ផ្ទាំងផ្សាយពាណិជ្ជកម្ម

សុទ្ធតែជាអាយដល Admin នាំគ្នាទៅទិញឡានតូយ៉ូតាច្រើនម៉េស?

ត្រឹមតែប៉ុន្មានថ្ងៃក្នុងខែតុលា យើងសង្កេតឃើញសុទ្ធតែជាអាយដលក្នុងចិត្តរបស់ប្រិយមិត្ត នាំគ្នាសម្រុកទិញឡានតូយ៉ូតាម្នាក់មួយៗម៉ង។ ចង់ដឹងអាយដលទាំងនោះមានអ្នកណាខ្លះ ទៅមើលឈ្មោះជាមួយរូបភាពខាងក្រោម៖

១. លោក ជា វណ្ណរឹទ្ធ ទិញ Rush ២០២០ អោយភរិយាសម្រាប់ថ្ងៃខួបកំណើត

២. Dj Nana ទិញ Innova ២០២០ ដែលបានបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួន

៣. Smallworld Smallband ក្រុមតូច ទិញ Rush TRD ២០២០ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW iNext ដែលគេទន្ទឹងរង់ចាំ នឹងអាចជិះបាន ៥៧៩ គ.ម ពេលសាកភ្លើងពេញ

រថយន្ត BMW iNext ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​នោះ នឹង​ត្រូវ​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ។

រថយន្ត​ SUV អគ្គិសនី​ថ្មី​សន្លាង​របស់ BMW នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​សាំង ម៉ាស៊ីន​ម៉ាស៊ូត Plug-in Hybrid និង​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។ BMW អះអាង​ថា​ iNext អាច​នឹង​ជិះ​បាន​ចម្ងាយ ៧០០ គ.ម ពេល​សាក​មួយ​ពេញ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​នេះ​ក្រុមហ៊ុន​បាន​បន្ថយ​ការ​ប៉ាន់​ស្មាន​របស់​ខ្លួន​នៅ​ត្រឹម ៦០០ គ.ម។ ប៉ុន្តែ​តាម​ការ​ចុះ​ផ្សាយ​របស់​ Auto Express បាន​បញ្ជាក់​ថា​តួ​លេខ​ជាក់​ស្ដែង​ទំនង​ជា​ ៥៧៩ គ.ម ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ iNext អាច​នឹង​បញ្ចេញ​លក់​ជា​មួយ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​ជំនាន់​ចុង​ក្រោយ​បំផុត ដែល​ផលិត​ឡើង​ដោយ BMW។ បើ​តាម​រូបភាព​ថត​បាន​កាល​ពី​ថ្មី​នេះ បង្ហាញ​ថា​ iNext នឹង​មាន​ទំហំ​ស្រដៀង​នឹង BMW X5 នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ហើយ​វា​អាច​នឹង​មាន​ឈ្មោះ​ថា i5 ពេល​ចេញ​លក់​ក៏​ថា​បាន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! នៅឌុយបៃយករថយន្តស្ព័រ ធ្វើជារថយន្តសង្គ្រោះបន្ទាន់

ទីក្រុង​ឌុយបៃ អាច​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​តាម​រយៈ​រថយន្ត​ល្បាត​របស់​សមត្ថកិច្ច​នៃ​ទីក្រុង​នេះ ដែល​មាន​ប្រើ​ប្រាស់​សុទ្ធ​តែ​រថយន្ត​កំពូល​ល្បឿន​មាន​តម្លៃ​ថ្លៃ មាន​ដូច​ជា​ Bugatti Veyron ជា​ដើម។ រឹត​តែ​ប្លែក​ថែម​ទៀត​នោះ ពេល​នេះ​សូម្បី​តែ​រថយន្ត​សង្គ្រោះ​បន្ទាន់​ ក៏​គេ​បាន​ជ្រើស​យក​រថយន្ត​​ស្ព័រ​ល្បឿន​លឿន​ផង​ដែរ។

សេវាកម្ម​សង្គ្រោះ​បន្ទាន់​របស់​ឌុយបៃ​ហៅ​កាត់ DCAS កាល​ពី​ថ្មីៗ​នេះ បាន​ជ្រើស​រើស​យក​រថយន្ត​ល្បឿន​លឿន​ចំនួន​ពីរ មក​ធ្វើ​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់។ តាម​ការ​ចុះ​ផ្សាយ​របស់​ GTSpirit គឺ​មាន​រថយន្ត​ Chevrolet Corvette និង Nissan GT-R ដែល​គេ​ដាក់​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​អាច​ទៅ​ដល់​ទីតាំង​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​ នៅ​ក្នុង​ពេល​ ៤ ទៅ ៨ នាទី​ប៉ុណ្ណោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M8 Gran Coupe ឆ្នាំ២០២០ តម្លៃត្រឹម ១៣ម៉ឺនដុល្លារប៉ុណ្ណោះ!

BMW ទើបតែបានបញ្ចេញរថយន្ត Sedan កំពូលកម្លាំងរបស់ខ្លួនថ្មីមួយម៉ូដែលទៀត គឺ M8 Gran Coupe និង M8 Gran Coupe Competition ដែលមានរូបរាងទាក់ទាញខ្លាំងបំផុត។

M8 Gran Coupe ប្រើម៉ាស៊ីនចំណុះ ៤,៤លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦០០សេះ ខណៈ M8 Gran Coupe Competition មានកម្លាំងដល់ ៦១៧សេះ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។

M8 Gran Coupe អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,‌១វិនាទី ខណៈ M8 Gran Coupe Competition ប្រើពេលត្រឹម ៣វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបើបំពាក់ Option “M Driver’s Package” វាអាចរត់ដល់ល្បឿន ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

BMW ក៏បានបង្ហាញតម្លៃរបស់វាដែរ គឺចាប់ពី ១៣០ ០០០ដុល្លារលើទីផ្សារបរទេស ជាមួយពណ៌ធម្មតារហូតដល់ទៅ ៩ពណ៌ ហើយពណ៌ពិសេស BMW Individual ចំនួន ៥ទៀត គឺ Dravit Grey Metallic, Almandin Brown Metallic, Ametrin Metallic, Aventurin Red Metallic និង Frozen Bluestone Metallic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac CT4 ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការហើយ

Cadillac មានសង្ឃឹមខ្ពស់ចំពោះរថយន្ត Sedan ថ្មីរបស់ខ្លួន CT4 ឆ្នាំ ២០២០ ហើយឥឡូវនេះបានប្រកាសតម្លៃលក់របស់វាជាផ្លូវការ។

CT4 ចែកចេញជា ៤ ម៉ូដែល គឺ CT4 Luxury តម្លៃចាប់ពី ៣៣ ៩៩០ដុល្លារលើទីផ្សារបរទេស, CT4 Premium Luxury តម្លៃចាប់ពី ៣៨ ៤៩០ដុល្លារ, CT4 Sport តម្លៃចាប់ពី ៣៩ ៥៩០ និង CT4-V តម្លៃចាប់ពី ៤៥ ៤៩០ដុល្លារ។

វាមានជម្រើសម៉ាស៊ីនចំនួន ៣ គឺ ចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៧សេះ , ២,៧លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៩សេះ និង ២,៧លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣២០សេះ។ ពួកវាដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ តែក៏មាន Option ប៉ុងពីរដែរ។

Cadillac CT4 បំពាក់លក្ខណៈពិសេសមកស្តង់ដារដូចជា ដៃចង្កូតស្បែក, ពូកស្បែក, អេក្រង់ Infotainment System ទំហំ ៨អ៊ីង អាចភ្ជាប់មុខងារ Android Auto និង Apple Carplay, ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual-zone, មុខងារ Active Noise Cancellation Technology និង Keyless Entry System ជាដើម។

មិនតែប៉ុណ្ណោះវាក៏បំពាក់ប្រព័ន្ធជំនួយការបើកបរដូចជា Forward Collision Alert, Front Pedestrian Braking, Automatic Emergency Braking, Rear Park Assist និង Safety Alert Seat ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចេញមុខងារ “Dog Mode” អាចការពារសុនខក្នុងឡាន ពេលម្ចាស់មិននៅ

ថ្មីៗនេះ​នេះ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​អាមេរិក Tesla បាន​បញ្ចេញ​បច្ចេកវិទ្យា​ថ្មី​មួយ​ហៅ​ថា “Dog Mode”។

Dog Mode ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ការពារ​សត្វ​ចិញ្ចឹម​ឲ្យ​មាន​សុវត្ថិភាព និង​ផាកសុភាព ខណៈ​ពេល​ដែល​ម្ចាស់​របស់​ពួក​វា​ចេញ​ក្រៅ​រថយន្ត​រយៈ​ពេល​ខ្លី។

Dog Mode នេះ​ដែរ នឹង​រក្សា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ដំណើរការ​ដដែល ហើយ​បង្ហាញ​នូវ​សារ​មួយ​នៅ​លើ​អេក្រង់ Infotainment System ថា “ម្ចាស់​របស់​ខ្ញុំ​នឹង​ត្រលប​មក​វិញ​ឆាប់ៗ​នេះ។ កុំ​បារម្ភ!” (My owner will be back soon. Don’t worry!) ដែល​បញ្ជាក់​ថា​សត្វ​ចិញ្ចឹម​ទាំង​នោះ មិន​ស្ថិត​ក្នុង​គ្រោះថ្នាក់​ឡើយ។

ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​សត្វ​ចិញ្ចឹម​ថ្មី​នេះ នឹង​ការពារ​អ្នក​ដទៃ​មិន​ឲ្យ​វាយ​បំបែក​កញ្ចក់​រថយន្ត ក្នុង​គោលបំណង​ដើម្បី​ជួយ​សត្វ​ចិញ្ចឹម​ទាំង​នោះ​ឡើយ៕

ចង់​ដឹង​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Alpina B7 ឆ្នាំ២០២០ ច្នៃចេញពី BMW 7 Series កម្លាំងខ្លាំង និងទំនើបញាក់សាច់!

រថយន្ត Alpina B7 ជំនាន់​ទី ៣ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​អាមេរិកខាងជើង។ Alpina B7 ស៊េរី​ឆ្នាំ ២០២០ ខាង​លើ​នេះ គឺ​មាន​ល្បឿន​លឿន​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ទំនើប​ផុត​លេខ​ទៀត​ផង។

Aplina គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដែល​មាន​ឯកទេស​ក្នុង​កំណែ​ពិសេស​នៃ​រថយន្ត BMW និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ផលិត​រថយន្ត​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​នាំ​យក​រថយន្ត BMW ចេញ​ពី​រោងចក្រ​ផ្ទាល់ រួច​យក​ទៅ​កែកុន និង​តុបតែង​នៅ​រោងចក្រ​របស់​ខ្លួន​ផ្ទាល់​តែ​ម្តង។

Alpina B7 គឺ​ផ្អែក​លើ​រថយន្ត BMW 7 Series ស៊េរី​ឆ្នាំ ២០២០ ដែល​ទើប​តែ​ចេញ ប៉ុន្តែ​បាន​បំពាក់​ម៉ាស៊ីន​ពិសេស​ពី​ក្រុមហ៊ុន Alpina ផ្ទាល់ គឺ​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ៦០០ សេះ ហើយ​អាច​រត់​ដល់​ល្បឿន​អតិបរមា ៣៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ត​ប្រភេទ Sedan ស្ព័រ​ដ៏​ប្រណីត​នេះ​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD និង ប្រអប់លេខ​អូតូ ៨ វគ្គ។

ក្រៅ​ពី​កម្លាំង​ខ្លាំង Alpina B7 ក៏​ទទួល​បាន​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ និង​បច្ចេកវិទ្យា​សុវត្ថិភាព​ដ៏​ទំនើប​ផង​ដែរ។ វា​មាន​តែ​ជម្រើស ២ ពណ៌​ប៉ុណ្ណោះ គឺ ពណ៌​បៃតង​ចាស់ និង​ពណ៌ខៀវ។ វា​មាន​តម្លៃ​ចាប់​ពី ១៤១ ៧០០ ដុល្លារ​ឡើង​ទៅ​លើ​ទីផ្សារ​បរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lamborghini ដំបូងគេប្រើថាមពលអគ្គិសនីសុទ្ធ អាចជាប្រភេទ Sedan

Lamborghini បាន​បង្ហើប​ឲ្យ​ដឹង​ដល់​វិបសាយ​រថយន្ត Autocar ថា​រថយន្ត​ម៉ូដែល​ទី​បួន​របស់​ខ្លួន (គិត​តែ​រថយន្ត​កំពុង​ផលិត​លក់​បច្ចុប្បន្ន​គឺ​មាន ៣ ម៉ូដែល) អាច​ជា​ប្រភេទ​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង ហើយ​មាន​ទ្រង់ទ្រាយ​ជា​ប្រភេទ Sedan។

​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​របស់​ Lamborghini បាន​​និយាយ​ថា​ពួក​គេ​អាច​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​រថយន្ត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ Volkswagen Group សម្រាប់​រថយន្ត​ម៉ូដែល​នេះ។ គ្រោងឆ្អឹង​ PPE ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ Porsche និង Audi ទំនង​នឹង​ជា​ជម្រើស​ដែល​ត្រូវ​ប្រើ។

យ៉ាងណាក៏​ដោយ​ Autocar បាន​បញ្ជាក់​ថា​រថយន្ត​ម៉ូដែល​ទី​បួន​របស់ Lamborghini រហូត​ទាល់​តែ​ដល់​ឆ្នាំ ២០២៥ ទើប​អាច​លេច​មុខ​ជា​ផ្លូវ​ការ។ រថយន្ត​នេះ​ដែរ​អាច​ដឹង​​មាន​ការ​ឌីហ្សាញ​រូបរាង​ដោយ​យក​គំនិត​ពី​រថយន្ត​គំរូ Estoque ដែល​ចេញ​មុខ​កាល​ពី​ឆ្នាំ ២០០៨៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាហាវណាស់! BMW M8 Competition អាចស្ទុះដល់ ១០០គ.ម/ម៉ ប្រើពេលតែ ២,៨៨ វិនាទី

ផ្អែក​តាម​ការ​លើក​ឡើង​របស់​ BMW រថយន្ត​ M8 Competition Coupe អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣,២ វិនាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​កាល​ពី​ថ្មីៗ​នេះ​បង្ហាញ​ថា​វា​អាច​​ស្ទុះ​បាន​លឿន​ជាង​នេះ​ទៅ​ទៀត។

ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ អ្នក​បើកបរ​​រថយន្ត BMW ដ៏​ជំនាញ ឈ្មោះ​ Martin Tomczyk អាច​​​សាក​ល្បង​បើកបរ​បង្កើន​សន្ទុះ​រថយន្ត M8 Competition Coupe ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​តែ ២,៨៨ វិនាទី ក្នុង​ការ​សាក​ល្បង​លើក​ទី​មួយ។ មិន​តែ​ប៉ុណ្ណោះ​រថយន្ត​នេះ​ប្រើ​ពេល​ត្រឹម ៩,៣៣ វិនាទី​ប៉ុណ្ណោះ អាច​រត់​ដល់​ល្បឿន ២០០ គ.ម/ម៉។

ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ M8 Competition មាន​សន្ទុះ​លឿន​នោះ​គឺ​ដោយ​សារ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៦១៧ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិន្នន័យចុងក្រោយអំពីរថយន្តភីកអាប់លក់ដាច់ជាងគេបំផុតនៅអាមេរិក

ទិន្នន័យ​ទីផ្សារ​រថយន្ត​ភីកអាប់​នៅ​សហរដ្ឋអាមេរិក​ប្រចាំ​ត្រីមាស​ទី ៣ នៅ​ឆ្នាំ ២០១៩ ត្រូវ​បាន​បង្ហាញ​ចេញ​ឡើង ដែល​ឃើញ​ថា​ម៉ូដែល​ខ្លះ​មាន​ការ​ថយ​ចុះ​ចំនួន​លក់ និង​ខ្លះ​ទៀត​កើន​ឡើង​យ៉ាង​ខ្លាំង។ ខាង​ក្រោម​ជា​រថយន្ត​ភីកអាប់​លក់​ដាច់​ជាង​គេ ៖

១. Ford F-Series លក់​បាន​ ២១៤ ១៧៦ គ្រឿង ធ្លាក់​ចុះ ៦% បើ​ធៀប​នឹង​ត្រីមាស​ឆ្នាំ​មុន​

២. Ram Pickup លក់​​​បាន​ ១៦១ ៦៣៥ គ្រឿង កើន​ ១៣,៨%

៣. Chevrolet Silverado លក់​បាន​ ១៥៥ ៤៨២ គ្រឿង​ កើន ១៦,៦%

៤. GMC Sierra លក់​បាន​ ៦៦ ១៩៩ គ្រឿង​ កើន​ ២៨,៩%

៥. Toyota Tacoma លក់​បាន​ ៦៥ ៧៥៦ គ្រឿង ធ្លាក់​ចុះ​ ២,៨%

៦. Chevrolet Colorado លក់​បាន​ ៣១ ៦៥៦ គ្រឿង​ ថយ​ចុះ ៩,៥%

៧. Toyota Tundra លក់​បាន ៣១ ៥៦៥ គ្រឿង​ ថយ​ចុះ ១,៣%

៨. Ford Ranger លក់​បាន​ ២៦ ២១១ គ្រឿង (ទើប​ចេញ​លក់​ឆ្នាំ​ដំបូង)

៩. Jeep Gladiator លក់​បាន​ ១៦ ១៣២ គ្រឿង (ទើប​ចេញ​លក់​ឆ្នាំ​ដំបូង)

១០. Nissan Frontier លក់​បាន​ ១៥ ៣៦៤ គ្រឿង​ ថយ​ចុះ ១៤%​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+