ទី៤នេះប្រើគ្រោងឆ្អឹងថ្មី Toyota New Global Architecture (TNGA) ដែលធ្វើឲ្យវាមានភាពប្រសើរគ្រប់ផ្នែក ទាំង ស្ទីល, ភាពងាយស្រួលប្រើប្រាស់, ផ្នែកមេកានិច, បច្ចេកវិទ្យា និងសុវត្ថិភាព ហើយកាត់ទម្ងន់រថយន្តបាន ៥០គីឡូក្រាមទៀតផង។

Yaris ឆ្នាំ២០២០ មានប្រវែងខ្លីជាងមុន ៥មីល្លីម៉ែត្រ និងទាបជាងមុន ៤០មីល្លីម៉ែត្រ តែមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងមុន ៥០មីល្លីម៉ែត្រ ដែលជួយឲ្យកាប៊ីនខាងក្នុងធំទូលាយជាងមុន ហើយការបើកបរកាន់តែប្រសើរជាងមុន។

ចំណែកឯផ្នែកខាងក្នុងក៏ផ្លាស់ប្តូរថ្មីដែរ ដោយ Toyota និយាយថា ខ្លួនផ្តោតខ្លាំងលើគុណភាព, ប្រតិបត្តិការណ៍ និងសំឡេង ដែលអ្នកបើកបរ ឬអ្នកដំណើរប៉ះពាល់នៅក្នុងរថយន្ត។

Toyota Yaris ឆ្នាំ២០២០ បន្ថែមជម្រើស Hybrid ថ្មី ដោយប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ៣ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ១១៣សេះ។ ម៉ាស៊ីន Hybrid ថ្មីនេះជួយឲ្យ Yaris មានកម្រិតស៊ីសាំងតិចជាងមុន ២០%។

វាក៏បំពាក់បច្ចេកវិទ្យា Toyota Safety Sense មកស្តង់ដារដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា Full Speed-Range Intelligent Adaptive Cruise Control និង Lane Trace Assist System ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura ILX ឆ្នាំ២០២០ ចេញលក់ផ្លូវការ តម្លៃចាប់ពី ២,៥ម៉ឺនដុល្លារ

រថយន្ត Acura ILX ស៊េរីឆ្នាំ២០២០ បានចេញលក់ជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពី ២៥ ៩០០ដុល្លារលើទីផ្សារបរទេស។

ILX ថ្មីបានផ្លាស់ប្តូរជាច្រើនពីស៊េរីចាស់ រួមទាំងរូបរាងកាន់តែស្ព័រជាងមុន, បច្ចេកវិទ្យា AcuraWatch មកស្តង់ដារ និងអាប់ដេតបច្ចេកវិទ្យាក្នុងរថយន្ត ដូចជា Apple CarPlay និង Android Auto ជាដើម។

វាចែកចេញជា ៣ម៉ូដែល គឺ ILX Premium, ILX Technology និង ILX A-Spec បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ i-VTEC ទំហំ៤ស៊ីឡាំង មានកម្លាំង២០១សេះ ប្រើប្រអប់លេខ៨វគ្គ។

ក្រៅពីបច្ចេកវិទ្យា AcuraWatch ក្នុងនោះរថយន្ត Acura ILX ឆ្នាំ២០២០ ក៏បំពាក់មុខងារសុវត្ថិភាពជាច្រើនដូចជា Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist, Adaptive Cruise Control និង Road Departure Mitigation with Lane Departure Warning មកស្តង់ដារតែម្តង។

រថយន្តប្រភេទ Sedan នេះមានចំនួន ៧ពណ៌ គឺ ខ្មៅ (Majestic Black Pearl), ក្រហម (Performance Red Pearl), ត្នោត (Canyon Bronze Metallic), ខៀវ (Apex Blue Pearl), ស (Platinum White Pearl), ទឹកប្រាក់ (Lunar Silver Metallic) និងប្រផេះ (Modern Steel Metallic)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Corolla ត្រឹមជាប់លេខ៨ ជាឡានមួយទឹក លក់ឆាប់ដាច់បំផុត

បើ​យោង​តាម​ការ​សិក្សា​ថ្មី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ពី​គេហទំព័រ iSeeCars របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ការ​លក់​រថយន្ត​មួយ​ទឹក​ដាច់​លឿន​បំផុត មិនមែន​ជា​រថយន្ត Pickup ឬ SUV ឡើយ។ ផ្ទុយ​ទៅ​វិញ វា​ជា​រថយន្ត Toyota Prius C។

បន្ទាប់​ពី​ការ​វិភាគ​លើ​រថយន្ត​ជាង ៤ លាន​គ្រឿង ដែល​មាន​អាយុ​កាល​ពី ១ ឆ្នាំ​ទៅ ៣ ឆ្នាំ​រួច​មក iSeeCars បាន​រក​ឃើញ​ថា រថយន្ត Toyota Prius C ដែល​ប្រើ​រួច (មួយ​ទឹក) ជា​មធ្យម​ឈរ​ជើង​នៅ​លើ​ទីផ្សារ​បាន​តែ ២៩,៦ ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​គេ​ទិញ​យក​ទៅ​ប្រើ​ប្រាស់​បន្ត​តែម្តង។ តួ​លេខ​នេះ​បាន​ធ្វើ​ឲ្យ វា​យក​ឈ្នះ​លើ​រថយន្ត SUV គឺ Toyota RAV4 ដែល​ជា​មធ្យម​ឈរ​ជើង​នៅ​លើ​ទីផ្សារ រយៈពេល ៣៦,៦ ថ្ងៃ និង​រថយន្ត Pickup ម៉ូដែល Honda Ridgeline រយៈពេល ៣៩,៣ ថ្ងៃ។

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​មួយ​ទឹក​ដែល​លក់​ដាច់​លឿន​បំផុត៖

១) Toyota Prius C៖ ជា​មធ្យម​ប្រើ​ពេល ២៩,៦ ថ្ងៃ

២) Tesla Model S៖ ជា​មធ្យម​ប្រើ​ពេល ៣២,៤ ថ្ងៃ

៣) BMW i3៖ ជា​មធ្យម​ប្រើ​ពេល ៣៣,៤ ថ្ងៃ

៤) Toyota Prius៖ ជា​មធ្យម​ប្រើ​ពេល ៣៣,៤ ថ្ងៃ

៥) Chevrolet Volt៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៣ ថ្ងៃ

៦) Volkswagen Gold R៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៣ ថ្ងៃ

៧) Honda Civic៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៧ ថ្ងៃ

៨) Toyota Corolla៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៩ ថ្ងៃ

៩) Honda Accord៖ ជា​មធ្យម​ប្រើ​ពេល ៣៥,៥ ថ្ងៃ

១០) Hyundai Veloster Turbo៖ ជា​មធ្យម​ប្រើ​ពេល ៣៦,០ ថ្ងៃ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Juke កែបែបនេះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តបើក Off-road

រថយន្ត Nissan Juke មាន​ជម្រើស​ប្រភេទ​ប៉ុង ២ ដែរ ប៉ុន្តែ​វា​មិន​មាន​សមត្ថភាព​ខ្លាំង​ក្លា​ក្នុង​ការ​បើកបរ​ផ្លូវ Offroad ដូច​ជា​រថយន្ត SUV ឬ Pickup មួយ​ចំនួន​ទៀត​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា រថយន្ត SUV ខ្នាត​តូច Nissan Juke នេះ ត្រូវ​បាន​គេ​យក​ទៅ​កែ ដោយ​កល់​បូម និង​បំពាក់​កង់​ថ្មី រួមទាំង​ការ​រចនា​រូបរាង​មួយ​ចំនួន​ទៀត​ឲ្យ​មើល​ទៅ​សាកសម​ជា​រថយន្ត Offroad។ ការងារ​កែច្នៃ​ទាំង​អស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​មួយ មាន​ឈ្មោះ​ថា Autobot Autoworks នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

គម្រោង​មួយ​នេះ​ត្រូវ​ក្រុមហ៊ុន​ខាង​លើ​ឲ្យ​ឈ្មោះ​ថា Project Lady Bug ដោយ​បាន​ធ្វើ​ឲ្យ​រថយន្ត Juke នេះ​ឈរ​ខ្ពស់​ផុត​ពី​ដី​ជាង​មុន និង​មាន​រូបរាង​មាំ​ជាង​មុន​ផង​ដែរ ហើយ​ថែម​ទាំង​បាន​បំពាក់​អំពូល​ភ្លើង LED សម្រាប់​ការ​បើកបរ​នៅ​យប់​ងងឹត​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry នៅតែគ្មានគូប្រៀបលើទីផ្សារវៀតណាម

រថយន្ត​ពពួក D Segment នៅ​វៀតណាម​មិន​សូវ​ជា​មាន​ច្រើន​ជម្រើស​សម្រាប់​អតិថិជន​ជ្រើស​រើស​នោះ​ឡើយ។ ក្រោយ​ពី Honda Accord បញ្ឈប់​ការ​លក់​ រថយន្ត​ Toyota Camry Mazda 6 និង Kia Optima ជា​ឈ្មោះ​ដែល​ល្បី​ជាង​គេ​ក្នុង​ផ្នែក​​រថយន្ត D Segment។ មើល​លើ​ចំនួន​លក់​ប្រចាំ​ខែ​កញ្ញា​ Toyota Camry នៅ​តែ​គ្មាន​គូ​ប្រៀប។

១. Toyota Camry

ប្រៀប​ធៀប​នឹង​ខែ​មុន​ចំនួន​លក់​រថយន្ត Toyota Camry មាន​ការ​កើន​ឡើង​ ២២៥ គ្រឿង ដែល​ខែ​កញ្ញា​លក់​បាន​សរុប ៥២០ គ្រឿង។ គិត​ចាប់​ពី​ដើម​ឆ្នាំ​មក Toyota លក់​រថយន្ត Camry បាន​សរុប​ ២ ៥៦៥ គ្រឿង។

២. Mazda 6

Mazda 6 អាច​ធ្វើ​ការ​ចេញ​បាន​សរុប​ ១០២ គ្រឿង ប្រចាំ​ខែ​កញ្ញា ហើយ​បើ​គិត​ពេញ​មួយ​ឆ្នាំ ២០១៩ ចំនួន​លក់​សរុប​មាន​ ១ ៣៧២ គ្រឿង។

៣. Kia Optima

Kia Optima អាច​លក់​បាន ៧៣ គ្រឿង ជា​មួយ​ចំនួន​សរុប ៥៥១ គ្រឿង​ពេញ​មួយ​ឆ្នាំ។ តួ​លេខ​បង្ហាញ​ថា​រថយន្ត​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ពិបាក​ប្រជែង​នឹង Camry និង Mazda 6 បំផុត៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Huracan ផ្ដួល Gallardo លើកំណត់ត្រាលក់

រយៈពេល ១០ ឆ្នាំ​នៃ​ការ​ផលិត​លក់​ម៉ូដែល Lamborghini Gallardo គឺ​វា​អាច​លក់​បាន​សរុប ១៤ ០២២ គ្រឿង ក្លាយ​ជា​រថយន្ត​លក់​ដាច់​បាន​ច្រើន​បំផុត​របស់​ម៉ាក​រថយន្ត​អ៊ីតាលី​នេះ។

Lamborghini Gallardo

នៅ​ឆ្នាំ ២០១៤ រថយន្ត​​ម៉ូដែល​ Huracan បាន​ចូល​មក​ជំនួស​រថយន្ត​ម៉ូដែល​ Gallardo។ ហើយ​ពេល​នេះ ត្រឹម​រយៈពេល​ ៥ ឆ្នាំ ម៉ូដែល​ Huracan បាន​យក​ឈ្នះ​តួ​លេខ​លក់​របស់​ Lamborghini អាច​ក្លាយ​ជា​រថយន្ត​លក់​ដាច់​បាន​ច្រើន​បំផុត​ថ្មី។

Huracan EVO Coupe

ដើម្បី​អបអរ​សាទរ​សមិទ្ធផល​នេះ រថយន្ត​ Huracan EVO Coupe ដែល​មាន​តួ​ខ្លួន​ពណ៌​ប្រផេះ និង​មាន​លេខ​ម៉ាស៊ីន ១៤ ០២២ ត្រូវ​គ្នា​នឹង​តួ​លេខ​លក់​សរុប​របស់​ Gallardo ត្រូវ​បាន​ផលិត​ឡើង​ដោយ​ Lamborghini ហើយ​នឹង​ដឹក​ជញ្ជូន​ដល់​អតិថិជន​ថ្មី​ម្នាក់​នៅ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari 458 Spider ឆេះខ្ទេចម៉ត់ ត្រូវគេយកដាក់លក់

Ferrari 458 Spider គឺ​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​អ៊ីតាលី ដែល​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន ៨ ស៊ីឡាំង ដាក់​នៅ​ចំ​កណ្ដាល ហើយ​វា​ក៏​ជា​រថយន្ត​មាន​រូបរាង​ទាក់ទាញ​មួយ​ផង​ដែរ។

យ៉ាងណាក្ដី​​រថយន្ត Ferrari 458 Spider ដែល​ដាក់​លក់​ដេញ​ថ្លៃ​លើ​វិបសាយ​ Copart គឺ​ខុស​ពី​ការ​រៀប​រាប់​ខាង​លើ ដោយ​សារ​រថយន្ត​នេះ​នៅ​សេសសល់​តែ​ផេះ​ផង់​ប៉ុណ្ណោះ។ ជាក់​ស្ដែង​រថយន្ត​ Ferrari 458 Spider ឆ្លង​កាត់​ភ្លើង​ឆេះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​​ផ្នែក​ជា​ច្រើន​ត្រូវ​ខ្ទេច សឹង​តែ​​ឆេះ​រលាយ​គ្មាន​សល់។

ទោះ​បី​ជា​ក្លាយ​ជា​ផេះ​ផង់​មែន​ពិត ក៏​រថយន្ត​នេះ​ត្រូវ​គេ​យក​ដាក់​លក់​ដេញ​ថ្លៃ​ផង​ដែរ។ ប៉ុន្តែ​ទំនង​ជា​មិន​មាន​អតិថិជន​ហ៊ាន​ចាយ​លុយ​ទិញ​កាក​សំណល់​រថយន្ត​បែប​នេះ​​ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lamborghini ដែលផលិតដោយម៉ាស៊ីនព្រីន 3D អាចបើកទៅមុខបានធម្មតា

រថយន្ត​ Lamborghini Aventador ដែល​ផលិត​ឡើង​ដោយ​ម៉ាស៊ីន​ព្រីន 3D និង​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នោះ ពេល​នេះ​មាន​ការ​វិវត្ត​ថ្មី​ដែល​បង្ហាញ​ថា​រថយន្ត​នេះ​អាច​បើកបរ​ទៅ​មុខ​បាន​ធម្មតា។

រថយន្ត​នេះ​កើន​ឡើង​ចេញ​ពី​ការ​បង្កើត​របស់​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ Colorado State University លោក Sterling Backus នៅ​ពេល​លេង​ហ្គេម​ Forza Horizon 3 ជា​មួយ​កូន​ប្រុស។ រយៈពេល​ជា​ច្រើន​ខែ​វា​បាន​កកើត​រូប​រាង​ឡើង​នៅ​ក្នុង​ហ្គារ៉ាស​រថយន្ត​របស់​គ្រួសារ​នេះ​ផ្ទាល់។

Lamborghini នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន ៥,៧ លីត្រ ៨ ស៊ីឡាំង ដែល​​យក​មក​ពី​រថយន្ត Corvette ឆ្នាំ ២០០៣ ហើយ​មាន​ Twin-Turbocharger ទៀត​ផង។ ស្បែក​របស់​រថយន្ត​គឺ​បង្កើត​ឡើង​ដោយ​ប្រើ​ម៉ាស៊ីន QIDI Xpro 3D តម្លៃ ៦៥០ ដុល្លារ និង​ម៉ាស៊ីន​ពីរ​ផ្សេង​ទៀត​មាន​តម្លៃ​ធូរ​ជាង​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota 4Runner Venture Edition ឆ្នាំ២០២០ ស័ក្កសមសម្រាប់អ្នកចូលចិត្តលុកព្រៃ

Toyota បានបញ្ចេញរថយន្ត 4Runner ម៉ូដែលថ្មីមួយទៀតហៅថា Venture Edition សម្រាប់ស៊េរីឆ្នាំ២០២០។

4Runner Venture Edition បានធ្វើឲ្យតួខ្លួនកាន់តែរឹងមាំ និងផ្តល់ភាពងាយស្រួលប្រើប្រាស់ ដោយការបំពាក់រឺហ្គែលើដំបូល Yakima Megawarrior មកស្តង់ដារ, យ៉ាន់ TRD ទំហំ១៧អ៊ីង, គម្របកញ្ចក់-ដៃទ្វារ-កន្ទុយត្រីលើដំបូលពណ៌ខ្មៅ, ក៏ដូចជាអក្សរ Toyota និងឡូហ្គូពណ៌ខ្មៅផងដែរ។

SUV នេះមានសមត្ថភាពបើក Off-road មិនធម្មតា ដោយសារតែវាត្រូវបានផ្អែកលើម៉ូដែល TRD Off-Road Premium ហើយបំពាក់ប៉ុងពីរដ៏ខ្លាំងក្លា។ លើសពីនេះ វាបំពាក់មុខងារជំនួយជាច្រើន ដូចជា Crawl control, Active Traction Control និង Multi-Terrain Select ជាដើម។

ក្រឡេកទៅមើលផ្នែកខាងក្នុង 4Runner Venture Edition ថ្មី បំពាក់កៅអី SofTex រំលេចដោយអក្សរ TRD ហើយមានមុខងារកម្តៅ, អេក្រង់ Touchscreen ទំហំ ៨អ៊ីង អាចភ្ជាប់មុខងារ Apple CarPlay, Android Auto និង Amazon Alexa, កុងទ័រ MID ថ្មីទំហំ ៤,២អ៊ីង ព្រមទាំងមុខងារ Toyota Safety Sense P មកស្តង់ដារតែម្តង។

Toyota 4Runner Venture Edition ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង កម្លាំង ២៧០សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Porsche Macan ប្រើអគ្គិសនី អាចមានកម្លាំងដល់ ៧០០សេះ

Porsche ទើបតែបានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Taycan ដែលមានកម្លាំងដល់ ៧៥០សេះ អាចជាន់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៦វិនាទីប៉ុណ្ណោះ។ ឥឡូវនេះ Porsche កំពុងចង់យកបច្ចេកវិទ្យានេះមកប្រើលើរថយន្ត Macan ទៀត។

យោងតាមទំព័រ Autocar រថយន្ត Macan EV នឹងមានការរចនាបែបស្ព័រ ខុសពីរថយន្ត Macan ធម្មតា ហើយចេញលក់នៅក្នុងឆ្នាំ២០២១ ខាងមុខ។ វានឹងត្រូវផលិតលើគ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន Volkswagen គឺ Premium Platform Electric Platform។

ជាមួយគ្នានេះ រថយន្ត Macan EV នឹងប្រើប្រព័ន្ធបើកបរប៉ុងពីរ ព្រមទាំងម៉ូទ័រអគ្គិសនី២ ផងដែរ។ ក្នុងនោះ វាអាចផលិតកម្លាំងបានរហូតដល់ទៅ ៧០០សេះឯណោះ ច្រើនជាងរថយន្ត Macan Turbo ដែលប្រើម៉ាស៊ីនសាំងដល់ទៅ ៣០០សេះ។

បើតាម Autocar រថយន្ត Macan EV នឹងមានម៉ូដែល Turbo និង Turbo S ដូចសិស្សច្បង Taycan ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+