ផ្ទាំងផ្សាយពាណិជ្ជកម្ម

លឺថាទីស្នាក់ការកណ្តាលថ្មី របស់ក្រុមហ៊ុនតូយ៉ូតាស្អាតខ្លាំងណាស់ នឹងបើកឆាប់ៗនេះហើយ

ខណៈពេលដែល ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា  អស់រយៈពេល ២៦ឆ្នាំ កន្លងមកនេះ យើងសង្កេតឃើញថាសន្ទុះនៃការគាំទ្រ និងការជឿជាក់ពីអតិថិជនពិតជាមានការកើនឡើងជាលំដាប់។ ហេតុដូចនេះ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ចប់ការសាងសង់អគារ   ទីស្នាក់ការកណ្តាលថ្មី នៅលើទីតាំងចាស់ ដែលមានកម្ពស់ ៥ជាន់ ​ប្រកបដោយភាពធំទូលាយ និងផាសុកភាព ភ្ជាប់ជាមួយនឹងការបំពាក់សម្ភារ បរិក្ខារទំនើបៗផងដែរ។ ដូច្នេះ យើងខ្ញុំមានកិត្តិយស ជម្រាបជូនរាល់អតិថិជន ដែលមានបំណងចង់ទិញរថយន្ត ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) អាចអញ្ជើញមកទីតាំង ទីស្នាក់ការកណ្ដាលថ្មី ដែលមានអាសយដ្ឋាននៅលើ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​ដែលចាប់បើកដំណើរការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ ទីស្នាក់ការកណ្តាលថ្មី មានបំរើសេវាកម្ម លក់រថយន្តថ្មិ សេវាថែទាំរថយន្ត​សេវាជួសជុល សេវាតោននិងបាញ់ថ្នាំ ជាមួយនឹងឧបករណ៍ទំនើបនិងស្របតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុនចុងក្រោយ។ សំរាប់ពត័មានបន្ថែមសូមទទំនាក់ទំនង ០១៧ ៣៣៣​៥០៣/ ០១៧​ ២២២ ៥៣២។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរទីតាំងមួយចំនួន នៃសាខា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានដូចខាងក្រោម៖

១/ ទីស្នាក់ការលក់រថយន្ត បណ្តោះអាសន្ន (សាខាបាក់ទូក)៖​ នឹងត្រូវប្តូរទៅ ទីស្នាក់ការកណ្តាលថ្មី និងបើកដំណើរការចាប់ពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ លេខទូរស័ព្ទ៖ ០១៧ ២២២ ៧៣០

២/ ទីស្នាក់ការជួសជុលរថយន្ត (សាខាបាក់ទូក)៖ នឹងបើកដំណើរដូចធម្មតានៅទីតាំងដដែល។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ២២២ ៤១៥

៣/ ទីស្នាក់ការលក់រថយន្ត បណ្តោះអាសន្ន (សាខាទឹកថ្លា) ៖ នឹងត្រូវប្តូរទៅ ទីស្នាក់ការកណ្តាលថ្មី និងបើកដំណើរការចាប់ពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ២២២​​ ៨២៩

៤/ ទីស្នាក់ការលក់រថយន្តមួយទឹកមានការធានា (សាខាទឹកថ្លា)៖ នឹងផ្អាកដំណើរការ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃ ទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបើកដំណើរការឡើងវិញ នៅទីតាំងសាខាបាក់ទូក ដែលមានអាសយដ្ឋានស្ថិតនៅ មហាវិថីសាធារណរដ្ឋឆែក សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ​៣៣៣ ១៧៧/០១៧​ ៣៣៣ ២០៣

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញ Corolla ស៊េរីថ្មីម៉ូដែល Trek កាន់តែទំនើប

Toyota បានបញ្ចេញរថយន្ត Corolla Trek ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយបានបំពាក់លក្ខណៈពិសេសៗ យ៉ាន់ Alloy ទំហំ ១៧ អ៊ីង , ចង្កៀងមុខ LED , អំពូលកាត់អ័ព្ទ និង កញ្ចក់ក្រោយខ្មៅ ជាដើម។

ចំណែកផ្នែកខាងក្នុង ក៏ទទួលបានលក្ខណៈពិសេសថ្មី ដូចជា អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ៧ អ៊ីង និងកុងទ័រប្រភេទ TFT ទំហំ ៧ អ៊ីង។

Corolla Trek មានជម្រើសម៉ាស៊ីនចំណុះ ១,២ លីត្រ Turbo , ចំណុះ ១,៨ លីត្រ និង ចំណុះ ២,០ លីត្រ Hybrid។

វាបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense មកស្តង់ដារ ដែលមានមុខងារ ដូចជា Intelligent Auto High Beams, Traffic Sign Recognition, Lane Trace Assist, Pre-collision Safety with Day and Night Pedestrian and Cyclist Detection និង Adaptive Cruise Control with Auto Stop/Start៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងគុណសម្បត្តិ និងគុណវិបត្តិរបស់ម៉ាស៊ីនម៉ាស៊ូត

​រថយន្ត​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​មាន​ពីរ​ប្រភេទ​ គឺ​ប្រភេទ​រថយន្ត​ប្រើ​ប្រាស់​ប្រេង​សាំង និង​រថយន្ត​ប្រើ​ប្រាស់​ប្រេង​ម៉ាស៊ូត។ ​ថ្ងៃ​នេះ​មក​ដឹង​ខ្លះៗ​អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត មុន​សម្រេច​ចិត្ត​ទិញ​ប្រើ។

១. គុណសម្បត្តិ

  • រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតលក់ចេញបានថ្លៃជាងម៉ាស៊ីនសាំង ពោលគឺមិនសូវខាតច្រើន
  • ម៉ាស៊ីនម៉ាស៊ូតមានអត្រាស៊ីប្រេងតិចជាង បើធៀបទៅនឹងម៉ាស៊ីនសាំង
  • ម៉ាស៊ីនម៉ាស៊ូតមានដំណើរការរលូន គួរឲ្យទុកចិត្តជាងម៉ាស៊ីនសាំង
  • ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងរមួល (torque) ខ្លាំងជាងម៉ាស៊ីនសាំង
  • អាច​សណ្ដោង​វត្ថុធ្ងន់ៗ ប្រើសម្រាប់ឧស្សាហកម្ម និងការបើកបរផ្លូវឆ្ងាយបានល្អជាងម៉ាស៊ីនសាំង

២. គុណវិបត្តិ

  • រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតភាគច្រើនមានតម្លៃថ្លៃជាងម៉ាស៊ីនសាំង
  • ចំហេះរបស់ម៉ាស៊ូត មាននៅសល់កម្ទេចកម្ទីច្រើន មិនស្អាតដូចសាំង
  • ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងសេះតិច មិនសូវស្ទុះ បើធៀបទៅនឹងម៉ាស៊ីនសាំងទំហំប៉ុនគ្នា
  • ម៉ាស៊ីនម៉ាស៊ូត ផ្ដល់ផលប៉ះពាល់ច្រើនដល់បរិស្ថាន ព្រោះផ្សែងវាមានសារធាតុពុលច្រើន
  • ការថែទាំម៉ាស៊ីនម៉ាស៊ូតត្រូវចំណាយប្រាក់ច្រើនបើធៀបទៅនឹងម៉ាស៊ីនសាំង
  • ម៉ាស៊ីនម៉ាស៊ូតចាស់ៗ មានសំឡេងលាន់ខ្លាំង
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ដំបូងរបស់ Aston Martin អាចផលិតកម្លាំងបាន ៥៤២ សេះ

Aston Martin បាន​បង្ហាញ​ចេញ​ដំណឹង​ជុំវិញ​រថយន្ត​ SUV ដំបូង​របស់​ខ្លួន​​ដែល​នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​ ដែល​វា​គឺ​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ កម្លាំង​ ៥៤២ សេះ របស់​ក្រុមហ៊ុន​ Mercedes-AMG។

ម៉ាស៊ីន​​ដែល​បំពាក់​លើ​រថយន្ត​ម៉ូដែល DBX ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើ​រថយន្ត​ម៉ូដែល Vantage និង DB11 របស់​ក្រុមហ៊ុន Aston Martin នេះ​រួច​ទៅ​ហើយ។ ការ​អភិវឌ្ឍ​ និង​ការ​សាក​ល្បង​នៅ​បន្ត​នៅ​ឡើយ​ ប៉ុន្តែ Aston Martin និយាយ​ថា​ល្បឿន​អតិបរមា​របស់​រថយន្ត​អាច​មាន​ដល់ ២៩០ គ.ម/ម៉។

ក្រុមហ៊ុន​ក៏​បាន​បញ្ចេញ​នូវ​វីដេអូ​ខ្លី​មួយ​ ជា​មួយ​នឹង​ដំណឹង​លម្អិត​ថ្មី​នេះ ដែល​មាន​​បញ្ចេញ​សំឡេង​នូវ​​ម៉ាស៊ីន ៨ ស៊ីឡាំង​របស់​រថយន្ត​ផង​ដែរ ដោយ​វា​មាន​សំឡេង​ស្រដៀង​នឹង​រថយន្ត AMG ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche 718 T ថ្មី តែ៤ម៉ាស៊ីនទេ តែស្ទុះ និងខ្លាំងកប់

រថយន្ត Porsche 911 Carrera T កំពុង​តែ​ទាក់​ចិត្ត​អ្នក​ស្រលាញ់​ចូលចិត្ត​រថយន្ត​យ៉ាង​ខ្លាំង ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន Porsche ក៏​បាន​ណែនាំ​ម៉ូដែល 718 T ស៊េរី​ថ្មី​ផង​ដែរ។

រថយន្ត Porsche 718 T មាន​ចំនួន ២ ម៉ូដែល គឺ Boxster និង Cayman ដោយ​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៩៥ សេះ ជាមួយ​នឹង​ជម្រើស​លេខ​ដៃ ឬ អូតូ ៦ វគ្គ។

ម៉ាស៊ីន​ប៉ុន​នេះ​អាច​អនុញ្ញាត​ឲ្យ 718 T ទាំង ២ ម៉ូដែល​ខាង​លើ​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​មិន​ដល់ ៥ វិនាទី​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ បើ​កាច់​ចូល Sport Plus Mode វិញ វា​ប្រើ​ពេល​ត្រឹមតែ ៤,៥ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា​ដល់ ២៧៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ។

រឹង​តែ​ពិសេស Porsche 718 T បាន​បំពាក់​មុខងារ Porsche Active Suspension Management, Locking Rear Differential និង Torque Vectoring Technology ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ វា​បាន​បំពាក់​យ៉ាន់​ទំហំ ២០ អ៊ីញ ដែល​មាន​ភាព​រឹង​មាំ និង​ធន់​ចំពោះ​ការ​បើកបរ​ល្បឿន​លឿន​ថែម​ទៀត​ផង។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ មិន​ខុស​ពី​រថយន្ត Porsche ដទៃ​ទៀត​ប៉ុន្មាន​ឡើយ ជាមួយ​នឹង​ការ​បំពាក់​ដៃ​ចង្កូត និង​កៅអី​បែប​ស្ព័រ ព្រម​ទាំង​គ្រឿង​បរិក្ខារ​យ៉ាង​ទាក់ទាញ និង​ប្រណីត​បំផុត។ អ្វី​ដែល​ខុស​ប្លែក​បំផុត​នោះ​គឺ ការ​ដក​ប្រព័ន្ធ Infotainment System ចេញ ដើម្បី​កាត់​បន្ថយ​ទម្ងន់​រថយន្ត ប៉ុន្តែ​អតិថិជន​ក៏​អាច​ជ្រើស​រើស​ដាក់​វិញ (ជា Option) ដោយ​មិន​អស់​លុយ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ប្រើអគ្គិសនីរបស់ Honda សាកភ្លើងម្តងជិះបាន ៣៤០គ.ម៉

ក្រុមហ៊ុន Honda ទើប​តែ​បាន​បង្ហាញ​រថយន្ត SUV ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ ម៉ូដែល Everus VE-1 ដែល​ផលិត​លក់​ផ្តាច់មុខ​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ។

រថយន្ត Everus VE-1 ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Honda សហការណ៍​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន Guangzhou Automobile Group ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ជា Concept រថយន្ត​កាល​ពី​ឆ្នាំ​មុន។ ទោះ​បី​ជា​យ៉ាង​ណា VE-1 បាន​បំពាក់​ចង្កៀង​មុខ​រាង​ស្លីម ជាមួយ​នឹង​ភ្លើង​ដឺមី LED បញ្ឈរ ព្រម​ទាំង​ប៉ាណា​យ៉ាង​អង់អាច​គួរ​ឲ្យ​ទាក់ទាញ។

សូម​បញ្ជាក់​ថា SUV ប្រើ​ថាមពល​អគ្គិសនី​នេះ បាន​ប្រើប្រាស់​គ្រោង​ឆ្អឹង​ដូច​ទៅ​នឹង​រថយន្ត Honda HR-V ដែរ។ វា​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន ១៦១ សេះ បញ្ជូន​កម្លាំង​ទៅ​កង់​ខាង​មុខ (ប៉ុងមួយ) និង​ប្រើ​អាគុយ​ប្រភេទ lithium-ion កម្លាំង ៥៣,៦ គីឡូវ៉ាត់​ម៉ោង។

ក្រុមហ៊ុន Honda អះអាង​ថា VE-1 អាច​ធ្វើដំណើរ​បាន​រហូត​ដល់​ចម្ងាយ ៣៤០ គីឡូម៉ែត្រ រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង។ អ្នកបើកបរ​អាច​ជ្រើសរើស​ម៉ូដ​បើកបរ​ចំនួន ៣ គឺ ធម្មតា (Normal), Sport និង សន្សំ​សំចៃ (Battery Saver)។ Everus VE-1 ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ចិន ក្នុង​តម្លៃ ១៧០ ៨០០ យ័ន ឬ​ស្មើ​នឹង ២៤ ៦០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចម្រៀងនិងឡាន ពេញចិត្តយុវវ័យស្តូកម៉ង (វីដេអូ)

កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្សារទំនើបអីអន ១ ក្រុមហ៊ុន អ អិម អេ បានបញ្ចេញនូវចម្រៀងមួយបទបែបមនោសញ្ចេតនា អង្រួនបេះដូងយុវវ័យ គឺបទ “ព្រងើយ” ច្រៀងដោយ ក្រុមតារាចម្រៀង TMS។ អ្វីដែលចាប់អារម្មណ៌បន្ថែមទៀតនោះគឺមានការប្រើប្រាស់រថយន្ត Ford EcoSpot ២០២០ ពណ៌ក្រហម និងខៀវផងដែរ។ ចង់ដឹងអត្ថន័យចម្រៀង និងរថយន្ត Ford EcoSpot ២០២០ យ៉ាងណានោះ សូមទស្សនារូបភាពនៃកម្មវិធី ក៏ដូចជាវីដេអូបទចម្រៀងនៅខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV Nissan Patrol ទទួលបានមុខមាត់ថ្មី

Nissan Patrol ដែល​ជា​ប្រភេទ​រថយន្ត​ SUV ប្រណីត​មួយ បាន​បង្ហាញ​មុខ​មាត់​ថ្មី​របស់​ខ្លួន​សម្រាប់​ស៊េរី​ឆ្នាំ ២០២០ ដែល​វា​ជា​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង​ខុស​ពី​ជំនាន់​មុន។

សម្រាប់​ម៉ូដែល​ថ្មី​នេះ​មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​​ច្រើន និង​ផ្ដល់​ប្រណីតភាព​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ។ រថយន្ត​នេះ​នឹង​ចេញ​លក់​ដំបូង​គេ​នៅ​ទីផ្សារ​មជ្ឈិមបូព៌ា​នា​ចុង​ខែ​កញ្ញា ដោយ​មិន​ទាន់​បង្ហាញ​តម្លៃ​លក់​នៅ​ឡើយ។

ផ្នែក​ខាង​ក្នុង​មាន​ប្រណីតភាព​ខ្ពស់ ដោយ​សារ​មាន​ការ​បំពាក់​នូវ​កៅអី​អង្គុយ​ស្រោប​ដោយ​ស្បែក និង​មាន​ដេរ​​អំបោះ​ប្រើ​ក្បាច់​ដូច​ជា​គ្រាប់​ពេញ។ Nissan បាន​បង្អួត​ថា​ផ្នែក​ខាង​ក្នុង​មាន​សំឡេង​ស្ងាត់​ល្អ​ជាង​មុខ។ នៅ​ពេល​នេះ​វា​មាន​អេក្រង់​បង្ហាញ​ចំនួន​ពីរ​នៅ​ចំ​កណ្ដាល ដែល​អាច​ប្រើ​ជា​មួយ Apple CarPlay និង Android Auto ផង​ដែរ។ មុខងារ​ជំនួយ​ដល់​ការ​បើកបរ​បាន​ដូច​ជា​ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់​វៃ​ឆ្លាត ជា​មួយ​នឹង​ប្រព័ន្ធ​​ចាប់​សញ្ញា​អ្នក​ថ្មើរ​ជើង និង​ប្រព័ន្ធ​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ​ជា​ដើម។

Nissan Patrol ស៊េរី​ឆ្នាំ ២០២០ មាន​បំពាក់​ម៉ាស៊ីន ៤,០ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៧៥ សេះ។ អតិថិជន​ក៏​អាច​រើស​យក​ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៥,៦ លីត្រ ដែល​មាន​កម្លាំង ៤០០ សេះ។ ប្រភេទ​ ៨ ស៊ីឡាំង គឺ​មាន​ភ្ជាប់​ជា​មួយ​នឹង​ប្រព័ន្ធ​បូម Hydraulic Body Motion Control របស់ Nissan ផង​ដែរ៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងឈប់លក់រថយន្ត​ម៉ាស៊ូត​នៅអឺរ៉ុបត្រឹមឆ្នាំ ២០២១

Honda បាន​ប្រកាស​ថា​​នឹង​ឈប់​លក់​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​នៅ​អឺរ៉ុប នៅ​ត្រឹម​ឆ្នាំ ២០២១ ដោយ​ផ្ដោត​លើ​រថយន្ត​ Hybrid និង​អគ្គិសនី​វិញ។

ការ​សម្រេច​ចិត្ត​នៃ​ការ​ឈប់​លក់​រថយន្ត​ម៉ាស៊ូត​របស់​ Honda គឺ​ដោយ​សារ​​រថយន្ត​​ម៉ាស៊ូត​របស់​ខ្លួន​ថយ​ចុះ​តម្រូវ​ការ​នៅ​អឺរ៉ុប និង​ការ​រឹត​បន្តឹង​លើ​កម្រិត​សាយភាយ​ឧស្ម័ន​ពុល​នៅ​អឺរ៉ុប​ផង​ដែរ។

ការ​ចុះ​ផ្សាយ​របស់​ Reuters បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ជប៉ុន​នេះ​មាន​គោលដៅ​យូរ​អង្វែង​ក្នុង​ការ​ផលិត​រថយន្ត​មាន​ភ្ជាប់​ជា​មួយ​កម្លាំង​អគ្គិសនី (ប្រភេទ Hybrid) និង​រថយន្ត​អគ្គិសនី​សុទ្ធ ឲ្យ​បាន​ចំនួន ២/៣ នៃ​សែស្រឡាយ​រថយន្ត​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ល្អកប់ ១០ ម៉ូដែល មានតម្លៃថោកបំផុត ក្នុងឆ្នាំ២០១៩

បច្ចុប្បន្ន​នេះ ​អ្នក​ពិបាក​រក​រថយន្ត​គុណភាព​អន់​បន្តិច​ហើយ ដោយ​សារ​តែ​ការ​ប្រកួតប្រជែង​ខ្ពស់។ ក្រុមហ៊ុន​ជាច្រើន​បាន​ផលិត​រថយន្ត SUV ដែល​មាន​តម្លៃ​ថោក​សមរម្យ តែ​មាន​គុណភាព​ខ្ពស់ សម្រាប់​អតិថិជន​ដែល​មាន​ចំណូល​មធ្យម អាច​ទិញ​យក​មក​ប្រើ​ប្រាស់​បាន។

ខាងក្រោមនេះជា SUV ល្អកប់ ១០ ម៉ូដែល មានតម្លៃថោកបំផុត ក្នុងឆ្នាំ២០១៩៖

១) Subaru Crosstrek 2.0i តម្លៃ ២១ ៨៩៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ២,០ លីត្រ Boxer-Flat ទំហំ ៤ ស៊ីឡាំង កម្លាំង ១៥២ សេះ

២) Chevrolet Trax តម្លៃ ២១ ៣០០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ១,៤ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង កម្លាំង ១៣៨ សេះ

៣) Toyota C-HR LE តម្លៃ ២០ ៩៩៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤៤ សេះ

៤) Mitsubishi Outlander Sport SE តម្លៃ ២០ ៩៤៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៦៨ សេះ

៥) Honda HR-V LX តម្លៃ ២០ ៥២០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤១ សេះ

៦) Mazda CX-3 Sport តម្លៃ ២០ ៣៩០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤៨ សេះ

៧) Ford EcoSport S តម្លៃ ១៩ ៩៩៥ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង កម្លាំង ៩៩ សេះ

៨) Hyundai Kona SE តម្លៃ ១៩ ៩៩០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៤៧ សេះ

៩) Jeep Renegade តម្លៃ ១៨ ៧៥០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ១,៤ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៨០ សេះ

១០) Nissan Kicks S តម្លៃ ១៨ ៥៤០ ដុល្លារ (បរទេស)៖ ប្រើម៉ាស៊ីន​ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១២៥ សេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+