ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្ដាប់សំឡេងម៉ាស៊ីន ៧,៣ លីត្រ V8 របស់ Ford លាន់ខ្លាំងកម្រិតណា?

វីដេអូ​ខ្លី​មួយ​បាន​បង្ហាញ​អំពី​សំឡេង​នៃ​ម៉ាស៊ីន​ថ្មី​របស់​ Ford ដែល​បាន​ដាក់​បន្ថែម​លើ​រថយន្ត​ម៉ូដែល Ford Super Duty ​ស៊េរី​ឆ្នាំ ២០២០ ជា​មួយ​​កញ្ចប់​ឈ្មោះ​ថា​ Tremor។



ម៉ាស៊ីន​ថ្មី​នេះ​អាច​បញ្ចេញ​សំឡេង​លាន់​ឮ​ខ្លាំង បញ្ជាក់​អំពី​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន។ ម៉ាស៊ីន​នេះ​គឺ​មាន​ចំណុះ ៧,៣ លីត្រ មាន​ ៨ ស៊ីឡាំង ដែល​វា​អាច​បង្កើត​កម្លាំង​បាន​ ៤៣០ សេះ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​​ស្វ័យប្រវត្តិ ១០ វគ្គ។

ខណៈ​ពេល​នេះ Ford មិន​ទាន់​បង្ហាញ​លម្អិត​អំពី​តម្លៃ​របស់ Super Duty ស៊េរី​ឆ្នាំ ២០២០ នៅ​ឡើយ​ទេ ដែល​គេ​រំពឹង​ថា​អាច​នឹង​ប្រកាស​មុន​ដំណាច់​ឆ្នាំ ២០១៩ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Kia Picanto EV អត់ប្រើសាំង នឹងមានតម្លៃថោក ស្មានមិនដល់

រថយន្ត Kia Picanto EV ដែលដំណើរការដោយថាមពលអគ្គិសនី អាចនឹងត្រូវផលិតក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើក្រុមហ៊ុន Kia អាចរកវិធីធ្វើឲ្យវាមានតម្លៃថោកបំផុត។

ប្រធានប្រតិបត្តិក្រុមហ៊ុន Kia Europe លោក Emilio Herrera បាននិយាយថា “រថយន្តដំណើរការដោយថាមពលអគ្គិសនីខ្នាតតូច នឹងក្លាយជាការប្រកួតប្រជែងដ៏ធំមួយ”។

ទោះជាយ៉ាងណា មិនទាន់មានការសម្រេចចិត្ត អំពីការប្រើប្រាស់អាគុយអគ្គិសនីលើ Picanto EV ឡើយ ប៉ុន្តែ Kia កំពុងស្វែងរកដំណោះស្រាយយ៉ាងមានប្រសិទ្ធិភាពបំផុត។

គួរឲ្យដឹងថា រថយន្ត Kia Picanto EV អាចនឹងមានតម្លៃចន្លោះពី ១៧ ៦០០ ទៅ ១៨ ៧០០ ដុល្លារ នៅពេលវាចេញលក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ចេញ Mazda 3 TCR ថ្មី រាងកប់ខ្លាំង ទុកប្រណាំង Motorsport

Mazda បានចេញរថយន្ត Mazda 3 TCR ស៊េរីថ្មី សម្រាប់ចូលរួមកីឡាប្រណាំងរថយន្ត Motorsport។

Mazda 3 TCR ត្រូវបានរចនាឡើងដោយ Mazda Design America ដោយផ្អែកលើរថយន្ត Mazda 3 Hatchback ស៊េរីឆ្នាំ ២០២០។

Mazda 3 TCR នៅតែរក្សារូបរាងដូច Mazda 3 តែបានបន្ថែមគ្រឿងគ្រូវ ដូចជា កាងកាត់ខ្យល់មុខ , ចំហៀង និង កន្ទុយត្រីក្រោយ , យ៉ាន់ ១៨ អ៊ីងថ្មី ព្រមទាំងប្រព័ន្ធហ្វ្រាំង Brembo។

រថយន្តនេះប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៣៥០ សេះ ប្រើប្រអប់លេខ ៦ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយ ដែលអាចរត់ដល់ល្បឿនអតិបរមា ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មក​ស្គាល់រថយន្តលក់ដាច់ជាងគេនៅអាស៊ីអាគ្នេយ៍ គិតត្រឹមបច្ចុប្បន្ននេះ

ផ្អែក​តាម​ទិន្នន័យ​របស់ Focus2move នៅ​ក្នុង​រយៈពេល​មួយ​ឆ​មាស​ដំបូង​នា​ឆ្នាំ ២០១៩ នេះ ទីផ្សារ​រថយន្ត​នៅ​អាស៊ីអាគ្នេយ៍​មាន​រថយន្ត​ចំនួន ១ ៦៥៩ ៨៥០ គ្រឿង ត្រូវ​បាន​លក់​ចេញ ដែល​កើន​ឡើង ២,៥% ធៀប​នឹង​ឆ្នាំ​មុន។ Toyota នៅ​តែ​ជា​ក្រុមហ៊ុន​មាន​ចំណែក​ទីផ្សារ​ធំ​ ដោយ​មាន​រថយន្ត​ចំនួន ៥ ម៉ូដែល​មាន​ឈ្មោះ​ក្នុង​តំណែង​កំពូល​ទាំង ១០។

ខាង​ក្រោម​ជា​ទិន្នន័យ​ដក​ស្រង់​ពី Focus2move ៖

១. Toyota Hilux លក់​ចេញ​បាន ១០២ ៦៧៨ គ្រឿង

២. Isuzu D-Max លក់​ចេញ​បាន ៨៦ ៦៥១ គ្រឿង

៣. Perodua Axia លក់​ចេញ​បាន​ ៦៦ ០០០ គ្រឿង

៤. Mitsubishi Xpander លក់​ចេញ​បាន​ ៥៧ ៤៦២ ​គ្រឿង​​

៥. Toyota Vios លក់​ចេញ​បាន​ ៥៤ ៣០៤ គ្រឿង

៦. Toyota Avanza លក់​ចេញ​បាន​ ៤៧ ២៩០ គ្រឿង​

៧. Honda City លក់​ចេញ​បាន​ ៤២ ៥១២ គ្រឿង​

៨. Toyota Innova លក់​ចេញ​បាន​ ៤១ ៩៩២ គ្រឿង​

៩. Toyota Fortuner លក់​ចេញ​បាន​ ៤០ ៨១៥ គ្រឿង​

១០. Ford Ranger លក់​ចេញ​បាន ៣៩ ២៤៨ គ្រឿង​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម ដំឡើងថ្លៃរថយន្តរបស់ខ្លួនជាង ២ ពាន់ដុល្លារ

ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast បាន​ប្រកាស​អំពី​ការ​ដំឡើង​ថ្លៃ​លើ​រថយន្ត​ Sedan និង SUV របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុលា ក្រោយ​​ចប់​ការ​លក់​ដំណាក់​កាល​ទី​មួយ។

រថយន្ត​ Lux A2.0 និង Lux SA2.0 ប្រភេទ​ Standard, Adavanced និង High នឹង​ត្រូវ​ឡើង​ថ្លៃ​ប្រមាណ ២ ១៥០ ដុល្លារ​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុលា។ គួរ​ដឹង​តម្លៃ​​លក់​ដំណាក់​កាល​ដំបូង​គឺ​ចាប់​ពី​ប្រមាណ ៤២ ៦៧៥ ដុល្លារ​សម្រាប់ Lux A2.0 និង​ចាប់​ពី​ប្រមាណ​ ៦០ ៩៥០ ដុល្លារ​សម្រាប់ Lux SA2.0។

Vinfast Fadil

ដោយ​ឡែក​សម្រាប់​រថយន្ត​ម៉ូដែល Fadil ដែល​ជា​ប្រភេទ Hatchback នៅ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​តម្លៃ​នៅ​ឡើយ​ទេ។ រថយន្ត​ដែល​គូ​ប្រជែង​របស់ Hyundai i10 និង Toyota Wigo នេះ​មាន​លក់​តម្លៃ​ប្រមាណ ១៧ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនភ្ញាក់ផ្អើលខ្លាំង ពេលឃើញប្រធាន និងអគ្គនាយកក្រុមហ៊ុនតូយ៉ូតាចុះទទួលភ្ញៀវផ្ទាល់បែបនេះ!

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅអគារ ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) យើងសង្កេតឃើញមានអតិថិជនយ៉ាងច្រើនកុះករ មកធ្វើការទស្សនារថយន្តថ្មី និងយករថយន្តមកទទួលសេវាកម្ម ក្នុងថ្ងៃបើកដំណើរការអគារដ៏ថ្មីសន្លាង ទំនើបរបស់តូយ៉ូតា ក្រោមទិដ្ឋភាព និងបរិយាកាសដ៏រីករាយបំផុត។

គួរអោយសរសើរ និងភ្ញាក់ផ្អើលបំផុតនៅពេលដែលឃើញ ថ្នាក់ដឹកនាំកំពូលរបស់តូយ៉ូតា បានចុះមកទទួលអតិថិជនដោយផ្ទាល់ ជាមួយកម្រងផ្កាដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជាស្វាគមន៌អតិថិជនដំបូងក្នុងថ្ងៃបើកដំណើរការនូវអគារទីស្នាក់ការកណ្តាលថ្មីនេះផងដែរ។


ទីស្នាក់ការកណ្តាលថ្មីនេះ មានបំរើសេវាកម្ម លក់រថយន្តថ្មី សេវាកម្មថែទាំរថយន្ត ​សេវាកម្មជួសជុលទូទៅ សេវាកម្មតោននិងបាញ់ថ្នាំ ជាមួយនឹងឧបករណ៍ទំនើបនិងស្របតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុនចុងក្រោយ ដែលមាន អាសយដ្ឋាននៅលើ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សំរាប់ពត័មានបន្ថែមសូមទទំនាក់ទំនង ០១៧ ៣៣៣​៥០៣/ ០១៧​ ២២២ ៥៣២។

កម្រងរូបភាពជាច្រើនត្រូវបានផ្តិតយកដូចខាងក្រោម៖



 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ម៉ាស៊ីន Hybrid ឆ្នាំ២០២០ តម្លៃតែជាង២ម៉ឺនដុល្លារ ជិះ១០០គ.ម៉ ស៊ី៤,៩លីត្រ

Honda Accord Hybrid ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ហើយកំពុងត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង។

Honda Accord Hybrid ប្រើម៉ាស៊ីនសាំង i-VTEC ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ២១២ សេះ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៩លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

Accord Hybrid ថ្មី បំពាក់បច្ចេកវិទ្យា Honda Sensing Suite មកស្តង់ដារ ក្នុងនោះមានមុខងារដូចជា Collision Mitigation Braking with Pedestrian Detection, Lane Keeping Assist, Adaptive Cruise Control with Low-Speed Follow និង Traffic Sign Recognition ជាដើម។

រថយន្ត Sedan ខ្នាតកណ្តាលខាងលើ មានតម្លៃចាប់ពី ២៦ ៤០០ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក។ តម្លៃខ្ទង់ជាង ២ ម៉ឺនដុល្លារនេះ ធ្វើឲ្យ Accord Hybrid ឆ្នាំ២០២០ ក្លាយជារថយន្ត Sedan ប្រើម៉ាស៊ីន Hybrid មានតម្លៃថោកបំផុតនៅអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota C-HR ឆ្នាំ ២០២០ បង្ហាញខ្លួនផ្លូវការ ថែមម៉ូដែល Hybrid ថ្មី រចនាកាន់តែអេម

Toyota បានបញ្ចេញ SUV ខ្នាតតូចម៉ូដែល C-HR ស៊េរីឆ្នាំ ២០២០ ជាផ្លូវការនៅអឺរ៉ុប ដោយបន្ថែមម៉ាស៊ីន Hybrid ថ្មី និង បច្ចេកវិទ្យាថ្មី រួមទាំង ការរចនាកាន់តែអេម ។

ឥឡូវនេះ Toyota C-HR ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Hybrid Dynamic Force កម្លាំង ១៨១ សេះ ជំនួសម៉ាស៊ីនចាស់ចំណុះ ១,៨ លីត្រ ដែលមានកម្លាំងត្រឹម ១២០ សេះ ។ វាក៏បានបំពាក់ប្រព័ន្ធបូមថ្មី ដែលជួយឲ្យការបើកបរកាន់តែមានផាសុកភាពផងដែរ ។

ទោះជាយ៉ាងណា Toyota មិនបានបង្ហាញព័ត៌មានលម្អិតពី C-HR ប្រើម៉ាស៊ីនសាំងឡើយ ។ បន្ថែមពីលើនេះ Toyota C-HR អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង ។

Toyota C-HR ឆ្នាំ ២០២០ ចែកចេញជា ៤ ម៉ូដែល គឺ C-HR Icon, C-HR Design, C-HR Excel និង C-HR Dynamic ដោយមានតម្លៃចាប់ពី ៣១ ៤៨០ ដុល្លារលើទីផ្សារចក្រភពអង់គ្លេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញស្ដាយជំនួស ការតេស្តបុក​ទង្គិចរថយន្តតម្លៃ ២,១ លានដុល្លារ

ក្រុមហ៊ុន​ផលិត​រថយន្ត Rimac បាន​បង្ហាញ​ចេញ​វីដេអូ​ធ្វើ​តេស្ត​សមត្ថភាព​ទ្រាំទ្រ​នឹង​ការ​ប៉ះ​ទង្គិច​របស់​រថយន្ត C-Two ដើម្បី​ឲ្យ​ដឹង​ថា​រថយន្ត​នេះ​អាច​ផ្ដល់​ការពារ​គ្រប់​គ្រាន់​ដល់​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ។

អាច​និយាយ​បាន​ថា​ជា​វីដេអូ​ធ្វើ​ឲ្យ​ស្រឡាញ់​រថយន្ត​ស្ព័រ​ខ្លោច​ចិត្ត​បំផុត​ពេល​ទស្សនា​ហើយ ដោយ​ C-Two ជា​រថយន្ត​មហា​កម្លាំង​មួយ​ អាច​ផលិត​កម្លាំង​បាន​ ១ ៨៨៨ សេះ ដើរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ។ រថយន្ត​នេះ​ទៀត​សោត​មាន​ផលិត​ត្រឹម ១៥០ គ្រឿង​ក្នុង​លោក ដោយ​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ ២,១ លាន​ដុល្លារ។

ទស្សនា​វីដេអូ​សាក​ល្បង​ខាង​ក្រោម ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបញ្ចេញរថយន្ត Mirai ជំនាន់ថ្មី នៅ​ឆ្នាំ ២០២០

Toyota បាន​បញ្ជាក់​នឹង​បញ្ចេញ​លក់​រថយន្ត​ Toyota Mirai ជំនាន់​ទី​ពីរ ដែល​វា​គឺ​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន ដ្បិត​ថា​ចំនួន​លក់​មិន​សូវ​មាន​​សន្ទុះ​ខ្លាំង​ក៏​ដោយ។

លោក​ប្រធាន​ Takeshi Uchiyamada បាន​បញ្ជាក់​ថា​រថយន្ត​ Mirai ជំនាន់​បន្ទាប់​ នឹង​ចេញ​មុខ​នៅ​ឆ្នាំ ២០២០។ លោក​បាន​លើក​ឡើង​នៅ​អំឡុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ជំនួប​អំពី​ថាមពល​អ៊ីដ្រូហ្សែន​ នា​ទីក្រុង​តូក្យូ​កាល​ពី​ដើម​សប្ដាហ៍។

នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​រថយន្ត​នេះ​លក់​ចេញ​បាន​តិច​តួច ក៏​ដោយ​សារ​វា​មាន​លក់​តែ​នៅ​រដ្ឋ​ California និង​រដ្ឋ Hawaii ហើយ​ទាក់ទាញ​តែ​អ្នក​ដែល​រស់​នៅ ឬ​ធ្វើ​ការ​ក្បែរ​ស្ថានីយ​ចាក់​អ៊ីដ្រូហ្សែន​តែ​ប៉ុណ្ណោះ។

កាល​ពី​ចុង​ឆ្នាំ​មុន គូ​ប្រជែង​របស់​ Mirai បាន​លេច​មុខ​នៅ​សហរដ្ឋអាមេរិក ជា​ម៉ូដែល Hyundai Nexo ដែល​វា​មាន​តម្លៃ​ចាប់​ពី ៥៨ ៣០០ ដុល្លារ ធូរ​ជាង Mirai ប្រមាណ ៦៥ ដុល្លារ ហើយ​ម្ចាស់​រថយន្ត​ទទួល​បាន​កាត​ចាក់​អ៊ីដ្រូហ្សែន​តម្លៃ ១៣ ០០០ ដុល្លារ​​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+