ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla ជំនាន់ថ្មី ចេញលក់នៅជប៉ុន តម្លៃចាប់ពី ១,៧ ម៉ឺនដុល្លារ

រថយន្ត​ Toyota Corolla ជំនាន់​ទី​ ១២ បាន​សម្ពោធ​លក់​ជា​ផ្លូវ​ការ​នៅ​ជប៉ុន ដោយ​មាន​ដង​ខ្លួន​ចំនួន​បី​ប្រភេទ​គឺ Corolla ជា​ប្រភេទ Sedan, Corolla Touring ជា​ប្រភេទ Wagon តួ​វែង និង Corolla Sport ជា​ប្រភេទ Hatchback។

ចំពោះ​ប្រភេទ Corolla និង Corolla Touring មាន​រូបរាង​ខាង​មុខ​ដូច​ជា​រថយន្ត​ម៉ូដែល Levin ដែល​ដាក់​លក់​នៅ​ប្រទេស​ចិន ចំណែក Corolla Sport មាន​រូបរាង​ដូច​គ្នា​នឹង​​ប្រភេទ​ Hatchback ដែល​លក់​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​អ៊ីចឹង​ដែរ។

រថយន្ត​ដែល​លក់​នៅ​ជប៉ុន មាន​ជម្រើស​ម៉ាស៊ីន ១,៨ លីត្រ ម៉ាស៊ីន​ Turbocharged ចំណុះ ១,២ លីត្រ និង​ម៉ាស៊ីន Hybrid ដែល​មាន​ចំណុះ ១,៨ លីត្រ គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ។ ទីផ្សារ​ប្រទេស​ជប៉ុន​មាន​លក់​រថយន្ត​នេះ​តម្លៃ​ចាប់​ពី​​ប្រមាណ ១៧ ៨៩៦ ដុល្លារ រហូត​ដល់​ប្រមាណ ២៧ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញតម្លៃ Camry TRD ឆ្នាំ ២០២០ ល្មមអាចពិចារណាបាន!

Toyota ទើបតែបានបង្ហាញតម្លៃរថយន្ត Camry TRD ស៊េរីឆ្នាំ ២០២០ ដែលកំពុងដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។

Camry TRD ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Naturally-aspirated ទំហំ ៦ ស៊ីឡាំង កម្លាំង ៣០១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ដោយមានតម្លៃចាប់ពី ៣១ ៩៩៥ ដុល្លារ។

Camry TRD ត្រូវបានផលិតផ្អែកលើម៉ូដែល SE ដោយគ្មានពូកស្បែក , ផែនទី ឬ ប្រព័ន្ធជំនួយការបើកបរមួយចំនួនឡើយ ព្រោះវាផ្តោតខ្លាំងលើដំណើរការ។

Camry TRD បានបំពាក់ប្រព័ន្ធបូមរឹង និងទាបជាងមុន, ពង្រីកបង្គោលទប់ការពារក្រឡាប់, បន្ថែមដែករណប, សម្បកកង់ស្អិតជាងមុន និង ហ្វ្រាំងមុខធំជាងមុនជាដើម។ មិនតែប៉ុណ្ណោះ វាក៏បំពាក់ប្រព័ន្ធបំពង់ស៊ីម៉ាំង TRD, រូបរាងខាងក្រៅរឹតតែស្ព័រ និងផ្នែកខាងក្នុងរំលេចដោយពណ៌ក្រហម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់បាត់! Honda Accord ឆ្នាំ ២០២០ តម្លៃតែជាង ២ ម៉ឺនដុល្លារ

Honda ទើបតែបានបង្ហាញតម្លៃរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២០ ដែលទើបចេញលក់លើទីផ្សារសហរដ្ឋអាមេរិក។

ឥឡូវនេះ រថយន្ត Honda Accord បានបំពាក់កញ្ចប់បច្ចេកវិទ្យា Honda Sensing និង Traffic Sign Recognition មកស្តង់ដារតែម្តង ហើយមានតម្លៃចាប់ពី ២៣ ៨៧០ ដុល្លារឡើងទៅ។

កញ្ចប់បច្ចេកវិទ្យា Honda Sensing រួមមានមុខងារ Collision Mitigation Braking System (CMBS) with Pedestrian Sensing, Lane Keeping Assist , Adaptive Cruise Control with Low-Speed Follow , Automatic High-Beam Headlights, Multi-Angle Rearview Camera និង Driver Attention Monitor។

Honda Accord ផ្តល់ជម្រើសម៉ាស៊ីន ២ ប្រភេទ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ DOHC Turbocharged ទំហំ ៤ ស៊ីឡាំង កម្លាំង ១៩២ សេះ និង ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ VTEC Turbocharged ទំហំ ៤ ស៊ីឡាំង កម្លាំង ២៥២ សេះ ព្រមទាំងជម្រើសប្រអប់លេខអូតូ ១០ វគ្គ និង លេខដៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi នឹងមាន CEO ថ្មី ដែលជាអតីតជើងខ្លាំងនៅ BMW

MUNICH, GERMANY - MARCH 21: Member of the Board Markus Duesmann looks on during the annual results press conference of BMW AG on March 21, 2018 in Munich, Germany. (Photo by TF-Images/Getty Images)

ក្រុមហ៊ុន Audi នឹង​មាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្មី ឈ្មោះ​ថា​ Markus Duesmann ដែល​លោក​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ម៉ាស៊ីន និង​ផ្នែក​ទិញ នៅ​ក្រុមហ៊ុន​រថយន្ត​ BMW។

Markus Duesmann

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អាល្លឺម៉ង់ ​លោក Duesmann នឹង​ចាក​ចេញ​ពី​តំណែង​នៅ BMW រួច​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់ Audi នៅ​ថ្ងៃ​ទី ១ មេសា ឆ្នាំ ២០២០។ គួរ​ដឹង​ថា​កន្លង​មក​មាន​ការ​រាយការណ៍​ថា Volkswagen (ក្រុមហ៊ុន​មេ​របស់ Audi និង BMW) បាន​ស្វែង​រក​មនុស្ស​ម្នាក់ មាន​ជំនាញ​ខាង​ផ្នែក​ម៉ាស៊ីន ខណៈ​ពេល​ដែល​ខ្លួន​ងើប​ចេញ​ពី​រឿង​អាស្រូវ​​ទាក់ទង​នឹង​រថយន្ត​​ម៉ាស៊ីន​ម៉ាស៊ូត។

អតីត​នាយក​ប្រតិបត្តិ Audi និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ VW លោក Rupert Stadler បាន​បង្ខំ​ចិត្ត​​ចុះ​ចេញ​ពី​តំណែង​ជា​បណ្ដោះ​អាសន្ន​នៅ​ខែ​មិថុនា ឆ្នាំ ២០១៨ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ស៊ើបអង្កេត​​រឿង​​អាស្រូវ​ម៉ាស៊ីន​ម៉ាស៊ូត។

លោក Duesmann បាន​ក្លាយ​ជា​មុខ​សញ្ញា​មួយ​របស់ VW។ យ៉ាងណាក្ដី​ដំណើរ​ការ​នៃ​ការ​ជួល​លោក Duesmann គឺ​បាន​អូស​បន្លាយ​ពេល​ជា​បន្ត​បន្ទាប់ ដោយ​សា​កុងត្រា​ជា​មួយ BMW ​ត្រូវ​ចាំ​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៩ ទើប​ផុត៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កំពូល​ប្រណីត​របស់ Mercedes នឹងបង្ហាញមុខនៅខែ​វិច្ឆិកា

ក្រុមហ៊ុន Mercedes-Benz បាន​បង្ហាញ​ថា​រថយន្ត SUV ប្រភេទ Maybach ដែល​ជា​ប្រភេទ​ប្រណីត​របស់​ខ្លួន នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

កាល​ពី​ឆ្នាំ​ទៅ Mercedes-Benz បាន​បង្ហាញ​ចេញ​ Concept នៃ​រថយន្ត​ SUV ប្រណីត​នេះ ដែល​វា​មាន​រូបរាង​ប្លែក​បំផុត មាន​រូបរាង​បែប​ Sedan កាត់​ប្រភេទ SUV ធម្មតា។ យ៉ាងណាក្ដី​បើ​តាម​រូបភាព​ដែល​គេ​លួច​ថត​កាល​ពី​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​​រថយន្ត​ដែល​ជា​ផលិតផល​សម្រេច​សម្រាប់​លក់​លើ​ទីផ្សារ គឺ​មាន​រូបរាង​ស្រដៀង​នឹង GLS ធម្មតា​ដែរ។

រូបរាង Concept

ក្នុង​​ការ​ចេញ​ផ្សាយ​របស់​ខ្លួន ក្រុមហ៊ុន​អាល្លឺម៉ង់​ខាង​លើ​បាន​បញ្ជាក់​ថា​ Maybach GLS នឹង​មាន​បំពាក់​គ្រឿង​បន្លាស់​ប្រណីត​ដូច​ជា​នៅ​លើ​ប្រភេទ S-Class ដែរ។ ក្នុង​នោះ​រួម​មាន​​ប្រព័ន្ធ​សំឡេង​ Burmester 3D Surround Sound ដែល​វា​មាន​រន្ធ​បំពង​សំឡេង​រហូត​ដល់ ២៧ ឯណោះ។

ផ្អែក​តាម​​ការ​ចុះ​ផ្សាយ​កន្លង​មក Myabach GLS អាច​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង និង​ប្រភេទ Twin-Turbo ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំង​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលឡាន Off-road Toyota Tj Cruiser នឹងបង្ហាញខ្លួនឆាប់ៗនេះ

យោងតាមគេហទំព័ររថយន្តជប៉ុន Best Car បានឱ្យដឹងថា Toyota Tj Cruiser នឹងបង្ហាញខ្លួនក្នុងខែតុលា នៅកម្មវិធី Tokyo Motor Show ឆ្នាំ ២០១៩ ហើយនឹងចេញលក់នៅខែធ្នូ។

Tj Cruiser ធ្លាប់បានបង្ហាញខ្លួនជាគំរូរថយន្តកាលពីឆ្នាំ ២០១៧ ប៉ុន្តែឥឡូវនេះ Toyota នឹងផលិតវាលក់នៅមុនឆ្នាំ ២០២០។

Tj Cruiser មានការរចនាបែបធំទូលាយ អាចអង្គុយបានរហូតដល់ទៅ ៧ នាក់ ហើយមានសមត្ថភាព Off-road មិនធម្មតា។ វានឹងប្រើគ្រោងឆ្អឹងថ្មីរបស់ Toyota គឺ TNGA ហើយគេរំពឹងថាវាអាចប្រើម៉ាស៊ីនប្រភេទ Hybrid ចំណុះ ១,៨ លីត្រដូចរថយន្ត Prius និង ចំណុះ ២,០ លីត្រ Dynamic Force Engine ដូចរថយន្ត RAV4 ព្រមទាំងជម្រើសប្រព័ន្ធបើកបរប៉ុងមួយ និង ប៉ុងពីរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែទំនើប! រថយន្ត Toyota Prius ឆ្នាំ២០២០ បំពាក់បច្ចេកវិទ្យាថ្មីៗច្រើន

Toyota ទើបតែបានបញ្ចេញរថយន្ត Prius ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយបន្ថែមមុខងារទំនើបៗ និង ប្រព័ន្ធសុវត្ថិភាពមកស្តង់ដារកាន់តែច្រើនជាងមុន។

ឥឡូវនេះ មុខងារ Apple CarPlay និង Amazon Alexa រួមទាំង Toyota Safety Connect ត្រូវបានបំពាក់មកស្តង់ដារលើ Toyota Prius តែម្តង។

រថយន្ត Prius ឆ្នាំ ២០២០ ចែកចេញជាច្រើនម៉ូដែល ដូចជា L Eco, LE, XLE និង Limited សម្រាប់ប្រភេទប៉ុងមួយ ហើយ LE និង XLE សម្រាប់ប្រភេទប៉ុងពីរ។

កញ្ចប់បច្ចេកវិទ្យា Toyota Safety Connect មានមុខងារដូចជា Emergency Assistance, Stolen Vehicle Locator, Roadside Assistance និង Automatic Collision Notification។

រីឯកញ្ចប់បច្ចេកវិទ្យា Toyota Safety Sense វិញ មានមុខងារដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Automatic High Beams និង Full-Speed Range Dynamic Radar Cruise Control។

គួរបញ្ជាក់ថា រថយន្ត Prius ប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ និង អាគុយ Hybrid មួយ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,២ លីត្រ/១០០គីឡូម៉ែត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)

សព្វថ្ងៃ ប្រព័ន្ធហ្រ្វាំងABS គឺត្រូវបានគេប្រើប្រាស់ស្ទើរគ្រប់យានជំនិះទំនើបៗទាំងអស់មិនថារថយន្ត ឬម៉ូតូក៏ដោយ។ ហើយភាគច្រើនគេតែងនិយាយតៗគ្នាថាABS ធ្វើអោយរថយន្តក្រាបចុះក្រោមពេលជាន់ហ្រ្វាំង នឹងធ្វើឲ្យរថយន្តមិនងាយក្រឡាប់ឬងាករេឆ្វែងស្តាំ ។ តើប្រព័ន្ធហ្រ្វាំង ABS ដំណើរការបែបនោះមែនទេ ហើយវាមានអត្ថប្រយោជន៍ដូចម្តេច?

ថ្ងៃនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សូមធ្វើការស្រាយបំភ្លឺចំនុចសំខាន់ៗ ដើម្បីអោយអ្នកបើកបរទាំងអស់ដឹងកាន់តែប្រសើរជាងមុនពីប្រព័ន្ធហ្រ្វាំងសុវត្ថិភាពមួយនេះដូចខាងក្រោម៖

ជាធម្មតា រាល់ពេលជាន់ហ្វ្រាំង (គ្មានប្រព័ន្ធABS) ស្បែកហ្វ្រាំងនឹងធ្វើការគាបតាំបួ (Brake Rotor Disc)ដើម្បីកាត់បន្ថយល្បឿននៃរថយន្ត ម្យ៉ាងទៀតក្នុងហេតុការណ៍បន្ទាន់បើម្ចាស់រថយន្តធ្វើការជាន់ហ្រ្វាំងខ្លាំង នោះកង់រថយន្តនឹងជាប់គាំង (ឈប់វិល) ដែលកត្តានេះនឹងបណ្តាលអោយមានបញ្ហាជាច្រើនដូចជា រថយន្តរអិលរេ អូសកង់ និងអាចផ្ទុះកង់ជាដើម។ ប៉ុន្តែជាមួយAnti-lock Braking System (ABS)នេះវិញគឺ​​មានភាពឆ្លាតវ័យ ទោះបីជាអ្នកបើកបរធ្វើការជាន់ហ្វ្រាំងខ្លាំងយ៉ាងណាក៏ដោយក៏ ABS ធ្វើការបញ្ជួនព័ត៌មានទៅប្រព័ន្ធគ្រប់គ្រងនៃហ្វ្រាំង បញ្ជាអោយស្បែកហ្រ្វាំងធ្វើការគាប និងព្រលែងតាំបួវិញក្នុងពេលតែមួយ (ច្រើនដងក្នុង១វិនាទី)។ ប្រព័ន្ធហ្រ្វាំង​ ABS ព្រមជាមួយ VSC នឹងជួយអោយអ្នកបើកបរនៅតែបន្តអាចបត់បែនគេចចេញពីចំនុចគ្រោះថ្នាក់បាន ដោយសារកង់ទាំងបួននៃរថយន្តនឹងមិនគាំងឈប់វិលនោះទេ ហើយក៏មិនមានការអូសកង់រយៈចម្ងាយវែងនោះដែរ។ ដូចដែលបានលើកឡើងខាងដើមប្រព័ន្ធហ្វ្រាំង ABS គឺសំខាន់សម្រាប់រថយន្តគ្រប់ប្រភេទ ហើយវាជួយយើងបានច្រើនដើម្បីគេចផុតពីគ្រោះថ្នាក់ផ្សេងៗនៅលើដងវិថី។ ជាមួយគ្នានេះដែររថយន្តស៊េរីថ្មីរបស់ TOYOTA គឺផ្តោតសំខាន់ទៅលើចំនុចសុវត្ថិភាពជាពិសេស ដោយបន្ថែមជូននូវប្រព័ន្ធជំនួយជាច្រើនរួមមាន៖ BA, EBD,VSC, TRC, DAC, HAC, BOS, TSC, ATRC និងEBSជាដើម។ នៅអត្ថបទក្រោយៗទៀតយើងនិងលើកឡើងពីអត្ថប្រយោជន៍របស់វាជូនលោកអ្នក។ ­

ដើម្បីអោយកាន់តែច្បាស់ មិនថាទាក់ទងនឹងប្រព័ន្ធហ្រ្វាំង ឬបញ្ហាផ្សេងៗនៃរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំ ០១៧ ៦៦៦ ១៦៩ ដើម្បីសាកសួរព័ត៌មានបន្ថែម។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺជាយានដ្ឋាន តែមួយគត់ដែលទទួលបានសិទ្ធក្នុងការថែទាំ (ប្តូរប្រេងម៉ាស៊ីន) និងជួសជុលទូទៅសម្រាប់រថយន្ត TOYOTA & LEXUS គ្រប់ស៊េរី មិនថាថ្មីឬមួយទឹកនោះទេ។ យើងតែងតែផ្តល់ជូនលោកអ្នកនូវសេវាកម្មប្រកបដោយទំនុកចិត្ត តម្លៃសមរម្យ ជាមួយគ្រឿងបន្លាស់សុទ្ធ១០០% ពីរោងចក្រ តូយ៉ូតា (ជប៉ុន)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 330e ប្រភេទ Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់ ២លីត្រ

BMW ទើបតែបានបញ្ចេញរថយន្ត Sedan ស្ព័រ ប្រភេទ Plug-in Hybrid ម៉ូដែល 3 Series 330e ជាផ្លូវការ។

330e ថ្មី​ មានចំណុចខ្លាំងបំផុតលើដំណើរការ និង​កម្រិត​ស៊ីសាំង។ វាប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយ​ម៉ូទ័រ​អគ្គិសនី​មួយ មានកម្លាំងសរុប ២៥២ សេះ ថែមទាំងមានជំនួយពីមុខងារ XtraBoost (​លើ​មុខងារ​បើកបរ Sport Mode) បន្ថែម​កម្លាំង ៤១ សេះ​ទៀត សរុប​ស្មើ​នឹង ២៩២ សេះ។

BMW 330e អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦,០ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

អ្វី​ដែល​សំខាន់​បំផុត​ វា​មាន​កម្រិត​ស៊ីសាំង​តិច​ត្រឹមតែ ១,៧ លីត្រ​ប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ។ រឹត​តែ​អស្ចារ្យ​ ថាមពលអាគុយទំហំ ១២ គីឡូវ៉ាត់​ម៉ោងបំពាក់​លើ​ម៉ូដែល 330e អាច​​ឲ្យ​វាបើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ បាន​ចម្ងាយ ៦០ គីឡូម៉ែត្រ ក្នុង​ល្បឿន​ដល់​ទៅ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota 4Runner ឆ្នាំ ២០២០ កាន់តែទំនើប​ ព្រោះបំពាក់បច្ចេកវិទ្យាពិសេស

Toyota 4Runner ស៊េរីឆ្នាំ ២០២០ ទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense P (TSS-P) មកស្តង់ដារតែម្តង។

ក្នុងនោះផងដែរ 4Runner ថ្មីក៏មានបំពាក់មុខងារសុវត្ថិភាពដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Sway Warning System, Automatic High Beams និង High-Speed Dynamic Radar Cruise Control ទៀតផង។

រឹតតែទំនើបនោះគឺ 4Runner ឆ្នាំ ២០២០ ក៏បានរចនាកុងទ័រថ្មី , អេក្រង់ Infotainment ទំហំ ៨ អ៊ីង ប្រភេទ Touchscreen , មុខងារ Apple CarPlay, Android Auto និង Amazon Alexa ផងដែរ។

Toyota 4Runner ប្រើម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ២៧០ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៥ វគ្គ ហើយមានទាំងជម្រើសប៉ុងមួយ និង ប៉ុងពីរ។ Toyota មិនទាន់បង្ហាញតម្លៃរបស់ 4Runner ឆ្នាំ ២០២០ នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+