ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកគ្មានស្លាកលេខ ឬពាក់ស្លាក ប្រញ៉ាប់ទៅធ្វើអោយហើយទៅ ប្រយ័ត្ន…

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅលើទំព័រផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩បានចេញសេចក្តីជូនដំណឹងថា នឹងចាប់ផ្តេីមផាកពិន័យចំពោះ យានយន្ត ទោចក្រ-ត្រីចក្រយានយន្តដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ និងពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយកយានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាកពិន័យ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះរថយន្តស្វ័យប្រវត្តិរបស់ Toyota ទុកសម្រាប់ប្រើអំឡុងព្រឹត្តិការណ៍អូឡាំពិក ២០២០

​​​​​​Toyota បាន​បង្ហាញ​ចេញ​រូបរាង​រថយន្ត​​ក្រុង​បើកបរ​ស្វ័យប្រវត្តិ​ e-Palette ដែល​នឹង​​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​អត្តពលិក​ និង​បុគ្គលិក​ជុំវិញ​តំបន់​ Olympic and Paralympic នៃ​ព្រឹត្តិការណ៍អូឡាំពិក ២០២០។

រថយន្ត​នេះ​គឺ​ជា​ការ​អាប់ដេត​ថ្មី​នៃ​ការ​ឌីហ្សាញ​ដែល​បង្ហាញ​ចេញ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ក្នុង​កម្មវិធី​ Consumer Electronics Show ឆ្នាំ ២០១៨។ រថយន្ត​នេះ​មាន​ប្រវែង ៥២៥៥ ម.ម ទទឹង ២០៦៥ ម.ម និង​កម្ពស់ ២៧៦០ ម.ម។ វា​អាច​ផ្ទុក​មនុស្ស​បាន ២០ នាក់ ឬ​អាច​ផ្ទុក​អ្នក​ជិះ​រទេះ​រុញ ៤ និង​មនុស្ស​ឈរ ៧ នាក់។

e-Palette ដែល​ធ្វើ​ការ​អាប់ដេត​ថ្មី​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​ LIDAR និង​ប្រព័ន្ធ​កាមេរ៉ា​ជា​ច្រើន រួម​នឹង​ផែន​ទី​ 3D ដែល​អាច​ដៅ​ទិសដៅ និង​គណនា​បាន​ត្រឹម​ត្រូវ​បំផុត ហើយ​វា​មាន​សមត្ថភាព​បើកបរ​ស្វ័យប្រវត្តិ​កម្រិត ៤ ដែល​បើកបរ​ស្វ័យប្រវត្តិ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​នៅ​ល្បឿន​ដល់ ២០ គ.ម/ម៉។

Toyota នឹង​បញ្ចេញ​រថយន្ត​ e-Palette នេះ​ចំនួន ២០ គ្រឿង​ឲ្យ​ដំណើរ​ការ​ក្នុង​អំឡុង​ព្រឹត្តិការណ៍ ដែល​រថយន្ត​នីមួយៗ​អាច​បើកបរ​បាន​ចម្ងាយ ១៥០ គីឡូម៉ែត្រ​ពេល​សាក​ថាមពល​ពេញ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu D-Max 2020 ផ្លាស់ប្ដូររូបរាងថ្មី បើក Off-Road រឹត​តែខ្លាំង

រថយន្ត Isuzu D-Max ជំនាន់​ថ្មី​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ថៃ ដែល​វា​មាន​ពាំនាំ​នូវ​រូបរាង​ថ្មី ​និង​បច្ចេកវិទ្យា​ថ្មី ព្រម​ទាំង​ពង្រឹង​សមត្ថភាព​បើកបរ​ Off-Road កាន់​តែ​ប្រសើរ​ជាង​មុន។

D-Max ថ្មី​នេះ​មាន​បន្ថែម​នូវ​​ដុំ​កាឡេ​នៅ​ផ្នែក​ខាង​ក្រោយ​ជា​លើក​ដំបូង ដែល​ជួយ​ពង្រឹង​សមត្ថភាព​បើកបរ​លើ​ផ្លូវ​លំបាក​ ហើយ​វា​ក៏​អាច​លុយ​ទឹក​បាន​ជម្រៅ​ជ្រៅ​ជាង​មុន ដែល​​ឡើង​ពី ៦០០ ម.ម មក​ដល់ ៨០០ ម.ម ស្មើ​នឹង​រថយន្ត Ford Ranger និង Mazda BT-50 ដែរ។

ពិសេស​មួយ​ទៀត​នោះ​គឺ​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ថ្មី​​ ជា​ម៉ាស៊ីន​ម៉ាស៊ូត Turbo ចំណុះ ៣,០ លីត្រ មាន​ ៤ ស៊ីឡាំង ដែល​អាច​បញ្ចេញ​កម្លាំង​បាន ១៨៧ សេះ។ កម្លាំង​នេះ​អាច​ឲ្យ​វា​ឈរ​នៅ​ក្នុង​ចំណោម​រថយន្ត​ភីកអាប់​​ដទៃ​ទៀត​ដូច​ជា Ford Ranger, Toyota Hilux, Mitsubishi Triton, Mazda BT-50 និង Nissan Navara ជា​ដើម។

ចំពោះ​រចនាបថ​ខាង​ក្នុង​ក៏​មាន​ផ្លាស់​ប្ដូរ​ថ្មី និង​ផ្លាស់​ប្ដូរ​ច្រើន​បំផុត​បើ​ប្រៀប​នឹង​ម៉ូដែល​មុន។ នៅ​ចំ​កណ្ដាល​មាន​អេក្រង់​ទំហំ ៩ អ៊ីញ មាន​ស្ទីល​ដូច​ជា​ Tablet អាច​ប្រើ Apple Car Play និង Android Car Play ហើយ​កុងទ័រ​រថយន្ត​ជា​ប្រភេទ​ឌីជីថល​ទំហំ ៤,២ អ៊ីញ។

រថយន្ត​នេះ​នឹង​ចេញ​លក់​នៅ​ថៃ នា​ថ្ងៃ​ទី ១៩ ខែ​តុលា​នេះ ដោយ​មាន​តម្លៃ​ចាប់​ពី ៥៤៧ ០០០ បាត​ឡើង​ទៅ ដែល​ស្មើ​នឹង​ប្រមាណ ១៨ ០០០ ដុល្លារ៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Delica ថ្មី ជិះបាន៧នាក់យ៉ាងទូលាយ តម្លៃត្រឹមខ្ទង់៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Mitsubishi ទើប​តែ​បាន​បង្ហាញ​រថយន្ត​វ៉ែន ម៉ូដែល Delica ស៊េរី​ឆ្នាំ ២០១៩ របស់​ខ្លួន ដែល​មាន​រូបរាង​កាត់ SUV និង​ផ្តល់​កន្លែង​អង្គុយ​ធំ​ទូលាយ​សម្រាប់​គ្រួសារ​មាន​សមាជិក​ច្រើន។

Mitsubishi Delica ជំនាន់​ទី ៦ នេះ មិន​ផ្លាស់ប្តូរ​រូបរាង​ប៉ុន្មាន​ឡើយ ហើយ​បាន​បំពាក់​ប៉ាណា​ប្រចាំ​ត្រកូល​យ៉ាង​ទាក់​ទាញ និង ចង្កៀង​មុខ​បែប​ស្លីម ព្រមទាំង​ភ្លើង​ដឺមី​បញ្ឈរ​ប្រភេទ LED យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ Delica មាន​កន្លែង​អង្គុយ​ធំ​ទូលាយ ជាមួយ​នឹង​ការ​បំពាក់​កៅអី​អង្គុយ ៣ ជួរ ដែល​អាច​ផ្ទុក​អ្នកដំណើរ​យ៉ាង​តិច ៧ នាក់។

Delica បាន​បំពាក់​ម៉ាស៊ីន​ម៉ាសូត​ចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១៧២ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD ជាមួយ​នឹង​ប្រអប់លេខ​អូតូ ៨ វគ្គ។ ប្រព័ន្ធ AWD របស់ Delica អនុញ្ញាត​ឲ្យ​អ្នកបើកបរ​ជ្រើសរើស​យក ម៉ូដ 2WD, 4WD និង ចាក់​សោរ​ប៉ុង​ផង​ដែរ។

សូម​បញ្ជាក់​ថា រថយន្ត Mitsubishi Delica ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ជាមួយ​នឹង​ជម្រើស ២ ម៉ូដែល គឺ Delica D:5 និង Delica Urban Gear៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្ចូតៗកប់! ឡាន Daihatsu នេះ ដាក់លក់នៅជប៉ុន តែជាង១ម៉ឺនដុល្លារ

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន តែងតែ​ទុក​រថយន្ត​មួយ​ចំនួន​សម្រាប់​លក់​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ប៉ុណ្ណោះ។ ជាក់ស្តែង​ដូច​ជា​រថយន្ត Daihatsu ម៉ូដែល Boon Style នេះអីចឹង។

រថយន្ត​ប្រភេទ Hatchback ខ្នាត​តូច Daihatsu Boon Style ឬ​គេ​ហៅ​ថា Daihatsu Sirion ឬ​ម្យ៉ាង​ទៀត​ថា Toyota Passo ត្រូវ​បាន​ដាក់​លក់​តែ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។

វា​មាន​រូបរាង​តូច​ច្រឡឹង ជាមួយ​នឹង​ការ​រចនា​គួរ​ឲ្យ​ស្រលាញ់ រួមទាំង​មាន​ពណ៌​ផ្កា​ឈូក​គួរ​ឲ្យ​ទាក់ទាញ ហៅ​ថា Juicy Pink Metallic។ វា​បាន​បំពាក់​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៤ អ៊ីញ ជាមួយ​នឹង​អំពូល​កាត់​អ័ព្ទ​ប្រភេទ LED ទៀត​ផង។

រថយន្ត Daihatsu Boon Style នេះ​បាន​បំពាក់​ម៉ាស៊ីន​សាំង ដែល​មាន​កម្លាំង ៦៨ សេះ អាច​បើកបរ​ដល់​ល្បឿន​អតិបរមា ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

វា​ផ្តល់​នូវ​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុងមួយ FWD ដែល​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹមតែ ៣,៦ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ហើយ​មាន​តម្លៃ​ចាប់​ពី ១៣ ៥០០ ដុល្លារ និង ប្រភេទប៉ុង ២ AWD មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,‌១ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ហើយ​មាន​តម្លៃ​ចាប់​ពី ១៥ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហើបរូបរាង RAV4 ប្រភេទសាកភ្លើងដំបូងបំផុត

Toyota បាន​បង្ហាញ​ចេញ​រូបភាព​មួយ​សន្លឹក​នៃ​រថយន្ត RAV4 ប្រភេទ​ថ្មី​គឺ Plug-in Hybrid ដែល​ជា​ប្រភេទ​អាច​សាក​​ភ្លើង​បាន​លើក​ដំបូង​នៃ​ត្រកូល​រថយន្ត​នេះ។

រថយន្ត​នេះ​នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ខាង​មុខ​។ ក្រុមហ៊ុន​មិន​បាន​និយាយ​ច្រើន​នោះ​ទេ​អំពី​ម៉ូដែល​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា​វា​នឹង​ជា​រថយន្ត RAV4 ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​បំផុត។ គេ​រំពឹង​ថា​វា​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន ២,៥ លីត្រ ៤ ស៊ីឡាំង​ ដូច​ប្រភេទ Hybrid ធម្មតា​ដែរ។

ម៉ាស៊ីន​រថយន្ត​នឹង​មាន​គួប​ផ្សំ​ជា​​មួយ​ម៉ូទ័រ​អគ្គិសនី និង​អាគុយ​លីចូម។ អាគុយ​លីចូម​នេះ​រំពឹង​ថា​នឹង​មាន​ទំហំ​ផ្ទុក​ធំ​ល្មម អាច​ឲ្យ​ RAV4 ថ្មី​នេះ បើកបរ​បាន​ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ​ ប្រសិន​បើ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាទេ មានទាំងបន្ទប់ភាពយន្ត និងបរិក្ខារទំនើបជាច្រើនត្រូវបានបំពាក់នៅយានដ្ឋាន តូយ៉ូតា (ទឹកថ្លា)

គ្រាន់តែឮពាក្យថា តូយ៉ូតា ជាទូទៅគឺយើងគិតភ្លាមទៅដល់រថយន្តដែល ធន់ ទំនើប សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។ ដោយសារមូលហេតុទាំងនេះហើយទើបរថយន្តម៉ាកល្បីខាងលើនេះ មានវត្តមានស្ទើរគ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា គឺឈានមុខគេតែម្តង។ ស្របគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជនក្រុមហ៊ុន តូយ៉ូតា មិនត្រឹមតែផ្តល់ជូនអតិថិជននូវរថយន្តដែលមានគុណភាពប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ជូននូវយានដ្ឋានដែលមានស្តង់ដារខ្ពស់ សម្រាប់ថែទាំ និងជួសជុលរថយន្តគ្រប់ប្រភេទរបស់ តូយ៉ូតា ខ្លួនផងដែរ។

យើងឃើញថា រយៈពេលជាង២៥ឆ្នាំហើយ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានវត្តមានជាមួយប្រជាជនកម្ពុជា ហើយថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបានបញ្ចប់ការសាងសង់ជាស្ថាពរ នូវទីតាំងស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ចម្ងាយប្រហែល ៨០០ ម៉ែត្រពីស្ពានអាកាស៧មករា។

បើគិតត្រឹមមួយសប្តាហ៍ដំបូង នៃការដាក់ឱ្យដំណើរការនៅទីតាំងថ្មីនេះ យើងសង្កេតឃើញមានអតិថិជនជាច្រើនដែលក្នុងនោះមានទាំង អតិថិជនមកទស្សនា និងទិញរថយន្តថ្មី និងអតិថិជនដែលនាំយករថយន្តមកថែទាំ ជួសជុល តោន និងបាញ់ថ្នាំផងដែរ ដែលភាគច្រើនតែងតែចាប់អារម្មណ៍ទៅលើទីតាំង ដែលធំទូលាយ បំពាក់ទៅដោយបរិក្ខារទំនើបៗ ស្របជាមួយនិងបុគ្គលិកដែលមានភាពរួសរាយរាក់ទាក់ផងដែរនោះ។

បើយើងក្រឡេកមកកាន់ផ្នែកសេវាកម្ម នៅទីតាំងដែលនេះវិញ យានដ្ឋាន តូយ៉ូតា បានបែងចែកជាច្រើនជាន់ដូចខាងក្រោម៖

ជាន់ទី១៖ ទីតាំងបន្ទប់ធំទូលាយបំពាក់ទៅដោយបរិក្ខារទំនើបៗ ដែលរៀបចំសម្រាប់ទទួលគ្រប់អតិថិជនទាំងអស់ដែលមកទទួលសេវាកម្ម ចំណែកផ្នែកខាងក្រៅវិញ គឺមានរោងជាងដែលត្រៀមជាស្រេចសម្រាប់សេវាកម្មថែទាំ (ប្តូរប្រេងរថយន្ត) TOYOTA & LEXUS គ្រប់ម៉ូដែល និងស៊េរីឆ្នាំទាំងអស់។

ជាន់ទី២៖ ក្នុងកំឡុងពេលរង់ចាំការជួសជុលរថយន្តពីអ្នកបច្ចេកទេសជំនាញរបស់ តូយ៉ូតា អតិថិជនទាំងអស់អាចអញ្ចើញទៅកាន់ទីតាំងបន្ទប់រង់ចាំ ដែលក្នុងនោះរួមមាន បន្ទប់បញ្ចាំងភាពយន្ត ទីតាំងសម្រាប់កុមារ ទីតាំងទស្សនាការជួសជុលរថយន្ត និងទីតាំងជជែកពិភាក្សាការងារដែលមានផាសុកភាព ព្រមជាមួយនិងការបំរើជូនកាហ្វេ និងភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃផងដែរ។

ជាន់ទី៣ និង ទី៥៖ ទីតាំងរោងជាងធំទូលាយ ត្រៀមជាស្រេចសម្រាប់ទទួលសេវាកម្មជួសជុលទូទៅ តោន និងបាញ់ថ្នាំរថយន្ត។

ដើម្បីបំពេញនូវតម្រូវការ និងកំនើននៃការប្រើប្រាស់រថយន្ត TOYOTA & LEXUS, ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានពង្រីកទីតាំងសាខាជាច្រើនគិតត្រឹមពេលនេះរួមមាន ៖

*រាជធានីភ្នំពេញ៖

– ស្នាក់ការកណ្តាលថ្មី (ទឹកថ្លា) ៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា – ៨០០ម៉ែត្រពីស្ពាន៧មករា
– សាខាបាក់ទូក ៖ តាមបណ្តោយផ្លូវសាធារណ៍រដ្ឋឆែក (ផ្លូវ១៦៩) – ទល់មុខឆៀងខាងឆ្វេងវិទ្យាល័យបាក់ទូក
– សាខាទួលសង្កែ ៖ តាមបណ្តោយផ្លូវជាសុផារ៉ា -៨០០ម៉ែត្រពីរង្វង់មូលកាំកូ

*តាមបណ្តាខេត្ត៖

សាខាបាត់ដំបង ៖ តាមបណ្តោយផ្លូវជាតិលេខ៥ កែងស្តុបទល់មុខច្រកចូលផ្សាថ្មី
– សាខាសៀមរាប ៖ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្នោត (ម្តុំផ្សារ Macroខេត្តសៀមរាប)

ក្រុមហ៊ុន តូយ៉ូតា​​ (ខេមបូឌា) មានទទួលសេវាកម្មសម្រាប់គ្រប់ម៉ូដែល និងស៊េរីទាំងអស់នៃរថយន្ត TOYOTA & LEXUS។ ហើយយើងខ្ញុំតែងតែផ្តល់ជូននូវសេវាកម្ម ប្រកបដោយទំនុកចិត្តជាច្រើន រួមមាន៖
? សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន)
?សេវាកម្មជួសជុលទូទៅ
?សេវាកម្មតោន និងបាញ់ថ្នាំ គ្រប់សេវាកម្មទាំងអស់របស់យើង គឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ100% ពីរោងចក្រតូយ៉ូតា។

សូមទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719 ឬតាមរយៈFacebook Page https://www.facebook.com/toyotacambodiaaftersales

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Mirai ជំនាន់​ថ្មី​លេច​មុខមាត់ ត្រៀមចេញលក់ចុងឆ្នាំក្រោយ

Toyota បាន​បង្ហាញ​ចេញ​ Mirai Concept ស៊េរី​ឆ្នាំ ២០២១ ដែល​វា​អាច​ជា​រូបរាង​​ចុង​ក្រោយ​សម្រាប់​ផលិត​និង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

រថយន្ត​ Mirai ជំនាន់​ថ្មី​នេះ មាន​រូបរាង​កាន់​តែ​ទាក់ទាញ ដែល​ហាក់​​យក​លំនាំ​តាម​រថយន្ត​ Lexus LS។ រថយន្ត​ថ្មី​នេះ​ដែរ​មាន​ការ​ប្ដូរ​ពី​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ មក​ជា​ប្រភេទ​វិល​កង់​ក្រោយ (RWD) វិញ។ បន្ថែម​ពី​នេះ​​វា​អាច​បើកបរ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន ៣០% ធៀប​នឹង​ជំនាន់​មុន ដែល​អាច​បើកបរ​ដល់​ចម្ងាយ​ប្រហែល ៦៣០ គីឡូម៉ែត្រ ពេល​សាក​អ៊ីដ្រូហ្សែន​ពេញ។

គួរ​ដឹង​ថា​រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន​ដូច​ជា​ Mirai នេះ គឺ​វា​អាច​បង្កើត​នូវ​​អគ្គិសនី​ដោយ​ខ្លួន​វា​ ដោយ​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ហើយ​លទ្ធផល​បញ្ចេញ​ជា​ចំហាយ​ទឹក។ គុណ​សម្បត្តិ​របស់​វា​គឺ​​ប្រើ​ពេល​តែ ៥ នាទី​អាច​សាក​អ៊ីដ្រូហ្សែន​ពេញ ដែល​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ​គឺ​ចំណាយ​ពេល​សាក​យូរ​ជាង​នេះ​ឆ្ងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Aston Martin DBS Superleggera នឹងត្រូវប្រើក្នុងរឿង James Bond ថ្មី

Aston Martin បានពាក់ព័ន្ធនឹងរឿង James Bond មកដល់បច្ចុប្បន្ន តាំងពីបានប្រើរថយន្ត DB5 លើកដំបូងក្នុងរឿង “Goldfinger” ឆ្នាំ១៩៦៤។ មិនតែប៉ុណ្ណោះ Aston Martin បានផលិត DB10 Concept យ៉ាងពិសេសសម្រាប់រឿង “Spectre” ក្នុងឆ្នាំ២០១៥ ទៀតផង។

ឥឡូវនេះ រឿងថ្មីរបស់ James Bond គឺ “No Time to Die” ដែលដើរតួដោយ Daniel Craig ក៏នឹងពាំនាំយករថយន្ត Aston Martin ថ្មីមកទៀតដែរ។ Aston Martin ធ្លាប់បានបញ្ជាក់ថា រថយន្ត DB5, Vantage និង Valhalla នឹងត្រូវប្រើក្នុងរឿងថ្មីនោះ ប៉ុន្តែក៏នឹងបន្ថែមរថយន្តថ្មីមួយទៀត គឺ DBS Superleggera ។

រថយន្ត Aston Martin DBS Superleggera

រថយន្ត Aston Martin DBS Superleggera បំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៧១៥សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៤វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕

រថយន្ត Aston Martin DBS Superlegge
ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំខ្លាចជិះឡាន Hybrid! Toyota ហ៊ានធានាលើអាគុយ Hybrid ដល់ ១០ឆ្នាំ ឬ ២៤ម៉ឺនគ.ម៉

ក្តីបារម្ភចម្បងធំបំផុតមួយលើរថយន្ត Hybrid គឺអាយុកាលនៃអាគុយ ហើយជាពិសេសគឺតម្លៃផ្លាស់ប្តូរវា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តភាគច្រើន តែងធានាលើអាគុយ Hybrid របស់ខ្លួន យ៉ាងហោចណាស់ ៨ឆ្នាំ ឬ ១៦ម៉ឺនគីឡូម៉ែត្រ។

ឥឡូវនេះ ក្រុមហ៊ុន Toyota ដែលមានរថយន្ត Hybrid ដ៏ល្បីល្បាញទូទាំងពិភពលោក ទើបតែបានប្រកាសថា អាគុយ Hybrid លើរថយន្ត Toyota ចាប់ពីស៊េរីឆ្នាំ២០២០ នឹងមានការធានារហូតដល់ទៅ ១០ឆ្នាំ ចាប់ពីថ្ងៃប្រើប្រាស់ដំបូង ឬ ២៤ម៉ឺនគីឡូម៉ែត្រ។

ការប្រកាសនេះបានធ្វើឲ្យអាគុយរថយន្ត Toyota ចាប់ពីស៊េរីឆ្នាំ២០២០ មានការធានាយូរបំផុតក្នុងឧស្សាហកម្មរថយន្ត ហើយផ្តល់ទំនុកចិត្តខ្លាំងបំផុតដល់អតិថិជនរបស់ខ្លួនទៀតផង។

បើយោងតាមក្រុមហ៊ុន Toyota ការធានាលើអាគុយ Hybrid នេះ គឺសម្រាប់រថយន្តប្រើម៉ាស៊ីន Hybrid, Plug-in Hybrid និង Fuel-cell Electric ចាប់ពីស៊េរីឆ្នាំ២០២០ ទាំងអស់តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+