ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើមាន ៥,៥ លានដុល្លារ អាចក្លាយជាម្ចាស់ McLaren Speedtail បាន​ពេល​នេះ

រថយន្ត McLaren Speedtail បាន​លេច​មុខ​កាល​ពី​ឆ្នាំ​ទៅ ដែល​មាន​ផលិត​ត្រឹម ១០៦ គ្រឿង ហើយ​ការ​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​រំពឹង​ថា​នឹង​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​ទៅ។

រថយន្ត​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​កំណត់​តម្លៃ​លក់​ប្រមាណ ២,២ លាន​ដុល្លារ ប៉ុន្តែ​មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ម៉ូដែល Speedtail នេះ ត្រូវ​បាន​គេ​ទិញ​យក​អស់​បាត់​ទៅ​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​មាន​​ប្រមាណ ៥,៥ លាន​ដុល្លារ​ពេល​នេះ អ្នក​អាច​​មាន​ឈ្មោះ​ក្នុង​ចំណោម​អតិថិជន​ទាំង​ ១០៦ នាក់​​បាន។

ហាង​លក់​រថយន្ត​នៅ​ឌុយបៃ The Mobile បាន​ដាក់​លក់​​​សិទ្ធ​ជា​ម្ចាស់​រថយន្ត​នេះ​ក្នុង​តម្លៃ ៥,៥ លាន​ដុល្លារ ដែល​វា​ខ្ពស់​ជាង​តម្លៃ​ដើម​ជាង ២ ដង​ឯណោះ។ ដំណើរ​ការ​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​នេះ​គឺ​ត្រូវ​ឆ្លង​កាត់​មេធាវី និង​ត្រូវ​ឆែក​ព័ត៌មាន​លម្អិត​ជា​មួយ McLaren ផ្ទាល់។

រថយន្ត​ Speedtail គឺ​មាន​ល្បឿន​អតិបរមា​ ៤០៣ គ.ម/ម៉ អាច​ស្ទុះ​ពី ០ ដល់ ៣០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ១២,៨ វិនាទី។ វា​ទទួល​បាន​កម្លាំង​ពី​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​មាន​ម៉ាស៊ីន​ចំណុះ ៤,០ លីត្រ​ ប្រភេទ Twin-Turbo គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី អាច​ផលិត​កម្លាំង​សរុប​បាន​ ១០៣៥ សេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡាន BMW Concept 4 លេចមុខមក ផ្អើលគេផ្អើលឯង

នាពេលថ្មីៗនេះ BMW បានដាក់តាំងបង្ហាញគំរូរថយន្ត ឈ្មោះថា Concept 4 នៅក្នុងកម្មវិធី 2019 Frankfurt Motor Show ក្នុងប្រទេសអាល្លឺម៉ង់។

Concept 4 បានបំពាក់ប៉ាណាមុខយ៉ាងធំ ដែលធ្វើឲ្យអ្នកចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ការរចនាបែបនេះ ធ្វើឲ្យចង្កៀងមុខដ៏ស្លីមរបស់វារឹតតែទាក់ទាញ និងកាចថែមមួយកម្រិតទៀត។

បើក្រឡេកទៅមើលផ្នែកខាងក្រោយវិញ Concept 4 ត្រូវបានរចនាស្រដៀងទៅនឹង BMW 8 Series អីចឹង។

យ៉ាងណាក៏ដោយ BMW មិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមពី Concept 4 ឡើយ ប៉ុន្តែ BMW អះអាងថា Concept 4 ជារូបរាងសម្រាប់ម៉ូដែល 4 Series Coupe, 4 Series Convertible និង 4 Series Gran Coupe នាថ្ងៃអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda នឹងបង្ហាញខ្លួនខែក្រោយ

ក្រុមហ៊ុនរថយន្តជប៉ុន Mazda នឹងដាក់បង្ហាញរថយន្តប្រើអគ្គិសនីរបស់ខ្លួននៅក្នុងកម្មវិធី Tokyo Motor Show នាខែតុលាខាងមុខ។

អ្នកនាំពាក្យរបស់ Mazda បានឲ្យដឹងថា រថយន្តអគ្គិសនីនោះនឹងប្រើតួខ្លួនរបស់ Mazda CX-30 ប៉ុន្តែប្រើគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មីសន្លាងតែម្តង។

រថយន្តអគ្គិសនីរបស់ Mazda នឹងប្រើអាគុយកម្លាំង ៣៥,៥ គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៤២ សេះ ។ គេរំពឹងថា អាគុយនោះអាចឲ្យវាបើកបានចម្ងាយចន្លោះពី ១៦០ ទៅ ២៤០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតា ប្រារព្ធពិធីលក់១០លានគ្រឿងឡានឡង់គ្រីស័រ គិតចាប់ពីឆ្នាំ ១៩៥១ (វីដេអូ)

តូយ៉ូតា ប្រារព្ធពិធីលក់បាន ១០លានគ្រឿងទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៥១ នៃរថយន្តឡង់គ្រីស័រ (Toyota Land Cruiser) គិតត្រឹមថ្ងៃទី ៣១ ខែសីហា។ រថយន្តដែលជានិមិត្តរូបដំបូងលើដងវិថីត្រូវលក់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៥១ ដែលគិតមកដល់ពេលនេះ គឺមានអាយុកាលនៅលើទីផ្សាររយះពេល ៦៨ឆ្នាំមកហើយ មានឈ្មោះថា តូយ៉ូតា “Jeep BJ”។ ពេលនោះគឺមិនសូវជាមានសន្ទុះនៃការលក់ខ្លាំងនោះទេ រហូតដល់ម៉ូដែល 20 Series ក្នុងឆ្នាំ ១៩៥៥។ នៅពេលនោះផងដែរ តូយ៉ូតាធ្វើការនាំចេញទៅលក់បានត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ប៉ុន្តែនៅឆ្នាំ១៩៦៥ ចំនួនលក់មានការកើន ជាកំណត់ត្រាថ្មី ដែលមានចំនួនរហូតដល់ទៅ ១ម៉ឺនគ្រឿង។

រថយន្តតូយ៉ូតា ‘Jeep BJ’ នៅឆ្នាំ ១៩៥១

សព្វថ្ងៃតូយ៉ូតា បានធ្វើការលក់រថយន្តឡង់គ្រីស័រនេះនៅលើពិភពលោកចំនួន ១៧០ ប្រទេស ដែលអាចលក់បានចាប់ពី ៤០មុឺនគ្រឿងក្នុងមួយឆ្នាំ។ តូយ៉ូតា ក៏បានថ្លែងនូវអំណរគុណ និងបាននិយាយបន្ថែមទៀតថា គិតមកដល់ពេលមានរយះពេលជិតកន្លះសតវត្សទៅហើយ ដែលរថយន្តឡង់គ្រីស័រ 40 Series នៅតែអាចប្រើប្រាស់បាន។

រថយន្តឡង់គ្រីស័រ 40 Series ចាប់ផ្តើមសម្ពោធ និងលក់ជាផ្លូវការនៅក្នុងឆ្នាំ១៩៦០ បំពាក់ជាមួយកាឡេកង់ ៤x៤ ប៉ុង ២។

រថយន្តឡង់គ្រីស័រ 40 Series

ក្រោយមកទៀតក៏ចាប់ផ្តើមមានប្រភេទ 70 Series ក្នុងឆ្នាំ ១៩៨៤ និង 90 Series ក្នុងឆ្នាំ ១៩៩៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលនៅពីក្រោយ រថយន្តប្រើប្រាស់ចង្កូតស្តាំ

វាហាក់បីដូចជារឿងមួយដែលមានអាថ៌កំបាំង ដោយសារតែនៅលើពិភពលោក បែងចែកចង្កូតឡានទៅតាមប្រទេសនៃតំបន់នីមួយៗ ដោយសព្វថ្ងៃ យើងហៅថា ឡានចង្កួតស្តាំ ឬចង្កូតឆ្វេង។ ជាទូទៅឡានដែលមានចង្កូតស្តាំ តម្រូវអោយបើកបរប្រកាន់ឆ្វេង រីឯ ឡានចង្កូតឆ្វេងប្រកាន់ស្តាំ។ បណ្តាប្រទេសជាច្រើនដែលពីមុនស្ថិតនៅក្រោមអាណានិគមប្រទេសអង់គ្លេស លើកលែងតែប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត គឺប្រើប្រាស់ចង្កូតស្តាំ ប្រកាន់ឆ្វេងដៃ។

ហេតុផលនៅពីក្រោយរឿងនេះ ក៏ដោយសារតែក្នុងរបបសក្តិភូមិអង់គ្លេស ក្នុងក្បួនចម្បាំង អ្នកប្រយុទ្ធតម្រូវអោយអ្នកចម្បាំងកាន់កំាបិត ឬដាវត្រូវតែនៅខាងឆ្វេង ឬប្រកាន់ឆ្វេងដៃ ដោយសារហេតុផលផ្សារភ្ជាប់ជាមួយចង្កូតឡានដូចខាងក្រោម៖

១. ងាយស្រួលក្នុងការប្រើប្រាស់កាន់កំាបិត ឬដាវដៃស្តាំ ដើម្បីច្បាំងជាមួយសត្រូវ

២. កុំអោយមានការប៉ះទង្គិតជាមួយស្រោមកាំបិត ឬដាវ ដែលនៅខាងឆ្វេងនៃដងខ្លួនរបស់សេះ និងខ្លួនឯង

៣. ងាយស្រួលក្នុងការឡើងជិះសេះនៅផ្នែកខាងឆ្វេងរបស់សត្វសេះ និងចុះនៅខាងស្តាំ

យ៉ាងណាមិញ ស្តេចណាប៉ូឡេអុង បានចាប់ផ្តើមអនុវត្តការបើកបរឆ្វេងដៃ នៅពេលដែលគាត់បានយកឈ្នះបណ្តាប្រទេសអ៊ឺរ៉ុបដូចជា អាឡឺម៉ង់ ស្វ៊ីស ប៉ូឡូញ និងប្រទេសជាច្រើនទៀត។ ជាការពិតណាស់ គូប្រជែងដ៏មុតមាំរបស់គាត់ដូចជាអង់គ្លេស រឹងចចេសមិនព្រមធ្វើតាម និងរក្សាប្រពៃណីបើកបរស្តាំដៃរបស់ពួកគេ។ តាមពិតអង់គ្លេសបានអនុវត្តច្បាប់នេះនៅគ្រប់អាណានិគមរបស់ខ្លួនដែលជាមូលហេតុដែលឥណ្ឌានិងអាណានិគមអាហ្វ្រិកភាគច្រើននៅតែប្រើការបើកបរខាងស្តាំរហូតមកដល់សព្វថ្ងៃ។

ចំណែកសហរដ្ឋអាមេរិក ចង់រត់គេចពីឫសគល់របស់អង់គ្លេស ដូច្នេះក៏បានធ្វើការផ្លាស់ប្តូរការបើកបរឆ្វេងដៃជំនួសវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មនុស្សយន្ត CUE3 របស់តូយ៉ូតា ទទួលបានពានរង្វាន់ឯកត្តកម្មពិភពលោក Guinness World Records (វីដេអូ)

មនុស្សយន្ត CUE3 ដែលត្រូវបានផលិតដោយអ្នកស្ម័ត្រចិត្តតូយ៉ូតា និងក្រុមអ្នកជំនាញបាល់បោះ Alvark Tokyo។ មនុស្សយន្ត នោះមានបំពាក់ជាមួយម៉ូទ័រតូចមួយដែលអាចកំណត់ និងចាប់យកទីតាំងដោយប្រើប្រាស់កាម៉េរា និងរ៉ាដា ប​ញ្ជូនទៅកាន់ប្រព័ន្ធរបស់វា។ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ត្រូវបានប្រកាសពានរង្វាន់ឯកត្តកម្មពិភពលោក Guinness World Records នៅប្រទេសជប៉ុនក្នុងខែវិច្ឆិការ ក្នុងគោលបំណងដើម្បីជម្រុញទឹកចិត្តអោយមានការចូលដល់អ្នកផលិតជុំវិញពិភពលោក ដើម្បីទទួលបានកំណត់ត្រារបស់ខ្លួន។

រូបភាព guinnessworldrecords

អ្នកស្ម័គ្រចិត្តតូយ៉ូតាបានរកឃើញនូវការបំផុសគំនិតការអភិវឌ្ឍ AI របស់ពួកគេ ពីឈុតមួយក្នុងរឿងតុក្កតាជប៉ុន “SLAM DUNK” ដោយលោក Takehiko Inoue ។ នៅក្នុងតុក្កតាតួអក្សរសំខាន់ Hanamichi Sakuragi ធ្វើការអភិវឌ្ឍន៌ការបោះបាល់របស់ខ្លួន ដោយធ្វើការហាត់សមដោយបានបោះបាល់ចំនួន ២០,០០០ ដង។ ជំនាញនៃការបោះបាល់របស់ CUE3 ត្រូវបានធ្វើការសាកល្បងជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ដោយតម្រូវអោយបោះបាល់ចូលចំនួន ២០២០ ដង ក្នុងរយះពេល ៧ម៉ោង។ ក្នុងលក្ខខណ្ឌបើបោះមិនចូលម្តង នឹងត្រូវទុកជាអសាបង់។

សូមទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​សុទ្ធឲ្យ​បាន ២០ ម៉ូដែល ត្រឹមឆ្នាំ ២០២៥

ក្រុមហ៊ុន Audi បាន​បញ្ជាក់​អំពី​ផែនការ​ទៅ​ថ្ងៃ​អនាគត​ ដោយ​គ្រោង​នឹង​បញ្ចេញ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​​ចំនួន ៣០ ម៉ូដែល​ត្រឹម​ឆ្នាំ ២០២៥ ក្នុង​នោះ​មាន​ ២០ ម៉ូដែល​ជា​ប្រភេទ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។

គួរ​ដឹង​ថា​​រថយន្ត​អគ្គិសនី​សុទ្ធ​ទាំង ២០ ម៉ូដែល គឺ​មាន​រាប់​បញ្ចូល​ម៉ូដែល e-tron ដែល​បាន​បញ្ចេញ​លក់​កាល​ពី​ដើម​ឆ្នាំ​នេះ។ បន្ទាប់​មក​ទៀត​គឺ​ជា​ម៉ូដែល e-tron Sportback ដែល​នឹង​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ថ្ងៃ​ទី ១៩ វិច្ឆិកា។ នៅ​ឆ្នាំ​ក្រោយ ក្រុមហ៊ុន​ក៏​នឹង​បង្ហាញ​ចេញ​ផលិតផល​សម្រេច​នៃ e-tron GT និង Q4 e-tron ផង​ដែរ។

ត្បិត​ថា​ Audi បាន​បណ្ដាក់​ទុន​ភាគ​ច្រើន​លើ​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​សុទ្ធ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​នៅ​បន្ត​អភិវឌ្ឍ​រថយន្ត​ប្រើ​ម៉ាស៊ីន​ធម្មតា​ដែរ ដោយ​​នឹង​មាន​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ Hybrid។ ប្រសិន​បើ​គ្រប់​យ៉ាង​ទៅ​មុខ​រលូន រថយន្ត​​មាន​ប្រើ​ថាមពល​អគ្គិសនី នឹង​មាន​ចំណែក ៤០% នៃ​ចំនួន​លក់​សរុប​ត្រឹម​ឆ្នាំ ២០២៥៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចុះតម្លៃរថយន្តលក់ដាច់របស់ខ្លួន

ក្រោយ​ពី​បាន​បញ្ចេញ​លក់​រថយន្ត​ Ford Expedition ជំនាន់​ទី​បួន​ នៅ​ឆ្នាំ ២០១៨ មាន​រឿង​គួរ​ភ្ញាក់ផ្អើល​បាន​កើន​ឡើង​ ដោយ​សារ​មាន​តម្រូវ​ការ​ច្រើន​លើស​ការ​ផ្គត់ផ្គង់។ ជា​លទ្ធផល​ Ford ត្រូវ​បង្កើន​ចំនួន​ផលិត និង​បង្កើត​ការងារ​បន្ថែម​ចំនួន ៥០០ កន្លែង​ថែម​ទៀត។

ត្បិត​ថា​​ចំនួន​លក់​រថយន្ត​ Expedition មាន​ការ​កើន​ឡើង​មែន​ពិត ប៉ុន្តែ​ Ford បាន​សម្រេច​​បញ្ចុះ​តម្លៃ​រថយន្ត​នេះ​រហូត​ដល់ ៤ ០០០ ពាន់​ដុល្លារ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។ ហេតុផល​ទំនង​ជា​លាង​ឃ្លាំង​រថយន្ត​ម៉ូដែល​ឆ្នាំ ២០១៩ សម្រាប់​បើក​ផ្លូវ​រថយន្ត​ម៉ូដែល​ឆ្នាំ ២០២០។ ខាង​ក្រោម​ជា​តម្លៃ​ដែល​បញ្ចុះ​រួច ៖

  • ប្រភេទ XLT តម្លៃ ៥៣ ៥២៥ ដុល្លារ​
  • ប្រភេទ XLT Max តម្លៃ ៥៦ ២១០ ដុល្លារ
  • ប្រភេទ Limited តម្លៃ ៦៤ ៤១០ ដុល្លារ
  • ប្រភេទ Limited Max តម្លៃ ៦៧ ១០០ ដុល្លារ
  • ប្រភេទ Platinum តម្លៃ ៧៤ ៧៦០ ដុល្លារ
  • ប្រភេទ Platinum Max តម្លៃ ៧៧ ៤៥៥ ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX ថ្មី ចេញលក់នៅថៃ ថ្លៃកប់!

ក្រុមហ៊ុន Lexus ប្រចាំនៅប្រទេសថៃ បានបង្ហាញតម្លៃនៃរថយន្ត SUV ដ៏ពេញនិយមម៉ូដែល RX ស៊េរីឆ្នាំ ២០១៩ ជាផ្លូវការ។

Lexus ថ្មីនេះបានទទួលការកែកុនរូបរាងខាងក្រៅ និងបន្ថែមលក្ខណៈពិសេសសម្រាប់កាប៊ីនខាងក្នុងផងដែរ។ យ៉ាងណា RX នៅប្រើម៉ាស៊ីនដដែល គឺទំហំ ៤ ស៊ីឡាំងសម្រាប់ម៉ូដែល RX300 , ទំហំ ៦ ស៊ីឡាំងសម្រាប់ម៉ូដែល RX350 និង ទំហំ V6 Hybrid សម្រាប់ម៉ូដែល RX450h។

RX300 ផ្តល់ជម្រើស ៣ ប្រភេទ គឺ Luxury តម្លៃខ្ទង់ ១៣ ម៉ឺនដុល្លារ , Premium តម្លៃខ្ទង់ ១៥ ម៉ឺនដុល្លារ និង F Sport តម្លៃខ្ទង់ ១៧ ម៉ឺនដុល្លារ ។

ផ្ទុយទៅវិញ Lexus មិនបានបង្ហាញតម្លៃ RX350 និង RX450h ស៊េរីថ្មីនៅឡើយទេ ប៉ុន្តែ RX350 ស៊េរីចាស់មានតម្លៃខ្ទង់ ២២ ម៉ឺនដុល្លារ ខណៈ RX450h ស៊េរីចាស់មានតម្លៃខ្ទង់ ២៤ ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Juke ឆ្នាំ ២០២០ ដូររាងខ្ទេច មើលទៅកាន់តែស៊ីវីល័យ

Nissan Juke បានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹងរូបរាងថ្មីទាំងស្រុង កាន់តែស៊ីវីល័យ បន្ទាប់ពីបានអង្រួនទីផ្សាររថយន្ត SUV ខ្នាតតូចអស់រយៈពេលជាង ១០ ឆ្នាំ។

Nissan Juke ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ DIG-T Turbocharged ទំហំ ៣ ស៊ីឡាំង កម្លាំង ១១៥ សេះ ហើយមានជម្រើសប្រអប់លេខដៃ ៦ វគ្គ និង លេខអូតូ ៧ វគ្គ។

Juke ថ្មី ប្រើប្រាស់គ្រោងឆ្អឹងថ្មី CMF-B ហើយផ្តល់នូវផ្នែកខាងក្នុងកាន់តែធំទូលាយ។ វានៅតែរក្សាការរចនាប្រចាំត្រកូល Nissan ជាពិសេសគឺប៉ាណាមុខអក្សរ V ព្រមទាំងបំពាក់ចង្កៀងមុខអក្សរ Y។ ចង្កៀងមុខ-ក្រោយ និង អំពូលបំភ្លឺពេលថ្ងៃ គឺជាប្រភេទ LED។ Nissan Juke ជំនាន់ទី ២ នេះ បានបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Fuji Sunset។

ផ្នែកខាងក្នុង Juke បំពាក់អេក្រង់ព័ត៌មាន-កម្សាន្ត NissanConnect ថ្មី ទំហំ ៨ អ៊ីង ប្រភេទ Touch Screen ហើយអាចភ្ជាប់ជាមួយ Apple CarPlay , Android Auto និង Google Assistant ជាមួយប្រព័ន្ធសំឡេង Bose Personal Plus សរុប ៨ គ្រាប់។

Juke ក៏បានបំពាក់បច្ចេកវិទ្យាបំពាក់ថ្មី មានដូជជា Nissan Intelligent Mobility, Intelligent Emergency Braking with Pedestrian and Cyclist Recognition, Traffic Sign Recognition, Intelligent Lane Intervention, Rear Cross Traffic Alert និង Blind Spot Intervention ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+