ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia នឹងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនី ១៦ ម៉ូដែលត្រឹមឆ្នាំ ២០២៥

តាម​ការ​ចុះ​ផ្សាយ​របស់​ Periodismodel Motor បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ខាង​ត្បូង Kia គ្រោង​នឹង​ប្រកាស​ចេញ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​​​ឲ្យ​បាន​ចំនួន ១៥ ម៉ូដែល​ត្រឹម​ឆ្នាំ ២០២៥។

​​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា​គម្រោង​ការ​របស់ Kia គឺ​មាន​រថយន្ត​អគ្គិសនី​សុទ្ធ​ចំនួន ៥, រថយន្ត Hybrid ចំនួន ៥, រថយន្ត​ប្រភេទ Plug-in Hybrid ចំនួន ៥ និង​មាន​​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អ៊ីដ្រូហ្សែន​ចំនួន ១ ម៉ូដែល​ផង​ដែរ។ រថយន្ត​ទាំង ១៦ ម៉ូដែល​នេះ នឹង​មិន​មាន​ជា​រថយន្ត​ម៉ូដែល​ថ្មី​​មាន​រូបរាង​ថ្មី​ទាំង​អស់​នោះ​ទេ ដោយ​វា​នឹង​មាន​ជា​រថយន្ត​ម៉ូដែល​ចាស់​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​បន្តិច​បន្តួច និង​ការ​​អាប់ដេត​លើ​ម៉ូដែល​មាន​ស្រាប់​ជា​ដើម។

គួរ​ដឹង​ថា​ e-Soul ជំនាន់​ចុង​ក្រោយ​របស់ Kia គឺ​ជា​ការ​បើក​ផ្លូវ​មួយ​ខាង​ផ្នែក​រថយន្ត​អគ្គិសនី។ រថយន្ត​ម៉ូដែល​នេះ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង ២០១ សេះ ដែល​អាច​ជិះ​បាន​ចម្ងាយ ៤៥២ គីឡូម៉ែត្រ​ពេល​សាក​មួយ​ពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មាឌធំមែន តែ Ram 1500 ឆ្នាំ២០២០ ប្រើម៉ាស៊ីន EcoDiesel ស៊ីប្រេងតិចអស់ទាស់

នាពេលថ្មីៗនេះ ទីភ្នាក់ងារ EPA ទើបតែបានប្រកាសពីកម្រិតស៊ីប្រេងនៃរថយន្ត Ram 1500 EcoDiesel ស៊េរីឆ្នាំ២០២០ ជាផ្លូវការ។

Ram 1500 ប្រភេទប៉ុងមួយមានកម្រិតស៊ីប្រេងជាមធ្យម ៩លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ខណៈប្រភេទប៉ុងពីរស៊ីត្រឹម ៩,៨លីត្រប៉ុណ្ណោះ។

រថយន្តភីកអាប់ 1500 EcoDiesel ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ។ បើចាក់ប្រេងមួយពេញ វាអាចរត់បានចម្ងាយដល់ ១ ៦០០គីឡូម៉ែត្រ ព្រោះតែធុងសាំងចំណុះ ១២៥លីត្ររបស់វា។

សូមបញ្ជាក់ថា រថយន្ត Ram 1500 EcoDiesel ឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ៣៦ ៨៩០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វៃឡើងទៅ! Honda Civic ឆ្នាំ២០២០ ថ្លៃជាងស៊េរីមុនតែ ២០០ដុល្លារ

Civic គឺជារថយន្តលក់ដាច់បំផុតមួយនៅអាមេរិក ហើយឥឡូវនេះក្រុមហ៊ុន Honda បានប្រកាសតម្លៃសម្រាប់ស៊េរីឆ្នាំ២០២០ ដោយចាប់ពី ១៩ ៧៥០ដុល្លារប៉ុណ្ណោះ ពោលគឺថ្លៃជាងស៊េរីឆ្នាំ២០១៩ ត្រឹមតែ ២០០ដុល្លារប៉ុណ្ណោះ។

Honda Civic ថ្មីមានជម្រើសតួខ្លួន ២ប្រភេទ គឺ Sedan (ទ្វារ៤) និង Coupe (ទ្វារ២) ខណៈម៉ាស៊ីន និងជម្រើសប្រអប់លេខក៏មាន ២ផងដែរ។ ប្រភេទ Sedan ចែកចេញជា ៥ម៉ូដែល គឺ Civic Sedan LX, Civic Sedan Sport, Civic Sedan EX, Civic Sedan EX-L និង Civic Sedan Touring។

រីឯប្រភេទ Coupe ចែកចេញជា ៤ម៉ូដែល គឺ Civic Coupe LX, Civic Coupe Sport, Civic Coupe EX និង Civic Coupe Touring។

ជម្រើសម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ ប្រើប្រអប់លេខដៃ ៦វគ្គ ហើយក៏មានជម្រើសប្រអប់លេខអូតូ CVT ដែរ។ ចំណែកឯជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ ហើយមានតែជម្រើសប្រអប់លេខអូតូ CVT ប៉ុណ្ណោះ៕

ខាងក្រោមនេះគឺជាតម្លៃសម្រាប់ម៉ូដែលនិមួយៗ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូបង្ហាញអំពីដំណើរការដំឡើងរថយន្តអគ្គិសនីដំបូងរបស់ Porsche

Porsche Taycan គឺ​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​ Porsche ដែល​​វា​បាន​បង្ហាញ​មុខ​ដំបូង​នៅ​ឆ្នាំ ២០១៥ ជា​ប្រភេទ Concept។ នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​ប្រកាស​រូបរាង​សម្រេច​របស់​រថយន្ត​ម៉ូដែល​នេះ និង​ប្រកាស​ពី​ការ​បញ្ចេញ​លក់​ជា​ផ្លូវ​ការ។

សង្វាក់​ផលិតកម្ម​​ផលិត​រថយន្ត​ Porsche Taycan បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​មុន នៅ​ក្នុង​រោងចក្រ​ថ្មី​នៅ​តំបន់​ Zuffenhausen ប្រទេស​អាល្លឺម៉ង់។ រោងចក្រ​ថ្មី​នេះ​ចំណាយ​ពេល​សាង​សង់​ ៤ ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​រោងចក្រ​នា​ពេល​អនាគត ដោយ​សារ​វា​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ឡើយ។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​ដំណើរ​ការ​ផលិត​រថយន្ត Taycan ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចចេញតម្លៃរថយន្ត Toyota RAV4 ប្រភេទ Off-Road

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ រថយន្ត​ Toyota RAV4 ទទួល​បាន​នូវ​ Option TRD Off-Road ដែល​​បង្កើន​សមត្ថភាព​លើ​ការ​បើកបរ​​ផ្លូវ​ពិបាក និង​រូបរាង​ខុស​ប្លែក​ពី​ធម្មតា​ផង​ដែរ។

រថយន្ត​នេះ​បាន​បង្ហាញ​ចេញ​កាល​ពី​ដើម​ឆ្នាំ​ ២០១៩ នេះ ប៉ុន្តែ​របស់​វា​នៅ​មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​ដំណឹង​ដែល​វិបសាយ​ Cars Direct ទទួល​បាន​ បាន​ឲ្យ​គេ​ដឹង​ថា​ RAV4 TRD Off-Road ស៊េរី​ ២០២០ នេះ នឹង​មាន​តម្លៃ ៣៦ ៣០០ ដុល្លារ (នៅ​សហរដ្ឋអាមេរិក) ថ្លៃ​លើស​ប្រភេទ​ Base Option ដែល​មាន​តម្លៃ​ ២៦ ៩៧០ ដុល្លារ។

រថយន្ត​ប្រភេទ​នេះ​ក៏​ថ្លៃ​ជាង​ RAV4 Adventure ដែល​មាន​តម្លៃ​ចាប់​ពី ៣៤ ០៧៥ ដុល្លារ។ ប៉ុន្តែ​វា​នៅ​មិន​ថ្លៃ​ដល់​ RAV4 Limited ដែល​មាន​តម្លៃ​ចាប់​ពី ៣៦ ៩០០ ដុល្លារ ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន (AWD)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X5 M និង X6 M ឆ្នាំ២០២០ ដូររាងថ្មីសន្លាង ឯកម្លាំងជាង ៦០០សេះ

នៅទីបំផុត BMW បានបញ្ចេញរថយន្ត SUV កម្លាំងខ្លាំង X5 M និង X6 M ថ្មីសន្លាង ដែលនឹងចាប់ផ្តើមចេញលក់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

រថយន្ត BMW X5 M (ឆ្វេង) និង X6 M (ស្តាំ)

X5 M និង X6 M ស៊េរីឆ្នាំ ២០២០ នេះ បំពាក់ម៉ាស៊ីន Twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦០០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ M xDrive AWD។ មិនតែប៉ុណ្ណោះ X5 M និង X6 M ម៉ូដែល Competition នឹងមានកម្លាំងដល់ ៦១៧សេះ។

X5 M
X6 M

BMW អះអាងថា X5 M និង X6 M ជំនាន់ទី៣ នេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ខណៈម៉ូដែល X5 M Competition និង X6 M Competition ប្រើពេលត្រឹម ៣,៧វិនាទីប៉ុណ្ណោះ។ ពួកវាមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបើបន្ថែមកញ្ចប់ Option M Driver’s Package នោះវាអាចជាន់ដល់ល្បឿន ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

X5 M
X6 M

X5 M និង X6 M បំពាក់ប្រព័ន្ធបូម Adaptive M Suspension Professional ជាមួយមុខងារ Active Roll Stabilization មកស្តង់ដារ ហើយថែមទាំងមានសេនស័រដែលអាចឆ្លើយតបទៅនឹងផ្ទៃផ្លូវ និងចលនាយកចង្កូតក្នុងពេលដ៏រហ័សបំផុត។ អ្នកបើកបរអាចជ្រើសរើសកម្រិតបូម ៣ម៉ូដ គឺ Comfort, Sport និង Sport Plus ព្រមទាំងអាចសារ៉េដៃចង្កូតយក Comfort ឬ Sport បានទៀតផង។

X5 M
X6 M

SUV ដ៏ថ្មីសន្លាងនេះនឹងមានជម្រើសពណ៌ដូចជា ពណ៌ស Alpine White, ពណ៌ខ្មៅ Carbon Black Metallic, ពណ៌ខ្មៅរលោង Black Sapphire Metallic, ពណ៌ស Mineral White Metallic, ពណ៌ខៀវ Bay Blue Metallic, ពណ៌ប្រផេះ Donnington Grey Metallic, ពណ៌បៃតង Manhattan Green Metallic និងពណ៌ក្រហម Tornado Red Metallic។

BMW X5 M ឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ១០៥ ១០០ដុល្លារលើទីផ្សារបរទេស ហើយ ១១៤ ១០០ដុល្លារសម្រាប់ម៉ូដែល X5 M Competition។ ដោយឡែក X6 M រាងថ្លៃជាងបន្តិច គឺចាប់ពី ១០៨ ៦០០ដុល្លារ និង ១១៧ ៦០០ដុល្លារសម្រាប់ម៉ូដែល X6 M Competition៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV រាងស្ព័រ Audi RS Q3 ថ្មី ទាំងខ្លាំង និងរហ័ស

Audi បានបញ្ចេញរថយន្ត SUV រាងស្ព័រ RS Q3 និង RS Q3 Sportback សម្រាប់អ្នកត្រូវការរថយន្តតួខ្ពស់ ប៉ុន្តែរក្សារូបរាងបែបស្ព័រ និងខ្លាំង។

RS Q3 ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbocharged ទំហំ ៥ស៊ីឡាំង មានកម្លាំងសរុប ៣៩៤សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា រហូតដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ Audi ក៏ផ្តល់ Option មួយដែលអាចធ្វើឲ្យ RS Q3 នេះរត់ដល់ល្បឿនអតិបរមា ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

តួខ្លួនរបស់ RS Q3 មានជម្រើសពណ៌ពិសេសពីរ គឺ ពណ៌បៃតង Kyalami Green និងប្រផេះ Nardo Grey ព្រមទាំង Option រំលេចក្រូមេជំនួសពណ៌ខ្មៅផងដែរ។

រីឯផ្នែកខាងក្នុង វាបំពាក់ស្បែកប្រភេទ Nappa និងកាំម្ញី រំលេចដោយថ្នេរដេរពណ៌ក្រហម ឬខៀវទៀតផង។ ដោយឡែក កុងទ័រ Virtual Cockpit Plus ដ៏ទំនើបប្រចាំត្រកូល Audi គឺជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS4 Avant ឆ្នាំ ២០២០ រូបរាងកាត់តាម RS6 ហើយកម្លាំងដល់ ៤៤៤សេះ

រថយន្ត Audi RS4 Avant ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ដោយវាប្រៀបបានទៅនឹងកូនរបស់រថយន្ត Audi RS6 Avant អីចឹង។

ក្រឡេកមើលមួយភ្លេត យើងអាចដឹងថាវាជា RS4 Avant តាមរយៈចង្កៀងមុខ LED ថ្មីរបស់វា។ Audi ក៏បានអាប់ដេតប៉ាណាមុខ ឱ្យរីកទទឹងធំជាងមុន ពណ៌ខ្មៅរលោងយ៉ាងទាក់ទាញទៀតផង។

ដោយឡែកផ្នែកខាងក្នុងវិញ វាបំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត MMI ប្រភេទ Touchscreen ទំហំ ១០,១អ៊ីង និង កុងទ័រ Virtual Cockpit យ៉ាងស្រស់ស្អាត និង ទំនើបបំផុត ព្រមទាំងដៃចង្កូតកាំម្ញីយ៉ាងទាក់ទាញផងដែរ។

Audi RS4 Avant ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ Twin-Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៤៤សេះ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,‌១វិនាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត RS4 Avant នឹងមានលក់នៅអឺរ៉ុបចាប់ពីចុងខែតុលា ជាមួយតម្លៃចាប់ពី ៨៨ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Corvette C8 ឆ្នាំ ២០២០ មួយគ្រឿងដំបូងបង្អស់ នឹងត្រូវដាក់លក់ដេញថ្លៃ

រថយន្ត Corvette C8 ស៊េរីឆ្នាំ ២០២០ ដែលពាក់ស្លាកលេខ VIN 001 ជាគ្រឿងដំបូងបង្អស់ នឹងត្រូវដាក់លក់ដេញថ្លៃនៅក្នុងទីក្រុង Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

Corvette C8 ថ្មីនេះនឹងបំពាក់កញ្ចប់ Option ពិសេស ហៅថា Z51 Performance Package ដោយបន្ថែមនូវ កាងកាត់ខ្យល់ខាងមុខ , កន្ទុយត្រីក្រោយ និង ប្រព័ន្ធបំពង់ស៊ីម៉ាំង Performance Exhaust System ផងដែរ។

ក្រៅពីរូបរាង កញ្ចប់ Option ខាងលើក៏អាប់ដេតបន្ថែមនូវ ប្រព័ន្ធស្អំម៉ាស៊ីន , ប្រព័ន្ធប៉ុង , ប្រព័ន្ធបូម , បំពាក់សម្បកកង់ Michelin Pilot Sport 4S , អាប់ដេតប្រព័ន្ធហ្វ្រាំង Brembo និង ឡូហ្គូ Z51។

Corvette C8 ឆ្នាំ ២០២០ នឹងប្រើម៉ាស៊ីនទំហំ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ។ យ៉ាងណាក៏ដោយ តម្លៃនៃការដាក់លក់ដេញថ្លៃ មិនទាន់ត្រូវបានគេបង្ហាញនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តកម្រជាច្រើនរបស់ Paul Walker នឹងដាក់ដេញថ្លៃឆ្នាំក្រោយ

រថយន្ត​ចំនួន ២១ ម៉ូដែល​ដែល​ជា​កម្មសិទ្ធិ​របស់​ Paul Walker នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​នា​ខែ​មករា​ឆ្នាំ ២០២០ ខាង​មុខ​នេះ នៅ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ Scottsdale Auction លើក​ទី ៤៩។

BMW M3

រថយន្ត​ទាំង​នោះ​រួម​មាន​ដូច​ជា​ BMW M3 ចំនួន ៧ គ្រឿង, Nissan Skyline ឆ្នាំ ១៩៨៩ ចំនួន​មួយ និង Nissan 370Z ចំនួន​មួយ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ថត​ភាពយន្ត “Fast Five” ផ្ទាល់​តែ​ម្ដង។ ខាង​ក្រោម​នេះ​ជា​បញ្ជី​បង្ហាញ​អំពី​រថយន្ត​ទាំង​អស់ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+