ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Prius នេះមិនធម្មតាទេ អាចបើកស្វ័យប្រវត្តិ ដឹងឧបសគ្គគ្រប់ទិស (វីដេអូ)

រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ គឺ​ជា​រថយន្ត​ដ៏​មាន​សុវត្ថិភាព​មួយ ដោយ​វា​មិន​តម្រូវ​ឲ្យ​មាន​មនុស្ស​បញ្ជា​វា​ឡើយ ដូច្នេះ​អ្នក​អាច​ទៅ​ដល់​គោលដៅ ដោយ​សារ​តែ​ប្រព័ន្ធ​ដែល​មិន​ចេះ​នឿយ​ហត់, រំខាន ឬ តូចចិត្ត​អ្វី​ឡើយ។

ក្រុមហ៊ុន Yandex បាន​ចាប់ផ្តើម​អភិវឌ្ឍ​ប្រព័ន្ធ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ ២០១៦ ហើយ​បាន​ធ្វើ​ការ​ជាមួយ​វិស្វករ​លំដាប់​ពិភពលោក ដើម្បី​សាកល្បង​វា​នៅ​លើ​ផ្លូវ​ចាប់​តាំង​ពី​ខែ ធ្នូ ឆ្នាំ ២០១៧ មក​ម្ល៉េះ។ បច្ចេកវិទ្យា​របស់ Yandex អាច​ប្រើ​លើ​គ្រប់​រថយន្ត​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើដំណើរ​កាន់​តែ​មាន​សុវត្ថិភាព។

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Yandex ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Moscow ប្រទេស​រុស្ស៊ី ទើប​តែ​បាន​សាកល្បង​ដំណើរការ​ប្រព័ន្ធ​នេះ លើ​រថយន្ត Toyota Prius នៅ​ក្នុង​ទីក្រុង Las Vegas នៃ​រដ្ឋ Nevada សហរដ្ឋអាមេរិក។

ប្រព័ន្ធ​ដ៏​វៃ​ឆ្លាត​នេះ Yandex បាន​ប្រើប្រាស់​កាមេរ៉ា, ប្រព័ន្ធ RADAR និង ប្រព័ន្ធ LIDAR ដែល​អាច​ស្កេន​ជុំវិញ​រថយន្ត​បាន ៣៦០ ដឺក្រេ ព្រមទាំង​អាច​សម្គាល់​ស្លាក​សញ្ញា​ចរាចរ, យានយន្ត, មនុស្ស, សត្វ និង គ្រប់​ធាតុ​ផ្សេង​ទៀត​នៅ​ក្នុង​បរិស្ថាន​បាន​យ៉ាង​ល្អឥតខ្ចោះ​តែម្តង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Century បើកដំបូលមួយគ្រឿងគត់ សម្រាប់អធិរាជជប៉ុន

រូបរាង​រថយន្ត​ Toyota Century ប្រភេទ​បើក​ដំបូល​ដែល​មាន​ផលិត​ត្រឹម​តែ​មួយ​គ្រឿង​នោះ បាន​បង្ហាញ​មុខ​មាត់​ឡើង​ ហើយ​វា​នឹង​ត្រូវ​ប្រើ​ធ្វើ​ជា​យាន​ជំនិះ​របស់​អធិរាជ​ជប៉ុន​ថ្មី ហើយ​នឹង​ប្រើ​ជា​លើក​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ក្នុង​ពិធី​ឡើង​គ្រង​រាជ្យ។

តាម​ការ​ចុះ​ផ្សាយ​របស់​ Japanese Nostalgic Car បាន​ឲ្យ​ដឹង​ថា​រថយន្ត​ម៉ូដែល​នេះ ត្រូវ​បាន​គេ​ហៅ​ថា​ជា​ “រថយន្ត​​ដង្ហែ​អធិរាជ” ហើយ​​នឹង​ប្រើ​​ដោយ​អធិរាជ​ Naruhito បើកបរ​លើ​ចម្ងាយ​ផ្លូវ ៤,៦ គ.ម នៅ​តាម​ផ្លូវ​ទីក្រុង​តូក្យូ ឆ្ពោះ​ទៅ​កាន់​​រាជវាំង​ Akasaka។

Century ខាង​លើ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​រថយន្ត​ដង្ហែ​ថ្មី​ដំបូង​បំផុត​របស់​សែ​រាជវង្ស​ជប៉ុន​ក្នុង​រយៈពេល ៣០ ឆ្នាំ ដែល​មក​ជំនួស​រថយន្ត​ Rolls-Royce Corniche ស៊េរី​ឆ្នាំ ១៩៩០ ដែល​ធ្លាប់​ប្រើ​តែ​ពីរ​លើក​ប៉ុណ្ណោះ។ រថយន្ត​ថ្មី​នេះ​នឹង​មាន​សកម្មភាព​ច្រើន​ ដោយ​នឹង​ត្រូវ​ប្រើ​អំឡុង​ព្រឹត្តិការណ៍​ធំ​ដូច​ជា​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២០។ វា​ក៏​នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​រាជវាំង​នៅ​ ក្យូតូ និង​តូក្យូ ពេល​ដែល​មិន​ប្រើ​ប្រាស់​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Toyota ឲ្យតម្រុយថា អាចនឹងមានយន្តហោះឯកជនម៉ាក Lexus

ក្រោយ​ពី​បាន​ចេញ​លក់​នាវា​កម្សាន្ត​ Lexus LY650 នៅ​​សប្ដាហ៍​នេះ​រួច​មក​ Toyota បាន​ឲ្យ​តម្រុយ​ថា​ម៉ាក​ប្រណីត​របស់​ខ្លួន អាច​នឹង​​ប្រឡូក​ចូល​ក្នុង​ពិភព​យន្តហោះ​ឯកជន។

លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota និង​ជា​ប្រធាន​ផ្នែក​ម៉ាក​សញ្ញា​នៃ Lexus បាន​លើក​ឡើង​ថា ៖ “Toyota ខ្លួន​​ឯង​ផ្ទាល់​គឺ​កំពុង​ព្យាយាម​វិវត្ត​ខ្លួន​ពី​ក្រុមហ៊ុន​យានយន្ត​ ទៅ​ជា​ក្រុមហ៊ុន​យាន​ចល័ត​មួយ ហើយ​ដើម្បី​​ធ្វើ​ឲ្យ​តម្លៃ​ម៉ាក Lexus កាន់​តែ​ខ្ពង់ខ្ពស់​ យើង​ត្រូវ​គ្រប​ដណ្ដប់​លើ​​ដី​គោក សមុទ្រ និង​ខ្យល់​អាកាស​ផង​ដែរ។​”

នៅ​ពេល​សួរ​ថា​ Lexus កំពុង​តែ​ធ្វើ​ការ​ផលិត​យន្តហោះ​ឬ​យ៉ាង​ណា​នោះ លោក Toyoda បាន​ឆ្លើយ​តប​ថា ៖ “គឺ​ថា​ សូម​មេត្តា​តាម​ដាន​ជា​មួយ​ពួក​យើង​ ថា​យើង​​មាន​សកម្មភាព​អ្វី ក្នុង​ផ្នែក​នោះ”។

ប្រសិន​បើ​ Toyota មាន​បំណង​បញ្ចេញ​យន្តហោះ​ឯកជន​មែន​នោះ វា​ជា​សកម្មភាព​មួយ​ប្រកួតប្រជែង​នឹង​ HondaJet របស់​ Honda ដែល​មាន​លក់​ក្នុង​តម្លៃ ៤,៥ លាន​ដុល្លារ​ ដែល​ជា​យន្តហោះ​មាន​សមត្ថភាព​ខ្លាំង​ក្លា​មួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ១០ ម៉ូដែល ស៊ីសាំងតិចបំផុត ក្នុងប្រវត្តិសាស្ត្រ

នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩០ ក្រុមហ៊ុន Toyota បាន​ចាប់ផ្តើម​សិក្សា និង​ផលិត​នូវ​ប្រព័ន្ធ Hybrid និង ប្រព័ន្ធ​ចំហេះ​ខាង​ក្នុង ដែល​នាំ​ឲ្យ​រថយន្ត Prius មាន​ល្បឿន​យឺត ប៉ុន្តែ​ស៊ីសាំង​តិច​បំផុត។ បើ​ទោះ​បី​ជា​បែប​នេះ​ក្តី Toyota Prius មិនមែន​ជា​រថយន្ត​ដែល​ស៊ីសាំង​តិច​បំផុត​ឡើយ​ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​រថយន្ត។

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ទាំង ១០ ម៉ូដែល ដែល​មាន​កម្រិត​ស៊ីសាំង​តិច​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​រថយន្ត៖

១) Honda Civic HB VX ស៊េរី​ឆ្នាំ ១៩៩៥ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៥,៤ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

២) Toyota Prius C ស៊េរី​ឆ្នាំ ២០១៩ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៥,១ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៣) Honda Civic Coupe HF ស៊េរី​ឆ្នាំ ១៩៨៦ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៥,១ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៤) Geo Metro XFI ស៊េរី​ឆ្នាំ ១៩៩៤ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៥ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៥) Chevrolet Sprint ER ស៊េរី​ឆ្នាំ ១៩៨៦ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,៩ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៦) Toyota Prius ស៊េរី​ឆ្នាំ ២០១០ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,៧ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៧) Honda Insight ស៊េរី​ឆ្នាំ ២០១៩ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,៥ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៨) Honda Insight ស៊េរី​ឆ្នាំ ២០០០ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,៤ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

៩) Toyota Prius 3 ស៊េរី​ឆ្នាំ ២០១៩ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,៣ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

១០) Hyundai Ioniq ស៊េរី​ឆ្នាំ ២០១៨ មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,០៦ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយត្រឹម២ ទៅ ៣ ម៉ឺនដុល្លារ ទិញឡានប្រភេទSUVនៅណាបានឡានល្អហើយស៊េរីខ្ពស់ទៀត?

លោកអ្នកពិតជាឆ្ងល់ហើយថា លុយត្រឹមប៉ុណ្ណឹងទិញឡានអ្វីបានក្រៅពី Lexus RX330 ស៊េរីឆ្នាំ ២០០៤  ឡើងទៅ។ ពិតណាស់ភាគច្រើនប្រជាជនយើង ចូលចិត្តប្រើរថយន្តប្រភេទនេះណាស់ ដោយសារតែពួកគាត់គិតថាឡានប្រភេទនេះគឺល្អប្រើហើយតម្លៃសមរម្យ តែបើយើងគិតអោយដល់ទៅ ឡានទាំងអស់នោះសុទ្ធជាឡានដែលមានអាយុចាប់ពី ១៥ឆ្នាំ ហើយមិនដឹងប្រវត្តិច្បាស់លាស់ នឹងត្រូវប្រឈមនឹងហានិភ័យ ឡានដែលអាចបុកប៉ះធ្ងន់ធ្ងរទៀត។

តែផ្ទុយទៅវិញ បើសិនជាអ្នកជ្រើសយកឡានដែលនៅក្នុងស្រុក ហើយមានប្រភពច្បាស់លាស់ និងជាឡានដែលបានទិញពីក្រុមហ៊ុន មានការធានាត្រឹមត្រូវ តើអ្នកនឹងជ្រើសរើសយកមួយណាដែរ?

លោកអ្នកលែងព្រួយបារម្ភទៀតហើយ លោកអ្នកអាចស្វែងរកបានឡានមួយទឹកដែលមានការធានាត្រឹមត្រូវរយះពេល ១ឆ្នាំ ទៅ ២ឆ្នាំ នឹងមានផ្តល់សេវាកម្មកាត់ឈ្មោះដោយឥតគិតថ្លៃ (ផ្ទេរកម្មសិទ្ធ) ជាពិសេសក៏មានថែមប្តូរប្រេងម៉ាស៊ីនរយះពេលដល់ទៅ ២ឆ្នាំ ដោយឥតគិតថ្លៃទៀតផង។ ឡានទាំងអស់នេះសុទ្ធជាឡានដែលមានអាយុកាលទើបតែ២ឆ្នាំតែប៉ុណ្ណោះ លក្ខណប្រើប្រាស់ក្នុងស្រុក ហើយថែមទាំងសន្សំសំចៃប្រេងទៀង ជាពិសេសមានការថែទាំទៀងទាត់នៅក្រុមហ៊ុនតូយ៉ូតាទៀត នោះគឺឡានម៉ាក តូយ៉ូតា FORTUNER ស៊េរីឆ្នាំ ២០១៧។

ឡានទាំងអស់នេះសុទ្ធតែជាឡានដែលមានប្រវត្តិច្បាស់លាស់ ហើយក៏ជាឡានដែលបានទិញពីក្រុមហ៊ុនខ្លាញ់គោ ហើយអតថិជនយកមកប្តូរសេរ៊ីនៅក្រុមហ៊ុនតូយ៉ូតាវិញ​ពីព្រោះក្រុមហ៊ុនមានសេវាកម្មផ្លាស់ប្តូររថយន្តចាស់ប្រូររថយន្តថ្មីវិញ។​ ហើយចំណែករថយន្តមួយទឹកនេះវិញគឺដាក់លក់នៅ តូយ៉ូតាផ្លឹស ដែលជាផ្នែកមួយនៃក្រុមហ៊ុនតូយ៉ូតាសម្រាប់ ទិញនិងលក់ឡានមួយទឹកតែប៉ុណ្ណោះ។

ចំពោះតម្លៃវិញលោកអ្នកគ្រាន់តែមានទឹកប្រាក់ត្រឹមតែចំនួន ២៧,៥០០ ដុល្លារអាមេរិក សម្រាប់ការបង់មុន ហើយលោកអ្នកបង់ប្រចាំខែត្រឹមតែ ៦៦៩ដុល្លារតែប៉ុណ្ណោះ​ លោកអ្នកនឹងអាចយកឡាននេះទៅប្រើប្រាស់បាន (លក្ខ័ណផ្សេងៗត្រូវបានអនុវត្ត)។​ ចំពោះតម្លៃនេះគឺមានរួមបញ្ចូលទាំងធានារ៉ាប់រងផងដែរ។​ សម្រាប់ំត៏មានបន្ថែមលោកអ្នកអាចទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០១៧ ៣៣៣ ១៧៧ ឬលោកអ្នកអាចសាកសួរបាននៅផេក Facebook ផ្លូវការរបស់យើង Toyota Plus by Toyota Cambodia ដោយលោកអ្នកគ្រាន់តែចុចទីនេះ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចខុសគ្នារវាងរថយន្តប៉ុងមួយ ទាំងពីរប្រភេទ

ប្រព័ន្ធ​បើកបរ​សម្រាប់​រថយន្ត​ ​គឺ​មាន​បែងចែក​ជា​ច្រើន​ប្រភេទ​ ​តែ​ក្នុង​នោះ​ ​FWD​​​និង​ ​RWD​ ​ជា​ប្រភេទ​ដែល​គេ​និយម​ច្រើន។ FWD (Front-Wheel Drive)​ ​សំដៅ​លើ​ការ​ផ្ដល់​ថាមពល​ដោយ​ម៉ាស៊ីន​ទៅ​ឲ្យ​កង់​មុខ​ ​ឬ​ហៅ​ថា​អូស​កង់​មុខ​ ​ហើយ​ ​RWD (Rear-Wheel Drive)​ ​សំដៅ​លើ​ការ​ផ្ដល់​ថាមពល​ដោយ​ម៉ាស៊ីន​ទៅ​ឲ្យ​កង់​ក្រោយ​ ​ឬ​ហៅ​ថា​អូស​កង់​ក្រោយ។ ប្រិយមិត្ត​អាច​ពិនិត្យ​មើល​លក្ខណៈ​ទូទៅ​មួយ​ចំនួន​របស់​ពួកវា​នៅ​ខាងក្រោម​៖

Rear-Wheel Drive (ប៉ុងមុខ)

RWD​ ​មាន​ការ​ប្រើប្រាស់​ជា​យូរ​មក​ហើយ​ ​តែ​ដោយ​បច្ចេកវិទ្យា​រថយន្ត​ទំនើប បាន​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការ​ផ្ដល់​ថាមពល​ដល់​កង់​សម្រាប់​បង្កើន​ល្បឿន​ព្រម​ទាំង​ការ​បត់​ផង​ដែរ​។ យ៉ាង​ណា​មិញ ការ​ផលិត​រថយន្ត​ដែល​ប្រើ​ ​RWD​ ​មាន​តម្លៃ​ធូរ​ថ្លៃ​។ សំណុំ​កង់​នីមួយៗ (ខាងមុខ និង​ខាងក្រោយ​) មាន​ការងារ​តែ​មួយ​ប៉ុណ្ណោះ ជាមួយ​នឹង​ចំនួន​ក្រឡា​លើ​សំបក​កង់ ដោយ​កង់​ក្រោយ​ទទួល​ខុស​ត្រូវ​បង្កើន​ល្បឿន ខណៈ​កង់​មុខ​តម្រង់​ទិសដៅ​។

តាម​ទ្រឹស្ដី ​កង់​រថយន្ត​មាន​ក្រឡា​កង់​កាន់​តែ​ច្រើន ដែល​ជា​តម្រូវការ​របស់​កង់ ក្នុង​ករណី​អ្នក​បើកបរ​ចង់​បង្កើន​ល្បឿន​ពេល​បត់។​ ​RWD​ ​ផ្ដល់​ថាមពល​ដល់​កង់​ក្រោយ ដែល​អាច​ឲ្យ​អ្នក​បើកបរគ្រប់គ្រងបាន​ល្អ ពេល​បត់ ដោយសារ​ពេល​កង់​បាត់បង់​ ​Traction​ ​អ្នក​បើកបរ​អាច​ទាញ​ចង្កូត​បត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​បន្ថយ​ ​ឬ​បង្កើន​ល្បឿន។

Front-Wheel Drive (ប៉ុងក្រោយ)

FWD​ ​ផ្ដល់​ថាមពល​នៅ​ផ្នែក​កង់​ខាងមុខ​ ​ក្រោម​ទម្ងន់​នៃ​ម៉ាស៊ីន ដែល​អាច​ជួយ​ពង្រឹង​ដល់​ ​Traction ក្នុង​ស្ថានភាព​ផ្លូវ​រអិល​ ​ហើយ​ធ្វើ​ឲ្យ​សល់​ទំហំ​ច្រើន​ក្នុង​រថយន្ត​ផង​ដែរ​ ​ដោយ​ម៉ាស៊ីន​ត្រូវ​បាន​តម្រៀប​ក្រោម​គម្រប​រថយន្ត​ផ្នែក​ខាង​មុខ​។ រថយន្ត​ប្រើ​ ​FWD​ ​មិន​ត្រូវ​ការ​ ​Drive-shaft tunnels​ ​ធំ​នោះ​ទេ​ ​បំពាក់​នៅ​ខាងក្នុង​ដើម្បី​ទទួល​ថាមពល​ទៅ​ឲ្យ​កង់​ក្រោយ​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រើ​ ​FWD​ ​ជា​ធម្មតា​មាន​ទំហំ​តូច​ ​ប្រើ​ប្រេង​តិច​ ​និង​មាន​លក្ខណៈ​ទូលាយ​។ ម្យ៉ាងវិញទៀត​ ​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ការ​ផលិត​រថយន្ត​ប្រើ​ ​FWD​ ​ក៏​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ​។

ដោយសារ​តែ​កង់​មុខ​បង្កើន​ល្បឿន​ផង តម្រង់​ទិសដៅ​ផង​ ហើយ​ម្យ៉ាង​ទៀត​ទម្ងន់​មេកានិច​នៃ​រថយន្ត​ស្ថិត​នៅ​ខាងមុខ​ទៀត ​ធ្វើ​ឲ្យ​រថយន្ត​រុញ​អឹប​ខ្លាំង​ពេល​អ្នក​បត់​ពេញ​ទំហឹង​ ​ដែល​ពេល​កង់​មុខ​បាត់បង់​ ​Traction​ ​ច្រមុះ​រថយន្ត​នឹង​រុញ​ចេញ​ក្រៅ​។ យ៉ាងណាមិញ គុណភាព​កង់​ទំនើប​ៗ ​បាន​ផ្ដល់​នូវ​លទ្ធភាព​យ៉ាង​ប្រសើរ​ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​នេះ​។ ការ​រចនា​រថយន្ត​ក្នុង​ការ​បែងចែក​នូវ​ទម្ងន់​ពី​ផ្នែក​ខាងមុខ​ទៅ​ក្រោយ​ក៏​មាន​ភាព​ខុស​គ្នា​យ៉ាង​ធំ​ផង​ដែរ ដោយ​រថយន្ត​រុញ​ច្រាន​ទៅ​ស្ទើរ ឬ​ជ្រុល​ពេល​បត់ ជៀស​ជាង​កង់​មួយ​ណា​មាន​ថាមពល​ក្នុង​ការ​បង្កើន​ល្បឿន​។

ជា​រួម​ ​រថយន្ត​ភាគច្រើន​ដំណើរ​ល្អ​ជាមួយ​នឹង​ ​FWD​ ​ដោយសារ​វា​ធូរ​ថ្លៃ​ ​មាន​លក្ខណៈ​ទូលាយ​ ​សន្សំ​សំចៃ​ ​និង​សុវត្ថិភាព​ជាង​។ សម្រាប់​រថយន្ត​ប្រណាំង​ដែល​មាន​ថាមពល​ខ្ពស់​ ​RWD​ ​នៅ​តែ​ជា​ជម្រើស​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនឹងមានជម្រើសសំឡេងម៉ាស៊ីនឆាប់ៗ

ទីភ្នាក់ងារ​សុវត្ថិភាព​ផ្លូវ​ថ្នល់​របស់​អាមេរិក NHTSA បាន​បញ្ចេញ​នូវ​ការ​កំណត់​មួយ ដែល​តម្រូវ​ឲ្យ​រថយន្ត​បើកបរ​នៅ​ល្បឿន​ក្រោម​ ៣០ គីឡូម៉ែត្រ/ម៉ោង ត្រូវ​តែ​បញ្ចេញ​សំឡេង។ នេះ​ក៏​ព្រោះ​តែ​ការ​បើកបរ​នៅ​ល្បឿន​លឿន​គឺ​អាច​បញ្ចេញ​សំឡេង​ឮ​គ្រប់​គ្រាន់ ដែល​ឮ​ចេញ​ពី​សម្បក​កង់ និង​កកិត​ជា​មួយ​ខ្យល់។

ពី​មុន​មក​ NHTSA បាន​​និយាយ​លម្អិត​ថា​ រថយន្ត​អគ្គិសនី​ទាំង​អស់​ត្រូវ​តែ​បញ្ចេញ​សំឡេង​ដូច​គ្នា។ ប៉ុន្តែ​​ក្នុង​សេចក្ដី​ព្រាង​ចុង​ក្រោយ​ដោយ NHTSA បាន​​លើក​ឡើង​ថា​រថយន្ត​អគ្គិសនី នឹង​អនុញ្ញាត​ឲ្យ​បញ្ចេញ​សំឡេង​ខុសៗ​គ្នា​បាន។

គួរ​ដឹង​​ថា​កន្លង​មក​​មាន​ក្រុមហ៊ុន​រថយន្ត​បាន​បង្កើត​សំឡេង​ពិសេសៗ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន។ មាន​ដូច​ជា​ Mercedes-AMG ដែល​បាន​សហការ​ជា​មួយ​ក្រុម​ចម្រៀង Linkin Park ហើយ​លើ​រថយន្ត​ Nissan មាន​បន្លឺ​សំឡេង​ដល់​អ្នក​ថ្មើរជើង​ពេល​រថយន្ត​អគ្គិសនី​របស់​ខ្លួន​បើក​នៅ​ក្បែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Brabus G V12 900 ផលិត១០គ្រឿងគត់ ឯតម្លៃញាក់សាច់!

Brabus ទើបតែបានបង្ហាញរថយន្តកំពូលកម្លាំង G V12 900 ដែលផលិតត្រឹម ១០គ្រឿងប៉ុណ្ណោះ។

Brabus G V12 900 ប្រើម៉ាស៊ីនចំណុះ ៦,៣ លីត្រ Turbocharger ទំហំ ១២ ស៊ីឡាំង កម្លាំង ៨៨៧ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ។

SUV កំពូលកម្លាំងនេះ អាចរត់កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៨ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

Brabus G V12 900 ត្រូវបានផលិតផ្អែកតាម Mercedes-AMG G63 ឆ្នាំ ២០១៩ ប៉ុន្តែបើប្រៀបធៀបគ្នាទៅ វាមានកម្លាំងជាងរហូតដល់ទៅ ៣១០ សេះឯណោះ ព្រោះ G63 មានកម្លាំងត្រឹម ៥៧៧ សេះប៉ុណ្ណោះ។

Brabus បានបញ្ជាក់ថា G V12 900 មានតម្លៃរហូតដល់ទៅ ៦៦៧ ០០០ ដុល្លារឯណោះ ហើយតម្លៃនេះមិនទាន់គិតពន្ធឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V Hybrid ឆ្នាំ ២០២០ មានលក់នៅអាមេរិកជាលើកដំបូង

Honda បានបន្ថែមជម្រើសម៉ាស៊ីន Hybrid សម្រាប់ CR-V ស៊េរីឆ្នាំ ២០២០ ជាលើកដំបូងបង្អស់ ដែលដាក់លក់លើទីផ្សារអាមេរិក។

Honda CR-V ឈប់ប្រើម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Naturally Aspirated ទៀតហើយ ដោយប្រើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រវិញ សម្រាប់ CR-V ម៉ូដែលប្រើសាំងធម្មតា ខណៈ CR-V Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ២១២ សេះ ហើយប្រើប្រព័ន្ធបើកបរប៉ុងពីរ AWD ផងដែរ។

CR-V Hybrid ថ្មី មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ។ CR-V Hybrid នឹងចេញលក់នៅដើមឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចង់លក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន ឲ្យបាន ១ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

Honda បាន​ក្ដី​សង្ឃឹម​ខ្ពស់​សម្រាប់​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់​ខ្លួន​ ម៉ូដែល Honda e ដែល​បាន​បង្ហាញ​មុខ​ដល់​ពិភពលោក​កាល​ពី​សប្ដាហ៍​មុន​ ក្នុង​កម្មវិធី Frankfurt Motor Show។

ក្រុមហ៊ុន​ជប៉ុន​នេះ​រំពឹង​ថា​នឹង​អាច​លក់​ចេញ​រថយន្ត​​ម៉ូដែល e ឲ្យ​បាន​ ១ ម៉ឺន​គ្រឿង/មួយ​ឆ្នាំ ត្បិត​ថា​វា​នឹង​មាន​លក់​តែ​នៅ​អឺរ៉ុប​ក្ដី។ តួ​លេខ​នេះ​គឺ​​ស្មើ​នឹង​ពីរ​ដង​ នៃ​តួ​លេខ​ដែល​ក្រុមហ៊ុន​ព្យាករណ៍​កាល​ពី​ ២ ឆ្នាំ​មុន នៅ​ពេល​ដែល​រថយន្ត​ Concept អគ្គិសនី​ដំបូង​របស់​ខ្លួន​បាន​បង្ហាញ​មុខ។

គួរ​ដឹង​ថា​ Honda e មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ជា​មួយ​តម្លៃ​ចាប់​ពី ៣៧ ២៧០ ដុល្លារ​​ ដល់​ប្រមាណ ៤០ ៥៧០ ដុល្លារ​ នៅ​អាល្លឺម៉ង់​ អាស្រ័យ​លើ​កម្លាំង ១៣៤ សេះ និង ១៥២ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+