ផ្ទាំងផ្សាយពាណិជ្ជកម្ម

យក Land Cruiser ស៊េរី​ចាស់មកជួសជុលឡើងវិញ រួចដាក់លក់តម្លៃស្មើរថយន្តស៊េរីកប់

ក្រុមហ៊ុន​អាមេរិក FJ Company បាន​បង្កើត​គម្រោង​ការ​មួយ​​ក្នុង​ការ​​ជួសជុល​រថយន្ត​ Land Cruiser ស៊េរី​ចាស់​ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ចង់​បាន​ SUV ខ្លាំង​ដែល​មាន​រូបរាង​បែប​បុរាណ។ រថយន្ត​ដែល​កែច្នៃ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ G40។

G40 គឺ​មាន​ចែក​ចេញ​ជា​ចំនួន ៣ ម៉ូដែល​​គឺ Heritage មាន​តម្លៃ​ចាប់​ពី ១៨ ម៉ឺន​ដុល្លារ, Expedition មាន​តម្លៃ​ចាប់​ពី ២០ ម៉ឺន​ដុល្លារ និង Signature G40-S តម្លៃ​ចាប់​ពី ២២ ម៉ឺន​ដុល្លារ។ ក្រុមហ៊ុន FJ Company ធ្វើ​ការ​ជួសជុល​ឡើង​វិញ​លើ​រថយន្ត Land Cruiser ដែល​ផលិត​ចន្លោះ​ឆ្នាំ ១៩៧០ ដល់ ១៩៨៣។

រថយន្ត​ទាំង​អស់​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន Toyota 1GRE-FE ចំណុះ ៤,០ លីត្រ ៦ ស៊ីឡាំង ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៥ វគ្គ។ អតិថិជន​ក៏​អាច​រើស​យក​ម៉ាស៊ីន Superchaged តាម​ការ​ចង់​បាន​​ផង​ដែរ ដោយ​បន្ថែម​លុយ​ពី​លើ​នេះ។

គួរ​ដឹង​ថា​ FJ Company ផលិត​រថយន្ត​ G40 នេះ​​ត្រឹម ៣០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដែល​មួយ​គ្រឿងៗ​ត្រូវ​ចំណាយ​ពេល​ជួសជុល​/កែច្នៃ​រហូត​ដល់ ៦ ខែ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជា Lamborghini ដែលលក់ដេញថ្លៃបានថ្លៃជាងគេ

កាល​ពី​ឆ្នាំ ២០១៦ បណ្ដុំ​រថយន្ត​ស៊េរី​កប់​ជា​ច្រើន ដែល​ជា​កម្មសិទ្ធិ​របស់ Teodoro Nguema Obiang Mangue អនុ​ប្រធានាធិបតី​ប្រទេស​ Equatorial Guinea និង​ជា​កូន​ប្រុស​របស់​ប្រធានាធិបតី​ប្រទេស​នេះ ត្រូវ​បាន​រឹប​អូស​ដោយ​សមត្ថកិច្ច​ស្វីស ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ករណី​លាង​លុយ​ខ្មៅ។

៣ ឆ្នាំ​ក្រោយ​មក រថយន្ត​ប្រណីត​ទាំង ២៥ គ្រឿង​ដែល​ត្រូវ​បាន​រឹប​អូស​ ត្រូវ​បាន​គេ​យក​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ប្រទេស​ស្វីស។ រថយន្ត​ដែល​ជា​តួ​អង្គ​ឯក គឺ Lamborghini Veneno Roadster ដែល​ជា​រថយន្ត​មហា​កម្រ​មួយ។

រថយន្ត​នេះ​មាន​ត្រឹម ៩ គ្រឿង​ប៉ុណ្ណោះ ដែល​​ក្រុមហ៊ុន​ផលិត​ឡើង​ក្នុង​គោល​បំណង​អបអរ​សាទរ​ខួប​ទី ៥០ ឆ្នាំ​របស់ Lamborghini។ រថយន្ត​នេះ​រំពឹង​ថា​អាច​ដេញ​ថ្លៃ​បាន​​ខ្ទង់ ៥ លាន​ដុល្លារ ប៉ុន្តែ​ជា​លទ្ធផល​ទទួល​បាន​តម្លៃ​ដល់​ទៅ ៨,៣ លាន​ដុល្លារ ដែល​វា​ស្ទើរ​ស្មើ​ពីរ​ដង​នៃ​តម្លៃ​ដើម ហើយ​ក៏​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត Lamborghini លក់​ដេញ​ថ្លៃ​បាន​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

គួរ​ដឹង​ថា​រថយន្ត​ទាំង ២៥ គ្រឿង​ដែល​ដេញ​ថ្លៃ​មាន​ដូច​ជា​ Koenigsegg One:1, Ferrari LaFerrari, Aston Martin One-77 និង Bugatti Veyron ជា​ដើម ដែល​លក់​បាន​សរុប​ដល់ ៣៦ លាន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser កែរូបរាងដោយអ៊ុយក្រែន ប្លែកទាំងក្នុងនិងក្រៅ

AutoLife ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​រថយន្ត​មួយ​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន បាន​បង្ហាញ​ចេញ​រថយន្ត Land Cruiser ស៊េរី​ឆ្នាំ ២០១៩ ដែល​ទទួល​បាន​កែច្នៃ​ជា​ពិសេស​ទាំង​ក្នុង​និង​ក្រៅ។

ចំពោះ​រូបរាង​ខាង​ក្រៅ​មាន​ការ​បន្ថែម​កាង​មុខ និង​កាង​ក្រោយ​ប្លែក​ខុស​ពី​ធម្មតា​ និង​ផ្លាស់​ប្ដូរ​រន្ធ​ខ្យល់​ខាង​មុខ​ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​វិញ​មាន​ប្រើ​ប្រាស់​នូវ​វត្ថុ​ធាតុ​ពិសេស ដូច​ជា​​ដោយ​ស្បែក​ពណ៌​ក្រហម និង​ខៀវ​​មាន​គុណភាព​ខ្ពស់​របស់​អូទ្រីស និង​មាន​តុប​តែង​ដោយ​ឈើ ហើយ​អាលុយមីញ៉ូម​​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ឃើញ​រូបរាង​កាន់​តែ​ច្បាស់ ៖​



ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីស៊ុយអែត Polestar 2 ប្រកាសតម្លៃដាក់លក់ជាផ្លូវការ

រថយន្តអគ្គិសនីរបស់ប្រទេសស៊ុយអែត Polestar 2 នឹងត្រូវផលិតនៅដើមឆ្នាំ ២០២០ ហើយចេញលក់នៅក្នុងខែមិថុនាខាងមុខ ។

ឥឡូវនេះ Polestar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Volvo បានប្រកាសពីតម្លៃលក់របស់ Polestar 2 ជាផ្លូវការ ដោយចាប់ពី ៦៤ ៤៦០ដុល្លារនៅលើទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈតម្លៃសម្រាប់ទីផ្សារអាមេរិកខាងជើង ប្រហែល ៦៣ ០០០ដុល្លារ។

Polestar 2 ដែលចេញមកដំបូង នឹងមានកញ្ចប់ Option ដ៏អស្ចារ្យ ដូចជា Pilot package និង Plus package ព្រមទាំងមុខងារពិសេស Pilot Assist ជាដើម។

រថយន្តអគ្គិសនីនេះនឹងប្រើម៉ូទ័រអគ្គិសនី ២ ដែលមានកម្លាំងសរុប ៤០២សេះ និង អាគុយកម្លាំង ៧៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ មិនតែប៉ុណ្ណោះ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៥ វិនាទីឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model 3 ក្លាយជារថយន្តលក់ដាច់បំផុតនៅហូឡង់

Tesla កំពុងទទួលបានជោគជ័យខ្លាំងនៅអឺរ៉ុប ស្របពេលដែលរថយន្ត Tesla Model 3 បានក្លាយជារថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសហូឡង់ ដោយទម្លាក់រថយន្ត Volkswagen Polo ចេញពីតំណែង។

Tesla បានលក់ដាច់ Model 3 ចំនួន ៥ ៧៦៨គ្រឿងកាលពីខែមុន ហើយតម្រូវការ Model 3 បានធ្វើឲ្យ Tesla ក្លាយជាម៉ាករថយន្តពេញនិយមបំផុតក្នុងប្រទេសហូឡង់ទៀតផង។

នៅអឺរ៉ុប រថយន្ត Tesla Model 3 បានដាក់លក់ក្នុងតម្លៃ ៤៧ ៣០៨ដុល្លារ ដោយវាអាចបើកបរបានចម្ងាយ ៣៨៦គីឡូម៉ែត្រនៅពេលសាកភ្លើងពេញ។

មិនតែប៉ុណ្ណោះ រថយន្តអគ្គិសនីរបស់អាមេរិកនេះ ក៏លក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសន័រវេសដែរ ដោយលក់បានចំនួន ៣ ៣០០គ្រឿងនៅចន្លោះខែកក្កដា និងកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV អគ្គិសនីរបស់ Ford អាចនឹងបង្ហាញមុខនៅខែវិច្ឆិកា

រូបភាព Render

Ford បាន​ប្រកាស​ជា​លើក​ដំបូង​ពី​ផែនការ​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​តួ​ខ្ពស់​ កាល​ពី​ខែ​មករា ឆ្នាំ ២០១៨ ដែល​ក្រុមហ៊ុន​បាន​សន្យា​ថា​រថយន្ត​នេះ​នឹង​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​អំឡុង​ឆ្នាំ ២០២០។

នៅ​ខែ​សីហា​ឆ្នាំ ២០១៩ នេះ នាយក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​បាន​បង្ហើប​ខ្លះ​អំពី​ម៉ូដែល​​រថយន្ត​នេះ ដែល​អាច​នឹង​លេច​មុខ​នៅ​ខែ​វិច្ឆិកា។ ហើយ​ថ្ងៃ​នេះ​ការ​ចុះ​ផ្សាយ​ថ្មី​បាន​សង្ស័យ​ថា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​នេះ អាច​នឹង​បង្ហាញ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ខែ​ក្រោយ​នេះ។ គេ​ជឿជាក់​ថា​ LA Auto Show ជា​កម្មវិធី​សំខាន់​មួយ​សម្រាប់​បង្ហាញ​ចេញ​រថយន្ត​ថ្មី។

រូបភាព Render

រថយន្ត​តួ​ខ្ពស់​​ប្រើ​អគ្គិសនី​របស់ Ford អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​ជា​មួយ​ជម្រើស​ពីរ​ គឺ​ជម្រើស​បើកបរ​ចម្ងាយ​ ៤៨៤ គ.ម និង​ជម្រើស​បើកបរ​ចម្ងាយ​ដល់ ៦០០ គ.ម ហើយ​មាន​ចចាមអារ៉ាម​ថា​មាន​ប្រភេទ​កម្លាំង​ខ្លាំង​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lamborghini Aventador ក្លែងក្លាយដាក់លក់តម្លៃ ៤ ម៉ឺនដុល្លារ

នៅ​លើ​វិបសាយ​លក់​ទំនិញ​អនឡាញ eBay គេ​បាន​ប្រទះ​ឃើញ​រថយន្ត​ Lamborghini Aventador ក្លែង​ក្លាយ​ដាក់​លក់​ ដោយ​កំណត់​តម្លៃ​លក់ ៤ ម៉ឺន​ដុល្លារ។

រថយន្ត​នេះ​មាន​រូបរាង​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​រថយន្ត។ វា​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៦,០ លីត្រ ផលិត​កម្លាំង​បាន​ ៥០០ សេះ ដែល​មាន​ ៨ ស៊ីឡាំង។ រថយន្ត​នេះ​ក៏​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ, កន្លែង​ចាក់ CD, កៅអី​ស្បែក, ហ្វ្រាំង ABS, ពោង​សុវត្ថិភាព, មុខងារ​ទប់​លំនឹង, ម៉ាស៊ីន​ត្រជាក់ និង​ចំណុច​ជា​ច្រើន​ទៀត។

គិត​យ៉ាង​ណា​ដែរ​ចំពោះ​រថយន្ត​នេះ តើ​វា​សម​នឹង​តម្លៃ ៤ ម៉ឺន​ដុល្លារ​ឬ​អត់?



ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti QX50 ឆ្នាំ ២០២០ បន្ថែមបច្ចេកវិទ្យាថ្មី ឯតម្លៃជាង ៣ម៉ឺនដុល្លារ

Infiniti QX50 បានទទួលការរចនាឡើងវិញកាលពីស៊េរីឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ស៊េរីឆ្នាំ ២០២០ នេះ វាទទួលបានការអាប់ដេតជាច្រើន លើផ្នែកបច្ចេកវិទ្យា។

ឥឡូវនេះ QX50 បំពាក់ប្រព័ន្ធ InTouc Infotainment System ថ្មី ហើយបំពាក់អេក្រង់ពីរ ទំហំ ៨អ៊ីង នៅខាងលើ និង ៧អ៊ីង នៅខាងក្រោម។ ប្រព័ន្ធថ្មីនេះក៏អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay បានផងដែរ។

QX50 ឆ្នាំ ២០២០ បំពាក់ចង្កៀងមុខប្រភេទ LED ដែលគេហៅថា Ice Cube និង អំពូលកាត់អ័ព្ទប្រភេទ LED ដូចគ្នា , ដំបូលកញ្ចក់ Panoramic Moonroof និង យ៉ាន់ទំហំ ២០អ៊ីងមកស្តង់ដារតែម្តង។

រីឯផ្នែកខាងក្នុង វាបំពាក់កៅអីស្បែកមានមុខងារកម្តៅ , ដៃចង្កូតមានមុខងារកម្តៅ , ប្រព័ន្ធសំឡេង Bose , កញ្ចក់មើលក្រោយកាត់ពន្លឺអូតូ និង GPS ជាដើម ។

ក្រៅពីនោះ វាក៏បំពាក់មុខងារជំនួយការបើកបរជាច្រើន ដូចជា Intelligent Cruise Control, Blind Spot Intervention, Lane Departure Intervention, Distance Control Assist, High Beam Assist, Rear Cross Traffic Alert, Rear Automatic Braking និង Forward Emergency Braking with Pedestrian Detection ជាដើម។

Infiniti QX50 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ប្រើប្រអប់លេខអូតូប្រភេទ CVT ហើយក៏មាន Option ប៉ុងពីរដែរ។ វាមានតម្លៃចាប់ពី ៣៧ ២៥០ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ហើយនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Venue ឆ្នាំ ២០២០ ជិះ ១០០គ.ម៉ ស៊ីសាំងតែ ៧លីត្រ

ទីភ្នាក់ងារ EPA (Environmental Protection Agency) បានបញ្ចេញតួលេខនៃកម្រិតស៊ីសាំងរបស់រថយន្ត Hyundai Venue ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ។

Hyundai Venue បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២១សេះ ប្រើប្រអប់លេខ CVT និង ប៉ុងមួយ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៧,៣លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

បើប្រៀបធៀបទៅនឹង SUV ខ្នាតតូចដទៃទៀត វាចាញ់ Nissan Kicks តែឈ្នះ Honda HR-V, Hyundai Kona និង Subaru Crosstrek ជាដើម។

Hyundai Venue ឆ្នាំ ២០២០ មានពណ៌លាយគ្នារហូតដល់ទៅ ៣ ជម្រើស ដូចជា ពណ៌ទឹកក្រូច (Lava Orange Dual Tone), ពណ៌ខៀវ (Denom Blue Dual Tone) និង ពណ៌ស (Polar White Dual Tone) ។ ទោះជាយ៉ាងណា Hyundai មិនទាន់បានប្រកាសតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បើកដំណើរការសាខាផលិតរថយន្តហោះ

Hyundai បាន​ប្រកាស​អំពី​ការ​បើក​សាខា​ថ្មី​មួយ​ប្រចាំ​​សម្ព័ន្ធ Hyundai Motor Group ដែល​មាន​ឈ្មោះ​ថា​ Urban Air Mobility Division ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​យាន​ជំនិះ​ហោះ​ហើរ​លើ​មេឃ ក្នុង​គោល​បំណង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​លើ​ដី​គោក។

សាខា​ថ្មី​នេះ​គឺ​​ដឹក​នាំ​ដោយ​លោក​សាស្ត្រាចារ្យ Jaiwon Shin ដែល​ជា​អតីត​អ្នក​ដឹក​នាំ​ផ្នែក​ Aeronautics Research Mission Directorate នៅ​ភ្នាក់ងារ​អវកាស​ NASA។ លោក​សាស្ត្រាចារ្យ​បាន​លើក​ឡើង​ថា ៖ “ក្រុម​ថ្មី​​នៅ Hyundai នឹង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្នូល​ ដែល​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​កម្លាំង​ខ្លាំង​ក្លា​មួយ​ក្នុង​​វិស័យ​យានជំនិះ​លើ​អាកាស ជា​​​វិស័យ​មួយ​​ដែល​រំពឹង​ថា​កើន​ឡើង​ទំហំ​ទីផ្សារ​ដល់​តម្លៃ ១,៥ ពាន់​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាង​មុខ។”

គួរ​ដឹង​ថា​ Hyundai ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​ ដែល​អភិវឌ្ឍន៍​យានជំនិះ​ហោះ​ដោយ​ខ្លួន​ឯង​ ចំណែក​ក្រុមហ៊ុន​ផ្សេង​បាន​បណ្ដាក់​ទុន​ធំ​នៅ​វិស័យ​នេះ។ តួ​យ៉ាង​ដូច​ជា Toyota បាន​បណ្ដាក់​ទុន​ ៣៧៥ ០០០ ដុល្លារ​ទៅ​ក្នុង​គម្រោង​ការ​មួយ​ដែល​អភិវឌ្ឍន៍​នូវ​ម៉ាស៊ីន​ហោះ​សម្រាប់​មនុស្ស​ម្នាក់ ហើយ​ក្រុម​នេះ​រំពឹង​ថា​នឹង​ប្រើ​ម៉ាស៊ីន​នេះ​​ដើម្បី​អុច​​ភ្លើង​ចន្លុះ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២០ នៅ​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+