ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ Hyundai អាចមានប្រភេទសម្រាប់ប្រជែង Ranger Raptor

Hyundai បាន​ឲ្យ​​តម្រុយ​មក​ថា​រថយន្ត​ភីកអាប់​ដែល​គេ​ទន្ទឹង​រង់ចាំ​គ្រប់​គ្នា​របស់​ខ្លួន អាច​នឹង​មាន​ប្រភេទ​កម្លាំង​ខ្លាំង សម្រាប់​ប្រកួតប្រជែង​នឹង​ Ford Ranger Raptor។

Hyundai Santa Cruz

ពេល​សួរ​ថា​តើ​​រថយន្ត​ភីកអាប់ Hyundai អាច​នឹង​មាន​ប្រភេទ N ឬ​យ៉ាង​​ណា​នោះ ​លោក Albert Biermann មេ​ផ្នែក​របស់​ Hyundai N ​បាន​លើក​ឡើង​ថា ៖ “អ្នក​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​គ្រប់​យ៉ាង​ពី Hyundai និង Kia គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​អាច​ទៅ​រួច។ ហេតុ​នេះ​ហើយ​គឺ​វា​គ្មាន​ដែន​កំណត់​នោះ​ទេ”។

ប្រសិន​បើ​ផ្នែក Hyundai N ​បង្កើត​នូវ​ភីកអាប់​ Hyundai ប្រភេទ N មែន​នោះ វា​អាច​នឹង​មាន​ការ​បំពាក់​នូវ​បូម​ស្រដៀង​នឹង​បូម​លើ Ranger Raptor។ បន្ថែម​ពី​នេះ​វា​អាច​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Turbocharged ៤ ស៊ីឡាំង ចំណុះ ២,០ លីត្រ ដែល​ផលិត​កម្លាំង​បាន​ដល់ ៣០០ សេះ​ថែម​ទៀត​ផង។

គួរ​ដឹង​ថា​​រថយន្ត​​ភីកអាប់​ Hyundai ដែល​យក​រចនាបថ​តាម​រថយន្ត​ Concept ឈ្មោះ Santa Cruz របស់​ក្រុមហ៊ុន​នោះ គ្រោង​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​នា​អំឡុង​ចុង​ឆ្នាំ ២០២០។ ហេតុ​នេះ​ប្រភេទ​ដែល​មាន​សមត្ថភាព​ខ្លាំង អាច​នឹង​លេច​វត្តមាន​ ១ ឆ្នាំ ឬ ២ ឆ្នាំ​បន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ ម៉ូដែលមានគេជិះយូរឆ្នាំបំផុត ទើបព្រមលក់ចេញ

iSeeCars.com ដែល​ជា​វិបសាយ​វិភាគ​ទីផ្សារ​រថយន្ត​នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​នូវ​រថយន្ត ១០ ម៉ូដែល​ដែល​អ្នក​ប្រើ​ប្រាស់​ជា​ម្ចាស់​ដើម​ប្រើ​ប្រាស់​យូរ​ឆ្នាំ​បំផុត​ទើប​ព្រម​ដូរ​ចេញ។ លទ្ធផល​គឺ​បាន​មក​ពី​ការ​វិភាគ​លើ​រថយន្ត​ជាង ៥ លាន​គ្រឿង លក់​ដោយ​អ្នក​ប្រើ​ប្រាស់​ជា​ម្ចាស់​ដើម នៅ​ចន្លោះ​ខែ​មករា ២០១៤ និង​ខែ​ធ្នូ ២០១៨។

១. Toyota Land Cruiser ៖ ១១,៤ ឆ្នាំ

២. Chevrolet Corvette ៖ ១០,៥ ឆ្នាំ

៣. Mercedes SL-Class ៖ ១០,៣ ឆ្នាំ

៤. Audi TT ៖ ១០,២ ឆ្នាំ

៥. Ford Expedition ៖ ១០,១ ឆ្នាំ

៦. Ford Mustang ៖ ១០ ឆ្នាំ

៧. Toyota 4Runner ៖ ១០ ឆ្នាំ

៨. Porsche 911 ៖ ៩,៩ ឆ្នាំ

៩. Toyota Sequoia ៖ ៩,៩ ឆ្នាំ

១០. Toyota Avalon ៖ ៩,៧ ឆ្នាំ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កៅអីអង្គុយបែប GAMER នឹងត្រូវផលិតសម្រាប់រថយន្ត ​Nissan?

ដើម្បីចូលរួមការនៅក្នុងថ្ងៃ National Video Games ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញកៅអង្គុយដែលបានគូសគំរូ 3D សម្រាប់រថយន្ត ៣ ម៉ូដែលរបស់ខ្លួន ដែលមានដូចជា៖ GT-R Nismo, Armada, និង LEAF។ ប៉ុន្តែមិនដឹងថាតើ Nissan នឹងផលិតមែនឬយ៉ាងណានៅឡើយទេ។

កៅអីសម្រាប់រថយន្ត GT-R Nismo
កៅអីសម្រាប់រថយន្ត Armada
កៅអីសម្រាប់រថយន្ត LEAF ប្រភេទ hatchback
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ram 1500 និង Hyundai Palisade ឈ្នះពានរង្វាន់ប្រព័ន្ធសុវត្ថិភាព TSP+ ទទួលស្គាល់ដោយ IIHS

រថយន្ត Ram 1500 ប្រភេទ ២បាំង និង Hyundai Palisade ឈ្នះពានរង្វាន់ប្រព័ន្ធសុវត្ថិភាព TSP+ (Top Safety Pick+) ទទួលស្គាល់ដោយ វិទ្យាស្ថានរក្សាសុវត្ថិភាពផ្លូវ Highway ហៅកាត់ថា IIHS (Insurance Institute for Highway Safety) បន្ទាប់ពីបានធ្វើការសាកល្បងរួច។ រថយន្ត Ram 1500 ជារថយន្ត Pick Up ទីមួយទទួលបានពាន់រង្វាន់ប្រព័ន្ធសុវត្ថិភាព TSP+ ដែលគោរពតាមការណែនាំបានត្រឹមត្រូវ។ ប្រពន័្ធសុវត្ថិភាពនោះជាប្រព័ន្ធការពារការប៉ះទង្គិតផ្នែកខាងមុខ និងចង្កៀងមុខ LED ដោយធ្វើការចាប់ហ្វ្រាំងស្វ័យប្រវត្តិ ក្នុងល្បឿន ២០ – ៤០ គ.ម៉/ម៉ោង។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយជិត ៣ម៉ឺន ទៅជាង ៣,៥មុឺន អាចជិះឡានថ្មីប្រភេទគ្រួសារទាំង ៣ប្រភេទនេះបានហើយ…

ថ្ងៃនេះ ខេមបូអូតូ សូមធ្វើការណែនាំរថយន្តលក្ខណះគ្រួសារខ្នាតតូច (SUV / MPV) ថ្មីសន្លាង ដែលមានតម្លៃមិនលើស ៤ម៉ឺនដុល្លារឡើយ ដែលក្នុងនោះមានរថយន្តដូចជា៖

១. Ford EcoSport ២០២០ មានកៅអីចំនួន ៥ តម្លៃ ២៩,៩០០ ដុល្លារអាមេរិក ម៉ាស៊ីនសាំង ៣ ស៊ីឡាំង កំលាំង ១,០ លីត្រ នាំចូលផ្តាច់មុខដោយក្រុម អ អិម អេ ខេមបូឌា។ ចុចមើលព័ត៌មានបន្ថែមនៅទីនេះ៖ https://www.ford.com.kh/suvs/ecosport/

២. Mitsubishi Xpander ប្រភេទ MPV ៧ កៅអី តម្លៃ ៣៤,៨០០ ដុល្លារអាមេរិក ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ប្រើប្រាស់ប្រភេទ ៤x២ កេឡេកងមុខ កំលាំង ១,៥ លីត្រ នាំចូលផ្តាច់មុខដោយក្រុម Mitsu Cambodia។

៣. Toyota Rush ២០២០ ប្រភេទ SUV ៧ កៅអី តម្លៃ ៣៥,៥០០ ដុល្លារអាមេរិក ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ប្រើប្រាស់ប្រភេទ ៤x២ កេឡេកង់ក្រោយ កំលាំង ១,៥ លីត្រ នាំចូលផ្តាច់មុខដោយក្រុម តូយ៉ូតា កម្ពុជា។ ចុចមើលព័ត៌មានបន្ថែមនៅទីនេះ៖ http://toyota.com.kh/en/vehicle/all-new-rush

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz S-Class ឆ្នាំ ២០២០ អាចមានរូបរាងបែបនេះ!

រថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ ២០២០ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ ហើយវាអាចផ្លាស់ប្តូររូបរាងខាងក្រៅយ៉ាងខ្លាំង។

S-Class ទំនងនឹងបំពាក់ចង្កៀង និងប៉ាណាមុខថ្មី ដែលស្រដៀងទៅនឹងម៉ូដែល CLS។ នេះបើតាមរូបបែប Render ទើបង្ហាញនាពេលថ្មីៗនេះ។

ចំណែកឯផ្នែកខាងក្នុងវិញ S-Class ទទួលបានការកែកុនថ្មីទាំងស្រុងតែម្តង ។​​ S-Class ឆ្នាំ ២០២០ ទំនងមានជម្រើសម៉ាស៊ីន Hybrid ចំណុះ ២,៩ លីត្រ ព្រមទាំង ម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ ហើយម៉ូដែល S63 ប្រើម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ក៏នៅតែមានដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi S9 Hypercar កំពូលឡានស្ព័រចិនប្រើ Hybrid កម្លាំង ១៤០០សេះ

ក្រុមហ៊ុនរថយន្តប្រណីតចិន Hongqi បានបញ្ចេញកំពូលរថយន្តស្ព័រស៊េរីទំនើប និងមហាកម្លាំងរបស់ខ្លួនម៉ូដែលថ្មី គឺ Hongqi S9 Hypercar ដែលដំណើរការដោយម៉ាស៊ីន Hybrid។

Hongqi S9 Hypercar ប្រើម៉ាស៊ីនសាំង Turbocharged ទំហំ ៨ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងបានសរុប ១ ៤០០ សេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

តួខ្លួនរបស់ Hongqi S9 Hypercar ត្រូវបានផលិតចេញពី Carbon Fiber ហើយមានទ្វារបើកឡើងដូចមេអំបៅអីចឹង ។ វានឹងផលិត ហើយចេញលក់នៅឆ្នាំ ២០២១ ក្នុងតម្លៃប្រមាណ ២,២ លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះហើយ​​ប្រេង​​​​សំខាន់ ៦ ប្រភេទជួយរថយន្ត​​ឲ្យដើរ​ស្រួល

អ្នកបើកបរ​​​មួយ​ចំនួន​តូច ដែលតែង​បើកបរ​រថយន្ត​រាល់​ថ្ងៃ អាច​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថាតើ​រថយន្ត​ដែល​ខ្លួន​ប្រើ​រាល់​ថ្ងៃ​ហ្នឹង​មាន​ប្រេងប៉ុន្មាន​ប្រភេទ​ហើយ​មាន​តួនាទី​អ្វី​ខ្លះ​។ ប្រេង​រថយន្ត​មាន​តួនាទី​សំខាន់​មួយ​ផ្នែក​ក្នុង​ការ​រក្សា​សុវត្ថិភាព​អ្នក​បើកបរ​និង​អ្នក​ដំណើរ​ក្នុង​រថយន្ត។

១. ប្រេង​ម៉ាស៊ីន៖ ប្រេង​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ម៉ាស៊ីន​ដើរ​ស្រួល។ ជា​ធម្មតា​ប្រេង​នេះ​ច្រើន​ត្រូវ​ប្តូរ​ចេញ​រៀងរាល់ ៣០០០គីឡូម៉ែត្រ​ម្តង ឬ​តិច​ជាង​នេះ​អាស្រ័យ​លើ​បែប​បទ​ថែទាំ​​របស់​​ម្ចាស់​រថយន្ត។

២. ប្រេង​ប្រអប់​លេខ៖ មាន​តួនាទី​ដើម្បី​ឱ្យ​ប្រអប់​លេខ​ដើរ​ស្រួល។ បើ​តាម​លោក ផាន់ណា​​បាន​ឱ្យ​ដឹង​ថា ជា​ទូទៅ​អ្នក​បើកបរ​ភាគ​ច្រើន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ដូរ​ប្រេង​​ប្រអប់​លេខ​​នេះ​សោះ។ លោក​ថា ធម្មតា​ប្រេង​ប្រអប់​លេខ​គួរ​ដូរ​ចេញ​ពេល​វា​ឡើង​ពណ៌​ត្នោត​និង​ធំ​ក្លិន​ឈ្ងៀម ឬ ជាង២ម៉ឺន​គីឡូម៉ែត្រ​ត្រូវ​ដូរ​ចេញ​ម្តង។

៣. ប្រេង​ចង្កូត៖ ប្រេង​នេះ​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​ចង្កូត​ធូរ។ កាល​ណា​ប្រេង​ចង្កូត​អស់​ឬ​មិន​គ្រប់គ្រាន់​នោះ​វា​នឹង​ធ្វើ​ឱ្យ​​​តឹង​ចង្កូត​ពិបាក​កាច់​ចង្កូត​​ពេល​កំពុង​បើកបរ។

៤. ប្រេង​ហ្វ្រាំង៖ មាន​តួនាទី​ធ្វើ​ឱ្យ​ហ្រ្វាំង​ដំណើរ​ការ​ល្អ ព្រោះ​វា​ជា​អ្នក​បញ្ជា​ទៅ​កង់​ទាំង​បួន​នៃ​រថយន្ត។ កាល​ណា​រថយន្ត​អ្នក​អស់​ឬ​ខ្វះ​ប្រេង​ហ្វ្រាំង នោះ​ការ​បើកបរ​នឹង​លំបាក​និង​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ដោយ​សារ​ហ្រ្វាំង​រថយន្ត​អ្នក​ស្អិត​ពេល​ចាប់​ហ្រ្វាំង។ អ្នក​អាច​ត្រួត​ពិនិត្យ​ប្រេង​ហ្វ្រាំង​ពេល​អ្នក​ត្រូវ​ប្តូរ​ប្រេង​​ម៉ាស៊ីន ឬ​អាច​ប្តូរ​វា​ចេញ​រយៈ​ពេល​២ឆ្នាំ​ម្តង​ឬ​តិច​ជាង​នេះ​។

៥. ប្រេង​បូម៖ ជា​ធម្មតា​ប្រេង​បូម​ច្រើន​ប្រើ​តែ​ចំពោះ​រថយន្ត​មួយ​ចំនួន​ប៉ុណ្ណោះ​ដូចជា​ពពួក Lexus LX ជា​ដើម។ វា​មាន​តួនាទី​ធ្វើ​ឱ្យ​កម្ពស់​រថយន្ត​ឡើង​ឬ​ចុះ​និង​អាច​ជួយ​ទប់​លំនឹង​រថយន្ត​ពេល​កំពុង​បើកបរ​បាន​យ៉ាង​ល្អ។

៦. ប្រេង​ប៉ុង៖ ប្រេង​នេះ​ប្រើ​ដើម្បី​ជួយ​ឱ្យ​ប៉ុង​មុខ​ក្រោយ​របស់​រថយន្ត​រអិល​មិន​កកិត។

ត្បិត​តែ​ប្រេង​ខ្លះ​ប្រើ​ពេល​យូរ​ទើប​ត្រូវ​ដូរ​ចេញ តែ​​អ្នក​គួរ​តែ​ឧស្សាហ៍​ពិនិត្យ​វា​ដោយ​​ខ្លួន​ឯង​ឱ្យ​បាន​ទៀត​ទាត់​។ អ្នក​គួរ​តែ​ឆ្លៀត​ពិនិត្យ​ប្រេង​ទាំង​នេះ​ពេលណា​អ្នក​ទៅ​ប្តូរ​ប្រេង​ម៉ាស៊ីន​ម្តងៗ ដើម្បី​ធានា​បាន​ថា​រថយន្ត​អ្នក​អាច​បើក​លើ​ដង​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តវ៉ែនមិនប្រើសាំង ដំបូងគេក្នុងលោក បង្ហាញមុខដល់ពិភពលោកហើយ

ក្រុមហ៊ុន Mercedes-Benz បាន​បង្ហាញ​ចេញ​រថយន្ត​វ៉ែន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ម៉ូដែល EQV ដែល​ជា​រថយន្ត​វ៉ែន​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន និង​ដំបូង​គេ​ក្នុង​លោក​ផង​ដែរ។

EQV អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៩ នាក់់ ហើយ​ផ្នែក​ខាង​ក្នុង​អាច​កុម្ម៉ង់​បាន​តាម​ចិត្ត​ចង់​របស់​អតិថិជន។ Mercedes បាន​បន្ថែម​នូវ​ប្រព័ន្ធ​កម្សាន្ត MBUX ថ្មី ដែល​មាន​អេក្រង់​ទំហំ ១០ អ៊ីញ ហើយ​មាន​មុខងារ​សម្រាប់​បញ្ជា​រថយន្ត​ពី​ចម្ងាយ ដូច​ជា​អាច​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​ពី​ចម្ងាយ​ជា​ដើម។

រថយន្ត​នេះ​ប្រើ​ប្រាស់​អាគុយ​​ចំណុះ ៩០ គីឡូវ៉ាត់ម៉ោង​ ដែល​អាច​បើកបរ​បាន​ចម្ងាយ​ ៤០៥ គ.ម និង​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​បាន​លឿន​ ដោយ​សាក​ពី ១០ ទៅ ៨០% ចំណាយ​ពេល ៤៥ នាទី​ប៉ុណ្ណោះ។ ​វា​ក៏​អាច​បង្កើត​កម្លាំង​បាន​ ២០១ សេះ និង​មាន​ល្បឿន​អតិបរមា​ ១៦០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV កំពុង​ត្រូវប៉ាន់ ប៉ុន្តែ McLaren ប្រកាសថានឹងមិនផលិតរថយន្តប្រភេទនេះឡើយ

ប្រភេទ​រថយន្ត​តួ​ខ្ពស់​ដែល​គេ​និយាយ​ហៅ​ថា​ SUV នោះ គឺ​ជា​រថយន្ត​មួយ​ប្រភេទ​ដែល​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង អាច​ជួយ​​រក​ចំណូល​បាន​ក្រាស់​ក្រែល​ជូន​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​នីមួយៗ។ ក្រុមហ៊ុន​ដូច​ជា​ Lamborghini និង Rolls-Royce ដែល​ធ្លាប់​មិន​អើពើ​ផលិត​រថយន្ត​នេះ នា​ពេល​នេះ​កំពុង​ជួប​បញ្ហា​លើ​ការ​ផ្គត់ផ្គង់​រថយន្ត​ SUV តម្លៃ​ថ្លៃ​​របស់​ពួក​គេ​ដល់​អតិថិជន។ ក្រុមហ៊ុន Ferrari និង Aston Martin ក៏​ងាក​មក​ផលិត​រថយន្ត​ប្រភេទ​នេះ​ដែរ។

ប៉ុន្តែ​ក្រុមហ៊ុន​​មួយ នៅ​រក្សា​គោល​ជំហរ​មិន​ផលិត​រថយន្ត SUV ដដែល នោះ​គឺ McLaren។ ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ​របស់​អង់គ្លេស​មួយ​នេះ នឹង​មិន​ផលិត​រថយន្ត SUV នោះ​ទេ មិន​ថា​អតិថិជន​អង្វរ​ក​យ៉ាង​ណា។

លោក Darren Goddard នាយក​ជាន់​ខ្ពស់​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន McLaren បាន​និយាយ​ថា​​រថយន្ត SUV គឺ​អត់​ឡូយ​សោះ​ហ្មង។ លោក​បាន​លើក​ឡើង​ថា ៖ “មិន​មាន​អ្វី​ឡូយ​នោះ​ទេ​អំពី​រថយន្ត SUV។ ពួក​គេ​ (ក្រុមហ៊ុន​ដទៃ) គ្រាន់​តែ​ចង់​បាន​ចំនួន​លក់។ វា​មិន​បរិសុទ្ធ​​ចេញ​ពី​ចិត្ត​នោះ​ទេ។ បើ​គិត​អំពី​អំពី​ផលិតផល​ផលិត​ច្រើន​ និង​ផលិត​ផល​ផ្ដាច់​មុខ​ គឺ​វា​រាង​ខុស​គ្នា​ច្រើន​”។

បើ​និយាយ​អំពី​ចំនួន​លក់ McLaren គឺ​ឃើញ​ថា​មាន​ការ​កើន​ឡើង​ចំនួន​លក់ ៤៣,៩% នៅ​ឆ្នាំ ២០១៨ ដែល​អាច​លក់​រថយន្ត​បាន​សរុប ៤ ៨០៦ គ្រឿង។ ចំនួន​នេះ​គឺ​ប្រសើរ​ជាង Rolls-Royce ដែល​​នៅ​ឆ្នាំ​ឡើង​ខ្ពស់​បំផុត ក្រុមហ៊ុន​នេះ​លក់​រថយន្ត​បាន ៤ ១០៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+