ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi Xpander គ្រោង​នឹងមានដំឡើងនៅវៀតណាម

រថយន្ត​ Mitsubishi Xpander ប្រភេទ AT នឹង​ត្រូវ​ដំឡើង​នៅ​រោងចក្រ​ក្នុង​​ខេត្ត Binh Duong ប្រទេស​វៀតណាម ខណៈ​ប្រភេទ MT នឹង​នៅ​តែ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដដែល។

បើ​តាម​ការ​​លើក​ឡើង​របស់​លោក Osamu Masuko ប្រធាន​ក្រុមហ៊ុន Mitsubishi Motors បាន​និយាយ​ថា​ ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្ត Xpander នៅ​វៀតណាម ចាប់​ពី​ខែ​ឧសភា ឆ្នាំ​ក្រោយ។ ចំនួន​លក់​រថយន្ត​ប្រភេទ MPV នេះ បាន​កើន​ឡើង​ ក្រោយ​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​នេះ​បាន​មួយ​ឆ្នាំ ដែល​វា​ជា​ហេតុ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ពង្រីក​សង្វាក់​ផលិតកម្ម។

រោងចក្រ​របស់ Mitsubishi នៅ​ខេត្ត​ Binh Duong មាន​សមត្ថភាព​​ដំឡើង​​រថយន្ត​បាន​ ១០ ០០០ គ្រឿង ក្នុង​មួយ​ឆ្នាំ ហើយ​ពេល​នេះ​កំពុង​ដំឡើង​រថយន្ត​ម៉ូដែល Outlander។ ប្រសិន​បើ​​រថយន្ត Xpander ត្រូវ​ដំឡើង​ក្នុង​ស្រុក ហេតុ​នេះ​តម្លៃ​របស់​វា​អាច​នឹង​ត្រូវ​ចុះ​ថ្លៃ​ផង​ដែរ។ បច្ចុប្បន្ន​ប្រភេទ AT គឺ​មាន​តម្លៃ​ ៦២០ លាន​ដុង (ប្រមាណ ២៦ ៧៣០ ដុល្លារ)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot 508 Hybrid ជិះ១០០គ.ម៉ ស៊ីសាំងត្រឹម ១,៣លីត្រ

នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តបារាំង Peugeot បានបញ្ចេញរថយន្តកំពូលសន្សំសំចៃរបស់ខ្លួន គឺម៉ូដែល 508 Hybrid និង 508 SW Hybrid ជាផ្លូវការ។

តាមរយៈការប្រើប្រាស់ EV Mode រថយន្ត Peugeot 508 Hybrid អាចរត់បានចម្ងាយ ៥៤ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី ខណៈ 508 SW Hybrid អាចរត់បានចម្ងាយ ៥២ គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ 508 Hybrid និង 508 SW Hybrid មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ១,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ដែលវាជាកម្រិតតិចខ្លាំងបំផុត។

រថយន្ត Hybrid ទាំងពីរខាងលើ ប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ប្រភេទ PureTech Turbocharged ទំហំ ៤ ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២២ សេះ និងអាគុយកម្លាំង ១១,៨ គីឡូវ៉ាត់ម៉ោង ហើយអាចសាកភ្លើងពេញមិនដល់ ២ ម៉ោងឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS7 ឆ្នាំ២០២០ កម្លាំងជិត ៦០០សេះ អាចជាន់ដល់កុងទ័រ ៣០៥គ.ម៉

Audi បានបញ្ចេញរថយន្ត Sedan ស្ព័រកម្លាំងខ្លាំងម៉ូដែល RS7 Sportback ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ។

RS7 Sportback ប្រើម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង និងប្រព័ន្ធ Mild-Hybrid កម្លាំងសរុប ៥៩២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

RS7 Sportback ផ្តល់ជម្រើសកញ្ចប់ Option “Dynamic” ជួយឱ្យវាអាចរត់ដល់ល្បឿន ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង “Dynamic Plus” អាចរត់ដល់ល្បឿន ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Audi RS7 Sportback ស៊េរីឆ្នាំ ២០២០ នឹងមានលក់នៅចុងឆ្នាំ ២០១៩ ហើយតម្លៃនឹងបង្ហាញនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ Volkswagen ជំនាន់ថ្មី នឹងចេញលក់ឆ្នាំ ២០២២

រូបរាងរថយន្ត Concept Tarok

រថយន្ត​ Amarok ជំនាន់​ថ្មី​របស់ Volkswagen ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មីៗ​ជា​ច្រើន​ចំណុច នឹង​ត្រូវ​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​អំឡុង​ឆ្នាំ ២០២២ ដោយ​មិន​មាន​ជម្រើស​ម៉ាស៊ីន​ដែល​ជំនួយ​ដោយ​ថាមពល​អគ្គិសនី​នោះ​ទេ។

រូបរាងរថយន្ត Concept Tarok

តាម​ការ​បញ្ជាក់​​របស់​នាយក​ប្រតិបត្តិ​ VW លោក Ralf Branstatter ក្នុង​អំឡុង​កម្មវិធី Frankfurt Motor Show បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​គ្មាន​គម្រោង​​លើ​ការ​​បន្ថែម​ជម្រើស​ម៉ាស៊ីន​លើ Amarok ​នៅ​ឡើយ​ទេ​។ ​លោក​បាន​លើក​ឡើង​ថា ៖ “ខណៈ​ពេល​នេះ​ រថយន្ត​ប្រភេទ​នេះ (Amarok) នៅ​មិន​ទាន់​មាន​ផែន​ការ​ប្រើ​ថាមពល​អគ្គិសនី​នៅ​ឡើយ​ទេ”។

រថយន្ត Amarok ជំនាន់​ថ្មី​​មាន​​​​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង និង​បច្ចេកវិទ្យា​ដូច​នឹង​ Ford Ranger ជំនាន់​បន្ទាប់​ដែរ ហើយ​វា​អាច​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ៦ ស៊ីឡាំង និង​ជម្រើស​ម៉ាស៊ីន​សាំង​ធម្មតា​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនបង្ហាញចេញរថយន្ត SUV កំពូលប្រណីត រូបរាងចម្លែកបំផុត

ក្រុមហ៊ុន​ចិន Hongqi បាន​បង្ហាញ​ចេញ Concept នៃ​​រថយន្ត SUV កំពូល​ប្រណីត​របស់​ខ្លួន​ នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​​រថយន្ត​ Frankfurt Motor Show 2019 ដែល​ធ្វើ​ឡើង​នា​ប្រទេស​អាល្លឺម៉ង់។

រថយន្ត​ Concept ដែល​មាន​ម៉ូដែល E115 គឺ​​ជា​រថយន្ត​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ដែល​អាច​បើក​បរ​បាន​ចម្ងាយ​​រហូត​ដល់ ៦០០ គីឡូម៉ែត្រ ពេល​សាក​បំពេញ​ម្ដង។ រថយន្ត​នេះ​ប្រើ​ប្រព័ន្ធ​​បើកបរ​វិល​កង់​ទាំង​អស់ (AWD) ដែល​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៤ វិនាទី។

រថយន្ត​ SUV នេះ​ដែរ គឺ​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត​ ៤ (Level 4) ហើយ​ផ្នែក​មុខ​វា​មើល​ទៅ​​ធ្វើ​ឲ្យ​គេ​នឹក​ដល់ Rolls-Royce Cullinan។ នេះ​ក៏​ប្រហែល​មក​ពី​វា​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ Giles Taylor មេ​ផ្នែក​ឌីហ្សាញ​របស់ Hongqi ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​រថយន្ត Rolls-Royce ជា​មេ​ផ្នែក​ឌីហ្សាញ​ដូច​គ្នា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rivian R1T ឡានភីកអាប់ប្រើអគ្គិសនី សាកម្តងជិះបានជាង ៦០០គ.ម៉

ក្រុមហ៊ុន​រថយន្ត​អាមេរិក Rivian បាន​បញ្ចេញ​ភីកអាប់​ដំណើរការដោយថាមពលអគ្គិសនីថ្មី ម៉ូដែល R1T ដែលអាចបើកបានចម្ងាយ ៦៤០ គីឡូម៉ែត្រពេលសាកភ្លើងពេញ។

Rivian R1T ត្រូវ​បាន​រចនា​ឡើងរូបរាង​បែប​ស្លីម ​ដូច​​រថយន្ត​ពេល​អនាគត ហើយ​ខុស​ស្រឡះ​ពី​រថយន្ត​ដទៃនា​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​មាន​រូបរាង​ប្រណីត​គួរ​ឲ្យ​ទាក់ទាញ R1T ក៏​មាន​កម្លាំង​មិន​ធម្មតា​ដែរ។

R1T មាន ៣ ជម្រើស គឺ ប្រើ​អាគុយ ១០៥ គីឡូវ៉ាត់​ម៉ោង ​សាកភ្លើង​ម្តង​បើកបាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ , ១៣៥ គីឡូវ៉ាត់​ម៉ោង អាច​បើក​បាន​ចម្ងាយ ៤៨០ គីឡូម៉ែត្រ និង ១៨០ គីឡូវ៉ាត់​ម៉ោង អាច​បើកបាន​ចម្ងាយ ៦៤០ គីឡូម៉ែត្រ ។ R1T ទាំង ៣ ជម្រើសនេះ ​សុទ្ធ​តែ​មាន​សមត្ថភាព​អាច​បើកដល់​ល្បឿន​អតិបរមា ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មិន​តែ​ប៉ុណ្ណោះ ប្រព័ន្ធ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ កម្លាំង ១៤៧ គីឡូវ៉ាត់ នឹង​បញ្ជូន​ទៅ​កាន់​កង់​ទាំង ៤ មានន័យថាវាជារថយន្តប៉ុងពីរ អនុញ្ញាត​ឲ្យវាអាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣ វិនាទី​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG A35 ឆ្នាំ ២០១៩ រូបរាងថ្មីសន្លាង តម្លៃខ្ទង់ ៥ ម៉ឺនដុល្លារ

នាពេលថ្មីៗកន្លងទៅនេះ Mercedes-AMG បានបញ្ចេញរថយន្តស្ព័រខ្នាតតូច ម៉ូដែល A35 ស៊េរី​ឆ្នាំ ២០១៩ ជាផ្លូវការ ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន​ក៏បានបង្ហាញតម្លៃរបស់វាផងដែរ។

Mercedes-AMG A35 ​ថ្មី​ ប្រើពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៣០១ សេះ ហើយវាមាន​តម្លៃ​ចាប់​ពី ៥៤ ១៨០ ដុល្លារ​នៅ​លើ​ទីផ្សារបរទេស។

Mercedes-AMG A35 ​ប្រើ​ប្រអប់​លេខ​អូតូ ៧ វគ្គ និងប្រព័ន្ធ​បើកបរ​ប៉ុង ២ AWD អាច​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម​តែ ៤,៧ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

A35 មានកញ្ចប់ Option “AMG Aerodynamics Package” ដែល​ជួយ​ឲ្យ​រថយន្ត​កាន់​តែ​មាន​លំនឹង ទោះ​បើក​នៅ​ល្បឿន​លឿន និងកញ្ចប់ Option “AMG Night Package” ដែល​ផ្តល់​យ៉ាន់​ទំហំ ១៩ អ៊ីង​យ៉ាង​ស្រស់​ស្អាត និង​ក្ខណៈ​ពិសេសៗ​ជា​ច្រើន​ផ្សេង​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះ​ជា​ល្បឿន​អតិថិជនអាចជាន់បានលើ Bugatti Chiron Super Sport 300+

Bugatti Chiron Super Sport 300+ ជា​រថយន្ត​អាច​បើកបរ​ដល់​ល្បឿន​លឿន​ជាង​គេ ជា​មួយ​ល្បឿន​​ដល់ ​ប្រមាណ ៤៩០ គ.ម/ម៉។ នៅ​ពេល​នេះ Bugatti បាន​ប្រកាស​ចេញ​លក់ Chiron Super Sport 300+ ក្នុង​ចំនួន ៣០ គ្រឿង និង​មាន​តម្លៃ​យ៉ាង​តិច ៣,៥ លាន​​ដុល្លារ​ក្នុង​មួយ​គ្រឿង ពេល​មិន​ទាន់​គិត​ពន្ធ។

ច្បាស់​ណាស់​ថា​​រថយន្ត​​ដែល​ដាក់​លក់​នេះ នឹង​មិន​អាច​រត់​ដល់​ប្រភេទ​ដែល​គេ​ប្រើ​ប្រាស់​សម្រាប់​បំបែក​កំណត់​ត្រា​ល្បឿន​នោះ​ទេ ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន។ ប៉ុន្តែ​វា​នឹង​មាន​ល្បឿន​លឿន​ជាង​ Chiron ធម្មតា។

តាម​ការ​លើក​ឡើង​របស់ Andy Wallace អ្នក​កាន់​ចង្កូត​រថយន្ត Chiron Super Sport 300+ ពេល​បំបែក​កំណត់​ត្រា​ល្បឿន​បាន​ឲ្យ​ដឹង​ថា​ វា​មាន​ល្បឿន​អតិបរមា​ ៤៤០ គ.ម/ម៉ ដែល​វា​ជា​ល្បឿន​កំណត់​​ដោយ​អេឡិចត្រូនិក។

Chiron Super Sport 300+ គឺ​មាន​បំពាក់​នូវ​ម៉ាស៊ីន ១៦ ស៊ីឡាំង ប្រភេទ Quad-Turbo ដែល​មាន​កម្លាំង ១៦០០ សេះ អាច​រត់​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ២,៤ វិនាទី៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ជំនាន់ថ្មីចេញជាផ្លូវការ ប្ដូររូបរាងទាំងស្រុង

​​​​​​​​​​​​​​​​​​​​​រថយន្ត Land Rover Defender រូបរាង​ថ្មី បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ បន្ត​ស្នង​តំណែង​ជា​កំពូល​រថយន្ត Off-Road ប្រចាំ​សម័យ​កាល​ថ្មី ដែល​​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ​នេះ។

រថយន្ត​ថ្មី​ផលិត​ដោយ​ប្រើ​គ្រោង​ឆ្អឹង​ D7X ដែល​មាន​លក្ខណៈ​​កាន់​តែ​រឹង​មាំ។ រូបរាង​របស់​វា​ក៏​មាន​ផ្លាស់​ប្ដូរ​​ថ្មី​ទាំង​ស្រុង រួម​ទាំង​ផ្នែក​ខាង​ក្រៅ​ផង​ដែរ។ ផ្នែក​ខាង​ក្នុង​មាន​ចំនួន​ប៊ូតុង​តិច​តួច​បំផុត ដោយ​ការ​បញ្ជា​ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​អេក្រង់​ Touch។

Defender ថ្មី​មាន​ជម្រើស​កៅអី​អង្គុយ​ច្រើន​ប្រភេទ មាន​កៅអី ៥, កៅអី​អង្គុយ ៦ (មុខ ៣ ក្រោយ ៣) និង​ជម្រើស​ ៧ កៅអី (មុខ ២ កណ្ដាល ៣ ក្រោយ ២)។ ជា​មួយ​គ្រោង​ឆ្អឹង​ថ្មី ធ្វើ​ឲ្យ​ Defender មាន​កម្ពស់​ខ្ពស់​ជាង​មុន ពោល​​មាន​កម្ពស់​ពី​ដី ២៩១ ម.ម ហើយ​អាច​បើកបរ​កាត់​ទឹក​ជម្រៅ​ដល់ ៩០០ ម.ម។

សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក Defender មាន​ជម្រើស​ម៉ាស៊ីន​ពីរ​គឺ​ចំណុះ ២,០ លីត្រ Turbocharged និងមាន​ប្រភេទ Hybird (MHEV) ទៀត​ផង។ ប្រភេទ​ធម្មតា​មាន​កម្លាំង ២៩៦ សេះ អាច​ស្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៨,១ វិនាទី។ ចំណែក​ប្រភេទ Hybrid កម្លាំង ៣៩៥ សេះ ចំណាយ​ពេល ៦,១ វិនាទី​ប៉ុណ្ណោះ។

Land Rover Defender មាន​ចំនួន​ ៦ ប្រភេទ គឺ​ធម្មតា, S, SE, HSE, X និង First Edition ដែល​វា​មាន​តម្លៃ​ចាប់​ពី ៤៩ ៩០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ប្រើអគ្គិសនីថ្មីរបស់ Nissan រូបរាងបែបអនាគត ត្រៀមចេញលក់ឆ្នាំ ២០២១

Nissan បានដាក់បង្ហាញ SUV ខ្នាតតូចប្រើអគ្គិសនីថ្មីខ្លួន ម៉ូដែល IM-x ដែលគេរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២១។

គួរឲ្យដឹងថា IM-x គឺជារថយន្តអគ្គិសនីមួយ ក្នុងចំណោមរថយន្តអគ្គិសនីទាំង ៨ ដែល Nissan គ្រោងបញ្ចេញនៅប៉ុន្មានឆ្នាំខាងមុខទៀត។

រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Nissan IM-x អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ហើយអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រប្រើពេលមិនដល់ ៥ វិនាទីឡើយ។

គួររំលឹកថា Nissan IM-x ធ្លាប់បានបង្ហាញខ្លួនជាគំរូរថយន្ត IMx Concept កាលពីឆ្នាំ ២០១៧ នៅក្នុងកម្មវិធី Tokyo Motor Show៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+